×

J​P​ok ​ពី​តារា​ចម្រៀង​រ៉េ​ប​ក្លាយ​ជា​ម្ចាស់​ផលិតកម្ម​យុវវ័យ​កំពុង​ពេញ​និយម​

NEWS 3 years ago
 
 

​          ឈ្មោះថា​ J​P​ok ​ឬ​ ជេប៉ូ​ក​ ​យុវវ័យ​ភាគច្រើន​ប្រាកដជា​ស្គាល់​ច្បាស់​ ​ក៏​ព្រោះ​លោក​គឺជា​តារា​ចម្រៀង​រ៉េ​ប​ជាន់​ថ្មី​ដ៏​មាន​ប្រជាប្រិយភាព​ ​ដែល​បង្ហាញខ្លួន​លេចធ្លោ​តាមរយៈ​បទ​ចម្រៀង​ផ្ទុះ​ជាច្រើន​បទ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​មែនទែន​ទៅ​ J​P​ok ​មិន​ត្រឹមតែ​មាន​ទេពកោសល្យ​លើ​ការ​រ៉េ​ប​ប៉ុណ្ណោះ​ទេ​ ​លោក​ថែមទាំង​ជា​ផលិតករ​តន្ត្រី​ ​និង​ជា​ម្ចាស់​ផលិតកម្ម​ចម្រៀង​យុវវ័យ​កំពុង​ពេញ​និយម​ ​E​Nation​ ​ផង​ដែរ​។​

          J​P​ok ​មានឈ្មោះ​ពិត​ពេញ​ថា​ ហ៊ឹ​ម​ ​វាសនា​សម្បត្តិ​ ​លោក​​​មាន​វ័យ​២​៨​ឆ្នាំ​ ​និង​ជា​អ្នកមាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​។​ ​ជំនួប​ជាមួយ​ ​សូវ​រី​ន​ ​លោក​បាន​រៀបរាប់​អំពី​ដំណើរ​ដើមទង​នៃ​ការ​បោះជំហាន​ចូល​វិ​ស​័​យ​សិល្បៈ​ថា​ ​លោក​ស្រឡាញ់​សិល្បៈ​តាំងពី​ពេល​ខ្លួន​កំពុង​សិក្សា​នៅ​អនុវិទ្យាល័យ​ថ្នាក់​ទី​៨​ម្ល៉េះ​ ​ខណៈ​គ្រានោះ​ការ​ទស្សនា​ចម្រៀង​បរទេស​បាន​ជំរុញ​ឲ្យ​លោក​ចាប់ផ្តើម​ចង់​ចេះ​ចង់​ចាប់​ទៅលើ​ការ​រាំ​។​ ​លោក​បាន​ប្រមែប្រមូល​គ្នា​ហ្វឹកហាត់​រាំ​បាន​រយៈពេល​មួយ​ឆ្នាំ​ ​ក្រោយមក​ក៏​កើត​ទំនោរ​ទៅលើ​ការ​ធ្វើ​បទភ្លេង​ ​និង​ច្រៀង​វិញ​។​ ​ការ​ងាក​មក​អាជីព​ចម្រៀង​ ​លោក​បាន​រៀន​ធ្វើ​ភ្លេង​ដោយខ្លួនឯង​តាមរយៈ​បណ្តាញ​សង្គម​ ​Y​ou​Tube​ ​និង​សុំ​ការ​ជួយ​ណែនាំ​ពី​រៀមច្បង​។​ “​សម័យ​នោះ​មិនទាន់​មាន​គេ​លក់​ភ្លេង​ដូច​ឥឡូវ​ទេ​ ​បើ​ចង់​ចេះ​ភ្លេង​ក៏​អត់មាន​អ្នកណា​មក​បង្រៀន​ដែរ​ ចឹ​ង​មានតែ​រៀន​តាម​ ​Y​ou​Tube​ ​តែ​ការ​រៀន​នេះ​ពិបាក​ ​ព្រោះ​កាល​ហ្នឹង​យើង​នៅក្មេង​ ​មិនទាន់​យល់ច្បាស់​គ្រប់យ៉ាង​”​។​ រយៈពេល​រៀនសូត្រ​ប្រហែល​៤​ឆ្នាំ​មក​ J​P​ok ​បាន​យល់ច្បាស់​ពី​ការ​ធ្វើ​ភ្លេង​ ​ហើយក៏​មានឱកាស​បាន​ចូល​ធ្វើការ​នៅ​ក្នុង​ផលិតកម្ម​ ​Rock​។​ ​ធ្វើការ​នៅ​ផលិតកម្ម​នេះ​ ​ជា​ឱកាស​ឲ្យ​លោក​បាន​រៀនសូត្រ​បន្ថែម​ពី​ផលិតករ​តន្ត្រី​បរទេស​ ​បន្ទាប់មក​លោក​បាន​ចេញទៅ​សិក្សា​វគ្គ​ខ្លី​មួយ​ខែ​បន្ថែម​ទៀត​នៅ​ឯ​ប្រទេស​វៀតណាម​។​ ​ជា​អ្នក​ស្រឡាញ់​តន្ត្រី​ J​P​ok ​ថា​មួយថ្ងៃ​ៗ​លោក​នៅតែ​ជាមួយ​តន្ត្រី​ដូច​ ​ទឹក​និង​ត្រី​ ​ស្រមោច​និង​ស្ករ​ទៅ​ហើយ​។​

