×

តើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​គួរ​ចាប់ផ្តើម​ប្រើ​នៅ​អាយុ​ប៉ុន្មាន​?

TRAVEL & LIVING 3 weeks ago
 
 

            មនុស្ស​គ្រប់រូប​ប្រាកដ​ណាស់​ដែល​ជៀស​មិន​ផុត​ពី​ស្បែក​ចាស់​ជ្រីវជ្រួញ​ទៅតាម​វ័យ​។​ ​សួរ​ថា​តើន​រ​ណាខ្លះ​ដែល​ចង់​ប្រឈម​នឹង​ការ​វិ​វដ្ត​ទៅតាម​ធម្មជាតិ​បែប​នេះ​? ​បើ​សួរ​ដូច្នេះ​ ​ពិត​ណាស់​គ្មាន​នរណា​ម្នាក់​ចង់ឲ្យ​កើតឡើង​មក​លើ​ខ្លួន​នោះ​ទេ​ ​តែ​យ៉ាងណាមិញ​ ​រឿង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​បាន​ ​គឺ​ពន្យារ​ភាព​ចាស់​របស់​ខ្លួន​កុំឲ្យ​ជ្រេ​ទៅតាម​វ័យ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ជាក់ស្តែង​ ​មនុស្ស​សម័យ​ទំនើប​បាន​និយម​ជ្រើសរើស​វិធី​ពន្យារ​ភាព​ចាស់​តាមរយៈ​ការប្រើប្រាស់​ផលិតផល​ថែទាំ​ស្បែក​ប្រចាំថ្ងៃ​ ​រាប់​តាំងពី​សេរ៉ូម​ ​ប្រេង​ ​រហូតដល់​គ្រី​ម​ ​ដែល​ផលិតផល​នីមួយៗ​ត្រូវ​បាន​សម្រាំង​រូបមន្ត​ផ្សំ​ពី​ធនធានធម្មជាតិ​ផ្សេងៗ​។​ ​អ្នកមាន​វ័យ​១​៨​ឆ្នាំ​ ​ឬ​ជាង​២​០​ឆ្នាំ​ ​អាច​នឹង​មិនទាន់​ចាប់អារម្មណ៍​ទៅលើ​ផលិត​ប្រឆាំង​ភាព​ចាស់​ ​ចុះបើ​សួរ​ថា​ ​ទាល់តែ​យើង​ចាប់ផ្តើម​ចាស់​ឃើញ​ស្បែក​ជ្រីវជ្រួញ​ ​ទើប​គិតគូរ​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​មែនទេ​? ​ទាល់តែ​យើង​អាយុ​ក្បែរ​ ​៣​០​ឆ្នាំ​ ​ឬ​៣​០​ឆ្នាំ​ឡើង​ហៅថា​ចាស់​ទើប​ចាប់ផ្តើម​ប្រើ​មែនទេ​? ​មនុស្ស​គ្រប់គ្នា​អាច​នឹង​គិត​ដូចនេះ​ ​ប៉ុន្តែ​ដើម្បី​ជ្រាប​ច្បាស់​ ​យើង​អាចម​ក​ពិចារណា​ជាមួយ​ការ​លម្អិត​ ​ក៏ដូចជា​ការ​ចែករំលែក​ពី​អ្នកជំនាញ​មួយ​ចំនួន​ដូច​ខាងក្រោម​។​

            សព្វថ្ងៃ​ ​មាន​ផលិតផល​សម្រស់​ជាច្រើន​បាន​កំពុង​ចរាចរ​នៅ​លើ​ទី​ផ្សារ​។​ ​រាល់​ផលិតផល​ផលិត​សុទ្ធតែ​មាន​តួនាទី​ព្យាបាល​ ​និង​ថែទាំ​រៀងៗខ្លួន​ ​ហើយក៏​មាន​តម្រូវ​ទៅតាម​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់​ផង​ដែរ​។​ ​ដោយឡែក​ ​ចំពោះ​ផលិតផល​ប្រឆាំង​ភាព​ចាស់​ ​ប្រា​កដ​ណាស់​ដែល​មាន​តួនាទី​ ​ការពារ​ ​និង​ព្យាបាល​ទៅលើ​បញ្ហា​ស្បែក​ជ្រេ​ទៅតាម​វ័យ​ដូចជា​ ​ការ​ឡើង​ស្នាម​បន្ទាត់​នៅ​លើ​ស្បែក​ ​ភាព​ជ្រីវជ្រួញ​ ​និង​ស្បែក​យារ​ធ្លាក់​ជាដើម​។​ ​បើ​តាម​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្បែក​បាន​លើកឡើង​ថា​ ​វ័យ​២​៥​ឆ្នាំ​ ​គឺជា​ពេល​ត្រឹមត្រូវ​ក្នុង​ការ​ងាក​មក​ចាប់ផ្តើម​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​ ​ឬ​យ៉ាងហោចណាស់​មាន​ផលិតផល​រក្សា​សម្រស់​ប្រចាំថ្ងៃ​ដ៏​ត្រឹមត្រូវ​មួយ​។​ ​ការ​លើកឡើង​នេះ​ធ្វើឲ្យ​ចង្កោម​មនុស្ស​វ័យ​ខ្ទង់​២០​ឆ្នាំ​បាន​គិតថា​ ​ពួកគេ​ពិតជា​នៅក្មេង​ខ្លាំង​មិនទាន់​ដល់ពេល​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​នៅឡើយ​ ​ប៉ុន្តែ​អ្នកជំនាញ​បកស្រាយ​វិញ​ថា​ ​បើ​យោងទៅតាម​ស្ថានភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​ ​ជីវិត​រស់នៅ​ ​និង​ទម្លាប់​របប​អាហារ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ ​គួបផ្សំ​ការ​ក​កើន​ឡើង​នៃ​ជាតិពុល​ ​និង​ស្ត្រេ​ស​ផង​នោះ​ ​បាន​ធ្វើឲ្យ​ការ​វិ​វដ្ត​ទៅ​រក​ភាព​ចាស់​របស់​មនុស្ស​ប្រែប្រួល​កាន់តែ​លឿន​ជាង​មុន​ ​ដែល​នេះ​ជាហេតុ​អ្នក​ឈាន​ដល់អាយុ​២​៥​ឆ្នាំ​គួរតែ​មាន​ការប្រើប្រាស់​ផលិតផល​រក្សា​សម្រស់​ដ៏​ត្រឹមត្រូវ​មួយ​។​ ​ការ​បង្ហាញ​នេះ​ក៏​ត្រូវ​បាន​គ្រូពេទ្យ​ខាង​រោគ​ស្បែក​ផ្សេងទៀត​បញ្ជាក់​ផង​ដែរ​។​

            • ​«​ស្បែក​ស្ងួត​ ​និង​ស្បែក​មិនបានការ​ពារ​ ​អាច​ឆាប់​ចាស់​ជាង​ស្បែក​ដែល​បាន​ផ្តល់​សំណើម​ ​និង​ការ​ការពារ​»​
​អ្នកស្រី​ ​P​r​i​y​an​k​a​ ​T​y​a​g​i​ ​គ្រូពេទ្យ​ខាង​សើស្បែក​ជួរមុខ​នៅ​ទីក្រុង​ ដេ​លី​ ​ប្រទេស​ឥណ្ឌា​ ​បាន​និយាយ​ថា​ ​នៅ​ពេល​ពួកយើង​អាយុ​ច្រើនឡើង​ ​បរិមាណ​ជាតិទឹក​នៅ​ក្នុង​កោសិកា​ស្បែក​ចាប់ផ្តើម​ថយ​ចុះ​ ​ដែល​ជា​ករណី​បង្ក​ឲ្យ​ឡើង​ស្នាម​បន្ទាត់​នៅ​លើ​ស្បែក​។​ ​កា​រលាប​ផលិតផល​ដែល​មាន​សារធាតុ​ផ្តល់​សំណើម​ដូចជា​ ​អាស៊ី​ត​អ៊ី​យ៉ា​លុយ​រ៉ូនិ​ក ​(​hyaluronic acid​) ​អាច​ជួយ​ដោះស្រាយបញ្ហា​ស្នាម​បន្ទាត់​នេះ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ព្យាបាល​ដោយ​ការ​កែ​សម្ផស្ស​។​ ​អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ ​ការ​វិ​វដ្ត​ទៅ​រក​ភាព​ចាស់​ចាប់ផ្តើម​តាំងពី​អាយុ​២​១​ឆ្នាំ​ ​ប៉ុន្តែ​សញ្ញា​នឹង​បង្ហាញ​ឡើង​ស្តែង​នៅ​អាយុ​៣​០​ឆ្នាំ​ឡើង​។​ ​ដូច្នេះ​ ​អ្នកស្រី​បាន​ផ្តល់​ដំបូន្មាន​ ​ឲ្យ​ចាប់ផ្តើម​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​នៅ​អាយុ​២​៥​ឆ្នាំ​។​ ​ស្បែក​ស្ងួត​ ​និង​ស្បែក​មិន​ត្រូវ​បាន​ផ្តល់​ការ​ការពារ​ ​អាច​នឹង​ឆាប់​ចាស់​ជាង​ស្បែក​ដែល​បាន​ផ្តល់​សំណើម​ ​និង​ការ​ការពារ​។​ ​ដូចនេះ​ ​វ័យ​២​៥​ឆ្នាំ​ ​គឺជា​ដំណាក់កាល​ដំបូង​ដែល​អាច​ជួយ​រក្សា​ស្បែក​ឲ្យ​នៅក្មេង​វ័យ​ ​និង​មាន​សុខភាព​ល្អ​។​ ​ជាមួយគ្នា​នេះ​ ​អ្នកស្រី​ ​Pre​rn​a​ ​Tan​e​j​a​ ​គ្រូពេទ្យ​ផ្នែក​រោគ​ស្បែក​នៅ​ទីក្រុង​ដេ​លី​ផង​នោះ​ ​ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា​ ​អាយុ​២​៥​ឆ្នាំ​ ​គឺជា​ពេល​ដែល​ស្បែក​ចាប់ផ្តើម​អន់ថយ​ ​ហើយ​វាក៏​ជា​ពេលវេលា​ជាក់លាក់​មួយ​ដែល​យើង​គួរតែ​ចាប់ផ្តើម​ជ្រើសរើស​ការ​ព្យាបាល​ទប់ទល់​​​នឹង​ភាព​ចាស់​។​ ​អ្នកស្រី​ផ្តល់​ដំបូន្មាន​ឲ្យ​មនុស្ស​គ្រប់រូប​ពេល​ឈាន​ដល់​វ័យ​នេះ​គួរតែ​ជ្រើសរើស​ផលិតផល​រក្សា​សម្រស់​ណាមួយ​ដែល​ត្រឹមត្រូវ​។​ ​សញ្ញា​ភាព​ចាស់​នៃ​ស្បែក​អាច​កើតឡើង​ដោយសារ​ ​ការ​បំផ្លាញ​ពី​ព្រះអាទិត្យ​ជា​ករណី​ធ្វើឲ្យ​ស្បែក​ផ្លាស់ប្តូរ​។​ ​វា​អាច​ធ្វើឲ្យ​ប្រូតេអ៊ីន​នៅ​ក្នុង​ស្បែក​កើន​ឡើង​ ​ហើយ​ខូ​ឡេ​ជិន​នឹង​ថយ​ចុះ​។​ ​ដូច្នេះ​ ​អ្នក​គួរតែ​ជ្រើសរើស​ផលិតផល​ស​ម្អា​ត​ស្បែក​ណាមួយ​ដែល​ជួយ​រក្សា​តុល្យភាព​ក​ម្រិ​ត​ ​p​H​។​ ​អ្នកស្រី​ក៏​ស្នើ​មិន​ចង់ឲ្យ​ប្រើ​សាប៊ូ​ដុំ​សម្រាប់​ការ​លាង​ស​ម្អា​ត​មុខ​ឡើយ​ ​ព្រោះ​សាប៊ូ​ដុំ​មាន​ផ្ទុក​សារធាតុ​ក្បុង​ឬ​ប្រៃ​ពី​ធម្មជាតិ​ដែល​មិន​ស៊ី​ធាតុ​នឹង​អាស៊ី​ត​ដែល​ជាប់នឹង​ស្បែ​កមនុស្ស​ពី​ធម្មជាតិ​។​ ​និយាយរួម​ ​ការ​ប្រើ​សាប៊ូ​ដុំ​អាច​មានផល​ប៉ះពាល់​ចំពោះ​ស្បែក​។​ ​យ៉ាងណាមិញ​ ​បើ​អ្នក​ទម្លាប់​ប្រើ​សាប៊ូ​ដុំ​ខានមិនបាន​ ​អ្នកស្រី​ផ្តល់​ដំបូន្មាន​គួរតែ​បន្ថែម​ការ​ជូត​ថូន័​រ​ (​tone​r) ​ដែល​គ្មាន​ផ្ទុក​ជាតិ​អាកុល​បន្ទាប់ពី​លាងមុខ​រួច​ ​បន្ទាប់មក​ប្រើ​ផលិតផល​ផ្តល់​សំណើម​ដែល​មាន​ផ្ទុក​រួមគ្នា​នូវ​ជែ​ល​ ​និង​ប្រេង​ធម្មជាតិ​។​ ​ដោយឡែក​ ​អ្នកជំនាញ​ស្រាវជ្រាវ​ស្ត្រីជន​ជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ​ K​an​c​h​an​ B​i​rat​ ​វ័យ​២​៩​ឆ្នាំ​ ​បាន​និយាយ​ថា​ ​នាង​បាន​ចាប់ផ្តើម​ប្រើប្រាស់​ផលិតផល​ប្រឆាំង​ភាព​ចាស់​តាំងពី​អាយុ​២​៤​ឆ្នាំ​ ​ដោយសារតែ​ស្បែក​របស់​នាង​ឡើង​ស្នាម​ជាំ​។​ ​នាង​បាន​ប្រើ​ផលិតផល​ផ្តល់​សំណើម​តាំងពី​ពេល​នោះ​មក​ជាមួយ​គ្រី​ម​លាប​ពេលយប់​។​ ​នាង​លើកឡើង​ថា​ ​ពួកយើង​ភាគច្រើន​មិនសូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​ស្បែក​របស់យើង​នោះ​ទេ​ ​ជាពិសេស​នៅ​ពេល​ពួកយើង​នៅក្មេង​ ​ប៉ុន្តែ​នៅ​ពេល​ពួកយើង​មិន​ខ្វល់ខ្វាយ​ពី​វា​នោះ​សញ្ញា​ភាព​ចាស់​នឹង​ឡើង​មក​លឿន​ទប់​មិន​ជាប់​តែម្តង​។​

