×

អ្នក​ច្នែ​ម៉ូដ​ ​ឃាង​ ​សត្ថាបូរ៉ាមីន​ ​មាន​ជំនាញ​ដ៏​ប្រសប់​លើ​ការ​ច្នៃម៉ូដ​ហ្វេហ្សិន​ Couture

NEWS 3 years ago
 
 

            ​បច្ចុប្បន្នកាល​នេះ​ វិ​ស័​យ​ហ្វេ​ហ្សិ​ន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​ឡើង​គួរឲ្យ​កត់​សម្គាល់​ ​បើ​ទោះបីជា​យើង​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​មួយ​នៃ​ការ​រីក​រាល​ត្បា​ត​នៃ​ជំងឺ​កូ​វី​ដ​១​ក៏ដោយ​។​ ​ជាក់ស្តែង​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​មួយ​ចំនួន​នៅតែ​បន្ត​ការ​ច្នៃ​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ទៅតាម​រដូវ​កាល​នីមួយៗ​ ​ហើយ​នេះ​គឺជា​ការ​អត់ធ្មត់​ដ៏​គួរឲ្យ​ស្ងើចសរសើរ​បំផុត​ដែល​ពួកគេ​ពុំ​បោះ​​បង់​ក្តី​ស្រមៃ​របស់​ខ្លួន​ ​ដូចនេះ​វា​ជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ក្រោយ​មាន​ភាព​រឹង​មាំ​ក្នុង​ការ​បន្ត​កិច្ចការ​ងារ​របស់​ខ្លួន​ទ្វេ​រ​ដង​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ខណៈ​ពេល​ដែល​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ជាច្រើន​នាក់​កំពុង​មាន​ភាព​មមាញឹក​លើ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​តាម​រដូវ​កាលនោះ​ ​បែរជា​អ្នក​ច្នៃ​ម៉ូដ​ ​ស​ត្ថា​បូរ៉ា​មីន​ ​ងាក​មក​ចាប់​យក​ឪ​កាស​ក្នុង​ការ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ក្នុង​ទម្រង់​ ​A​van​t​ ​G​ar​d​e​ ​និង​ C​out​ur​e​ ​វិញ​។​

             ​​អ្នកស្រី​ ​ឃាង​ ​ស​ត្ថា​បូរ៉ា​មីន​ ​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ជំនាញ​លើ​ការ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ C​out​ur​e​ ​ដែល​បាន​បញ្ចប់​ការសិក្សា​ក​ម្រិ​ត​ថ្នាក់​បរិញ្ញា​ប័ត្រ​ ​លើ​មុខជំនាញ​ផ្នែក​គ្រប់គ្រង​ជំនួញ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ ​មេគង្គ​កម្ពុជា​ ​និង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​នៃ​ ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាញ​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ ​MAP​A​ ​Fashion​ ​Design​ ​Academy​ ​មាន​ទេពកោសល្យ​លើ​ការ​គូររូប​ ​និង​បង្កើត​គំនិត​ច្នៃ​ប្រតិដ្ឋ​ប្លែកៗ​ទាក់ទង​នឹង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​តាំងពី​កុមារភាព​មក​ម្ល៉េះ​។​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​ស​ត្ថា​បូរ៉ា​មីន​ ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​យ៉ាង​ដូច្នេះ​ដូចនេះ​ថា​ ​«​ដោយសារ​បច្ចុប្បន្ន​យើង​នៅ​មាន​ភាព​មិន​ច្បាស់លាស់​ ​និង​ការបែងចែក​អ្វី​ជា​ការ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​តាម​រដូវ​កាល​ ​A​van​t​ ​Grade​ ​ឬ​ C​out​ur​e​ ​នៅឡើយ​ទេ​ ​ដូច្នេះ​វា​ ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​ខ្ញុំ​បាន​បង្ហាញ​ចំណុច​ភាព​ខុសគ្នា​ទាំងនោះ​លើ​វីដេអូ​ប្លុក​របស់​ខ្ញុំ​ ​ម៉្យាងវិញទៀត​ ​អាច​ថា​ជា​ដុ​ង​របស់​ខ្ញុំ​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ​ការស្រាវជ្រាវ​ច្រើន​លើ​បច្ចេកទេស​ប្លែកៗ​ ​ថ្មីៗ​ដែល​ទាក់ទង​នឹង​ម៉ូដ​ខោអាវ​ទាំងនោះ​ ​ដូចនេះ​ការ​ចាប់​យក​ជំនាញ​ ​A​van​t​ ​G​ar​d​e​ ​ឬ​ C​out​ur​e​ ​ជា​ជំនាញ​របស់​ខ្ញុំ​តែម្តង​»​។​ ​

