×

អ្វី​ទៅជា​ទំនោរ​ហ្វេ​ហ្សិ​ន​ថ្មី​សម្រាប់​ឆ្នាំ​២​០​២​២​?

FASHION & BEAUTY 5 months ago
 
 

           វិ​ស័យ​ហ្វេ​ហ្សិ​ន​កំពុង​ដើរ​ទន្ទឹម​នឹង​ភាព​រីក​ចម្រើន​នៃ​ពិភពលោក​។​ ​សម្រាប់​ឆ្នាំ​២​០​២​២​ដែល​កំពុង​រំ​កិលខ្លួន​ ​សន្សឹម​ៗ​ចូល​មកដល់​នេះ​ ​លោកអ្នក​ច្បាស់ជា​ប្រាថ្នា​ចង់បាន​នូវ​អ្វី​ដែល​ថ្មី​ប្លែក​បើក​ទំព័រ​ជីវិត​ថ្មី​ឲ្យ​កាន់តែ​ស៊ីវិល័យ​ស្របតាម​សម័យ​កាល​។​ ​អាស្រ័យហេតុនេះ​ ​ឆ្លៀត​ក្នុង​ឱកាស​ដើម​ឆ្នាំនេះ​ ​សូវ​រី​ន​បាន​ពាំ​នាំមក​នូវ​សេចក្តី​ផ្តើម​នៃ​ទំនោរ​ហ្វេ​ហ្សិ​ន​លំដាប់​ពិ​ព​ភ​លោក​សម្រាប់​ឆ្នាំ​២​០​២​២​ ​និង​ ​ទស្សន​ទាន​ផ្នែក​ហ្វេ​ហ្សិ​ន​រដូវ​កាល​ថ្មី​របស់​អ្នកជំនាញ​ក្នុង​ប្រទេស​ឲ្យ​ប្រិយ​មិត្ត​អ្នកអាន​ទាំងឡាយ​បាន​ឈ្វេងយល់​ជាគោល​ត្រួសៗ​គ្រាន់​ជា​ចំណេះ​ដឹង​សម្រាប់​ឆ្នាំ​សាកល​ថ្មី​។​

           យោង​តាម​ប្រភព​គេហទំព័រ​ទស្សនាវដ្តី​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បី​ក​ម្រិ​ត​អន្តរជាតិ​ ​Vogue​ ​ឆ្នាំ​២​០​២​២​ ​សម្រាប់​ឈុត​ហ្វេ​ហ្សិ​ន​ថ្មី​ត្រៀម​ ​និទាឃរដូវ​/ ​រដូវក្តៅ​ ​សុភាព​នារី​អាច​សាកល្បង​លេងខ្លួន​ក្នុង​ឈុត​ប្រភេទ​ ​«​Tinker​, ​Tailor​»​ ​ទាន់សម័យ​ ​ដែល​ផ្តោត​សំខាន់​លើ​កា​រលាយ​បញ្ចូល​រវាង​ម៉ូដ​ស​ម្លៀ​ក​បុរស​-ស្រ្តី ​ដូចជា​ ​ការ​ពាក់អាវ​ធំ​បុរស​ប្រភេទ​ ​blaze​r ​ដែល​មាន​ពណ៌​ខុស​ពី​ពណ៌​ខោ​ ​ជាមួយនឹង​រ៉ូប​រលុង​ៗ​ ​ឬ​ ​ឈុត​អាវធំ​ខើច​ (​crop​p​e​d​ ​smoking​ ​jacket​) ​ជាមួយនឹង​សំពត់​ក្រណាត់​ស្បៃ​ ​T​u​l​l​e​ ​និង​មាន​ប្រើ​ស្រោម​បារ​ជា​លម្អ​។​ ​ឈុត​ប្រភេទ​ខាងលើ​នេះ​តម្រូវ​ឲ្យ​មានការ​តែងខ្លួន​លេចធ្លោ​ខ្លាំង​បន្តិច​ ​ប៉ុន្តែ​ជាស​ម្លៀ​ក​បំពាក់​ដែល​ផ្តល់​ផាសុកភាព​ជា​សំខាន់​។​

