×

ស្មៀន​ ​សាឡាត់​ ​ព្រឹទ្ធ​សិល្បករ​អាយ៉ៃ​ពហុ​ជំនាញ​ដ៏​ក​ម្រ​នៃ​កម្ពុជា​

NEWS 3 years ago
 
 

            ​ថ្ងៃសុក្រ​ ​៩​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំ​ឆ្លូវ​ ​ត្រីស័ក​ ​ព​.​ស​.​២​៥​៦​៥​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ ​ប្រជាពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​ទទួល​នូវ​ដំណឹង​មរណភាព​ដ៏​ក្រៀមក្រំ​សោកសៅ​ជាទីបំផុត​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​លោក​ព្រឹទ្ធាចារ្យ​ ​ម៉ក់​ ​កា​ណេ​ន​ ​ឬ​ ​ទឹង​ ​វ៉ាន់​ (​ឈ្មោះ​សព្វថ្ងៃ​) ​ដែល​មហាជន​ទាំងឡាយ​ស្គាល់​ច្បាស់​ថា​ជា​ “​តា​សាឡាត់​” ​នោះ​បាន​លាចាក​ ​លោក​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​ក្នុង​ជន្មាយុ៨០​ឆ្នាំ​ដោយ​ជំងឺ​រលាក​ ​សួត​ (​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​) ​ដែល​ជា​ជំងឺ​ប្រចាំ​កាយ​យូរឆ្នាំ​មក​ហើយ​។​

            “​យើងខ្ញុំ​ទាំងអស់គ្នា​ ​សូម​ចូលរួម​សម្តែង​នូវ​សមានទុក្ខ​ដ៏​សែន​ក្រៀមក្រំ​និង​អាឡោះអាល័យ​ជា​ ​មួយ​ក្រុម​គ្រួសារ​លោក​ ​ទឹង​ ​វ៉ាន់​ ​ហៅ​ ​លោកតា​សាឡាត់​ ​ដែល​បាន​បាត់បង់​នូវ​ជីតា​ ​ឪពុក​ ​ស្វាមី​ ​ជាទី​​គោរព​ស្រឡាញ់​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​។​ ​មរណភាព​របស់​លោក​ ​ទឹង​ ​វ៉ាន់​ ​ហៅ​ ​លោកតា​ ​សាឡាត់​ ​គឺជា​ការ​បាត់បង់​វីរ​សិល្បករ​ដ៏​ឆ្នើម​មួយ​រូប​ធ្លាប់​បាន​លើកស្ទួយ​វិ​ស័​យ​វប្បធម៌​ខ្មែរ​ ​ជាពិសេស​ផ្នែក​សិល្បៈ​ចម្រៀង​អាយ៉ៃ​ […]” ​នេះ​ជា​ប្រសាសន៍​របស់​លោកជំទាវ​បណ្ឌិតសភា​ចារ្យ ភឿ​ង​ ​សកុណា​ ​ក្នុង​លិខិត​ ​រំលែកទុក្ខ​ជូន​ចំពោះ​លោកស្រី​ ​នូ​ ​សុភី​ ​ភរិយា​នៃ​សព​ ​ព្រមទាំង​ក្រុម​គ្រួសារ។​

Image Courtesy: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

            លោកតា​ ​សាឡាត់​ ​កើត​ក្នុង​ឆ្នាំ​១​៩​៤​២​ ​នៅ​ឃុំ​កញ្ជ្រៀច​ ​ស្រុក​កញ្ជ្រៀច​ ​ខេត្ត​ព្រៃវែង​។​ ​លោក​ជា​កូន​ទី​៦​ ​ក្នុងចំណោម​បងប្អូនបង្កើត​សរុប​ចំនួន​០​៨​នាក់​។​ ​ឪពុក​មានឈ្មោះ​ ​ម៉ក់​ ​មាស​ ​និង​ ​ម្តាយ​ឈ្មោះ​ ​ហែម​ ​សឹម​ ​ជា​កសិករ​ទាំងពីរ​នាក់​។​ ​កាលពី​នៅ​វ័យ​កុមារ​ ​លោក​បាន​សិក្សា​នៅ​សាលាវត្ត​មហាលាភ​ ​ឃុំ​មហាលាភ​ ​ស្រុក​កោះ​សូ​ទិន​ ​ខេត្ត​កំពង់ចាម​ ​ហើយនិង​បន្ត​ការសិក្សា​ចូល​វិទ្យាល័យ​ព្រះ​សី​ហ​នុ ​ក្រុង​ ​កំពង់ចាម​ ​មុននឹង​សម្រេច​ចិត្ត​ឈប់​រៀន​ហើយ​ដើរតាម​វិថី​សិល្បៈ​ក្នុង​ឆ្នាំ​១​៩​៦​៥​។​ ​លោក​បាន​មក​ទីក្រុង​ ​ភ្នំពេញ​ ​ហើយ​ចាប់ផ្តើម​លេង​អាយ៉ៃ​ក្នុង​ក្រុម​នាង​សា​ទុំ​ ​អ្នក​ចម្រៀង​អាយ៉ៃ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ ​នៅ​ម្តុំ​ទួល​ទំពូង​កាល​ពីសម័យ​សង្គម​រា​ស្រ្ត​និយម​។​ ​លោក​ជាប់​ឈ្មោះថា​ស្មៀន​សាឡាត់​ដោយសារតែ​ ​មហាជន​ទាំងឡាយ​ល្បី​ថា​លោក​ច្រៀង​អាយ៉ៃ​មាន​ទឹកដម​សំឡេង​ស្រដៀងនឹង​តា​សា​លួត​ ​តារា​អាយ៉ៃ​ ​ជួរមុខ​មួយ​ដួង​កាលពី​ជំនាន់​នោះ​ ​ទើប​ដាក់ឈ្មោះ​ថា​ ​សាឡាត់​ឲ្យ​ជួន​នឹង​តា​សា​លួត​ដែល​ជា​សិល្បករ​ ​រៀមច្បង​ល្បីឈ្មោះ​រួចមក​ហើយ​។​

