×

លោក​ ​ហ៊ុន​ ​សុភ័ក្ត្រ​ ​ជា​ធនធាន​ដ៏​ក​ម្រ​ពោរពេញ​ដោយ​សមត្ថភាព​

NEWS 2 weeks ago
 
 

           ​ការ​ក្លាយ​ជា​វិចិត្រករ​គំនូរ​មួយ​រូប​ ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ ​ត្រូវ​ឆ្លងកាត់​ការរៀនសូត្រ​ពី​អ្នកជំនាញ​ ​ពី​រៀមច្បង​ ​ក៏ដូចជា​លោកគ្រូ​អ្នក​គ្រូ​ផ្នែក​វិចិត្រកម្ម​ផង​ដែរ​។​ ​តាមធម្មតា​វិចិត្រករ​ម្នាក់ៗ​រមែង​មាន​ទំនោរ​ទៅលើ​ប្រភេទ​សិល្បៈគំនូរ​រៀងៗខ្លួន​ ​ដោយឡែក​ ​វិចិត្រករ​មួយ​រូប​បាន​មាន​ទំនោរ​ទៅលើ​គំនូរ​ច្រើន​បែប​ ​សំខាន់​រៀន​ចេះ​ដោយខ្លួនឯង​ ​ហើយក៏​យក​សិល្បៈគំនូរ​នេះ​មក​បង្កើត​ជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​លើ​ទី​ផ្សារ​អន្តរជាតិ​ទៀត​ផង​។​

           ​​លោក​ ​ហ៊ុន​ ​សុភ័ក្ត្រ​ ​ត្រូវ​បាន​គេ​ស្គាល់​នៅ​លើ​បណ្តាញ​សង្គម​ថា​ ​Sop​h​e​a​k ​Art​ ​លោក​គឺជា​វិចិត្រករ​ពហុ​ជំនាញ​កំពុង​រស់នៅ​បរទេស​ ​ពោល​អាច​គូរ​បាន​ទាំង​ប្រភេទ​គំនូរ​លើ​ក្រដាស​ ​គំនូរ​លើ​ដងខ្លួន​ ​គំនូរ​លើ​ម៉ូតូ​ឡាន​ ​គំនូរ​លើ​ជញ្ជាំង​ ​គំនូរ​ឌី​ជី​ថល​(​Digital​ ​Art​) ​និង​គំនូរជីវចល​(​Animation​)​ជាដើម​។​ ​ជំនួប​សំណេះសំណាល​ជាមួយ​ ​សូវ​រី​ន​ ​តាមរយៈ​ប្រព័ន្ធ​អន​ឡា​ញ​ពី​ទីក្រុង​ស៊ី​ដ​នី​ប្រទេស​អូស្ត្រាលី​ ​លោក​បាន​រៀបរាប់​ថា​ ​លោក​​​មាន​ចំណូលចិត្ត​លើ​ការ​គូររូប​តាំងតែពី​កុមារភាព​ ​គឺ​តាំងពី​ពេល​កំពុង​សិក្សា​នៅ​បឋមសិក្សា​ថ្នាក់​ទី​៣​ម្ល៉េះ​។​ ​ក្រោយមក​ដល់អាយុ​៨​ឆ្នាំ​ ​លោក​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ស្រុកកំណើត​ខេត្ត​បាត់​ដំបង​ហោះហើរ​ចេញទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​តាម​ឪពុក​ម្តាយ​។​ ​គ្រានោះ​ហើយ​ជា​ពេល​ដែល​លោក​ចាប់ផ្តើម​សិក្សា​ទៅលើ​ការ​គូរ​គំនូរ​ដោយខ្លួនឯង​ ​ដោយ​ស្រាវជ្រាវ​រៀន​តាមរយៈ​បណ្តាញ​សង្គម​យូ​ធូប​(​Y​ou​Tube​)​។​ ​ដោយមាន​ទេពកោសល្យ​ពី​កំណើត​ ​លោក​អាច​រៀន​ចេះ​ឆាប់​ចាប់បាន​ដោយខ្លួនឯង​ ​ហើយក៏​ចាប់ផ្តើម​ការងារ​បន្តបន្ទាប់​លើ​គំនូរ​ប្រភេទ​ផ្សេងៗ​រាប់​តាំងពី​ ​គំនូរ​លើ​ក្រដាស​ ​លើក​ក្រណាត់​ ​លើ​ជញ្ជាំង​ ​លើ​ម៉ូតូ​ឡាន​ ​រហូតដល់​លើ​ដង​ខ្លួនមនុស្ស​។​ ​ក្រោយ​ប្រើ​ជីវិត​ច្រើន​ឆ្នាំ​លើទឹក​ដី​ម៉ាឡេស៊ី​ ​មកដល់​វ័យ​៣​០​ឆ្នាំ​ ​លោក​បាន​ផ្លាស់មក​រស់នៅ​ប្រទេស​អូស្ត្រាលី​វិញ​ ​ដោយហេតុ​ឃើញ​ថា​ទីនេះ​គឺជា​ដែនដី​មាន​សក្តានុពល​ទី​ផ្សារ​ទៅលើ​សិល្បៈគំនូរ​។​ ​ផ្តើម​ជីវិត​លើទឹក​ដី​ថ្មី​ ​លោក​បាន​សិក្សា​ដោយខ្លួនឯង​បន្ថែម​ទៀត​ទៅលើ​សិល្បៈគំនូរ​ឌី​ជី​ថល​ ​និង​គំនូរជីវចល​ ​ហើយ​វាក​៏​ជា​ពេល​ដែល​លោក​ចាប់ផ្តើម​យក​អ្វី​ដែល​ជា​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​មក​បង្ហាញ​តាមរយៈ​ស្នាដៃ​គំនូរ​ប្រភេទ​នេះ​មកដល់​សព្វថ្ងៃ​។​ ​ការ​ស្វែងយល់​ពី​ក្បាច់​ខ្មែរ​ ​លោក​បាន​ស្រាវជ្រាវ​ទៅលើ​ក្បាច់​ច្រើន​ទម្រង់​ ​ពេលខ្លះ​រៀន​ពី​សិល្បករ​ខ្មែរ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ជួន​យូរៗម្តង​បាន​ចុះ​មក​ស្រុកខ្មែរ​ដើម្បី​ទស្សនា​ផ្ទាល់​ផង​ដែរ​។​ ​លោក​ឲ្យដឹង​ដែរ​ថា​ ​កាលពីដើម​ឡើយ​លោក​ធ្លាប់​គូរ​ក្បាច់​ខ្មែរ​ដែរ​ ​តែ​គូរ​តិចតួច​មិនបាន​លម្អិត​ខ្លាំង​ដូច​៥​-​៦​ឆ្នាំ​ចុងក្រោយ​នេះ​ទេ​។​

           ​​កន្លងមក​ស្នាដៃ​គំនូរ​ឌី​ជី​ថល​របស់​វិចិត្រករ​វ័យ​ ​៣​៧​ឆ្នាំ​ ​ហ៊ុន​ ​សុភ័ក្ត្រ​ ​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ ​លោក​បាន​គូររូប​មនុស្ស​ស្លៀកពាក់​ឈុត​អប្សរា​ ​គូរ​ក្បាច់​ខ្មែរ​រំលេចពណ៌​ផ្សេងៗ​ ​គូរ​ ​Logo​ ​ឬ​ ​និមិត្តសញ្ញា​ដែល​លាយឡំ​ក្បាច់​ខ្មែរ​ឲ្យ​ខាង​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​ ​រួម​ទាំង​ ​ហាងកាត់សក់​ ​ហាង​កាត់​ដេរ​ ​និង​ភោជនីយដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។​ ​ដោយឡែក​ ​បើ​និយាយ​ពី​គំនូរជីវចល​វិញ​ ​លោក​ធ្លាប់​គូរ​សម្រាប់​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ខ្មែរ​អូស្ត្រាលី​ ​និង​តារា​ចម្រៀង​ខ្មែរ​អាមេរិក​ ​ដូចជា​បទ​ ​«​ជិះ​ដំរី​លេង​នឹង​បង​»​ ​«​Khmer​ ​Pride​»​ ​«​Slumber​»​ ​«​LOVE​ ​AGAIN​»​ ​និង​ ​«​Happy​ ​as​ ​Hell​»​។​

           ​​លើស​ពី​សិល្បៈគំនូរ​ ​វិចិត្រករ​ពហុ​ជំនាញ​វ័យ​៣​៧​ឆ្នាំ​រូប​នេះ​ ​បាន​យក​ជំនាញ​របស់​ខ្លួន​មក​ផ្សែផ្សំ​បង្កើត​ជំនួញ​ក្នុង​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ផង​ដែរ​។​ ​តួយ៉ាង​ ​កាលពី​ឆ្នាំ​ ​២​០​២​០​ ​លោក​បាន​បង្កើត​ម៉ាក​ស​ម្លៀ​ក​បំពាក់​មួយ​ក្រោម​ស្លាកយីហោ​ ​Fly​ ​Heart​ ​Fit​ ​ឬ​ហៅ​កាត់​ថា​ ​F​H​F​ ​ដែល​ផ្តោត​ទៅលើ​ឈុត​ហែលទឹក​ប្រើ​ក្រណាត់​បោះពុម្ព​លាត​ដោយ​ក្រឡា​ក្បាច់​ខ្មែរ​។​ ​លោក​ថា​អត្ថន័យ​នៃ​ម៉ាក​ ​Fly​ ​Heart​ ​Fit​ ​អាច​បរិយាយ​យ៉ាង​ដូច្នេះ​ ​«​យើង​កំពុង​សប្បាយរីករាយ​មិន​មានទុក្ខ​កង្វល់​អ្វី​ទាំងអស់​»​។​ ​ចំណែក​ឯ​ស្ទា​យ៌​ក៏​មិន​ខុសគ្នា​ឡើយ​គឺ​ ​ទំនោរ​សម្រាប់​មនុស្ស​វ័យក្មេង​ចូលចិត្ត​ការ​សប្បាយ​ ​និង​អ្នក​សប្បាយ​រាល់​កម្មវិធី​ជប់លៀង​។​ ​ជាក់ស្តែង​ ​ស​ម្លៀ​ក​បំពាក់​នេះ​ទៀតសោត​មិនមែន​មានតែ​ជា​ប្រភេទ​ឈុត​ហែលទឹក​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​មាន​ឈុត​ស្លៀកពាក់​សម្រាប់​កម្មវិធី​រាំ​លេងសប្បាយ​ផង​ដែរ​។​ ​កន្សែង​ ​ឈុត​ប៊ី​គិ​នី​ ​ឈុត​ហែលទឹក​ ​អាវទ្រនាប់​ ​អាវទ្រនាប់​ដៃ​វែង​ ​ខោ​រឹប​ជើង​ជែង​ ​ឬ​យើង​ហៅថា​ខោ​ស្វិត​ ​មើលទៅ​ពិតជា​ទាក់​ភ្នែក​រំលេចពណ៌​លេច​ៗ​ឆ្លុះ​ដោយ​ក្រឡា​ក្បាច់​ខ្មែរ​ ​ឈុត​ខ្លះ​ត្រូវ​បាន​ដាក់ឈ្មោះ​ថា​ ​ឈុត​ ​T​e​v​a​d​a​ ​ឬ​ទេវតា​ ​ឈុត​ R​e​a​h​ou ​ឬ​រាហូ​ ​សុទ្ធសឹងតែ​ជា​ការ​ចេញ​ម៉ូដ​ទាំងស្រុង​ដោយ​សា្ថ​ប​និ​ក​ផ្ទាល់​។​ ​ស្ថាបនិក​សម្បុរ​ស្រអែម​ប្រាប់​ដែរ​ថា​ ​មកទល់​ពេលនេះ​ម៉ាក​របស់​លោក​បញ្ចេញ​បាន​៩​ខូឡិ​ក​ហ្សិ​ន​ហើយ​ ​ដែល​ក្នុង​ខូឡិ​ក​សិន​កន្លងមក​លោក​បាន​បញ្ចូល​ក្បាច់​ខ្មែរ​ចម្រុះ​លាយឡំ​គ្នា​ ​ដោយឡែក​សម្រាប់​ខូឡិ​ក​ហ្សិ​ន​បន្ទាប់​លោក​នឹង​ជ្រើសរើស​ក្បាច់​តាមសម័យ​កាល​វិញ​ម្តង​។​

