×

​គាស់​កកាយ​ជីវប្រវត្តិ​និង​ស្នាដៃ​សិល្បៈ​សហសម័យ​របស់​ស្ថាបនិក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ

NEWS 3 years ago
 
 

          ​យោង​តាម​ការប្រកាស​ជា​ផ្លូវការ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អនុ​គណៈ​កម្ម​ការស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១​៩​ ​កាលពី​យប់​ថ្ងៃ​ទី​០​៤​ ​ខែ​សីហា​ ​កន្លងទៅ​នេះ​ ​លោក​សាស្ត្រាចារ្យ​ ​ស្រី​ ​បណ្ដូល​ ​សហ​ស្ថាបនិក​ ​របស់​អង្គការ​ ​ហ្វារ​ពន្លឺ​សិល្បៈ (​P​hare​ ​P​on​l​e​u S​e​l​p​a​k) ​បាន​ទទួល​មរណភាព​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​ ​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​យើងខ្ញុំ​ពិតជា​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​លោក​សាស្ត្រាចារ្យ​ ​និង​សូម​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​របស់​លោក​សា​ស្រ្តាចារ្យ​។​សូម​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ទៅកាន់​សុគតិភព​ ​។​ ​ខាងក្រោម​នេះ​ជា​ជីវប្រវត្តិ​និង​ស្នាដៃ​គួរឲ្យ​កត់​សម្គាល់​មួយ​ចំនួន​របស់​លោក​ក្នុង​បេ​ស​សក​កម្ម​លើកស្ទួយ​វិ​ស័យ​សិល្បៈ​សហសម័យ​នៅ​កម្ពុជា​នា​ពេល​កន្លងមក​:

          ​លោក​ ​ស្រី​ ​បណ្តូល​ ​កើត​នៅ​ក្នុង​ឆ្នាំ​១​៩​៧​៣​ ​នៅ​ស្រុក​ថ្ម​គោល​ ​ទឹកដី​ខេត្ត​បាត់​ដំបង​។​ ​ផ្តើម​ចេញពី​ការ​ធំ​ដឹង​ ​ក្តី​ចម្រើន​វ័យ​នៅ​ជំរំ​ឯនាយ​ព្រំដែន​ថៃ​ ​កុមារ​ ​បណ្តូល​ ​បាន​ទទួល​ការអប់រំ​ផ្នែក​សិល្បៈគំនូរ​ពី​គ្រូ​ជន​ជាតិបារាំង​ឈ្មោះ​ ​V​e​ron​i​qu​e​ ​D​e​crop​ ​ដែល​បម្រើ​ការ​ស្ម័គ្រចិត្ត​នៅ​ជំរំជនភៀសខ្លួន​ខ្មែរ​នៅ​លើទឹក​ដី​ប្រទេស​ថៃ​ក្នុង​ទ​.​វ​.​ឆ្នាំ​១​៩​៨​០​-​១​៩​៩​០​។​ ​ដោយសារ​មាន​អនុ​ស្សា​វ​រី​យ៍​ជាមួយនឹង​សិល្បៈគំនូរ​នៅ​ជំរំ​តាំងពី​កុមារភាព​ ​លោក​រួម​ជាមួយ​គ្រូបា​រាំង​ ​នោះ​និង​មិត្តភក្តិ​ប្រាំ​បី​នាក់​ទៀត​បាន​មូលមតិគ្នា​សម្រេច​ចិត្ត​បង្កើត​អង្គការ​ “​ហ្វារ​ពន្លឺ​សិល្បៈ” ​នៅ​ក្នុង​ទីរួមខេត្ត​បាត់​ដំបង​ដែល​ជា​ស្រុកកំណើត​របស់​លោក​ ​នៅ​ចុង​ឆ្នាំ​១​៩​៩​៣​ ​បន្ទាប់ពី​ជំរំ​ត្រូវ​បាន​បិទទ្វារ​។​ ​ក្នុងរយៈពេល​ជាង​ម្ភៃ​ ​ឆ្នាំ​លើ​វិ​ស័​យ​សិល្បៈគំនូរ​ ​វិចិត្រករ​រូប​នេះ​ធ្លាប់​បាន​ចេញទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​(​ឆ្នាំ​២​០​០​០​) ​និង​ ​នៅ​ប្រទេស​បារាំង​ (​ឆ្នាំ​២​០​០​៣​)​។​ ​យើង​អាច​និយាយ​បាន​ថា​ ​លោក​ជា​ទាយាទ​ស្នង​គំនូរ​សហសម័យ​ដែល​មាន​ប្រវត្តិ​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​សម័យ​សង្គម​រា​ស្រ្ត​និយម​ដែល​មាន​វិចិត្រករ​ល្បី​ៗ​ដូចជា​ ​លោក​ ​ញឹក​ ឌឹ​ម​ ​និង​ ​លោក​ ​ប៉ាន់​ ​ត្រា​ ​ជាដើម​ ​ប៉ុន្តែ​ត្រូវ​បាន​សាបរលាប​ទៅវិញ​ដោយសារ​របប​ខ្មែរក្រហម​។​

Image courtesy: Phare Ponleu Selpak

          ​​លោក​បាន​ចាប់ផ្តើម​បង្រៀន​ផ្នែក​គំនូរ​នៅ​អង្គការ​ហ្វារ​តាំងពី​ឆ្នាំ​១​៩​៩​៥​។​ ​នៅ​ក្នុង​អង្គការ​“​ហ្វារ​ពន្លឺ​សិល្បៈ” ​របស់​លោក​ ​គំនូរ​អរូបី​ ​ឬ​ ​គំនូរ​សហ​សម័យនេះ​បាន​ចាប់ផ្តើម​លេចឡើង​ក្នុង​អំឡុង​ឆ្នាំ​២​០​០​០​ ​ដោយ​ ​សា​រលោក​បាន​មើលឃើញ​ភាព​រីក​ចម្រើន​នៃ​គំនូរ​ប្រភេទ​នេះ​នៅ​បរទេស​ ​ហើយ​លោក​​​មានបំណង​ចង់ឲ្យ​កូនខ្មែរ​ចេះ​ជំនាញ​ថ្មី​បន្ថែម​លើ​ចំណេះ​ដឹង​សិល្បៈគំនូរ​មើលឃើញ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​លោក​ធ្លាប់​មាន​បទពិសោធន៍​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់​លោក​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​ ​នៅ​លើឆាកអន្តរជាតិ​ ​ជាអាទិ៍​រួម​មាន​ ​ប្រទេស​ណ័រ​វ៉េ​ស៍ ​ប្រទេស​ហ្វីលីពីន​ ​ប្រទេស​ថៃ​ ​ប្រទេស​អូ​ស្រ្តា​លី​ ​ប្រទេស​សិង្ហបុរី​ ​ប្រទេស​អង់គ្លេស​សហរដ្ឋអាមេរិក​ ​ប្រទេស​អ៊ី​ស្តា​ន់​ប៊ូ​ល​ ​និង​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ​លោក​ថែមទាំង​ធ្លាប់​ចេញផ្សាយ​ស្នាដៃ​បោះពុម្ព​សៀវភៅ​ចំនួន​ពីរ​ចំណងជើង​គឺ​សៀវភៅ​ ​Looking​ ​at​ ​An​g​kor ​និង​សៀវភៅ​ ​T​h​e​ ​Land​ o​f​ ​t​h​e​ ​Elephant​s​។​

          ​“ […] ​សម្រាប់​ខ្ញុំ​ សិល្បៈ​គឺជា​ជីវិត​។​ ​ជីវិត​ដែល​គ្មាន​សិល្បៈ​គឺ​ប្រៀប​ដូចជា​រាត្រី​ដែល​គ្មាន​ដួងខែ​។​ ​គ្រប់​ វិ​ស័​យ​ត្រូវការ​សិល្បៈ​។​ ​ខ្ញុំ​គិតថា​សិល្បៈ​ជួយ​ខ្ញុំ​បាន​ច្រើន​ ​ពីព្រោះ​ខ្ញុំ​កើត​ក្នុង​ពេល​ស​ង្រ្គា​ម​។​ ​អ្វី​ដែល​ខ្ញុំ​បានឃើញ​គឺ​មានតែ​ការ​កាប់​សម្លាប់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​ខ្ញុំ​អាច​បង្ហាញ​ភាពជា​ខ្លួនឯង​ ​និង​ ​ព្យាបាល​វិបត្តិ​ផ្លូវចិត្ត​របស់​ខ្ញុំ​តាមរយៈ​ការ​គូរ​។​ ​ឯ​សិស្ស​មួយ​ចំនួន​របស់​ហ្វារ​ក៏មាន​សក្តានុពល​ដ៏​អស្ចារ្យ​ ​ហើយ​ខ្លះ​ក៏បាន​ក្លាយទៅជា​សិល្បករ​ពោរពេញ​ដោយ​ទេពកោសល្យ​សម្រាប់​ជាតិ​” ​លោក​បាន​បង្ហាញ​ទ​ស្សនៈ​ពាក់ព័ន្ធ​នឹង​សិល្បៈ ​កាល​នៅ​មានជីវិត​។​

Image courtesy: Phare Ponleu Selpak

          ​​ស្នាដៃ​ដឹកនាំ​ពិសេស​ចុងក្រោយ​គឺ​ ​កាលពី​ថ្ងៃ​ទី​០​៧​-​០​៨​ ​ខែ​មីនា​ ​កន្លងទៅ​ ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិ​សា​ស្រ្ត​សម្រាប់​ខ្លួន​តាមរយៈ​ការ​សម្តែង​សៀក​ដោយមាន​ការចូលរួម​ពី​សិល្បករ​ចំនួន​៩​០​នាក់​ក្នុងរយៈពេល​ពេញ​២​៤​ម៉ោង​ផ្សាយ​ផ្ទាល់​ចេញពី​ក្រុង​បាត់​ដំបង​ហើយ​មាន​អ្នកទស្សនា​អន​ឡា​ញ​រហូតដល់​កន្លះ​លាន​នាក់​។​ ​នេះ​ជា​ការ​ប្រឹងប្រែង​បំបែក​កំណត់​ត្រា​ពិភពលោក​G​u​inn​e​s ​World​ ​Record​ ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​ទ្រទ្រង់​អង្គ​កា​សិល្បៈ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ជា​លទ្ធផល​ ​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគ​ ​ជ័យ​យ៉ាង​ត្រចះត្រចង់​ ​ហើយ​ថែមទាំង​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​រហូតដល់​ទៅ​បី​ ​គឺ​ពានរង្វាន់​មាស​ ​និង​ពានរង្វាន់​ប្រាក់​ក្នុង​ប្រភេទ​ពានរង្វាន់​ ​Asia​-​Pacific​ S​t​e​vie​ ​Award​s ​និង​ ​ពានរង្វាន់​មាស​មួយ​គ្រឿង​ទៀត​ ​ក្នុង​ប្រភេទ​ពានរង្វាន់​ ​Her​me​s ​Creative​ ​Award​s​៕​

​Article​ ​by​ Sr​in​ ​So​k​mean​

Image courtesy: Phare Ponleu Selpak


SUGGESTIONS