នាឡិកាម៉ាក «G-PATRóN» ជាទំនោររសនិយមថ្មីកាន់តែបង្កើនភាពជឿជាក់ដល់អ្នកប្រើប្រាស់
NEWS 2 years agoកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅហាងនាឡិកាថាមស៊ីធី កោះពេជ្រ LDI Enterprise Cambodia បានរៀបចំកម្មវិធីសម្ភោធជាផ្លូវការនូវកិច្ចសហការរួមបញ្ចូលម៉ាកយីហោនាឡិកាអន្តរជាតិ G-SHOCK និងម៉ាកយីហោក្នុងស្រុក PATRóN។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះដែរ គេសង្កេតឃើញថាមានវត្តមានរបស់ភ្ញៀវកិត្តិយសជាច្រើន រូប ជាពិសេស អ្នកតំណាងរបស់ម៉ាកនាឡិកា G-SHOCK ក៏ដូចជាអ្នកតំណាងរបស់ម៉ាក PATRóN ផងដែរ។ ជាក់ស្តែង ការប្រារព្ធកម្មវិធីនេះ គឺមានគោលបំណងបង្ហាញពីកិច្ចសហការរវាងស្លាកយីហោ G-SHOCK និង PATRóN ដើម្បីបង្កើតជាម៉ាកនាឡិកា G-PATRóN ដែលជាសមិទ្ធផលដ៏ទាក់ទាញ និងបង្កើតជាទំនោរថ្មីមួយបែបទៀតសម្រាប់អ្នកនិយមប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មី និងបង្កើនភាពទាក់ទាញមួយកម្រិតទៀត។ យ៉ាងណាមិញ G-PATRóN គឺជាប្រភេទ នាឡិកា និងអាវដែលមានចំនួនកំណត់ (Limited Edition) មានដាក់លក់ នៅគ្រប់សាខាទាំងអស់របស់ហាងនាឡិកាថាមស៊ីធីរបស់ G-SHOCK ព្រមទាំងដៃគូសហការជាច្រើនទៀត។
គួរជម្រាបផងដែរថា នេះគឺជាមោទកភាពថ្មីមួយរបស់នាឡិកាម៉ាក G-SHOCK ដែលកិច្ចសហការជាមួយម៉ាកយីហោក្នុងស្រុកទីមួយ និងដំបូងគេបង្អស់របស់ប្រទេសកម្ពុជាគឺម៉ាក PATRóN ដើម្បីជួយពង្រឹងទីផ្សារហ្វេហ្សិន ឲ្យកាន់តែល្បីល្បាញ ក៏ជាការគាំទ្រទៅដល់ម៉ាកយីហោក្នុងស្រុកកាន់តែមានទីផ្សារថែមទៀត។ ទន្ទឹមនឹងនេះ G-SHOCK ដែលជាម៉ាកយីហោនាឡិកាអន្តរជាតិដ៏ល្បីនាំចូលផ្តាច់មុខដោយក្រុមហ៊ុន អិល ឌី អាយ អ៊ិនធឺប្រាយ អិលធីឌី កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង អ្នកនាង អ៊ុ ច័ន្ទ លីដេ តាមរយៈលេខទូរស័ព្ទ ០១០ ៣៩៨ ៨៨៨៕
Advertising Article