×

អ្នក​ឌី​ហ្សា​ញ​ស្រ្តី​បរទេស​ល្បីឈ្មោះ​​សហការ​ជាមួយ​ក្រុមហ៊ុន​ទឹកអប់​ BVLGARI​

NEWS 2 years ago
 
 

            ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិ​ន​ល្បី​លំដាប់​ពិភពលោក​ប្រចាំ​ទីក្រុង​ឡុង​ដុ​ង​មាន​ដើមកំណើត​ជា​ជនជាតិ​ក្រិក​ ​លោកស្រី​ ​ម៉ា​រី​ ​កា​ត្រា​ន​ត៍ហ្ស៊ូ (​Mar​y​ K​at​rant​z​ou) ​បាន​បញ្ចេញស្នាដៃ​ឌី​ហ្សា​ញ​ថ្មី​ចុងក្រោយ​ឲ្យ​ក្រុមហ៊ុន​ទឹកអប់​ម៉ាក​ដ៏​ល្បី​រន្ទឺ​មកពី​បរទេស​គឺ​ ​ទឹកអប់​ម៉ាក​ B​V​L​G​AR​I​ ​ប្រភេទ​ B​V​L​G​AR​I​ O​M​N​I​A​ (​ប៊ុល​ហ្គា​រី​ ​អម​នៀ) ​ឆ្លុះបញ្ចាំង​ពី​ពិភព​នៃ​ក្តី​សុបិន​ចម្រុះ​ពណ៌​ ​និង​បង្កើត​នូវ​សុទិដ្ឋិនិយម​ដល់​អ្នកប្រើប្រាស់​ ​ដោយ​សហការ​ជាមួយនឹង​ស្តេច​ទឹកអប់​អន្តរជាតិ​មួយ​រូប​គឺ​ ​លោក​ ​អាល់ប៊ែ​រតូ ម៉ូ​រី​ល​ឡា​ស​ (​Alb​e​r​to​ ​M​or​ill​as​)។​

            ទឹកអប់​ប្រភេទ​ O​M​N​I​A​ ​ខាងលើ​នេះ​ផ្តល់​នូវ​ក្លិនក្រអូប​ប្រហើរ​បង្កើន​អារម្មណ៍​ស្រស់​ថ្លា​បង្កើត​បានជា​គំនិត​ល្អ​ៗ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​សុភាព​នារី​ទាំងឡាយ​ ​តាមរយៈ​ការ​ច្របាច់​បញ្ចូល​រវាង​មន្ត​ស្នេហ៍​ធម្មជាតិ​នៃ​ក្លិន​ក្រូចឃ្វិច​ ​ផ្កា​មាលតី​ (Gardeni​a​) ​និង​ស្លឹក​ល្វា​។​ ​វា​ពាំ​នាំមក​នូវ​ក្តី​សុខ​ផ្លូវ​អារម្មណ៍​ដ៏​បរិសុទ្ធ​ប្រពៃ​បំផុត​ដែល​លោកអ្នក​តែង​ប្រាថ្នា​ចង់បាន​ក្នុង​ឆាក​ជីវិត​ ​ភាព​ស្រស់ស្រាយ​នៃ​ផ្កា​ធម្មជាតិ​ ​គន្ធពិដោរ​បំភ្លេច​មិនបាន​ ​និង​​ពណ៌​ឆើតឆាយ​គួរឲ្យ​ទាក់​ភ្នែក​។​ ​តាមពិត​ទៅ​ ​ទឹកអប់​ម៉ាក​ថ្មី​នេះ​ទទួល​ឥទ្ធិពល​ពី​ផ្កា​មាលតី​ដែល​ជា​ផ្កា​សំណព្វ​ចិត្ត​របស់​អ្នក​ឌី​ហ្សា​ញ​ផ្ទាល់​តែម្តង​ ​គួបផ្សំ​នឹង​កា​រលាយ​បញ្ចូល​រវាង​ស្រទាប់ផ្កា​ឆ្អិនឆ្អៅ​ស្រស់បំព្រង​ជាមួយនឹង​វត្ថុធាតុដើម​ចម្រាញ់​ចេញ​ជា​ក្លិន​ក្រូចឃ្វិច​ក្រអូប​ឈ្ងុយឈ្ងប់​ ​និង​ភាព​ស្រស់ញញឹម​នៃ​ស្លឹក​ល្វា​ធម្មជាតិ​ពិតៗ។​

            • Top​ ​Note​ (​ក្លិន​ប្រហើរ​ដំបូង​): ​តំណក់​កំសួល​ក្លិន​ចម្រាញ់​ពី​ផ្លែ​ក្រូចឃ្វិច​ពិតៗ​ ​និង​​ក្លិន​ស្លឹក​ល្វា​។​
            • Heart​ ​Note​s (​ក្លិន​ស្នូល​/​ក្លិន​ចំបង​): ​បែប​ផ្កា​ K​ale​i​do​s​cop​i​c- ​ក្លិន​ផ្កា​មាលតី​ (​Garden​i​a​) ​និង​ផ្កា​ក្រូច​។​
            • Dry​ ​Down​ ​Note​s (​ក្លិន​តំណក់​ចុងក្រោយ​): ​បែប​ ​Prismatic​- ​ក្លិន​ឈើ​ ​Blond​ ​Wood​ ​និង​ ​ក្លិនក្រអូប​ប្រភេទ​ ​Musk​ ​Accord​។​

            • O​m​n​i​a​ ​Crystalline​- ​Radiant​ ​Joy​ (​រីករាយ​ចែង​ចាំង​) :
​សមស្រប​ជាមួយនឹង​ភាព​សប្បាយរីករាយ​ងាយ​ៗ​បែប​យុវវ័យ​ទឹកអប់​នេះ​ផ្តល់​នូវ​ក្លិន​ស្រាល​ស្រទន់​ ​និង​ភាពជា​ស្រ្តី​ដ៏​ទាក់ទាញ។​ទឹកអប់​ O​m​n​i​a​ ​Crystalline​ ​ត្រូវ​បាន​សម្រិតសម្រាំង​ចម្រាញ់​ចេញពី​ភាព​បរិសុទ្ធ​​​ និង​ថ្លៃថ្លា​នៃ​ផ្កាឈូក។​ ​វា​បង្កើត​បានជា​ពពុះ​គ្រី​ស្តា​ល់​ភ្លឺ​ចែង​ចាំង​ ​រួម​ជាមួយនឹង​ក្លិន​ផ្លែ​សារី​អាស៊ី​ និង​ក្លិន​ឈើ​ B​a​l​s​a​ ​Wood​ ​ដ៏​ល្មួត។​

            • O​m​n​i​a​ ​Amethyst​e​- ​Dreamy​ ​Optimism​ (​សុទិដ្ឋិនិយម​ពោរពេញ​ដោយ​ក្តី​ស្រមៃ​):
​ប្រភេទ​ទឹកអប់​នេះ​គឺជា​ការ​បញ្ចេញ​នូវ​ពិភព​ផ្កា​ដ៏​ស្រស់បំព្រង​ដែល​ស្តែង​ឲ្យ​ឃើញ​នូវ​ភាព​ទាក់ទាញ​ ​ប្រណីតភាព​ ​និង​ភាព​ទំនើប​ទាន់សម័យ​នៃ​ក្លិន​ផ្កា​ ​Iris​ ​ដែល​ជួយ​រំ​ញោច​ជំរុញ​ក្តី​ស្រមៃ​ថ្មីៗ​ ​បំណង​ប្រាថ្នា​ ​និង​សម្រស់​ស្រស់​ស្អាត​ចេញ​មក​ពិតៗ​។​ ​លក្ខណៈ​ពិសេស​នៃ​ទឹកអប់​នេះ​គឺ​ភាព​លើសលប់​នៃ​ក្លិន​ផ្កា​ Iris​ យ៉ាង​សម្បូរ​បែប​ប្រៀប​ដូចជា​សួន​ផ្កា​ក្រោម​តំណក់​ទឹកសន្សើម​ពេលព្រឹក​យ៉ាង​ស្រស់ស្រាយ​ជាទីបំផុត​។​

            • O​m​n​i​a​ ​Coral​- ​Pure​ ​Bliss​ (​សុភមង្គល​ដ៏​បរិសុទ្ធ​):
O​m​n​i​a​ ​Coral​ ​ជា​ក្លិន​ដែល​មាន​តួនាទី​ជួយ​បង្កើត​ពេលវេលា​វេទមន្ត​ដ៏​អស្ចារ្យ​ឲ្យ​បានសម្រេចដូចបំណង​ ​ជាពិសេស ​គឺ​បង្កើត​ថាមពល​ដែល​បាត់បង់​ឲ្យ​មាន​ឡើងវិញ​ ​និង​បន្ថែម​កម្លាំង​ពី​ធម្មជាតិ​របស់​លោកអ្នក​ឲ្យ​កាន់តែ​ស្វាហាប់។​ ​គុណសម្បត្តិ​ពី​ធម្មជាតិ​នៃ​ក្លិន​ផ្កា​រំយោល​ (​H​ibis​c​us​) ​ដែល​សម្បូរ​ដុះ​នៅ​តំបន់​ត្រូពិក​ស័ក្តិសម​នឹង​ក្លិន​ផ្លែ​ទទឹម​ដែល​សម្បូរ​ទឹកដម​ផង​នោះ​ត្រូវ​បាន​ច្របាច់​លាយ​បញ្ចូល​គ្នា​យ៉ាង​ស្អិត​រ​មួត​លេចចេញ​ជា​ក្លិន​​ពាក់កណ្តាល​ផ្កា ​ពាក់កណ្តាល​ផ្លែឈើ​ប្រកបដោយ​អត្ថប្រយោជន៍​ដូច​ផ្កាថ្ម​ក្រហម​ (​Red​ ​Coral) ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ពិភព​ធម្មជាតិ៕

           គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ម៉ាក​ទឹកអប់​ B​v​l​g​ar​i​ O​m​n​i​a​ ​Limited​ ​Edition​ ​បាន​ចូលរួម​សហការ​ជាមួយនឹង​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​លំដាប់​អន្តរជាតិ ​MAR​Y​ K​AT​RANT​Z​OU ​មាន​លក់​នៅ​ក្នុង​ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា​នេះ​ហើយ​!!​

​Advertising​ ​Article​


SUGGESTIONS