          ​សម្រាប់​ការ​បោះជំហាន​លើ​វិ​ស័យ​ចម្រៀង​ J​P​ok ​ថា​ដំបូង​ខ្លួន​មិនទាន់​ដឹង​ច្បាស់​ថា​ស្រឡាញ់​ការ​ច្រៀង​បែប​ណាមួយ​នៅឡើយ​ ​ដូចនេះ​លោក​បាន​ចាប់ផ្តើម​ពី​ការ​ច្រៀង​បទ​បែប​មនោសញ្ចេតនា​។​ ​ក្រោយមក​ពេល​បាន​ជួប​ជាមួយ​តារា​ចម្រៀង​រ៉េ​ប​រៀមច្បង​ ​ពូ​ឃ្លាំង​ ​និង​ ​នេន​ទុំ​ ​ទើប​លោក​ចាប់ផ្តើម​រក​ឃើញ​ខ្លួនឯង​ ​ហើយ​ងាក​មក​ការ​ច្រៀង​ចម្រៀង​រ៉េ​ប​វិញ​មកដល់​សព្វថ្ងៃ​។​
​ភាព​ ​Unique​ ​ឬ​ភាព​ដោយឡែក​របស់​ J​P​ok ​គឺ​ច្រៀង​រ៉េ​ប​ជាមួយ​ចង្វាក់​ភ្លេង​ R​egg​a​e​ton​ ​និង​ចង្វាក់​ R&B ​Trap​ ​ខណៈ​ដែល​តារា​រ៉េ​ប​ដទៃ​នៅ​កម្ពុជា​យើង​ក​ម្រ​រ៉េ​ប​ជាមួយ​ចង្វាក់​ភ្លេង​នេះ​ណាស់​។​ ​លោក​លើកឡើង​ថា​ “​ខ្ញុំ​ព្យាយាម​ធ្វើ​វា​ទោះ​ដឹង​ថា​ពិបាក​ទទួលយក​ការ​គាំទ្រ​ដោយសារតែ​វា​ថ្មី​ពេក​ ​ម្យ៉ាង​ស្ទា​យ៌​នៃ​ការ​រ៉េ​បក៏ខុសគេ​ដែរ​ ​តែ​ខ្ញុំ​មាន​គោលគំនិត​មួយ​ថា​ ​ខ្ញុំ​ចង់​ធ្វើអ្វី​ដែល​ប្លែក​ ​ហើយ​ជា​លទ្ធផល​ចុងក្រោយ​ឃើញ​ថា​មានការ​គាំទ្រ​ច្រើន​”​។​ ​កន្លងមក​បទ​ចម្រៀង​ដែល​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​មាន​ដូចជា​បទ​ ​«​សង្សារ​ផិត​មិត្ត​ក្បត់​»​ ​«​ប្រូតេអ៊ីន​ស្នេហ៍​»​ ​«​ខក​បំណង​»​ ​«​អូន​កុំ​ភ័យ​»​ ​«​រកតែ​ស្អាត​ ​រកតែ​មាន​ដុល្លារ​»​ ​និង​«​ដុសធ្មេញ​ផង​»​ជាដើម​។​
​ជា​អ្នកនិពន្ធ​សាច់​ភ្លេង​ផង​ ​សរសេរ​ទំនុកច្រៀង​ផង​ ​និង​ច្រៀង​ផង​នោះ​ J​P​ok ​ថា​កន្លងមក​លោក​ជួប​ផល​លំបាក​ច្រើន​ ​តែ​គ្រប់យ៉ាង​ទាំងប៉ុន្មាន​គ្រាន់តែ​ជា​មេរៀន​សម្រាប់​លោក​មកដល់​សព្វថ្ងៃ​ ​ដូច្នេះ​បច្ចុប្បន្ន​មិន​មាន​អ្វី​ជា​ផល​លំបាក​សម្រាប់​លោក​ទៀត​ឡើយ​។​ ​លោក​ចែករំលែក​ពី​ការ​ធ្វើ​បទ​ចម្រៀង​ថា​ ​មុន​ពេល​យើង​ធ្វើ​បទ​ចម្រៀង​ប្រភេទ​ណាមួយ​ ​យើង​ចាំបាច់​សិក្សា​ឲ្យបាន​ច្បាស់​ថា​យើង​ស្រឡាញ់​បទ​អ្វី​ចង្វាក់​អ្វី​ ​ព្រោះ​បើ​មិន​ច្បាស់​វា​អាច​នាំផល​មិន​ល្អ​សម្រាប់​អ្នក​ដែលគេ​ធ្វើ​មុន​យើង​។​ ​ចំពោះ​ការ​សរសេរ​ទំនុកច្រៀង​ ​ជាទូទៅ​អ្នកនិពន្ធ​តែង​យក​អារម្មណ៍​របស់​ខ្លួន​ ​ឬ​អារម្មណ៍​នរណា​ម្នាក់​ដែល​ជា​មិត្ត​ជិតស្និទ្ធ​មក​សរសេរ​ ​តែ​យ៉ាងណា​យើង​គួរ​ព្យាយាម​ពិនិត្យ​ឃ្លោង​ឃ្លា​ចុះឡើង​ដើម្បីកុំឲ្យ​មាន​ពាក្យពេចន៍​ស្តាប់​ទៅ​មិន​សមរម្យ​។​ ​និយាយរួម​ ​ការ​និពន្ធ​ធ្វើ​យ៉ាងណា​ប្រិតប្រៀង​ ​គួរ​កុំ​ធ្វើ​តែ​មួយភ្លែត​ ​ព្យាយាម​មើល​ចុះឡើង​ៗ​ ​សូម្បីតែ​ភ្លេង​ក៏​ត្រូវ​ស្តាប់​ចុះឡើង​ៗ​ឲ្យ​ឃើញ​កំហុស​ខ្លួនឯង​ដើម្បីកុំឲ្យ​ចេញទៅ​មាន​បញ្ហា​។​

