×

កំហុស​៤​យ៉ាង​ដែល​អ្នក​កំពុង​បំផ្លាញ​សម្រស់​ដោយ​មិនដឹងខ្លួន​

TRAVEL & LIVING a month ago
 
 

            មុននឹង​ជ្រើសរើស​ការប្រើប្រាស់​ផលិតផល​ថែ​សម្រស់​ណាមួយ​ ​ប្រាកដ​ណាស់​ថា​អ្នករាល់គ្នា​នឹង​ស្វែងរក​ព័ត៌មាន​អំពី​ផលិតផល​នោះ​យ៉ាង​ល្អិតល្អន់​ថា​តើ​វា​ពិតជា​មាន​ប្រសិទ្ធ​ភាព​ជាមួយនឹង​ប្រភេទ​ស្បែក​របស់​អ្នក​ដែរ​ឬទេ​ ​ប៉ុន្តែ​មនុស្ស​មួយផ្សេងទៀត​ជ្រើសរើស​ផលិតផល​បន្ទាប់ពី​ពួកគេ​ទស្សនា​អ្នក​វាយ​តម្លៃ​លើ​ផលិតផល​ (​Reviewer​) ​នៅ​លើ​បណ្តាញ​សង្គម​ ​ហើយ​នេះ​ជា​កត្តា​មួយ​ដែល​ធ្វើឲ្យ​ពួកគេ​ពុំអាច​ស្វែងរក​ផលិតផល​ដែល​ស័ក្តិសម​សម្រាប់​ប្រភេទ​ស្បែក​របស់​ពួកគេ​នោះ​ទេ​។​ ​នេះ​ជាហេតុ​ដែល​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​ពី​កំហុស​សាមញ្ញ​៤​យ៉ាង​ដែល​អ្នក​កំពុងតែ​បំផ្លាញ​សម្រស់​របស់​ខ្លួន​ដោយ​មិនដឹងខ្លួន​ដូច​ខាងក្រោម៖​

​            ១​. ​ការប្រើប្រាស់​ផលិតផល​ខុស​ពី​ប្រភេទ​ស្បែក​
រាល់​ផលិតផល​នីមួយៗ​សុទ្ធសឹងតែ​មាន​សារ​ធាតុផ្សំ​ផ្សេងៗ​ពី​គ្នា​ទៅតាម​ប្រភេទ​ស្បែក​មុខ​របស់​មនុស្សម្នាក់​ៗ​ជាដើម​។​ ​យ៉ាងណាមិញ​ ​បើ​តាម​ការសង្កេត​របស់​ក្រុម​អ្នកជំនាញ​លើ​ផ្នែក​សម្រស់​បានឲ្យ​ដឹង​ថា​ ​ស្ទើរតែ​គ្រប់​វ័យ​ទៅ​ហើយដែល​កំពុង​ជ្រើសរើស​ ​និង​ប្រើប្រាស់​ផលិតផល​ខុស​ពី​ប្រភេទ​ស្បែក​របស់​ពួកគេ​ ​តួយ៉ាង​ ​ភាគច្រើន​គេ​ជ្រើសរើស​ផលិតផល​តាម​អ្នក​វាយ​តម្លៃ​ (​Reviewer​) ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​អ្នក​វាយ​តម្លៃ​ផលិតផល​ទាំងនោះ​ពុំដែល​បង្ហាញ​ពី​ផល​អវិជ្ជមាន​នៃ​ផលិតផល​ទាំងនោះ​ឡើយ​។​ ​ហេតុ​ដូចនេះ​ ​អ្នក​គួរតែ​ស្រាវជ្រាវ​ពី​ផលិតផល​ដោយខ្លួនឯង​មុននឹង​ប្រើប្រាស់​ចៀស​វៀង​ការប្រើប្រាស់​ផលិតផល​ខុស​ដែល​ធ្វើឲ្យខូច​សម្រស់​។​

