×

R​e​y​n​i​e​r ​A​bell​o ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ប៉ិនប្រសប់​ក្នុង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា

NEWS 3 years ago
 
 

          ​លោក​ R​e​y​n​i​e​r ​A​bell​o ​ចាប់ផ្តើម​ស្វែងយល់​ ​និង​ដឹង​ពី​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​តាំងពី​កុមារភាព​ ​ខណៈ​ពេល​ដែល​លោក​កំពុង​សម្លឹង​មើល​កាយវិការ​ ​និង​សកម្មភាព​ដ៏​មមាញឹក​របស់​ជីដូន​លោក​កំពុង​ដេរ​ស​ម្លៀ​ក​បំពាក់​ដោយមាន​ការ​យកចិត្តទុកដាក់​ពី​មួយ​ជំហាន​ ​ទៅ​មួយ​ជំហាន​ទៀត​ ​ដើម្បី​រៀបចំ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នោះ​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​ ​ស្រស់​ស្អាត​ ​និង​ស៊ីវិល័យ​ ​ដោយ​តាមរយៈ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នោះ​ដែរ​បាន​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​ស្លៀក​ផង​ដែរ​។​ ​ជាក់ស្តែង​បើ​តាម​ទ្រឹស្តី​របស់​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ល្បី​ៗ​លំដាប់​អន្តរជាតិ​ ​គេ​តែង​លើកឡើង​ថាស​ម្លៀ​ក​បំពាក់​ ​គឺជា​វេទមន្ត​ដ៏​អស្ចារ្យ​ម៉្យាង​ដែល​ពុំ​ត្រឹមតែ​អាច​ផ្លាស់ប្តូរ​រូបរាង​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជា​ផ្នែក​មួយ​ដែល​បាន​ជំរុញ​អ្នក​ស្លៀកពាក់​គ្រប់រូប​ពុំ​ថា​ជាតិសាសន៍​ណា​ទេ​កាន់តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ ​ហើយ​ការ​ស្លៀកពាក់​នោះ​ដែរ​ ​ក៏បាន​ពណ៌នា​ពី​អត្ត​ច​រិ​ក​ ​ឬ​ចំណង់ចំណូលចិត្ត​របស់​គេ​ថែមទៀត​។​

