×

បទពិសោធន៍​អាហារសម្រន់​ពេលរសៀល​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បី​ ​លោក​ អេរិ​ក​ ​រេ​ស៊ីណា​

NEWS 3 years ago
 
 

         នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​សីហា​ ​សណ្ឋាគារ​ ​លំដាប់​អន្តរជាតិ​ ​ហៃ​យ៉ា​ត់ ​រី​ជី​ន​ស៊ី​ ​ភ្នំពេញ​ ​បាន​សហការ​ជាមួយនឹង​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដ៏​មាន​ប្រជាប្រិយភាព​ ​លោក​ អេរិ​ក​ ​រេ​ស៊ីណា​ ​រៀបចំ​កម្មវិធី​ការ​តាំង​ពិព័រណ៍​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​រួម​ទាំង​ការ​បម្រើ​ជូន​អាហារសម្រន់​ពេលរសៀល​ដែល​ជា​បទពិសោធន៍​ថ្មី​ ​និង​ទំនើប​បំផុត​សម្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ការ​តាំង​ពិព័រណ៍​នេះ​។​ ​ទន្ទឹម​នឹង​ការ​តាំង​ពិព័រណ៍​ដ៏​គួរឲ្យ​​ចាប់អារម្មណ៍​ ​និង​ប្លែកភ្នែក​នេះ​ដែរ​ ​គឺជា​ការ​ផ្តួចផ្តើម​ឡើង​របស់​លោក​ អេរិ​ក​ ​ដែល​លោក​បាន​សិក្សាស្រាវជ្រាវ​យ៉ាង​លម្អិត​ជា​ទំនោរ​និយម​ថ្មី​ស្ថិតនៅ​តាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប​ ​ម៉ា​ដា​ហ្គា​ស្ការ​ ​ដែល​បាន​បង្ហាញ​តាមរយៈ​ប្រភេទ​អាហារសម្រន់​ពេលរសៀល​ ​និង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​ក្នុង​គោលបំណង​ពង្រឹង​បន្ថែម​ទៅលើ​ភាព​ទាក់ទាញ​នៃ​ការ​ទទួលទាន​អាហារសម្រន់​បែប​ទំនើប​ទាន់សម័យ​ ​ប្រកបដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​ភាព​ស៊ីវិល័យ​ទៅ​តាមសម័យ​កាល​ផង​ដែរ​។​

         ​គួរ​បញ្ជាក់​ផង​ដែរ​ថា ​សម្រាប់​ភ្ញៀវ​ដែល​មានបំណង​ចូលរួម​ទស្សនាការ​តាំង​ពិព័រណ៍​តម្រូវ​ឲ្យ​ធ្វើការ​កក់​កន្លែង​ទុក​ ​មាន​តម្លៃ​ចាប់ពី​៣​០​ដុល្លារ​អាមេរិក​សម្រាប់​មនុស្សម្នាក់​ដែល​មាន​រយៈពេល​បី​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​រហូតដល់​ថ្ងៃ​ទី​២​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​។​ ​សម្រាប់​ការ​បម្រើ​ជូន​អាហារសម្រន់​ពេលរសៀល​ចាប់ពី​ម៉ោង​ ​២​ ​និង​៣​០​នាទី​ ​រហូតដល់​ ​ម៉ោង​៥​ ​និង​៣​០​នាទី​ល្ងាច​ ​ស្ថិតនៅ​ក្នុង​ម៉ា​ឃី​ត​កាហ្វេ​ ​និង​ឡោ​ញ​។​ ​ម៉្យាងវិញទៀត​ ​កម្មវិធី​ការ​តាំង​ពិព័រណ៍​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​ចាប់ផ្តើម​ពី​ម៉ោង​ ​១​១​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៦​ល្ងាច​ ​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​បន្ទាប់ពី​ភោជនីយដ្ឋាន​ ​ម៉ា​ឃី​ត​ ​កាហ្វេ​ ​និង​ឡោ​ញ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS