×

ម្ចាស់​​ពាន​រង្វាន់​ ​«​តួ​សម្តែង​ប្រុស​ល្អផ្តាច់​»​ ​ពី​មហោស្រព​ភាពយន្ត​លំដាប់​ពិភពលោក​នៃ​ប្រទេសអុីតាលី

NEWS 3 days ago
 
 

           តាមរយៈ​ការ​បង្ហោះ​ជាបន្តបន្ទាប់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ជូ ​ដា​វី​ (C​h​ou ​D​a​v​y​) ​ផលិតករ​ភាព​ ​យន្ត​និង​ជាស​ហ​ស្ថាបនិក​ផលិតកម្ម​ ​Ant​i​-​Archive​ ​យើង​បាន​ដឹង​ថា​ភាពយន្ត​រឿង​ ​«​ប៊ូ​ឌិ​ញ​ស​»​ (​T​h​e​ ​White​ ​Building​) ​ដែល​ជា​ស្នាដៃ​ដឹកនាំ​រឿង​របស់​ ​លោក​ ​នាង​ ​កា​វិច​ (K​a​v​i​c​h​ N​e​an​g​) ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ ​ប្រកួតប្រជែង​ដណ្តើម​រង្វាន់​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​V​e​nice​ ​លើក​ទី​ ​៧​៨​ ​នៅ​ប្រទេស​អ៊ីតាលី​។​ ​វា​ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​ប្រជាជាតិ​កម្ពុជា​ ​ដែល​ជា​លទ្ធផល​ ​ភាពយន្ត​ខ្មែរ​មួយ​រឿង​នេះ​ជា​ភាពយន្ត​ជាតិ​ដំបូងបង្អស់​ដែល​បាន​ចូលរួម​ក្នុង​មហោស្រព​អន្តរជាតិ​ដ៏​ធំសម្បើម​នេះ​ ​ហើយ​ថែមទាំង​បាន​ឈ្នះ​ពានរង្វាន់​ ​តួ​សម្តែង​ប្រុស​ល្អផ្តាច់​ (​Best​ ​Actor​ ​Award​) ​ដែល​មាន​យុវជន​ ​ឈួន​ ​ពិសិដ្ឋ​ ​ជា​តួឯក​ប្រុស​(​តួ​សម្តែង​ភាពយន្ត​ថ្មី​) ​សឹងតែ​មិនគួរ​ឲ្យ​ជឿ​។​ ​កម្មវិធី​ប្រគល់​ពានរង្វាន់​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ដែល​មាន​ផលិតករ​ ​នាង​ ​កា​វិច​ ​ជា​អ្នកទទួល​ពានរង្វាន់​ជំនួស​ជា​ផ្លូវការ​។​

          ​ឈួន​ ​ពិសិដ្ឋ​ ​ឬ​ ​P​i​set​h​ C​h​h​un ​វ័យ​២​៥​ឆ្នាំ​ ​ម្ចាស់​ពានរង្វាន់​ផ្ទាល់​បាន​សម្តែង​ចំណាប់អារម្មណ៍​ថា​ ​«​នេះ​ពិតជា​រឿង​ដ៏​អស្ចារ្យ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ ​ហើយ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ចំពោះ​លទ្ធផល​នេះ​»​។​ ​«​សម្រាប់​ទៅកាន់​ក្រុម​ការងារ​ ​ជាពិសេស​ទៅកាន់​ ​បង​ ​កា​វិច​ ​ដែល​ជា​ ​director​ ​រឿង​ហ្នឹង​ ​បើសិនជា​អត់មាន​ ​Story​ (​សាច់រឿង​) ​ដ៏​ល្អ​របស់​គាត់​ ​ខ្ញុំ​ប្រហែលជា​អត់​មានឱកាស​ដូច​ថ្ងៃនេះ​ទេ​! ​ហើយ​សម្រាប់​បង​ ​លីន​ (​មាស​ ​ស្រី​លីន​ជំនួយ​ការ​​​ដឹកនាំ​) ​ក៏​ដូចគ្នា​ ​បើសិនជា​អត់មាន​ ​training​ (​ការ​បង្វឹក​) ​របស់​គាត់​រយៈពេល​៦​ខែ​ហ្នឹង​ទេ​ ​ខ្ញុំ​អត់​ដឹង​ថា​អ្វី​ទៅ​ដែល​ជា​ការ​សម្តែង​ ​ឬក៏​ ​«​know​ ​t​h​e​ ​rule​, ​play the game​»​ ​ទេ​។​ ​អ៊ីចឹង​ពាក្យ​ហ្នឹង​ ​inspire​ (​ជំរុញ​ទឹកចិត្ត​) ​ខ្ញុំ​ខ្លាំង​ណាស់​»​។​ ​យុវជន​រូប​នេះ​បាន​បន្ថែម​ឲ្យដឹង​ទៀត​ថា​សមាសភាព​ក្រុម​ការងារ​ទាំងអស់​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ចម្រុះ​គ្នា​ ​ប៉ុន្តែ​ព្យាយាម​រួមគ្នា​បង្កើត​ស្នាដៃ​ជា​ភាសាខ្មែរ​ ​ទោះបីជា​មាន​ជួប​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ទំនាក់ទំនង​ពាក្យ​សម្តី​ក្នុង​ពេល​បំ​ពេញការ​ងារ​រួមគ្នា​ខ្លះ​ក៏ដោយ​។​