​            ២​. ​មិន​ទម្លាប់​ធ្វើការ​ជម្រុះ​កោសិកា​ចាស់ៗ​
​ការ​ជម្រុះ​កោសិកា​ចាស់ៗ​ ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ចំពោះ​សុខភាព​ស្បែក​ ​ជាពិសេស​ ​ស្បែក​មុខ​តែម្តង​ដែល​ទាមទារ​តម្រូវ​ឲ្យ​អ្នកធ្វើការ​ជម្រុះ​កោសិកា​ចាស់ៗ​ដែល​ច្រើន​បំផុត​នោះ​គឺ​២​ដង​ក្នុង​មួយ​ស​ប្តាហ៍ ​ដើម្បី​ក​ម្ចាត់​ស្នាម​អុជ​ខ្មៅ​ ​ឬ​ស្នាម​ក្រោយ​ពី​ធ្វើការ​ញេច​មុន​។​ ​យ៉ាងណាមិញ​ ​តាមរយៈ​ការ​ជម្រុះ​កោសិកា​ចាស់ៗ​នេះ​នឹង​ផ្លាស់ប្តូរ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា​ ​និង​ធ្វើឲ្យ​ស្បែក​មុខ​ឆាប់​ជ្រាបចូល​ស្បែក​មុខ​នៅ​ពេល​អ្នកប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​។​

​            ៣​. ​ការ​មិន​លាង​ស​ម្អា​ត​មុខ​មុន​ចូលដំណេក​
ការ​មិន​លាង​ស​ម្អា​ត​មុខ​មុន​ចូលដំណេក​ ​គឺជា​សញ្ញា​មួយ​ដែល​ផ្តល់​ផល​អវិជ្ជមាន​ចំពោះ​ស្បែក​មុខ​ ​ជាពិសេស​ ​គ្រឿង​ស​ម្អា​ង​ ​ឬ​បាក់តេរី​ផ្សេងៗ​នៅ​លើ​ស្បែក​មុខនឹង​បំផ្លាញ​ស្រទាប់​ស្បែក​អាច​បណ្តាលឲ្យ​ស្បែក​មុខ​អ្នកមាន​កន្ទួល​ក្រហម​ ​រ​បកស្បែក​មុខ​ ​ហើម​ភ្នែក​ ​ឬ​ភ្នែក​ឡើងក្រហម​ ​និង​មួយវិញទៀត​នោះ​វា​បង្ក​រ​ស្នាម​ជ្រួញ​ថែមទៀត​ផង​។​ ​ហេតុដូច្នេះហើយ​ ​ប្រសិនបើ​អ្នក​កំពុង​មាន​ទម្លាប់​មិន​លាង​ស​ម្អា​ត​មុខ​មុន​ចូលដំណេក​នោះ​ ​អ្នក​គួរតែ​ធ្វើ​ការពិចារណា​ ​និង​ផ្លាស់ប្តូរ​ទម្លាប់​របស់​អ្នក​ទើប​ប្រសើរ​។​

​            ៤​. ​ជម្រុះ​កោសិកា​ចាស់​ច្រើនពេក​
​ថ្វី​ដ្បិតតែ​អ្នកជំនាញ​អះអាង​ថា​ ​ការ​ជម្រុះ​កោសិកា​ចាស់ៗ​ផ្តល់​ផល​ល្អ​ចំពោះ​ស្បែក​ក៏ដោយ​ ​ប៉ុន្តែ​ប្រសិនបើ​អ្នកធ្វើការ​ជម្រុះ​កោសិកា​ចាស់​ច្រើនដង​ពេក​ក្នុង​មួយ​ស​ប្តាហ៍​វា​នឹង​ធ្វើឲ្យ​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ស្តើង​ជាបន្តបន្ទាប់​ ​និង​បាត់បង់​នូវ​សមាសភាព​នៃ​រនាំង​ការពារ​បាក់តេរី​ដែល​មាន​លើ​ស្បែក​មុខ​របស់​អ្នក​ជាមិនខាន​។​ ​ដូច​ដែរ​បាន​បង្ហាញ​ខាងលើ​នេះ​ដែរ​ ​យល់​ល្អ​ ​អ្នក​គួរតែ​ជម្រុះ​កោសិកា​ចាស់ៗ​យ៉ាង​ច្រើន​បំផុត​២​ដង​ក្នុង​មួយ​ស​ប្តាហ៍​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS