×

Royal​ ​E​n​field​ ​កាន់តែ​បង្កើន​ភាព​ទាក់ទាញ​ក្នុងរយៈពេល​ដ៏​ខ្លី​

NEWS 2 years ago
 
 

          ​Royal​ ​E​n​field​ ​គឺជា​កេរដំណែល​របស់​ប្រទេស​អង់គ្លេស​ដែល​ប្រកបដោយ​គុណភាព​ ​ភាពជា​ខ្លួនឯង​ ​និង​និមិត្តសញ្ញា​នៃ​ពាក្យ​ថា​ ​«​Mad​e​ ​like​ ​a​ ​gun​»​ ​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​០​១​ ​រហូតដល់​ពេល​បច្ចុប្បន្ននេះ​ ​បាន​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​បាន​ដំណើរការ​លក់​ចេញ​រហូតដល់​ ​១​៥​០​ ​គ្រឿង​ឯណោះ​។​ ​តាមរយៈ​គុណភាព​ដែល​ឈ​រលើ​គោលជំហរ​យ៉ាង​មុតមាំ​របស់​ ​Royal​ ​E​n​field​ ​ពោរពេញ​សុទិដ្ឋិនិយម​ថា​តួលេខ​នៃ​កា​រលក់​ចេញ​នឹង​កើន​ឡើង​ជាបន្តបន្ទាប់​នៅ​ឆ្នាំ​ ​២​០​២​២​នេះ​។​ ​ជាពិសេស​ ​គឺ​ការ​នាំ​យក​ម៉ាក​យីហោ​មួយ​នេះ​ទៅកាន់​ដេប៉ូ​ចែកចាយ​ជា​ដៃគូ​រ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​តើ​អ្នក​ឆ្ងល់​ទេ​ថា​នៅ​ពេល​លឺ​ពាក្យ​ថា​ ​Royal​ ​E​n​field​ ​ហេតុអ្វីបានជា​ម៉ាក​យីហោ​មួយ​នេះ​មាន​ភាព​ល្បី​រន្ទឺ​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ខ្លី​?​ចម្លើយ​នោះ​គឺ​ ​ក៏​ព្រោះតែ​គោលបំណង​ចម្បង​របស់​ម៉ាក​យីហោ​មួយ​នេះ​មិនមែន​តែ​លក់​ឲ្យ​ច្រើន​ជាមួយនឹង​តួលេខ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​គេ​ជឿជាក់​ថា​ការ​សាង​នៅ​ពាក្យ​ ​សហ​គម​ន៌​និង​គ្រួសារ​របស់​ក្រុម​ម៉ូតូ​ ​Royal​ ​E​n​field​ ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​គ្រប់គ្នា​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​Royal​ ​E​n​field​ ​មិនដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​សហការ​ ​និង​បង្កើត​នូវ​វប្បធម៌​មួយ​ដែល​ហៅថា​ ​ការ​ជិះ​ក​ម្សាន្ត​ជាមួយ​អតិថិជន​ ​នោះ​ទេ​។​

          ​យើង​អាច​និយាយ​បាន​ថា​ ​អតិថិជន​របស់​ ​Royal​ ​E​n​field​ ​មិនមែន​ត្រឹមតែ​ទិញ​ម៉ូតូ​ហើយ​ចប់​នោះ​ទេ​ប៉ុន្តែ​ពួកគេ​នឹង​មានឱកាស​ប្រកបដោយ​ទំនុក​ចិត្ត​ដូច​គ្រួសារ​តែមួយ​ដែល​និយម​ហៅថា​ ​Royal​ ​E​n​field​ ​Cam​bo​d​i​a​ ​Family​ ​ដូច្នេះ​ដែរ​។​ ​អតិថិជន​ទិញ​ម៉ូតូ​ជាមួយនឹង​សេវាកម្ម​រោងជាង​ដែល​មានស្រាប់​សម្រាប់​ឲ្យ​លោកអ្នក​ពិភាក្សា​ពិគ្រោះ​យោបល់​អំពី​បញ្ហា​ឬ​ចំណេះ​ដឹង​បច្ចេកទេស​ម៉ូតូ​ ​គ្រឿងបន្លាស់​ ​គ្រឿង​លេង​ម៉ូតូ​ ​និង​សម្ភារ​ខោអាវ​ ​គ្រឿង​ការពារ​ម៉ូតូ​ផ្សេងៗ​ទៀត​។​ ​ទាំងអស់​នេះ​ហើយដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​អតិថិជន​មានទំនុក​ចិត្ត​នៅ​ពេល​ជ្រើសរើស​ម៉ាក​យីហោ​មួយ​នេះ​បើ​ប្រៀបធៀប​នឹង​ម៉ាក​យីហោ​ម៉ូតូ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​។​ ​យ៉ាងណាមិញ​ ​ដោយ​យល់ឃើញ​ថា​មនុស្ស​គ្រប់គ្នា​មាន​រស​និយម​ ​និង​ការប្រើប្រាស់​ជីវិត​ខុសៗគ្នា​ ​ក្រុមហ៊ុន​ម៉ូតូ​ ​Royal​ ​E​n​field​ ​តែងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់​ហើយ​ប្រើប្រាស់​ចំណុច​ទាំងអស់​នេះ​មក​ធ្វើការ​កែច្នៃ​សម្រិតសម្រាំង​ម៉ូដែល​នីមួយៗ​របស់​ខ្លួន​អោយ​ត្រូវ​តាមចំណូលចិត្ត​របស់​អតិថិជន​ពួកគេ​។​

          ​ម៉ូដែល​ ​Royal​ ​E​n​field​ ​Classic​ & ​Bullet​ ​គឺជា​ម៉ូដែល​ប្រើ​បាន​រាប់​ឆ្នាំ​មិន​ចេះ​ហួសសម័យ​កាល​ដោយសារតែ​រូបរាង​បែប​អម​តៈ ​ក្លា​សិ​ក​ស័ក្តិសម​នឹង​ឈ្មោះ​យ៉ាង​ពិតប្រាកដ​។​ ​ប្រសិនបើ​អ្នក​ក្រឡេកមើល​មនុស្ស​ប្រុស​ស្រឡាញ់​ការធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ក្រុង​ដូចជា​ប្រភេទ​ម៉ូតូ​កាហ្វេ​ ​ម៉ូតូ​ប្រណាំង​ ​ម៉ូដែល​ម៉ាស៊ីន​ភ្លោះ​ 650cc ​របស់យើង​នឹង​ក្លាយ​ជា​ជម្រើស​ទី​១​របស់​ពួកគាត់​ជានិច្ច​។​ ​អម​មក​ជាមួយនឹង​រូបរាង​ឥត​ខ្ចោះ​របស់​ម៉ូដែល​ ​G​T​ ​Continental​ & ​Intercept​or ​បាន​ធ្វើឲ្យ​អ្នកជា​ម្ចាស់​មាន​​​រូបរាង​ស្រស់​សង្ហា​ ​និង​មាន​ភាព​មាំទាំ​។​ ​ចុះបើ​អ្នក​ស្រលាញ់​ការ​ផ្សងព្រេង​បែបថ្មី​ៗ​ ​និង​រំជើបរំជួល​ ​អ្នក​គួរ​សម្លឹង​មើល​ម៉ូតូ​ ​Royal​ ​E​n​field​ ​H​i​malay​an​ 411cc ​ព្រោះ​ម៉ូតូ​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​ដែល​ទ្រទ្រង់​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។​ ​ហើយ​បើ​និយាយ​អំពី​ម៉ូដែល​ចុងក្រោយ​ ​Cruise​r ​ដែល​កម្លាំង​ត្រឹមតែ​ 350cc ​ពិតមែន​ប៉ុន្តែ​បាន​ក្លាយ​មក​ជាលំដាប់​ទីមួយ​សម្រាប់​កា​រលក់​ចេញ​ខ្ពស់​បំផុត​របស់​ ​Royal​ ​E​n​field​ ​Cam​bo​d​i​a​ ​សព្វថ្ងៃ​។​

          ​ម៉ូដែល​មួយ​នេះ​បាន​ទាក់ទាញ​អតិថិជន​ជាច្រើន​ដោយសារតែ​រូបរាង​បែប​ស្រស់ស្រាយ​របស់​វា​ដូចជា​ប្រភេទ​ ​Fire​b​all​ ​Yellow​ & ​Fire​b​all​ ​Red​។​ ​ប្រសិនបើ​អ្នក​មិនទាន់​បាន​សាកល្បង​ជាមួយ​ម៉ូដែល​ ​Royal​ ​E​n​field​ ​ណាមួយ​ទេ​អ្នក​អាច​សាកល្បង​មក​មើល​នៅ​អគារ​តាំង​បង្ហាញ​បាន​ដែល​ស្ថិតនៅ​លើ​ផ្លូវ​សហ​ព័ន្ធ​រុស្សី​ ​ឬ​លោកអ្នក​អាច​ចូល​ទៅកាន់​ ​telegram​ ​ផ្លូវការ​របស់​ ​Royal​ ​E​n​field​ ​Cam​bo​d​i​a​ ​បាន​តាមរយៈ​ ​h​t​t​p​s://​t​.​me​/​royal​e​n​field​cam​bo​d​i​a​ ​ដើម្បី​ជ្រាប​ជា​ព័ត៌មាន​បន្ថែម​ផង​ដែរ​៕​

​Advertising​ ​Article​


SUGGESTIONS