          ​អ្វីខ្លះ​ជា​ឧបសគ្គ​នៃ​ការ​សម្តែង​ភាពយន្ត​មួយ​នេះ​សម្រាប់​ពិសិដ្ឋ​ផ្ទាល់​? ​ម្ចាស់​ពាន​បាន​បកស្រាយ​ថា​ ​ចំពោះ​ការ​សម្តែង​តួអង្គ​«​សំណាង​»​ក្នុង​រឿង​ប៊ូ​ឌិ​ញ​ស​នេះ​ ​គឺ​ទទួល​សម្ពាធ​ច្រើន​ ​ព្រោះ​តួអង្គ​នេះ​បាត់បង់​មិត្ត​ ​ភក្តិ​ដែល​មាន​ក្តី​ស្រមៃ​រួមគ្នា​ ​ត្រូវ​រស់នៅ​ក្នុង​សង្គម​ដែល​ផ្តល់​គំនាប​តម្រូវ​ឲ្យ​តួអង្គ​ត្រូវ​រើ​លំនៅ​ ​ហើយ​មិន​អាចប​ន្ត​បំពេញ​សុបិន​ផ្ទាល់ខ្លួន​គាត់​ដោយសារ​កត្តា​គ្រួសារ​។​ ​រីឯ​ការ​សម្តែង​ទៀតសោត​ ​ក៏​ជួប​ការលំបាក​ជាច្រើន​ដែរ​ ​តួយ៉ាង​ ​កា​រដាក់​អារម្មណ៍​ឲ្យ​មាន​សម្ពាធ​ដូច​តួអង្គ​ដែល​ត្រូវ​សម្តែង​ពិតៗ​ ​និង​ ​ការ​ជួប​គ្រោះថ្នាក់​ប៉ះពាល់​ ​ជង្គង់​ ​ព្រោះ​តួអង្គ​នេះ​ត្រូវ​រាំ​ច្រើន​ ​ជាពិសេស​ចំពោះ​ឈុត​ដែល​តួ​ត្រូវ​ហ្វឹកហាត់​ចូលរួម​ប្រកួត​កម្មវិធី​រាំ​ធំ​ត្រូវ​បញ្ចេញ​ក្បាច់​រាំ​ឲ្យអស់​ពេញទំហឹង​ ​ប៉ុន្តែ​ដោយសារ​បញ្ហា​ជង្គង់​ ​វា​បាន​បង្កើត​ជា​ក្តី​កង្វល់​សម្រាប់​ក្រុម​ការងារ​ទាំងមូល​។​

          ​ចំណុច​សំខាន់​មួយទៀត​នោះ​គឺ​ត្រង់ថា​ជីវិត​តួអង្គ​សំណាង​នៅ​ក្នុង​រឿង​និង​ជីវិត​ពិត​របស់​ពិសិដ្ឋ​គឺ​មាន​ក្តី​ស្រមៃ​ធំ​ទាក់ទង​នឹង​ក្បាច់​រាំ​ដូចគ្នា​ ​ព្រោះ​ពិសិដ្ឋ​ចូល​ប្រឡូក​សិល្បៈ​ដំបូង​តាមរយៈ​ការងារ​ជា​អ្នក​រាំ​នេះឯង​។​ ​ត្រង់​ចំណុច​នេះ​ ​ពិសិដ្ឋ​បាន​បង្ហាញ​អារម្មណ៍​ពិត​ថា​ ​«​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​នៅ​ពេល​អាន​សាច់រឿង​នេះ​។​ ​សំណាង​និង​ជីវិត​ខ្ញុំ​រាល់ថ្ងៃ​ហ្នឹង​គឺ​ដើរ​ប្រហាក់ប្រហែល​គ្នា​!​សំណាង​ចង់​បង្កើតក្តី​ស្រមៃ​របស់​គាត់​នៅ​ក្នុង​ការ​ប្រកួត​រាំ​ ​រីឯ​ក្រុម​របស់​ពួក​ខ្ញុំ​រាល់ថ្ងៃ​ ​ចង់ឲ្យ​ប្រជាជន​ទូទៅ​ឬ​សិល្បករ​ខ្មែរ​ឲ្យ​តម្លៃ​លើ​ការ​បង្កើត​ថ្មី​ជា​ទម្រង់​សិល្បៈ​របស់យើង​ជាជាង​ការ​ ​Cover​ ​ឬ​ ​យក​របស់​គេ​។​ (​ជីវិត​)​ទាំងពីរ​នេះ​គឺ​ ​touch​ (​ប៉ះ​)​អារម្មណ៍​របស់​ខ្ញុំ​មែនទែន​ដោយសារ​យើង​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​ធ្វើអ្វី​ជា​របស់​ខ្លួនឯង​[…]​»​។​

Credit The White Building

          ​ត្រឡប់ទៅ​អតីតកាល​ ​ឈួន​ ​ពិសិដ្ឋ​ ​មាន​ប្រភព​មកពី​អរិយ​ក្សត្រ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​។​ ​ពិសិដ្ឋ​ជា​អតីត​និស្សិត​ផ្នែក​មេ​កា​និ​ក​ ​ហើយ​ក្រោយមក​បាន​ផ្លាស់មក​សិក្សា​ផ្នែក​អក្សរ​សា​ស្រ្ត​អង់គ្លេស​ ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (​P​P​I​U)​។​ ​ពិសិដ្ឋ​បាន​ផ្អាក​ការសិក្សា​នៅ​អំឡុង​ឆ្នាំ​២​០​១​៦​-​២​០​១​៧​ ​ហើយ​ឈោង​ចាប់​យក​អាជីព​សិល្បៈ​ផ្នែក​ក្បាច់​រាំ​សហសម័យ​ទាំងស្រុង​។​ ​ស្នាដៃ​សិល្បៈ​លេចធ្លោ​ជាងគេ​គឺ​ ​បទ​«​ខូចចិត្ត​»​ ​បទ​ ​«​M​y​ ​Way​»​ ​និង​ក្បាច់​រាំ​បទ​«​ឆឺ​ត​ៗ​បុណ្យ​ភូមិ​»​។​ ​ដោយឡែក​ ​សម្រាប់​ផ្នែក​សម្តែង​ ​នៅ​អំឡុង​ពេល​មួយ​ដែល​លោក​កំពុង​ហាត់​ក្បាច់​រាំ​ជាមួយ​ក្រុម​ក្មេង​ខ្មែរ​នោះ​ ​មាន​គេ​ទាក់ទង​មក​ឲ្យ​លោក​សាកល្បង​សម្តែង​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ ​ហើយ​ផលិតករ​ ​នាង​ ​កា​វិច​ ​ជា​មនុស្ស​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ពិសិដ្ឋ​សម្តែង​ក្នុង​ភាពយន្ត​ខ្លី​ជាលើកដំបូង​នៅ​ក្នុង​ភាពយន្ត​របស់​គាត់​គឺ​រឿង​«​ដី​ថ្មី​ផ្លូវ​ខូច​»​ (​New​ ​Land​ ​Broken​ ​Road​) (​២​០​១​៨​)​។​ ​តែ​សម្រាប់​ការ​សម្តែង​ភាពយន្ត​ខ្នាត​វែង​ប្រភេទ​ ​Feature​ ​Film​ ​រឿង​«​ប៊ូ​ឌិ​ញ​ស​»​ជា​ស្នាដៃ​ដំបូង​របស់​ពិសិដ្ឋ​តែម្តង​ ​ដោយ​អ្នកដឹកនាំ​រឿង​ដដែល​នេះ​។​

          នៅពេលអនាគត​ ​ពិសិដ្ឋ​នៅតែ​ចង់​បន្ត​ការងារ​ស្នូល​របស់​គេ​ ​គឺ​ការ​បញ្ចេញ​ក្បាច់​រាំ​ថ្មីៗ​ ​ប៉ុន្តែ​គេ​មើលឃើញ​ថា​ ​ការ​សម្តែង​ក៏​ជា​ឱកាសល្អ​សម្រាប់​រូបគេ​អាច​បញ្ចេញ​ក្បាច់​រាំ​នៅ​ក្នុង​នោះ​ដែរ​។​ ​ដូចនេះ​សិល្បៈ​ទាំងពីរ​ទម្រង់​គួរតែ​នៅ​ជាមួយគ្នា​។​ជាចុងក្រោយ​ ​អ្វី​ដែល​តួ​សម្តែង​ឆ្នើម​រូប​នេះ​ចង់និយាយ​ទៅកាន់​ទស្សនិកជន​កម្ពុជា​នោះ​គឺ​ ​សូម​ចូលរួម​ថែរក្សា​សុខភាព​ ​ចៀស​ផុត​ពី​កូ​វី​ដ​ទាំងអស់ គ្នា​ហើយ​សង្ឃឹម​ថា​នឹង​មានឱកាស​យក​ភាពយន្ត​ជាប់​ពាន​ខាងលើ​នេះ​មក​បញ្ចាំង​ជូន​ពួកយើង​បាន​ទស្សនា​ឲ្យបាន​យល់​ដឹង​ពី​សាច់ រឿង​ដែល​ផ្សារភ្ជាប់​នឹង​អគារ​ប្រវត្តិ​សា​ស្រ្ត​របស់​ជាតិ​យើង​៕

Article by SRINSOKMEAN​


SUGGESTIONS