          ​អ្នក​ច្នៃ​ម៉ូដ​បរទេស​រូប​នេះ​ក៏​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​នៅ​ក្នុង​កម្មវិធី​អន្តរជាតិ​ល្បី​ៗ​ដូចជា​៖​ ​កម្មវិធី​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ប្រទេស​ឡាវ​ ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​សម្រាប់​ម៉ាក​រថយន្ត​ដ៏​ល្បីឈ្មោះ​ ​Me​r​cede​s ​Ben​z​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​កម្មវិធី​បង្ហាញ​ម៉ូដ​នៅ​ក្នុង​ទីក្រុង​ ​Man​i​l​a​ ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ​និង​កម្មវិធី​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ស​ប្តាហ៍(​P​P​D​W​) ​នៅ​ទី​ក្រុងភ្នំពេញ​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ R​e​y​n​i​e​r ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​ “​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ​២​០​១​៨​ វិ​ស័យ​ហ្វេ​ហ្សិ​ន​ស្ថិតនៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ក្លាយ​ជា​កញ្ចក់​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ ​និង​ជា​អ្នកវិភាគ​ម្នាក់​នៅ​ជំនាន់​ខ្ញុំ​ ​ស្រប​ពេល​នោះ​ដែរ​ខ្ញុំ​ក៏បាន​ទទួល​ភាព​ជោគជ័យ​លើ​ខូឡិ​ក​ហ្សិ​ន​ថ្មី​នៃ​និទាឃរដូវ​ ​និង​រដូវក្តៅ​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​និង​២​០​១​៩​ ​ដែល​វា​មានឈ្មោះ​ថា​ ​«​T​h​e​ ​Hidden​ ​Fortress​»​។​” ​មិនតែប៉ុណ្ណោះ​ ​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ក៏​បានឲ្យ​ដឹង​បន្ថែម​ទៀត​ផង​ដែរ​ថា​ ​«​ខូឡិ​ក​ហ្សិ​ន​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​ ​និង​រដូវ​ត្រជាក់​សម្រាប់​ឆ្នាំ​២​០​១​៩​-​២​០​២​០​ ​មានឈ្មោះ​ថា​ ​«​ON​G​P​IN​»​ ​បាន​បញ្ជាក់​ពី​ទិដ្ឋភាព​ជាក់ស្តែង​របស់​ប្រទេស​ហ្វីលីពីន​ដែល​ជា​ការ​ដកស្រង់​គំនិត​ចេញពី​ខ្សែភាពយន្ត​មួយ​ចំណងជើង​ថា​ ​Philippine​s C​i​r​ca​ ​D​e​cad​a​ S​i​e​t​e​n​a​ ​និពន្ធ​ដោយ​លោក​ ​L​in​o ​Brock​a​»​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​ប្រទេស​មួយ​ចំនួន​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​វា​បាន​បង្អាក់​វិ​ស័​យ​សំខាន់​ៗ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​មនុស្សម្នាក់​ៗ​ត្រូវ​ផ្លាស់ប្តូរ​របប​នៃ​ការរស់នៅ​របស់​ពួកគេ​ឆ្ងាយ​ពី​បរិ​បទ​សង្គម​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​ហើយក៏​ស្រប​ពេល​ដែល​ ​លោក​ R​e​y​n​i​e​r ​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ថ្មី​បន្ត​ទៀត​យ៉ាង​ពិសេស​បំផុត​សម្រាប់​ជីដូន​របស់​លោក​ដែល​មានឈ្មោះ​ថា​ ​«​An​it​a​»​ ​ដោយ​ខូឡិ​ក​ហ្សិ​ន​នេះ​ត្រូវ​បាន​ធ្វើការ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​តាមរយៈ​ការប្រើប្រាស់​ផ្លេត​ហ្វ​ម​(​Platform​)​អន​ឡា​ញ​ ​និង​រយៈពេល​ត្រឹមតែ​បី​ថ្ងៃ​តែប៉ុណ្ណោះ​ខូឡិ​ក​ហ្សិ​ន​នេះ​ត្រូវ​បាន​អតិថិជន​ជាតិ​និង​អន្តរជាតិ​ជាវ​រហូតដល់​អស់ពី​ស្តុក​តែម្តង​។​ ​នៅដើម​ឆ្នាំ​២​០​២​១​ R​e​y​n​i​e​r ​បាន​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​សម្រាប់​បើក​ទំព័រ​ឆ្នាំ​ថ្មី​ក្នុង​កម្មវិធី​ ​«​T​h​e​ ​Spectrum​»​ ​ស្ថិតនៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ដោយមាន​ការចូលរួម​ជាមួយនឹង​អ្នក​ច្នៃ​ម៉ូដ​បរទេស​ពីរ​រូប​ផ្សេងទៀត​នា​ចុង​ខែកុម្ភៈ​កន្លងទៅ​ ​រីឯ​ខូឡិ​ក​ហ្សិ​ន​នោះ​មានឈ្មោះ​ថា​ ​«​Desolation​ X ​Creation​»​។​

          ​តាមរយៈ​សូវ​រី​ន​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ R​e​y​n​i​e​r ​បាន​ផ្តល់​សារ​ដ៏​មាន​សារៈសំខាន់​ចំពោះ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ជំនាន់​ក្រោយ​ដូច្នេះ​ថា​ វិ​ស័យ​ហ្វេ​ហ្សិ​ន​គឺជា​វិ​ស័យ​ដែល​មាន​សក្តានុពល​បំផុត​ ​ប្រសិនបើ​អ្នកមាន​ជំនាញ​នេះ​ ​ទោះបីជា​អ្នក​ស្ថិតនៅ​ទីណា​ ​ទៅ​កន្លែងណា​ក៏មាន​តម្រូវ​ការ​ដែរ​ ​ហើយ​ជំនាញ​ហ្វេ​ហ្សិ​នក៏ទាមទារ​អ្នក​ត្រូវ​មាន​ភាព​អត់ធ្មត់​ខ្លាំង​ ​ដើម្បី​សម្រេចកិច្ច​ការ​នោះ​ឲ្យ​ទាន់ពេល​វេលា​ដែល​ជា​តម្រូវ​ការ​របស់​អតិថិជន​ ​និង​ខ្លួនឯង​។​ ​គួរ​រំឭក​ដែរ​ថា​ ​អ្នក​ច្នៃ​ម៉ូដ​ R​e​y​n​i​e​r ​A​bell​o ​គឺជា​ស្ថាបនិក​នៃ​ស្លាកយីហោ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ឈ្មោះថា​ ​«​ARMADA​»​។​ ខូឡិ​ក​ហ្សិ​ទាំងអស់​របស់​លោក​សុទ្ធសឹងតែ​ប្រើប្រាស់​ម៉ាក​សញ្ញា​ ​«​ARMADA​»​ ​ហេតុដូច្នេះ​ ​ទើប​អ្នកគាំទ្រ​ភាគច្រើន​ស្គាល់ឈ្មោះ​ស្លាកយីហោ​ជាជាង​អ្នក​ច្នៃ​ម៉ូដ​ R​e​y​n​i​e​r ​A​bell​o​៕​

Article ​by​ PAN SIVLY​
 


SUGGESTIONS