            • ហេតុអ្វី​មនុស្ស​ជំនាន់​ថ្មី​ឆាប់​ចាស់​នៅ​អាយុ​២​៥​ឆ្នាំ​?
​អ្នកជំនាញ​ខាង​រោគ​ស្បែក​យល់ស្រប​ចំពោះ​មនុស្ស​ជំនាន់​មុន​ដែល​មិន​ចាំបាច់​ប្រើប្រាស់​ផលិតផល​ប្រឆាំង​ភាព​ចាស់​ទាំង​ខ្លួន​នៅក្មេង​វ័យ​។​ ​ចុះ​ហេតុអ្វី​មនុស្ស​ជំនាន់​ថ្មី​គួរតែ​ប្រើ​វា​? ​វេជ្ជបណ្ឌិត​ជាច្រើន​និយាយ​ថា​ ​មានហេតុ​ផល​ជាក់ស្តែង​មួយ​ចំនួន​នៅ​ពីក្រោយ​រឿង​នេះ​ ​ដូចជា​ ​ជាតិពុល​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ការផ្លាស់ប្តូរ​ទម្លាប់​របប​អាហារ​ជាដើម​។​ ​ហេតុផល​ទាំងនេះ​ហើយដែល​ជា​ករណី​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់យើង​។​ ​និយាយឲ្យខ្លី​ ​ឥទ្ធិពល​អាក្រក់​ខាងក្រៅ​នៅ​រយៈពេល​១​០​ឆ្នាំ​ចុងក្រោយ​នេះ​ ​គឺ​ជាដើម​ចម​តម្រូវ​ឲ្យ​យើង​ចាប់ផ្តើម​ប្រើប្រាស់​ផលិតផល​ប្រឆាំង​ភាព​ចាស់​នៅ​អាយុ​២​៥​ឆ្នាំ​។​

            គ្រូពេទ្យ​ជំនាញ​សើស្បែក​ល្បីឈ្មោះ​ម្នាក់ទៀត​នៅ​ទីក្រុង​ដេ​លី​ ​អ្នកស្រី​ N​i​r​up​am​a​ ​Par​wand​a​ ​បាន​ពន្យល់​ដែរ​ថា​ ​មនុស្ស​គ្រប់គ្នា​គិតថា​ពួកគេ​មិន​ចាំបាច់​ចាប់ផ្តើម​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​កំឡុង​ពេល​នៅក្មេង​វ័យ​ឡើយ​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការពិត​គឺ​កត្តា​ខាងក្រៅ​ជាច្រើន​កាន់តែ​អាក្រក់​ឡើងៗ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ឥទ្ធិពល​អាក្រក់​ពី​អាហារ​ ​អាកាសធាតុ​ ​បរិស្ថាន​ជុំវិញ​ខ្លួន​ ស្ត្រេ​ស​ ​និង​បែបបទ​រស់នៅ​ ​បាន​ធ្វើឲ្យ​យើង​កាន់តែ​ឆាប់​ចាស់​ទាំង​វ័យក្មេង​។​ ​អ្នកស្រី​យល់ស្រប​ចំពោះ​អ្វីៗ​ដែល​ពិតជា​ផ្លាស់ប្តូរ​នៅ​រយៈពេល​១​០​ឆ្នាំ​ចុងក្រោយ​នេះ​ ​មិនថា​ ស្ត្រេ​ស​ ​ជាតិពុល​ ​ក​ម្តៅ​ព្រះអាទិត្យ​ ​ការប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ការផ្លាស់ប្តូរ​របប​អាហារ​ ​សុទ្ធ​សឹង​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ជីវិត​មនុស្ស​ ​និង​ស្បែក​របស់យើង​។​ ​ជា​លទ្ធផល​ស្បែក​របស់យើង​នឹង​ឆាប់​ចាស់​លឿន​ចាប់ពី​ពេលនេះ​តទៅ​។​

