Dylan Turquoise ប្រវត្តិសាស្រ្តថ្មីនៃក្លិនទឹកអប់សម្រាប់ស្រ្តី របស់ក្រុមហ៊ុន VERSACE
NEWS 2 years ago“ដល់វេលាធ្វើដំណើរឆ្ពោះទៅកាន់តំបន់កោះឆ្ងាយៗ ជាទីកន្លែងដែលលោកអ្នកបានទស្សនាផ្ទៃមេឃខៀវស្រងាត់និងទឹកថ្លាដូចកញ្ចក់ហើយ។ ជំនោរសមុទ្រប្រលោមរាងកាយនិងបង្កើនអារម្មណ៍របស់អ្នកឲ្យស្រស់ស្រាយឡើងវិញ ត្រូវនឹងក្លិនក្រអូបនៃទឹកអប់ Dylan Turquoise ដែលជាកូនសោរគន្លឹះឆ្ពោះទៅកាន់ភាពទាក់ទាញពិតៗនៃផលិតផលម៉ាក Versace សម្រាប់ស្រ្តី” អ្នកឯកទេសផលិតទឹកអប់ ដូណាតេឡា វើសាច (Donatella Versace) បានណែនាំបង្ហាញ។
លក្ខណៈពិសេសរបស់ទឹកអប់ប្រភេទចេញថ្មី Dylan Turquoise គឺ ទឹកអប់នេះត្រូវបានបង្កើតឡើងជាមួយគ្រឿងផ្សំសំយោគនិងធម្មជាតិដែលមានគុណភាពល្អផ្តាច់បានមកពីខ្សែបណ្តាញផ្គត់ផ្គង់វត្ថុធាតុដើមដែលផ្តោតលើនិរន្តរភាពបរិស្ថានគួរជាទីទុកចិត្តលំដាប់ពិភពលោក។ ផលិតផលនេះមានស្តង់ដារខ្ពស់ឆ្លើយតបទៅនឹងទំនួលខុសត្រូវផ្នែកនិរន្តរភាពបរិស្ថាននិងសង្គម ព្រមទាំងស្របទៅនឹងគោលការណ៍ green chemistry (វិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថាននិងសុខភាពអ្នកប្រើប្រាស់) ដែលជារបកគំហើញបច្ចេកវិទ្យាជីវសាស្រ្តថ្មីបំផុតមិនធ្លាប់មានពីមុនមក។ ជាក់ស្តែង ជាង៨៥ %នៃវត្ថុធាតុដើមដែលប្រើក្នុងការផ្សំក្លិនមានលក្ខណៈអាចរលាយបានក្នុងធម្មជាតិ (biodegradable)។
អម្បូរក្លិនទឹកអប់នេះគឺ Floral (ផ្កា)- Woody (ឈើ)- Musk (ក្លិនសំយោគបែបទឹកសាប៊ូអនាម័យ)។ ក្លិនប្រហើរភាយដំបូង (Top Note) ផ្សំឡើងពីក្លិនក្រូចចិន, ក្លិនក្រូចឆ្មារសំពៅ (ផ្លែដើមរដូវ) និងក្លិនម្រេចបរទេស ឈ្មោះ Pink Pepper។ ក្លិនចំបង (Middle) ផ្សំឡើងពីផ្លែ Blackcurrant Buds Absolute, ស្រទាប់ផ្កាម្លិះ ផ្កា Freesia និងផ្លែត្របែក។ រីឯក្លិនក្រអូបជាប់ស្បែកយូរ (Dry Down) ផ្សំឡើងពីក្លិនឈើ CLEARWOOD® (ក្លិនសំយោគថ្មីស្រដៀងក្លិនរុក្ខជាតិpatchouli), Vibrant Woods និង ក្លិន Musk។
ក្លិនក្រូចឆ្មារសំពៅដែលយកមកផ្សំចម្រាញ់ចេញពីក្រូចដែលមានគុណភាពពិសេស ប្រមូលដើមរដូវ រងា មានជាតិអាស៊ីតតិច តែក្លិនថេរជាប់បានយូរសាយភាយស្រស់ស្រាយ អមដោយក្លិនក្រូចចិនមានប្រភពមកពីតំបន់កោះស៊ីស៊ីលី (Sicily) ប្រទេសអ៊ីតាលី បង្កើតបានជាក្លិនស្រទាប់លើចម្រុះ។ ចំណែកក្លិនចំបង (Heart Note)ពោរពេញដោយភាពច្នៃប្រតិដ្ឋតាមរយៈការបង្កើនក្លិនស្រស់នៃទឹកត្របែកនិងផ្កាផ្សេងៗឈានទៅរករសនិយម «បៃតងទំនើប» (Modern Green)។ លើសពីនេះ ក្លិនក្រអូបជាប់ចុងក្រោយ (Base Note) ថែមទាំងមានបញ្ចូលម៉ូលេគុលចម្រាញ់ពីអំពៅដោយបច្ចេកវិទ្យាជីវសាស្រ្តថ្មីចុងក្រោយគួរជាទីមោទកភាព៕
Advertising Article