×

«​ភ្នំ​កាហ្វេ​»​ ​បេះដូង​ទេសចរណ៍​ថ្មី​ប្រចាំ​តំបន់​ភ្នំ​១​០​០​៥​ ​ខេត្ត​ពោធិ៍សាត់​

NEWS 2 years ago
 
 

           អាជីវកម្ម​ហាង​កាហ្វេ​តូច​ធំ​កំពុង​មានសន្ទុះ​រីក​ចម្រើន​ស្ទើរគ្រប់​ច្រកល្ហក​នៃ​ប្រទេស​កម្ពុជា​ដែល​សឹងតែ​មិន​អាច​ចាំ​អស់​ ​។​ ​ប៉ុន្តែ​មិនមែន​គ្រប់​ហាង​កាហ្វេ​សុទ្ធតែ​ជា​និមិត្តរូប​ទេសចរណ៍​ប្រចាំ​តំបន់​នោះ​ទេ​។​ ​កាលពីមុន​មក​ ​លោកអ្នក​ទំនងជា​បាន​ស្គាល់​ហាង​កាហ្វេ​ទេសចរណ៍​ស្អាត​ៗ​ល្បី​ត​ៗ​គ្នា​ប្រចាំ​តំបន់​មួយ​ចំនួន​រួចមក​ហើយ​ ​តួយ៉ាង​ ​កាហ្វេ​លើ​ភ្នំ​ (​L​e​d​ ​Z​e​p​ ​Ca​f​é) ​ប្រចាំ​ខេត្ត​កែប​ ​កាហ្វេ​ឃ្លាំង​អំបិល​ (K​h​lean​g​ ​Am​be​l​ ​Coffee​) ​ប្រចាំ​ខេត្ត​កំពត​ ​និង​ស្រយាល​កាហ្វេ​ (S​royal​ ​Ca​f​é & ​Pub​) ​ប្រចាំ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​ជាដើម​។​ តោះ! ​មក​បន្ត​ភាគ​ពី​ហាង​កាហ្វេ​ទៀត​! ​សម្រាប់​ខែ​ធ្នូ​នេះ​ ​គេហទំព័រ​សូវ​រី​ន​សូម​ណែនាំ​ហាង​កាហ្វេ​ ​«​ភ្នំ​កាហ្វេ​»​     (​P​h​no​m​ ​Coffee​) ​ដែល​ជាគោល​ដៅ​ទេសចរណ៍​តូច​តែ​ខ្លឹម​កំពុង​រះ​លំដាប់​ជួរមុខ​នៅ​លើទឹក​ដី​ភូមិ​សា​ស្រ្ត​តំបន់​ភ្នំ​ ​១​០​០​៥​ (​អ្នកខ្លះ​ហៅ​ភ្នំ​១​៥​០​០​) ​នៃ​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​ព្រំដែន​ថ្មដា​។​

          ​តាមរយៈ​បទសម្ភាសន៍​ជាមួយ​លោក​ ​ផាន់​ វិរៈ​បុត្រ​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​ថៃ​អាន​ (​T​A​) ​ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​លើ​ហាង​កាហ្វេ​យីហោ​ ​«​ភ្នំ​កាហ្វេ​»​ ​ហាង​កាហ្វេ​ដ៏​តូច​ច្រឡឹង​លើទឹក​ដី​ធម្មជាតិ​ដ៏​ពិសិដ្ឋ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​បំពេញ​នូវ​កំណើន​តម្រូវ​ការ​សេវាកម្ម​បម្រើ​ម្ហូបអាហារ​និង​ភេសជ្ជៈ​ជាក់ស្តែង​ក្នុង​តំបន់​ភ្នំ​១​០​០​៥​ដែល​ជា​តំបន់​សក្តានុពល​ទេសចរណ៍​កំពុង​អភិវឌ្ឍ​ ​«​ ​ដំបូង​ ​ពេល​ដែល​យើង​ទៅដល់​តំបន់​នេះ​ ​យើង​ផ្តោត​លើ​អចល​ន​ទ្រព្យ​ទេ​ ​ប៉ុន្តែ​យើង​ឃើញ​ចន្លោះ​ខ្វះខាត​ពាក់ព័ន្ធ​វិ​ស័យ​ទេស​​ចរ​ណ៍​។​ ​នៅ​ទី​ហ្នឹង​ ​ពីមុន​ផ្នត់គំនិត​ប្រជាជន​គិតថា​ ​ដី​ដែល​គាត់​មាន​រាល់ថ្ងៃ​ជា​ដី​កសិកម្ម​ ​ក្រៅពី​កសិកម្ម​គឺ​ធ្វើ​អី​អត់​បានទេ​! ​ប៉ុន្តែ​ផ្នត់គំនិត​ពួក​ខ្ញុំ​គិត​ផ្សេង​ ​ព្រោះ​មាន​កត្តា​អំណោយផល​ធម្មជាតិ​ ​ទេសភាព​ ​អាកាសធាតុ​ ​និង​សណ្ឋានដី​ ​អំណោយផល​ទាំងអស់​ […] ​»​ ​។​

          ​ចំពោះ​ទស្សន​ទាន​តុបតែង​លម្អ​ស្ថាបត្យកម្ម​ ​ឬ​ ​រចនា​ហាង​ ​ស្ថាបនិក​ហាង​បាន​បញ្ជាក់​ថា​ ​លោក​​​មាន​សហ​ស្ថាបនិក​ជា​ដៃគូ​ម្នាក់ទៀត​ដែល​មាន​បទពិសោធន៍​ធ្លាប់​ដើរលេង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ ​ទាំង​អាស៊ី​ ​និង​ ​អឺរ៉ុប​ ​មានគំនិត​ចែករំលែក​ពិភាក្សា​ច្នៃ​បង្កើត​បរិយាកាស​ហាង​កាហ្វេ​ដែល​ខុសប្លែក​ពី​ហាង​កាហ្វេ​ដទៃទៀត​ក្នុងស្រុក​ហើយ​មាន​លក្ខណៈ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ស្រស់​ត្រកាល​នៃ​តំបន់​នេះ​ ​ជាពិសេស​គឺ​ចំណុច​ពណ៌​ ​ដែល​ជ្រើសរើស​យកមក​ប្រើ​ក្នុង​ការរចនា​តែម្តង​ ​។​ ​ក្រៅពី​នេះ​ ​ចំណុច​ខ្លាំង​របស់​ហាង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ឲ្យ​ចូល​មក​ទីនេះ​មិនចេះដាច់​នោះ​គឺ​ ​រសជាតិ​កាហ្វេ​ដែល​ភ្ញៀវ​ប្រាថ្នា​ចង់​សាកល្បង​ ​បរិយាកាស​ដែល​ញ៉ាំង​អារម្មណ៍​ឲ្យ​សប្បាយរីករាយ​ ​និង​ម្ហូបអាហារ​ពិសេស​ៗ​ប្រចាំ​ហាង​ ​ដូចជា​ ​មាន់​ដុត​ ​ប្រហុក​អាំង​ជ្រុ​ញ​ ​ម្ជូរ​ព្រៃ​ភ្នំ​១​០​០​៥​ ​សាច់អាំង​ទឹក​កាពិ​ ​និង​ ​សាច់អាំង​មូកៈថៈ ​ដែល​កំពុង​ពេញ​និយម​។​

          «​អ្វី​ដែល​សំខាន់​ ​លក្ខណៈ​ពិសេស​របស់​ហាង​ខ្ញុំ​ ​គឺ​ ​ខ្ញុំ​លក់​អារម្មណ៍​! ​ខ្ញុំ​ជឿ​ថា​ត្រឹម​កាហ្វេ​មួយ​កែវ​ឆ្ងាញ់​គាត់​អាច​ទិញ​ឯណា​ក៏បាន​ ​ប៉ុន្តែ​អារម្មណ៍​ដែល​មាន​បែប​នេះ​គឺ​ ​អត់​អាច​​​រក​កន្លែងណា​បាន​ ​ក្រៅពី​កន្លែង​នេះ​បានទេ​! ​»​ ​ស្ថាបនិក​ហាង​បាន​អះអាង​អម​ដោយ​ស្នាម​ញញឹម​៕​


SUGGESTIONS