×

«The Wildlife» ខូឡិកហ្សិន​រសនិយម​បង្ហាញ​ពី​អំបូរ​សត្វ​ព្រៃ​ដ៏​កម្រ

NEWS 2 years ago
 
 

           «​សម័យ​និម្មិត​»​ ​ជា​ឈ្មោះ​ក្រុម​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​កែច្នៃ​ឡើងវិញ​ឬ​ហៅថា​ R​e​cycle​d​ ​Fashion​ ​Designer​ ​ដែល​បាន​បង្កើត​ឡើង​ចាប់តាំង​ពី​អំឡុង​ឆ្នាំ​ ​២​០​១​៩​ ​ជាមួយ​សមាជិក​ក្នុង​ក្រុម​ចំនួន​៦​នាក់​។​ ​ចំណោម​សមាជិក​នៃ​ក្រុម​នេះ​គឺ​សុទ្ធសឹងតែ​មាន​ភាព​ប៉ិនប្រសប់​ ​និង​ជំនាញ​ខុសៗគ្នា​។​ ​ជាក់ស្តែង​ ​ថ្វី​ដ្បិតតែ​សមាជិក​ម្នាក់ៗ​មានចំណេះ​ជំនាញ​ផ្សេងៗ​ក៏​ពិតមែន​ ​ប៉ុន្តែ​កត្តា​ទាំងអស់​នេះ​ហើយដែល​បាន​ជំរុញ​ ​និង​បន្ថែម​ចំណុច​ខ្វះខាត​ទៅ​សមាជិក​ក្នុង​ក្រុម​នីមួយៗ​ ​បង្កើត​បានជា​ខូឡិ​ក​ហ្សិ​ន​ច្នៃ​ពី​កាកសំណល់​ប្លាស្ទិក​ដ៏​ទាក់ទាញ​ដែល​រមែង​ផ្សារភ្ជាប់​នឹង​សារ​អប់រំ​សម្រាប់​ប្រជាជន​កម្ពុជា​ឈ្វេងយល់​ពី​ផល​ប៉ះពាល់​ដល់​ភាវរស់​ ​ជាពិសេស​ ​បញ្ហា​សុខភាព​របស់យើង​តែម្តង​។​

          ខូឡិ​ក​ហ្សិ​ន​ដែល​មានឈ្មោះ​ថា​ ​«​សត្វព្រៃ​»​ ​ឬ​ ​«​T​h​e​ ​Wild​life​»​ ​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដ៏​មាន​រស​និយម​ដែល​បង្ហាញ​ពី​អំបូរ​សត្វព្រៃ​ដ៏​ក​ម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ទើរតែ​ផុតពូជ​ទាំងស្រុង​។​ ​ជាក់ស្តែង​ ​បើ​តាម​ការ​លើកឡើង​របស់​ប្រធាន​ក្រុម​សម័យ​និម្មិត​ ​កញ្ញា​ ​ងួន​ ​ចាន់​ស្រី​ម៉ា​ ​បាន​បង្ហាញ​ពី​កត្តា​សំខាន់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ច្នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​យ៉ាង​ដូច្នេះ​ថា​ “​ក៏​ព្រោះតែ​ប្រភេទ​សត្វព្រៃ​ជាច្រើន​នៅ​កម្ពុជា​ ​ទាំង​សត្វពាហនៈ​មួយ​ចំនួន​ទៀត​ដែល​ទទួលស្គាល់​ដោយ​អង្គការ​ ​I​UCN ​ឬ​សហភាព​អភិ​រក្ស​ពិភពលោក​កំពុង​រង​ការ​គំរាមកំហែង​ ​និង​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ទង្វើ​បំផ្លិចបំផ្លាញ​ជម្រក​របស់​សត្វព្រៃ​ទាំងអស់​នេះ​ ​ទើប​ធ្វើឲ្យ​ក្រុម​សម័យ​និម្មិត​របស់​ពួកយើង​ជ្រើសរើស​យក​ ​Concept​ ​ដែល​ដកស្រង់​ពី​សត្វព្រៃ​មួយ​ចំនួន​ដូចជា​ ​សត្វ​កែះ​ ​សត្វ​ប្រ​ម៉ា​ ​សត្វ​ខ្លាត្រី​ ​សត្វ​ពង្រូល​ ​និង​សត្វ​ដំរី​ព្រៃ​មក​ធ្វើជា​ខូឡិ​ក​ហ្សិ​ន​ ​T​h​e​ ​Wild​life​។​” ​ប្រធាន​ក្រុម​សម័យ​និម្មិត​ក៏បាន​បញ្ជាក់​ទៀត​ថា​ “​មុននឹង​ចាប់ផ្តើម​ច្នៃ​ខូឡិ​ក​ហ្សិ​ន​ពួកយើង​បាន​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ស្រង់​ពី​ឯកសារ​ផ្លូវការ​នានា​ ​តួយ៉ាង​ ​ពី​ប្រភព​ជីវៈ​ចម្រុះ​នៃ​ប្រទេស​កម្ពុជា​ ​V​O​D​ ​សៀវភៅ​ថនិកសត្វ​កម្ពុជា​ ​Wonder​s o​f​ ​t​h​e​ ​Mekong​ ​រួម​ទាំង​ប្រភព​ព័ត៌មាន​ពី​កោះ​សន្តិភាព​ជាដើម​។​” ​យ៉ាងណាមិញ​ ខូឡិ​ក​ហ្សិ​ន​ដែល​មាន​ចំនួន​៥​ឈុត​គឺ​សុទ្ធសឹងតែ​មាន​ការរចនា​ច្នៃ​ម៉ូដ​ពី​សមាជិក​ក្រុម​ ​ដូចជា​ ​ឈុត​ស​ម្លៀ​ក​បំពាក់​សត្វ​កែះ​ (​Cap​r​i​corn​i​s ​Sum​at​r​a​e​ns​i​s) ​គឺជា​ការ​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​កញ្ញា​ ​ងួន​ ​ចាន់​ស្រី​ម៉ា​ ​បង្ហាញ​ពី​ការរស់នៅ​របស់​សត្វ​កែះ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​ ​I​UCN (​V​U) ​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះថ្នាក់​ជាសាកល​។​ ​ប្រភេទ​សត្វ​កែះ​នេះ​ដែរ​ ​ត្រូវការ​ការរស់នៅ​ក្នុង​ទីកន្លែង​មាន​ដង់ស៊ីតេ​ក​ម្រិ​ត​ទាប​ ​និង​ក​ម្រ​ឃើញ​វា​រស់នៅ​តាម​ទំនប់​ ​ឬ​តាម​ទំនាប​វាលស្មៅ​នោះ​ឡើយ​។​ ​សត្វ​កែះ​កំពុង​ប្រឈមមុខនឹង​ការ​រងគ្រោះថ្នាក់​ដោយសារ​បាត់បង់​ទី​ជម្រក​ ​និង​ទទួលរង​ការ​ការ​ប្រមាញ់​របស់​ព្រានព្រៃ​ប​បរបាញ់​ ​ដើម្បី​យក​សាច់​ ​ស្នែង​ ​ឆ្អឹង​ ​សម្រាប់​ជួញ​ដូរ​ ​ក៏​ព្រោះតែ​សត្វ​ប្រភេទ​នេះ​មាន​តម្លៃ​ខ្ពស់​។​ ​ដោយឡែក​ ​ចំពោះ​ឈុត​ស​ម្លៀ​ក​បំពាក់​បន្ទាប់​នោះ​គឺជា​ការ​ច្នៃ​ម៉ូដ​ពី​ប្រភេទ​សត្វ​ ​ប្រ​ម៉ា​ (​P​or​cup​in​e​) ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម​នៃ​អង្គការ​ ​I​UCN ​ស្ថិត​ក្នុងចំណោម​ប្រភេទ​សត្វ​ដែល​មាន​កំពុង​ប្រឈម​គ្រោះថ្នាក់​ ​និង​មានការ​ប្រមាញ់​ច្រើន​មិន​ខុស​ពី​ប្រភេទ​សត្វ​កែះ​នោះ​ទេ​។​ ​សត្វ​ប្រ​ម៉ា​ភាគច្រើន​មាន​ទី​ជម្រក​ក្នុង​រូងដី​ ​ក្នុង​ព្រៃ​គ្រប់​ប្រភេទ​ ​ហេតុដូច្នេះ​ ​ទើប​វា​ងាយ​រង​ការ​ប្រមាញ់​បំផុត​។​ ​អវយវៈ​របស់​សត្វ​ប្រ​ម៉ា​គឺជា​ផ្នែក​មួយ​ដែល​ស្រួល​នឹង​ធ្វើអាជីវកម្ម​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ដំរី​អាស៊ី​ (​Asian​ ​Elephant​) ​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​ច្នៃ​ម៉ូដ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ ​ចេក​ ​ចាន់នី​ន​។​ ​តាមរយៈ​ការស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យដឹង​ថា​ ​ដំរី​អាស៊ី​ ​នៅ​លើ​ពិភពលោក​បាន​ថយ​ចុះ​ប្រមាណ​ជាង​ ​៥​០​ ​ភាគរយ​ ​រីឯ​ទី​ជម្រក​វិញ​នោះ​ត្រូវ​បាន​បាត់បង់​ប្រមាណ​ជាង​ ​៩​០​ភាគរយ​ឯណោះ​។​ ​ប្រភេទ​ ​ដំរី​អាស៊ី​ ​ត្រូវ​បាន​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ ​ក៏​ព្រោះតែ​វា​បាន​បង្ហាញ​ពី​ផ្នែក​វប្បធម៌​ ​តួនាទី​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​រួម​នឹង​សក្តានុពល​ផ្សេងៗ​ទៀត​ផង​ដែរ​។​ ​បច្ចុប្បន្ន​ ​ដំរី​អាស៊ី​ ​រង​ការ​គំរាមកំហែង​ពី​ការ​អន្ទាក់​ជាច្រើន​កន្លែង​គួរឲ្យ​ព្រួយបារម្ភ​។​ ​ឈុត​ហ្វេ​ហ្សិ​ន​បន្ទាប់​នោះ​គឺ​មាន​ការរចនា​ច្នៃ​ម៉ូដ​ពី​លោក​ ​ជា​ សុ​ធារ៉ា​ ​ក្នុង​ទម្រង់​សត្វ​ខ្លាត្រី​ (​P​r​i​o​nail​ur​us​ ​V​i​v​err​in​u) ​ដែល​ភាគច្រើន​ហៅថា​ឆ្មាព្រៃ​ជា​ប្រភេទ​សត្វ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​ ​I​UCN ​។​ ​សត្វ​ខ្លាត្រី​នេះ​ភាគច្រើន​សង្កេតឃើញ​រស់នៅ​ក្នុង​ទូទាំង​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​អាគ្នេយ៍​ ​វា​ជា​ប្រភេទ​សត្វ​ខ្លា​ព្រៃ​ដែល​ស្រឡាញ់​តំបន់​ដីសើម​ ​ឬ​ព្រៃ​កោងកាង​ ​ក៏ដូចជា​ព្រៃរបោះ​ដូចជា​វាលភក់​ទន្លេមេគង្គ​ជាដើម​។​ ​ឯ​ឈុត​ចុងក្រោយ​ ​ជា​ស្នាដៃ​រចនា​ច្នៃ​ម៉ូដ​ដោយ​ ​លោក​ហុង​ ​សុង​ហេង​ ​ដកស្រង់​ពី​ប្រភេទ​សត្វ​ពង្រូល​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​ ​I​UCN ​កំពុង​ទទួលរង​ការ​គំរាមកំហែង​ខ្លាំង​បំផុត​ឈាន​ទៅដល់​ចំណុច​ហា​និ​ភ័យ​អាច​នឹង​ផុតពូជ​នៅ​លើ​ពិភពលោក​។​ ​បើ​តាម​ការ​ផ្អែកលើ​ទិន្នន័យ​នៃ​ការស្រាវជ្រាវ​ ​ពុំអាច​កំណត់​អាយុជីវិត​ដែល​មាន​រស់នៅ​ឡើយ​នោះ​ទេ​ ​ក៏​ព្រោះ​សត្វ​មួយ​ពួក​នេះ​បាត់បង់ជីវិត​ដោយ​ការ​បរបាញ់​និង​ការ​ដាក់អន្ទាក់​សម្រាប់​ធ្វើអាជីវកម្ម​ផង​ដែរ​។​

          ខូឡិ​ក​ហ្សិ​ន​ ​«​T​h​e​ ​Wild​life​»​ ​មាន​ចំនួន​៥​ឈុត​សុទ្ធសឹងតែ​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​លាយឡំ​ខ្លឹមសារ​អប់រំ​ទាក់ទង​នឹង​ការ​អភិ​រក្ស​សត្វព្រៃ​ ​ការ​ស្រឡាញ់​ ​និង​ថែទាំ​បរិស្ថាន​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​តាមរយៈ​ការប្រើប្រាស់​កាកសំណល់​ប្លាស្ទិក​ច្នៃ​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដ៏​គួរឲ្យ​គយគន់​ដែល​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ត​ថ​ភាព​សង្គម​បច្ចុប្បន្ន​។​ ​គួរ​រំឭក​ផង​ដែរ​ថា​ ​ក្រុម​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​កែច្នៃ​ឡើងវិញ​ (R​e​cycle​d​ ​Fashion​ ​Designer​) ​បាន​ចូលរួម​កិច្ចការ​សង្គម​ជាច្រើន​តាមរយៈ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​ដើម្បី​ធ្វើជា​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​ហើយ​ច្នៃ​ខូឡិ​ក​ហ្សិ​ន​លេចធ្លោ​មួយ​ឈ្មោះថា​ ​«​សញ្ញា​»​ ​ដែល​បង្ហាញ​អត្ថន័យ​ពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់​ៗ​ដែល​ប្រជាជន​ខ្មែរ​គួរ​ឈ្វេងយល់​ផង​ដែរ​៕​

​Article​ ​by​ S​i​v​l​y​


SUGGESTIONS