×

ប៉ូ ​គឹម​ថេ​ង​សុ​ត​ធីតា​ ​ម្ចាស់​មកុដ​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​ ​២​០​២​១​

NEWS 2 years ago
 
 

           តាមរយៈ​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ល្បីល្បាញ​ ​Miss​ ​Grand​ ​International​ 2021 ​ប្រិយ​មិត្ត​ប្រាកដជា​បាន​ជ្រាប​រួចមក​ហើយ​ថា​ ​បេក្ខភាព​តំណាង​ឲ្យ​កម្ពុជា​យើង​គឺ​ ​កញ្ញា​ ប៉ូ ​គឹម​ថេ​ង​សុ​ត​ធីតា​ ​ពិតជា​បាន​បញ្ចេញ​សមត្ថភាព​ ​និង​ភាព​ក្លាហាន​យ៉ាង​អស្ចារ្យ​ ​រហូត​ធ្វើឲ្យ​គណៈកម្មការ​ជ្រើស​ចូល​លំដាប់​កំពូល​១​០​នាក់​ក្នុងចំណោម​បេក្ខភាព​ប្រមាណ​៥​៩​ប្រទេស​។​ ​ជំនួប​របស់​បវរកញ្ញា​កម្ពុជា​ជាមួយ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​កាលពី​ពេល​ថ្មីថ្មោង​ ​កញ្ញា​បាន​ស្វាគមន៍​ទាំង​ស្នាម​ញញឹម​ដោយ​ឆ្លៀត​ជជែក​ចែករំលែក​អំពី​បទពិសោធន៍​នៃ​ការ​ប្រកួត​ ​រួម​ទាំង​អនុ​ស្សា​វ​រី​យ៍ ​ក៏ដូចជា​បង្ហើប​អំពី​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ដែល​ប្រិយ​មិត្ត​មិនធ្លាប់​បាន​ដឹង​ពីមុន​។​

           ​កញ្ញា​ ប៉ូ ​គឹម​ថេ​ង​សុ​ត​ធីតា​ ​បាន​រៀបរាប់​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ថា​ “ ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ ​ហើយ​មិន​នឹកស្មាន​ថា​សមត្ថភាព​របស់​ខ្ញុំ​អាច​ឈាន​ទៅដល់​កំពូល​១​០​នាក់​ចុងក្រោយ​។​ ​ខ្ញុំ​ពិតជា​មាន​មោទកភាព​មែនទែន​ដែល​អាច​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ​និង​មានឱកាស​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​ពី​ប្រទេស​របស់យើង​។​” ​ផ្សារភ្ជាប់​នឹង​ចំណាប់អារម្មណ៍​កញ្ញា​បាន​បន្ថែម​ទាំង​ទំនុក​ចិត្ត​ថា​ “​ការ​ប្រកួត​ទាល់តែ​យើង​មាន​សមត្ថភាព​ខ្លាំង​ទើប​គណៈ​កម្ម​ការចាប់អារម្មណ៍​ ​ដូចនេះ​អាច​និយាយ​បាន​ថា​ ​ខ្ញុំ​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ប្រទេស​យើង​ ​និង​អាចឲ្យ​គេ​ស្គាល់​ពី​ប្រទេស​យើង​កាន់តែ​ច្បាស់​។​”

           ​មែនទែន​ទៅ​ ​ការ​បោះជំហាន​ប្រកួត​លើឆាកអន្តរជាតិ​មិនមែន​ជា​លើក​ទី​១​សម្រាប់​បវរកញ្ញា​រាង​ស្រឡូន​ក​ម្ពស់​១​,​៧​៥​ ​ទម្ងន់​៥​២​គីឡូ​រូប​នេះ​ឡើយ​។​ “ ​ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​ប្រកួត​លើឆាកអន្តរជាតិ​ជាមួយ​បេក្ខភាព​ខ្លាំង​ៗ​ដូចគ្នា​ច្រើនដង​ ​គឺ​តាំងពី​ឆ្នាំ​២​០​១​៧​មក​ម្ល៉េះ​ ​ដូច្នេះ​មិន​មាន​អ្វី​ដែល​ពិបាក​សម្រាប់​ខ្ញុំ​ឡើយ​ ​តែ​យ៉ាងណា​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ចំណេះ​ដឹង​ថ្មីៗ​ពី​គណៈកម្មការ​តាម​កម្មវិធី​ផ្សេងៗ​គ្នា​”​។​ ​កញ្ញា​ថា​ ​នៅ​អំឡុង​ពេល​ប្រកួត​កញ្ញា​បាន​ដាក់ចិត្ត​ដាក់​កាយ​ប្រឹងប្រែង​គ្រប់​វិញ្ញាសា​ទាំងអស់​ ​ដោយធ្វើ​ឲ្យអស់​ពី​សមត្ថភាព​ ​និង​ល្អ​បំផុត​។​ ​ដោយឡែក​ ​វិញ្ញាសា​ដែល​កញ្ញា​ប្រឹងប្រែង​ខ្លាំង​ជាងគេ​នោះ​គឺ​វិញ្ញាសា​ឈុត​តំណាង​ជាតិ​ ​ដោយសារ​វិញ្ញាសា​នេះ​ជា​ពេល​ដ៏​សំខាន់​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ​ទៅកាន់​ពិភពលោក​។​ ​ជាក់ស្តែង​ ​ក្នុង​ឈុត​តំណាង​ជាតិ​ឈ្មោះថា​ ​«​ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌​»​ ​កញ្ញា​បាន​បញ្ចេញ​សមត្ថភាព​ធ្វើ​បាន​យ៉ាងល្អ​បំផុត​ ​ទាំង​ការ​ដើរ​ ​ស្នាម​ញញឹម​ ​ភាព​ជឿជាក់​ ​និង​ការ​បង្ហាញ​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់យើង​។​

           ​កញ្ញា​បាន​លើកឡើង​ដែរ​ថា​ “​ឈុត​តំណាង​ជាតិ​មួយៗ​មិន​ងាយស្រួល​ពាក់​ទេ​ ​វា​ធ្ងន់​ ​មាន​ការឈឺចាប់​ ​អាច​រ​លាត់ស្បែក​ ​ត្រូវ​ទូល​ប្រើ​កម្លាំង​ច្រើន​ ​ដែល​សំខាន់​មិនមែន​ពាក់​តែ​មួយភ្លែត​ដើរ​ដូច​ឃើញ​នោះ​ទេ​ ​គឺ​ពាក់​រហូត​២​ទៅ​៣​ម៉ោង​ទាំង​ការ​ឈរ​រង់ចាំ​ ​និង​ដើរ​នៅ​លើ​ឆាក​។​ ​ទោះ​យ៉ាងណា​ខ្ញុំ​ក៏​សប្បាយចិត្ត​ខ្លាំង​ដែល​បាន​បង្ហាញ​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់យើង​ទៅកាន់​ពិភពលោក​។​

           ​“​ពេល​ប្រកួត​ខ្ញុំ​មិនបាន​នឹង​គិតថា​មានការ​គាំទ្រ​ខ្លាំង​យ៉ាងនេះ​ទេ​ ​អ្វី​ដែល​ខ្ញុំ​ផ្តោត​គឺ​ ​សមត្ថភាព​មាន​ប៉ុនណា​ខ្ញុំ​នឹង​បញ្ចេញ​ឲ្យអស់​ដើម្បី​ប្រទេសជាតិ​របស់​ខ្ញុំ​។​ ​ពេល​ដឹង​ថា​ពួកគាត់​គាំទ្រ​ខ្លាំង​ ​ខ្ញុំ​កាន់តែ​សប្បាយចិត្ត​ ​និង​មានទំនុក​ចិត្តខ្លាំង​តែម្តង​។​” ​ថ្វី​ដ្បិត​មិនបាន​មកុដ​ត្រឡប់មក​មាតុភូមិ​វិញ​ ​តែ​បវរកញ្ញា​ក្លាហាន​តំណាង​ជាតិ​រូប​នេះ​ថា​ខ្លួន​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ​ពិសេស​បាន​ចែករំលែក​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​ ​មិនថា​តាមរយៈ​ឈុត​តំណាង​ជាតិ​ ​អក្សរ​ ​ភាសា​ ​ប្រាសាទអង្គរវត្ត​ ​និង​រៀបរប​ប​ស្លៀកពាក់​ ​ទៅកាន់​បវរកញ្ញា​ប្រទេស​ដទៃ​ក៏ដូចជា​ពិភពលោក​ទំា​ង​មូល​។​

           ​​ងាក​មក​ជ្រាប​អំពី​ជីវប្រវត្តិ​របស់​បវរកញ្ញា​ ប៉ូ ​គឹម​ថេ​ង​សុ​ត​ធីតា​ ​វិញ​ ​កញ្ញា​មាន​អាយុ​ ​២​៣​ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​ ​កើត​ក្នុង​គ្រួសារ​មាន​ឪពុក​ជា​អ្នកជំនួញ​ ​ឯ​ម្តាយ​ជា​ស្ត្រី​មេផ្ទះ​ ​និង​មាន​បងប្អូន​ចំនួន​២​នាក់​ ​ស្រី​ទាំងពីរ​ ​កញ្ញា​ជា​កូនស្រី​ច្បង​។​ ​នៅ​វ័យ​៧​ឆ្នាំ​ ​កញ្ញា​ត្រូវ​បាន​អ្នកម្តាយ​ជំរុញ​ទឹកចិត្ត​ឲ្យ​ប្រឡូក​ក្នុង​វិ​ស័យ​បវរកញ្ញា​ ​លុះ​ពេញវ័យ​អាយុ​១​៧​ឆ្នាំ​ ​កញ្ញា​បាន​ចាប់ផ្តើម​ចូល​ប្រកួត​កម្មវិធី​ប្រឡង​ប​វ​រញ្ញា​ដំបូង​បំផុត​នោះ​គឺ​កម្មវិធី​ ​Miss​ ​Grand​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៦​ ​និង​ចូល​ប្រកួត​ម្តងទៀត​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៧​។​

           ​កញ្ញា​បាន​ចូល​ប្រកួត​កម្មវិធី​ជាច្រើន​ទៀត​ដូចជា​ ​កម្មវិធី​ ​Khmer​ ​Super​ ​Model​ 2016, ​កម្មវិធី​ ​Miss​ ​Tourism​ ​World​ 2017 ​ធ្វើឡើង​នៅ​ប្រទេស​ចិន​ ​និង​បាន​ជាប់លេខ​៤​, ​កម្មវិធី​ ​Asia​ ​Model​ ​Festival​ 2018 ​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េ​, ​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ ​ឆ្នាំ​ ​២​០​១​៩​ ​និង​ជាប់លេខ​ ​៤​, ​កម្មវិធី​ ​Miss​ ​Asia​ ​Pacific​ ​International​ 2019 ​និង​កម្មវិធី​ ​Miss​ ​Tourism​ ​Metropolitan​ ​International​ 2019​។​ ​អំឡុង​វិបត្តិ​កូ​វី​ដ​ជាស​កល​ ​កញ្ញា​បាន​សម្រាក​ពីរ​ឆ្នាំ​ទើប​ត្រឡប់មក​ចូលរួម​ប្រកួត​កម្មវិធី​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ 2021 ​ជាថ្មី​ ​ហើយក៏​ក្លាយ​ជា​ម្ចាស់​មកុដ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​។​

           ​​បច្ចុប្បន្ន​ ​បវរកញ្ញា​ ប៉ូ ​គឹម​ថេ​ង​សុ​ត​ធីតា​ ​ហាក់​ចាប់ផ្តើម​មមាញឹក​ខ្លាំង​ទៅលើ​អាជីព​ដែល​ធ្លាប់ធ្វើ​នា​ពេល​កន្លង​ដូចជា​ ​ការ​សម្តែង​ភាពយន្ត​ ​ថត​ម៉ូដ​ ​និង​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាដើម​។​ ​យ៉ាងណាមិញ​ ​កញ្ញា​ក៏បាន​បង្ហើប​អំពី​បេសកកម្ម​ក្នុងនាម​ជា​ម្ចាស់​មកុដ​កម្មវិធី​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ថា​ “ ​ខ្ញុំ​ចង់​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​ ​ដោយ​អាច​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ​និង​អំពាវនាវ​ទៅដល់​សប្បុរស​ជន​ដែល​ចង់​ចូលរួម​ជាមួយ​ខ្ញុំ​”​។​

           ​​តាមរយៈ​សូវ​រី​ន​ ​កញ្ញា​មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ថា​ “ ​ខ្ញុំ​មិន​មាន​អ្វី​ច្រើន​ក្រៅពី​លើក​ម្រាមដៃ​ដប់​អរគុណ​ដល់​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់​សម្រាប់​ការ​គាំទ្រ​ ​និង​ចំណាយ​ថវិកា​ជួយ​បោះឆ្នោត​ដល់​រូប​នាងខ្ញុំ​។​ ​ភាព​ជោគជ័យ​របស់​ខ្ញុំ​សុទ្ធតែ​មាន​ពួកគាត់​នៅ​ពីក្រោយ​ទាំងអស់​។​ ​សម្រាប់​ការ​ចែករំលែក​ទៅកាន់​ប្អូន​ៗ​ជំនាន់​ក្រោយដែល​ចង់​ប្រឡូក​ក្នុង​វិ​ស័​យ​នេះ​ ​ខ្ញុំ​ចង់ឲ្យ​បេក្ខភាព​នៅ​ឆ្នាំក្រោយៗ​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​បាន​ល្អ​ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​ ​បើ​មានឱកាស​ខ្ញុំ​ក៏​ចង់​ចែករំលែក​បទពិសោធន៍​ទៅកាន់​ពួកគាត់​ដើម្បីឲ្យ​ពួកគាត់​មាន​សមត្ថភាព​ពេញលេញ​ដែល​នឹង​តំណាង​ប្រទេស​អាច​ឈាន​ចូលក្នុង​លំដាប់​ ​Top​ ​ចុងក្រោយ​ណាមួយ​ ​ឬ​អាច​នឹង​គ្រង​មកុដ​លើក​មុខមាត់​ប្រទេស​របស់យើង​”​៕​

Article by HEM SOKKHIM


SUGGESTIONS