          ជា​ផលិតករ​មាន​ឈាមជ័រ​ខ្មែរ​ ​ជា​ញឹកញយ​ J​P​ok ​ឧ​ស្សាហ៍​យក​ភ្លេងខ្មែរ​មក​បញ្ចូល​ក្នុង​ការ​ផលិត​ចម្រៀង​របស់​ខ្លួន​ផង​ដែរ​ ​ដូចជា​ ​ស្គរដៃ​ ​រនាត​ ​ទ្រ​ ​និង​ខ្លុយ​ជាដើម​។​ ដូច​បាន​ជ្រាប​នៅ​ខាងដើម​ J​P​ok ​មិន​ត្រឹមតែ​ជាតា​រា​ចម្រៀង​ ​និង​ជា​ផលិតករ​តន្ត្រី​ប៉ុណ្ណោះ​ទេ​ ​លោក​ថែមទាំង​មាន​ផលិតកម្ម​ជា​របស់​ខ្លួន​ទៀត​ផង​។​ ​ជាក់ស្តែង​ ​ផលិតកម្ម​ ​E​Nation​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២​០​១​៧​ ​និង​ចាប់ផ្តើម​សកម្ម​ខ្លាំង​ចាប់ពី​ឆ្នាំ​ ​២​០​២​០​មក​។​ ​ផលិតកម្ម​របស់​លោក​ផ្តោត​ទៅលើ​ចម្រៀង​យុវវ័យ​សម័យថ្មី​ ​មាន​តារា​ចម្រៀង​ច្រៀង​ជា​ក្រុម​ ​និង​តារា​ចម្រៀង​រ៉េ​ប​ ​សរុប​សមាជិក​ប្រហែល​២​០​នាក់​ ​ក្នុង​នោះ​មាន​ក្រុម​ចម្រៀង​ចំនួន​៣​ ​គឺ​ ​«​T​h​e​ ​Hyper​»​ ​«​R​E​-​SPEED​»​ ​និង​ ​«​A​Z​A​»​។​ ​ការ​បង្កើត​ផលិតកម្ម​គឺជា​ក្តី​ស្រមៃ​របស់​លោក​ផ្ទាល់​ ​លោក​ថា​ពេល​លោក​ធ្វើអ្វី​ឲ្យ​គេ​គឺ​ធ្វើ​មិន​ពេញដៃ​នោះ​ទេ​ ​តែ​ពេល​ដែល​ធ្វើឲ្យ​ខ្លួនឯង​ ​លោក​បាន​បង្ហាញ​ពី​អ្វី​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​។​ “ ​ខ្ញុំ​ចង់​ធ្វើអ្វី​មួយ​ដែល​ចេញ​មក​មាន​លក្ខណៈ​ប្លែក​ ​វា​អាច​ថា​ពិបាក​ទទួលយក​តែ​ខ្ញុំ​ជឿ​ថា​មាន​អ្នក​ត្រូវការ​ដូចគ្នា​”​។​ ​ដោយឡែក​ ​ការ​បង្កើត​ផលិតកម្ម​មួយ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ ​លោក​ក៏​និយាយ​ដែរ​ថា​ “ ​វា​មាន​ភាព​ពិបាក​ខ្លាំង​ ​អាច​សឹង​ថា​ចង់​ឈប់​ហើយ​ដកខ្លួន​ចេញពី​វិ​ស​័​យ​ហ្នឹង​ដែរ​ ​ប៉ុន្តែ​ដោយមាន​កូនចិត្ត​មួយ​ថាត្រូវ​តែ​ធ្វើ​រឿង​ហ្នឹង​ឲ្យបាន​ ​ក៏​ចេះតែ​ខិតខំ​បន្ត​រហូត​ទទួល​បានការ​គាំទ្រ​ជាបន្តបន្ទាប់​ជាមួយ​បទ​ថ្មី​ពី​មួយ​ទៅ​មួយ​។​” ​ក្តី​ស្រមៃ​ក្នុង​ការ​បង្កើត​ផលិតកម្ម​នេះ​ ​លោក​ចង់ឲ្យ​សិល្បករ​ទាំងអស់​ល្បី​មិន​ត្រឹមតែ​នៅ​ស្រុកខ្មែរ​ប៉ុណ្ណោះ​ទេ​ ​តែ​ចង់ឲ្យ​ល្បី​ជាស​កល​ផង​ដែរ​។​ ​លោក​ជឿ​ថា​អ្វី​ដែល​លោក​ ​និង​ក្រុម​ការងារ​កំពុង​ធ្វើ​អាច​នឹង​សម្រេច​បាន​ ​ព្រោះ​លោក​ ​និង​ក្រុម​ការងារ​មាន​ឆន្ទៈ​តែមួយ​ ​និង​សាមគ្គីភាព​គ្នា​ខ្លាំង​។​