Image Courtesy: SOVRIN

            ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ឆ្នើម​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ​«​ជាទូទៅ​ ​ការ​គិត​របស់យើង​មួយ​ចំនួន​វាយ​តម្លៃ​ទៅលើ​សម្រស់​ស​ម្លៀ​ក​បំពាក់​តែប៉ុណ្ណោះ​ ​អាច​និយាយ​បាន​ថាឲ្យ​តែ​ស្អាត​គឺ​មាន​ភាព​ទាក់ទាញ​ហើយ​ ​ប៉ុន្តែ​នៅ​ក្នុង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​ ​គឺ​ទាមទារ​ការ​បកស្រាយ​អត្ថន័យ​របស់​ឈុត​ស​ម្លៀ​ក​បំពាក់​នោះ​មិនមែន​ភាព​ស្រស់​ស្អាត​នោះ​ទេ​ ​បើ​សម្រាប់​ខ្ញុំ​វិញ​ខ្ញុំ​ចូលចិត្ត​វិភាគ​ទៅលើ​ការ​ឌី​ហ្សា​ញ​ ​ការប្រើប្រាស់​បច្ចេកទេស​នៃ​ការ​ច្នៃ​ម៉ូដ​ស្រាប់​ ​ដូច្នេះ​សម្រាប់​ខ្ញុំ​ឈុត​ស​ម្លៀ​ក​បំពាក់​ដែល​មាន​ភាព​ស្រស់​ស្អាត​បំផុត​នោះ​គឺ​គំនិត​នៃ​ការ​ច្នៃ​ប្រតិដ្ឋ​របស់​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​នេះ​តែម្តង​»​។​ ​ម៉្យាងវិញទៀត​ ​ប្រសិនបើ​តាម​ការ​បកស្រាយ​អត្ថន័យ​របស់​អ្នក​ច្នៃ​ម៉ូដ​ដដែល​បានឲ្យ​ដឹង​ថា​៖​ ​A​van​t​ ​G​ar​d​e​ ​គឺជា​ការ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​មួយ​បែប​ដែល​បាន​បញ្ចូល​ការសិក្សាបច្ចេកទេស​ថ្មីៗ​ដែល​អ្នក​ច្នៃ​ម៉ូដ​បាន​សិក្សាស្រាវជ្រាវ​ថ្មី​លាយឡំ​នឹង​ទំនោរ​សហ​សម័យថ្មី​ៗ​បន្ថែម​ទៀត​បង្កើត​បានជា​ម៉ូដ​ដ៏​ឡូយ​ឆាយ​មួយ​បែប​ ​ដូច្នេះ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​A​van​t​ ​G​ar​d​e​ ​នៅ​ក្នុង​កម្ពុជា​ពុំទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​ទេ​ ​ភាគច្រើន​តែង​មាននៅ​ក្នុង​តំបន់​ប៉ែក​អឺរ៉ុប​ ​ក៏​ព្រោះតែ​ ​A​van​t​ ​G​ar​d​e​ ​ភាគច្រើន​មាន​ម៉ូដ​ប្លែកៗ​ ​រីឯ​សម្រាប់​អត្ថន័យ​ការ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ក្នុង​ទម្រង់​ C​out​ur​e​ ​គឺជា​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​មួយ​ប្រកបដោយ​ប្រណីតភាព​ដែល​ពោរពេញ​ទៅ​ដោយ​អេ​ឡេ​ហ្គង់ ​ឬ​ជា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដែល​មានតែ​មួយ​គត់​ដែល​ធ្វើឲ្យ​អ្នក​ពាក់​មាន​អារម្មណ៍​ថា​ថ្លៃថ្នូរ​ ​ទាក់ទាញ​បំផុត​នៅ​ពេល​ចូលរួម​កម្មវិធី​ណាមួយ​។​

            ​តាមរយៈ​ការ​ជំនួប​ជាមួយនឹង​ ​អ្នកស្រី​ ​ឃាង​ ​ស​ត្ថា​បូរ៉ា​មីន​ ​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​គំរូ​ម្នាក់​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ផង​ដែរ​ថា​ ​«​វិ​ស័​យ​ហ្វេ​ហ្សិ​ន​នៅ​ក្នុង​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍន៍​ខ្លាំង​គួរឲ្យ​កត់​សម្គាល់​ដែល​ទាមទារ​ឲ្យ​អ្នក​ដែល​ចង់​ចាប់​យក​ជំនាញ​នេះ​ត្រូវ​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​គម្រោង​របស់​ខ្លួន​ ​ជាពិសេស​ ​ការ​ជ្រើសរើស​សាលា​បណ្តុះបណ្តាល​ត្រឹមត្រូវ​នោះ​គឺជា​ចំណែក​មួយ​ដែល​បាន​នាំ​យើង​ទៅកាន់​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់​ ​រួម​ទាំង​ការសិក្សា​ស្វែងយល់​ពី​ខ្លួនឯង​បន្ថែម​ទៀត​នោះ​នឹង​នាំ​យើង​ទៅកាន់​គោលដៅ​ច្បាស់លាស់​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​»​៕​

Article by PAN SIVLY

Image Courtesy: SOVRIN

Image Courtesy: ឃាង​ ​ស​ត្ថា​បូរ៉ា​មីន


SUGGESTIONS