            ចំពោះ​ស្នាដៃ​ការងារ​វិញ​ ​លោក​ធ្លាប់​បាន​ប​ណ្ណ​សរសើរ​ចំនួន​ពី​​​រកា​ល​ពីសម័យ​សង្គម​រា​ស្រ្ត​និយម​ ​ក្នុង​នោះ​រួម​មាន​ ​មួយ​សន្លឹក​ជា​ព្រះរាជទាន​របស់​សម្តេច​ព្រះប្រមុខរដ្ឋ​ ​នរោត្តម​ ​សី​ហ​នុ (​ព្រះ​បរម​រត​ន​ ​កោដ្ឋ​) ​និង​ ​មួយ​សន្លឹក​ទៀត​ទទួល​បាន​ពី​ក្រសួងមហាផ្ទៃ​។​ ​ចាប់តាំង​ពីក្រោយ​របប​ខ្មែរក្រហម​ ​១​៩​៧​៩​ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ​ក៏​លោក​ធ្លាប់​ទទួល​បាន​ប​ណ្ណ​សរសើរ​និង​មេដាយ​ការងារ​ជាច្រើន​ដង​ដែរ​ពី​ ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនាម​ជាវ​រ​សិល្បករ​ផ្នែក​អាយ៉ៃ​។​ ​អ្វី​ដែល​សំខាន់​ជាងគេ​នោះ​ ​គឺ​ ​រឿង​វីដេអូ​កំប្លែង​ ​ដែល​មាន​ចំណងជើង​ថា​ “​តា​ភោគ​” ​ថត​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១​៩​៩​០​ ​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក​ ​ផ្ទុះ​កក្រើក​ជាថ្មី​ម្តងទៀត​ ​ហើយ​ជាប់​ឈ្មោះ​ជា​ “​តា​ភោគ​” ​តួអង្គ​សេដ្ឋី​កំណាញ់​ក្រៅ​តម្រា​ ​ដែល​ប្រជា​ពល​ ​រដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចង​ចាំជាប់​រហូតមកដល់​សព្វថ្ងៃ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ជា​ញឹកញាប់​ ​លោក​តែងតែ​ត្រូវ​បាន​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​នានា​អញ្ជើញ​ឡើង​សម្តែង​អាយ៉ៃ​ចាប់ដៃ​គូ​ជាមួយ​តារា​ ​អាយ៉ៃ​ជើងចាស់​ផ្នែក​ស្រ្តី​ដែល​នៅ​រស់រាន​មានជីវិត​ ​រួម​មាន​ ​លោកស្រី​ ​នួន​ ​សារី​ ​ហៅ​ ​យាយ​យ៉​យ ​លោកស្រី​ ​សួស​ ​សំអឿន​ ​ហៅ​យាយ​អឿន​ ​និង​ ​លោកស្រី​ ​អ៊ុក​ ​សុផា​ ​ជាដើម​។​

            បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រួសារ​របស់​លោក​ ​សព​របស់​លោក​នឹង​ត្រូវ​ដង្ហែ​ចេញពី​គេហដ្ឋាន​ ​របស់​លោក​នៅ​វេលា​ម៉ោង​៧​ព្រឹក​ទៅ​បូជា​តាម​ប្រពៃណី​នៅ​ថ្ងៃអាទិត្យ​ ​ទី​២​០​ ​ខែ​មិថុនា​ ​នេះ​ ​នៅ​ឈា​បន​ ដ្ឋា​ន​វត្ត​អង្គ​តា​មិញ​ ​ភូមិ​គោក​ចំបក់​ ​សង្កាត់​ចោម​ចៅ​ទី​១​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​រីឯ​ពិធី​ ​បុណ្យ​គ​ម្រប់​៧​ថ្ងៃ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​អាសយដ្ឋាន​ផ្ទះ​លេខ​១​៣​៧​ ​ផ្លូវ​លេខ​១​១​B ​ភូមិ​ត្រពាំង​ឈូក​ ​សង្កាត់​ ​ទឹកថ្លា​ ​ខណ្ឌ​សែន​សុខ​ ​នៅ​ថ្ងៃពុធ​ ​ទី​២​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​ ​វេលា​ម៉ោង​ ​៣​ ​រសៀល​ ​ជួបជុំ​ ​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​ ​សូត្រ​មន្ត​ ​សំដែងធម៌​ទេសនា​។​ ​លុះ​ព្រឹក​ឡើង​ថ្ងៃព្រហស្បត្តិ៍​ ​ទី​២​៤​ ​ខែ​ ​មិថុនា​ ​ម៉ោង​ ​០​៩​ព្រឹក​ ​ដារ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​

Image Courtesy: ក្រុមគ្រួសារលោក ទឹង វ៉ាន់


SUGGESTIONS