          ​ក្នុងនាម​ជា​សិល្បករ​ចម្រៀង​ ​និង​ជា​ផលិតករ​ជំនាន់​ថ្មី​ ​លោក​សំណូមពរ​ដល់​មហាជន​គួរ​ព្យាយាម​បើក​ចិត្ត​ស្តាប់​និង​មើល​ឲ្យបាន​ច្រើន​ ​ទោះ​វា​ចេញ​មក​ថ្មី​ពេក​ ​វា​មិន​ដូច​បរទេស​ ​តែ​យើង​ជា​យើង​។​ ​លោក​ថា​ “ ​គ្មាន​នរណា​មក​គាំទ្រ​យើង​មុនគេ​ ​ក្រៅពី​ខ្មែរ​គ្នាឯង​ឡើយ​ ​បើ​មិន​ជួយគ្នា​ឯង​ទេ​ ​ក៏​គ្មាន​ជាតិសាសន៍​ណាម​ក​ជួយ​យើង​ដែរ​។​ ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ក៏​ដើម្បី​ជាតិសាសន៍​មួយ​នេះ​ដូចគ្នា​ ​ខ្ញុំ​ចង់​ធ្វើអ្វី​ជា​របស់យើង​ ​ហើយ​បង្ហាញ​ទៅកាន់​បរទេស​ថា​នេះ​ជា​ស្នាដៃ​របស់យើង​”​៕​

Article by​ ​HEMSOKKHIM


SUGGESTIONS