           ​​សួរ​ថា​តើ​ការ​យក​ក្បាច់​ខ្មែរ​មក​បង្ហាញ​លើ​ឈុត​ហែលទឹក​អាច​រង​ការរិះគន់​ដែរ​ឬទេ​? ​ឆ្លើយ​ទាំង​ញញឹម​ ​លោក​ថា​ “ ​ខ្ញុំ​ដឹង​ថា​អាច​មាន​គេ​រិះគន់​ ​តែ​ខ្ញុំ​គិតថា​វា​ជា​សិល្បៈ​មួយ​នៅ​លើស​ម្លៀ​ក​បំពាក់​ដូច​មិន​មាន​អ្វី​ខុស​ទាស់​ទេ​។​ ​ម្យ៉ាង​មុន​ពេល​ធ្វើ​ខ្ញុំ​ក៏បាន​គិតវែងឆ្ងាយ​ ​និង​បាន​ពិភាក្សា​ជាមួយ​បងប្អូន​ខ្មែរ​ច្រើន​ដែរ​ដូច​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ​។​” ​ការ​យក​សិល្បៈ​ក្បាច់​ខ្មែរ​មក​បង្ហាញ​តាមរយៈ​ស​ម្លៀ​ក​បំពាក់​ ​លោក​បាន​បង្ហាញ​អំពី​គោលគំនិត​ដែរ​ថា​ “ ​យើង​ជា​កូនខ្មែរ​មួយ​រូប​ ​យើង​ត្រូវធ្វើ​អ្វីមួយ​ទាក់ទង​នឹង​អត្តសញ្ញាណ​ជាតិ​របស់យើង​ ​យើង​ត្រូវតែ​ធ្វើ​វា​ ​បញ្ចេញ​វា​ឲ្យអស់​ ​យើង​ចង់​បង្ហាញ​ថា​អ្វីៗ​ទាំង​ហ្នឹង​ជា​របស់យើង​ ​បើ​យើង​ទុក​វា​ ​ប្រទេសជិតខាង​គេ​នឹង​បង្ហាញ​ហើយ​ថា​ជា​របស់​គេ​មិនខាន​។​”

           ​​មែនទែន​ទៅ​ ​កា​របើក​ម៉ាក​ស​ម្លៀ​ក​បំពាក់​ឈុត​ហែលទឹក​នេះ​ ​លោក​ ​ហ៊ុន​ ​សុភ័ក្ត្រ​ ​មាន​គម្រោង​យូរ​មក​ហើយ​ “ ​ខ្ញុំ​មាន​គម្រោង​យូរឆ្នាំហើយ​ ​ខ្ញុំ​ធ្លាប់​ស្រមៃ​តាំងពីតូច​ថា​ថ្ងៃណាមួយ​ខ្ញុំ​នឹង​មាន​ប្រ៊េ​ន​ខ្លួនឯង​ ​ហើយ​ចង់បើ​ក​នៅ​ក្រៅ​ប្រទេស​។​ ​ដូចនេះ​ខ្ញុំ​មិន​ចង់​ទុក​វា​ជា​សុបិន​ទៀត​ទេ​។​ ​ខ្ញុំ​ចូលចិត្ត​ធ្វើអ្វី​ប្លែក​គេ​ ​ដូច​បាន​ដឹង​អីចឹង​ ​ជំនាញ​ទាំងប៉ុន្មាន​ខ្ញុំ​រៀន​ដោយខ្លួនឯង​ទាំងអស់​។​ ​ខ្ញុំ​ធ្វើ​ឈុត​ហែលទឹក​បែប​ហ្នឹង​ ​ព្រោះ​វា​មើលទៅ​ដោយឡែក​ពី​គេ​ ​ខ្ញុំ​មិន​ចង់​ធ្វើអ្វី​ដដែល​ៗ​ដូច​គេ​ទេ​។​”

           ​​ថ្វី​ដ្បិត​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​ ​Fly​ ​Heart​ ​Fit​ ​ទើប​តែ​បើក​ប្រមាណ​ជាង​មួយ​ឆ្នាំ​ ​តែ​បើ​និយាយ​ពី​សន្ទុះ​ទី​ផ្សារ​គឺ​មានការ​គាំទ្រ​គួរសម​។​ ​លោក​ថា​ ​ស​ម្លៀ​ក​បំពាក់​របស់​លោក​​​មាន​ទី​ផ្សារ​ខ្ពស់​នៅ​ប៉ែក​អឺរ៉ុប​ ​ភាគច្រើន​នៅ​ខាង​អូស្ត្រាលី​ ​និង​អាមេរិក​។​ ​លោក​ផ្តោត​ទី​ផ្សារ​នៅ​ប៉ែក​អឺរ៉ុប​ជា​ចម្បង​ក៏​ព្រោះ​នៅ​ទីនេះ​ប្រភេទ​ឈុត​ហែលទឹក​មានការ​ពេញ​និយម​ខ្លាំង​។​ ​បច្ចុប្បន្ន​ ​ដោយសារ​ការ​រាតត្បាត​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​លោក​ពុំទាន់​គិតគូរ​រៀបចំ​បើក​ហាង​នៅឡើយ​ ​ដោយ​ផ្តោត​លើ​កា​រដាក់​លក់​តាម​អន​ឡា​ញ​នៅ​លើ​វេ​ប​សាយ​ផ្លូវការ​ ​និង​បណ្តាញ​សង្គម​នានា​មុន​សិន​។​ ​តែ​យ៉ាងណាមិញ​ ​គោលបំណង​ចម្បង​របស់​លោក​ ​គឺ​លោក​ចង់​ធ្វើឲ្យ​ប្រ៊េ​ន​មួយ​នេះ​ក្លាយ​ជា​ប្រ៊េ​ន​ធំ​មួយ​លំដាប់​អន្តរជាតិ​ដូច​ទៅ​នឹង​ប្រ៊េ​ន​ល្បី​ៗ​ទូទាំង​ពិភពលោក​ដទៃ​។​
​ក្រៅពី​កំពុង​ត្រៀម​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ថ្មី​ ​ស្ថាបនិក​សង្ហា​សម្តី​រួសរាយ​ ​ហ៊ុន​ ​សុភ័ក្ត្រ​ ​បង្ហើប​ថា​ ​លោក​គម្រោង​នឹង​យក​ខូឡិ​ក​ហ្សិ​ន​ថ្មី​ទៅ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ដើរ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ល្បី​មួយ​របស់​អូស្ត្រាលី​ ​Australian​’s ​Next To​p​ ​Designer​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ពេល​ឆាប់ៗ​ខាងមុខ​។​

           ​​ជា​វិចិត្រករ​ ​ជា​អ្នក​ច្នៃ​ម៉ូដ​ ​និង​ជា​ស្ថាបនិក​ម៉ាក​ហ្វេ​ហ្សិ​ន​ ​មាន​ឈាមជ័រ​ខ្មែរ​កំពុង​រស់នៅ​បរទេស​មួយ​រូប​ ​លោក​ ​ហ៊ុន​ ​សុភ័ក្ត្រ​ ​សូម​អធ្យាស្រ័យ​ផង​ដែរ​ថា​ ​ប្រសិនបើ​លោក​ធ្វើអ្វី​មួយ​ឆ្គាំឆ្គង​ ​សូម​កុំ​ប្រកាន់​លោក​ ​ព្រោះ​លោក​ជា​ក្មេង​ធំធាត់​នៅ​បរទេស​តាំងតែពី​តូច​មិនសូវ​បាន​យល់​អ្វី​ច្រើន​ឡើយ​ ​តែ​យ៉ាងណា​អ្វី​ដែល​លោក​ធ្វើ​ទាំងអស់​នេះ​គឺ​ធ្វើ​ដើម្បី​ខ្មែរ​ ​លោក​ចង់ឲ្យ​គេ​ដឹង​ថា​វា​ជា​របស់​ខ្មែរយើង​។​ ​សម្រាប់​លោកអ្នក​ចង់​ជាវ​ផលិតផល​របស់​លោក​អាច​ចូល​ទៅកាន់​វេ​ប​សាយ​ ​w​w​w​.​fly​heart​fit​.​co​m​៕​

Article by HEM SOKKHIM​


SUGGESTIONS