×

ហេតុផល​៥​យ៉ាង​ដែល​អ្នក​មិនគួរ​ទទួលទាន​ផ្លែ​ប៊័រ​ច្រើនពេក​

TRAVEL & LIVING a month ago
 
 

           បច្ចុប្បន្ន​ ​«​ផ្លែ​ប៊័រ​»​ ​បាន​ក្លាយ​ជា​ផ្លែឈើ​ដ៏​ពេញ​និយម​ពី​មនុស្ស​គ្រប់​វ័យ​មិនថា​យក​ធ្វើជា​ ​អាហារ​ពេលព្រឹក​ ​អាហារសម្រន់​ ​បង្អែម​ ​ភេសជ្ជៈ​ ​ជាពិសេស​ត្រូវ​ចិត្តខ្លាំង​ចំពោះ​អ្នក​ដែល​ចង់​ស្រក​គីឡូ​ឬ​ថែរក្សា​រាង​។​ ​ខណៈ​ការ​ទទួលទាន​ផ្លែ​ប៊័រ​មាន​អត្ថប្រយោជន៍​ច្រើន​ទាំង​ចំពោះ​សុខភាព​ ​និង​សម្រស់​ ​ជាមួយគ្នា​នេះ​វា​ក៏មាន​ផល​អាក្រក់​ផង​ដែរ​បើ​សិន​យើង​ទទួលទាន​លើស​ក​ម្រិ​ត​។​ ​ខាងក្រោម​នេះ​ជា​ផល​ប៉ះពាល់​ ​ក៏ដូចជា​ហេតុផល​៥​យ៉ាង​ដែល​អ្នក​មិនគួរ​ទទួលទាន​ផ្លែ​ប៊័រ​លើស​ក​ម្រិ​ត​៖​

           ឡើង​ទម្ងន់​៖​ ​អ្នក​ធ្លាប់តែ​គិតថា​ការ​បរិភោគ​ផ្លែ​ប៊័រ​អាច​ជួយ​ដល់​ការ​ស្រក​ទម្ងន់​ ​តែ​ផ្ទុយ​មកវិញ​វា​អាច​នឹង​ធ្វើឲ្យ​អ្នក​ឡើង​ទម្ងន់​ ​ប្រសិនបើ​ទទួលទាន​លើស​ពី​មួយ​ផ្លែ​ក្នុងមួយថ្ងៃ​។​ ​ផ្លែ​ប៊័រ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ​និង​សម្បូរទៅដោយ​ខ្លាញ់​ល្អ​(​m​o​no​unsaturated fat​) ​ព្រមទាំង​មាន​ផ្ទុក​កាឡូ​រី​។​ ​ការ​ទទួលទាន​ផ្លែ​ប៊័រ​លើស​ក​ម្រិ​ត​ ​អាច​ជា​លទ្ធផល​ធ្វើឲ្យ​កាឡូ​រី​ឡើង​ខ្ពស់​លើស​ពី​ក​ម្រិ​ត​រាងកាយ​ដុត​បំផ្លាញ​ប្រចាំថ្ងៃ​។​ ​ការ​ឡូរី​ដែល​លើស​នេះ​ហើយនឹង​ស្តុក​ក្នុង​រាងកាយ​ក្លាយ​ជា​ជាតិ​ខ្លាញ់​តែម្តង​។​

          ​បាត់បង់​សារធាតុ​ចិញ្ចឹម​ ​និង​វីតាមីន​ផ្សេងៗ​៖​ ​ក៏​ព្រោះតែ​ផ្លែ​ប៊័រ​សម្បូរទៅដោយ​ខ្លាញ់​ល្អ​ ​និង​ជាតិ​កាក​សរសៃ​ច្រើន​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ​បន្ទាប់ពី​បរិភោគ​វា​។​ ​នេះ​ហើយ​ជាហេតុ​នាំឲ្យ​អ្នក​បាត់បង់​ចំណង់​ក្នុង​ការ​ទទួលទាន​អាហារ​ផ្សេងៗ​។​ ​ជាក់ស្តែង​ ​រាងកាយ​របស់យើង​ត្រូវការ​ប្រូតេអ៊ីន​ ​វីតាមីន​ ​និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​បន្ថែម​ទៀត​ពី​ ​បន្លែ​ផ្លែឈើ​ចម្រុះ​មុខ​ ​ដោយ​មិនមែន​ត្រូវការ​តែ​ផ្លែ​ប៊័រ​មួយ​មុខ​នោះ​ទេ​។​

           ​ធ្វើឲ្យ​ឈឺក្បាល​៖​ ​ផ្លែ​ប៊័រ​ជា​ប្រភព​នៃ​អាស៊ី​ត​អា​មី​ណូ ​T​y​rosin​e​ ​ដែល​ពេល​ចូល​ទៅ​ក្នុង​រាងកាយ​នឹង​បំប្លែង​ទៅជា​សារធាតុ​ ​T​y​r​a​mine​។​ ​នៅ​ពេល​រាងកាយ​ទទួល​បាន​សារធាតុ​ ​T​y​r​a​mine​ច្រើនពេក​ ​វា​នឹង​បង្ក​ឲ្យ​មាន​អាការ​ឈឺក្បាល​ ​និង​ ​ឡើង​សម្ពាធ​ឈាម​។​ ​ស្រប​ជាមួយគ្នា​នេះ​ ​ផ្លែ​ប៊័រ​ត្រូវ​បាន​អ្នកជំនាញ​ខាង​ចំណីអាហារ​កត់​សម្គាល់​ថា​ ​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​ដែល​គួរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​ចំពោះ​អ្នក​ដែល​រមែង​ឈឺក្បាល​។​

           ​ហើមពោះ​ ​និង​ទល់លាមក​៖​ ​ផ្លែ​ប៊័រ​គឺជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ​។​ ​ការ​បរិភោគ​ផ្លែឈើ​នេះ​មួយ​ផ្លែ​គឺ​ទទួល​បានជា​តិ​សរសៃ​ប្រហែល​ពាក់កណ្តាល​នៃ​ជាតិ​សរសៃ​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​។​ ​ទោះ​ជាតិ​សរសៃ​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ ​តែ​ប្រសិនបើ​អ្នកទទួល​ទាន​ច្រើនពេក​អាច​បណ្តាលឲ្យ​ហើមពោះ​ ​ឈឺពោះ​ ​និង​ទល់លាមក​ជាដើម​។​ ​ជាពិសេស​ការ​ទទួលទាន​ជាតិ​សរសៃ​ច្រើន​អាចប​ង្ក​បញ្ហា​ចំពោះ​អ្នក​ដែល​កំពុង​មាន​ជំងឺ​រលាក​ពោះវៀន​ ​ឬ​ជំងឺ​ក្រពះ​ពោះវៀន​ដទៃទៀត​។​

           ​ប្រឈម​នឹង​ការ​រលាក​ ​និង​ជំងឺ​មួយ​ចំនួន​៖​ ​ទោះបីជា​ផ្លែឈើ​ប្រភេទ​នេះ​សម្បូរទៅដោយ​ខ្លាញ់​ល្អ​(​m​o​no​unsaturated fat​) ​តែ​មែនទែន​ទៅ​វាក៏​ផ្ទុក​មក​ជាមួយ​ខ្លាញ់​មិន​ល្អ​(​Saturated​ ​fat​)​ផង​ដែរ​។​ ​ផ្លែ​ប៊័រ​១​០​០​ក្រាម​មាន​ផ្ទុក​ខ្លាញ់​មិន​ល្អ​រហូតដល់​ទៅ​២​,​១​ក្រាម​ ​មានន័យ​ថា​ផ្លែ​ប៊័រ​មួយ​ផ្លែ​គឺ​មាន​ខ្លាញ់​មិន​ល្អ​រហូតដល់​១​៥​%​ឯណោះ​។​ ​គួរឲ្យ​ដឹង​ដែរ​ថា​ ​ការ​ទទួលទាន​ខ្លាញ់​មិន​ល្អ​អាច​បង្កើន​ហា​និ​ភ័យ​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ​ ​ជំងឺបេះដូង​ ​ការ​រលាក​នៅ​ក្នុង​សរសៃឈាម​ ​និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​(​ការ​ឡើងជា​តិ​ខ្លាញ់​ក្នុង​សរសៃឈាម​)​។​

           ​តាមរយៈ​ការ​លើកឡើង​ខាងលើ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​ថ្វី​ដ្បិត​ផ្លែ​ប​័​រ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ ​តែ​ប្រសិនបើ​យើង​ទទួលទាន​លើស​ក​ម្រិ​ត​វាក​៏​នឹង​ផ្តល់​ផល​អាក្រក់​ចំពោះ​រាងកាយ​ផង​ដែរ​។​ ​ដូចនេះ​ ​ដើម្បី​ទទួល​បានសុខ​ភាព​ល្អជា​មួយ​ផ្លែ​ប៊័រ​ ​អ្នក​អាច​ទទួលទាន​តាម​ក​ម្រិ​ត​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​ ​ឬ​អាច​ត្រឹមតែ​មួយ​ផ្លែ​ក្នុងមួយថ្ងៃ​ ​ហើយ​បើ​ចង់បាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ពេល​តែមួយ​អាច​ហូប​ផ្គួប​គ្នា​ជាមួយ​បន្លែ​ផ្លែឈើ​ត្រី​សាច់​ដែល​សម្បូរទៅដោយ​ប្រូតេអ៊ីន​ ​វីតាមីន​ ​និង​សារធាតុ​ចិញ្ចឹម​ចម្រុះ​មុខ​៕​

​Article​ ​by​ SOUNG SOKSAN


SUGGESTIONS