            • ជំនឿ​ត​ៗ​គ្នា​នៃ​ការប្រើប្រាស់​ផលិតផល​សម្រស់​
​«​ការ​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​អាច​បញ្ឈប់​ការ​វិ​វដ្ត​ទៅ​រក​ភាព​ចាស់​»​៖​ ​វេជ្ជបណ្ឌិត​ ​P​r​i​y​an​k​a​ ​Tyagi​ ​និយាយ​ថា​ ​វា​មិន​ដូច្នោះ​នោះ​ទេ​ ​ធាតុ​ពិត​ជាក់ស្តែង​ ​វា​គ្រាន់តែ​ជួយ​ពន្យារ​ភាព​ចាស់​របស់យើង​កុំឲ្យ​ជ្រេ​លឿន​ទៅតាម​វ័យ​ ​ដោយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ ​និង​ការពារ​ស្បែក​ប៉ុណ្ណោះ​។​

            «​យើង​មិន​ចាំបាច់​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ពេល​នៅ​ក្នុង​ម្លប់​នោះ​ទេ​»​៖​ ​វេជ្ជបណ្ឌិត​ ​Pre​rn​a​ ​Tan​e​j​a​ ​ចែករំលែក​ថា​ ​តាមរយៈ​ការ​សិក្សាស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ​មិន​ត្រឹមតែ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡែ​ត​ (​ultra​violet​) ​នៃ​ព្រះអាទិត្យ​ទេ​ដែល​អាច​បំផ្លាញ​ស្បែក​ ​និង​ធ្វើឲ្យ​ស្បែក​ជាំ​ខ្មៅ​ ​ជាមួយគ្នា​នេះ​ពន្លឺ​ពណ៌ក្រហម​ ​និង​ពណ៌ខៀវ​ដែល​ចេញពី​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ​ក៏​ជា​អាវុធ​បំផ្លាញ​ស្បែក​បន្តិចម្តងៗ​ដោយ​មិនដឹងខ្លួន​ផង​ដែរ​។​ ​ដូចនេះ​ ​មិនថា​ចេញក្រៅ​ឬ​មិន​ចេញក្រៅ​ ​អ្នក​គប្បី​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ជាប្រចាំ​ ​ហើយ​លាប​ជាថ្មី​ម្តងទៀត​នៅ​រៀងរាល់​បី​ម៉ោង​ម្តង​។​

            បន្ទាប់ពី​បាន​អាន​អត្ថបទ​ខាងលើ​រួចមក​ ​តើ​អ្នក​យល់​យ៉ាងណា​ដែរ​ចំពោះ​ការ​បកស្រាយ​របស់​វេជ្ជបណ្ឌិត​ ​និង​លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​? ​តើ​អ្នក​គួរតែ​ចាប់ផ្តើម​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់​នៅ​អាយុ​២​៥​ឆ្នាំ​ឬមួយ​ចាំ​ដល់​ចាស់​អាយុ​៣​០​ឆ្នាំ​ឬ​៣​០​ឆ្នាំ​ជាង​? ​យ៉ាងណាក្តី​ ​មនុស្ស​សម័យ​បច្ចុប្បន្ន​គ្រប់រូប​សុទ្ធតែ​ស្រឡាញ់​សម្រស់​ ​ចង់ឲ្យ​សម្រស់​នៅតែ​ក្មេង​វ័យ​ ​ហើយ​យើង​ជឿជាក់​ថា​អ្នកគ្រប់គ្នា​នឹង​ជ្រើសរើស​ការ​ការពារ​និង​ថែទាំ​ ​ជាជាង​អ្វីៗ​កើតឡើង​ទើប​ចាប់ផ្តើម​ព្យាបាល​តាម​ក្រោយ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM


SUGGESTIONS