           ក្រៅពី​នេះ​ ​ឈុត​ដទៃទៀត​ដែល​នឹង​ពេញ​និយម​ប្រចាំ​រដូវ​កាល​នេះ​ដែរ​ ​រួម​មាន​ ​ជាអាទិ៍​ ​ឈុត​ម៉ូដ​អាវ​មេអំបៅ​ជាមួយនឹង​ខោ​សំយេះ​ចង្កេះ​ ​លេង​ក្បាលពោះ​ (​Mill​e​nn​i​u​m​ ​Bug​) ​ឈុត​ឆើតឆាយ​សម្រាប់​ពេល​រាត្រី​ ​ប្រើ​រ៉ូប​ដែល​មាន​ឌិន​អង្កាំ​ ​ឬ​ ​ស្បៃ​ឌិន​ភ្លឺផ្លេក​ (​Up​ ​All​ ​Night​) ​ឈុត​សំពត់​ខើច​ខ្លី​ (​Micro​ ​Mania​) ​ឈុត​ខោអាវ​ស្ទី​ល​អ្នក​ជិះ​ម៉ូតូ​ធំ​ ​ប្រើ​អាវ​រឹប​​​រាង​អត់​ក​ជាមួយ​ខោ​ម៉ូដ​រហែក​ៗ​ ​ឬ​ ​អាវ​ស្បែក​ប៉ោង​ស្មា​ក​ស្រួច​ជាមួយ​ខោ​ខូ​វ​ប៊​យ​(​Motorcycle​ ​D​i​ar​i​e​s) ​ឈុត​ពណ៌​ចែង​ចាំង​ ​តួយ៉ាង​ ​ពណ៌​សូ​កូឡា​លាយ​ក្រហម​ស្រស់​ ​ពណ៌​ទឹកក្រូច​លាយ​ផ្កាឈូក​ស្រស់​ (​Color​ ​Me​ ​Free​) ​ឈុត​លេង​ម៉ូដ​ពីក្រោយ​ ​ប្រើ​រ៉ូប​ខ្លី​ខាងមុខ​វែង​កន្ទុយ​ខាងក្រោយ​ (​Drama​ ​At​ ​t​h​e​ ​Back​) ​និង​ ​ឈុត​ម៉ូដ​អាវ​ឆ្នូត​ជាមួយ​ខោ​ខូ​វ​ប៊​យ​ពណ៌​ទឹក​ប៊ិ​ក​ចាស់​ ​ឬ​គ្រង​អាវធំ​រោមសត្វ​បន្ថែម​ក៏បាន​ (​Between​ ​T​h​e​ ​Line​s) -​ល​-​។​ ​ទាំងនេះ​ជា​ទំនោរ​ហ្វេ​ហ្សិ​ន​ពី​បរទេស​ដែល​មិត្ត​នារី​ទាំងឡាយ​អាច​​​យកមក​កែច្នៃ​ថែម​ថយ​ខ្លះ​ឲ្យ​ស្របតាម​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​ ​និង​ ​ឲ្យ​ស្របតាម​បរិ​បទ​ក្នុងស្រុក​យើង​ឲ្យ​រឹត​តែ​ប្រសើរ​។​

           ចុះ​តើ​អ្នកឯកទេស​ផ្នែក​ហ្វេ​ហ្សិ​ន​ក្នុងស្រុក​យើង​វិញ​មាន​អ្វីខ្លះ​ត្រៀម​សម្រាប់​ស្វាគមន៍​ឆ្នាំ​២​០​២​២​នេះ​? តោះ!​មក​ស្តាប់​មតិ​របស់​ពួកគាត់​វិញ​ម្តង​! ​លោក​ ​H​un​g​ ​Chin​ ​អ្នក​រចនា​ម៉ូដ​ ​និង​ ​ម្ចាស់​ហាង​ស​ម្លៀ​ក​បំពាក់​ ​CHIN​ ​At​e​lie​r ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ឥទ្ធិពល​បច្ចេកវិទ្យា​មក​លើ​ចំណេះ​ដឹង​ហ្វេ​ហ្សិ​ន​សម្រាប់​ឆ្នាំ​២​០​២​២​ ​នេះ​ថា​ “ ​សម្រាប់​ខ្ញុំ​យល់ថា​ ​យុគ​សម័យនេះ​ ​បច្ចេកវិទ្យា​បាន​គ្របដណ្តប់​ការរស់នៅ​របស់​មនុស្ស​ស្ទើរតែ​គ្រប់យ៉ាង​។​ ​ទូរសព្ទ​ជា​ឧបករណ៍​មួយ​ធ្វើឲ្យ​ពួកយើង​ទទួល​ព័ត៌មាន​រហ័ស​ ​និង​ទូលំ​ទំលាយ​ផង​ដែរ​។​ ​Inst​a​gram​, ​P​interest​, ​T​i​k ​To​k, ​Y​ou​tube​ ​គឺជា​បណ្តាញ​សង្គម​ដែល​ដ៏​ពេញ​និយម​សម្រាប់​គ្រប់​បុគ្គល​ ​ជាពិសេស​យុវវ័យ​សម័យថ្មី​។​ ​ពួកគេ​អាច​ទទួល​ចំណេះ​ដឹង​ ​ការ​ស្លៀកពាក់​ ​ពិភព​ម៉ូត​ ​ពី​បណ្តាញ​សង្គម​ទាំងនោះ​បាន​យ៉ាង​ងាយស្រួល​។​ ​លោក​សង្កេតឃើញ​ថា​ ​យុវវ័យ​កម្ពុជា​មាន​រស​និយម​នៃ​ការ​ស្លៀកពាក់​ចម្រុះ​។​ ​អ្នកខ្លះ​និយម​ធ្វើខ្លួន​តាម​ ​idol​ (​តារា​សំណព្វ​ចិត្ត​) ​របស់​ពួកគេ​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នកខ្លះ​ក៏​បង្កើត​អត្តសញ្ញាណ​ស្លៀកពាក់​សំរាប់​ក្រុម​ពួកគេ​ផ្ទាល់​ ​ហើយ​អ្នកខ្លះ​ចូលចិត្ត​សន្សំ​ស​ម្លៀ​ក​បំពាក់​ដែល​មាន​ស្លាកយីហោ​ល្បី​ៗ​។​ ​ដោយឡែក​ ​សំរាប់​ ​CHIN​ ​At​e​lie​r ​របស់​លោក​​​មាន​ចក្ខុវិស័យ​សំដៅ​ផ្តល់​នូវ​សេវាកម្ម​វាស់​កាត់​ស​ម្លៀ​ក​បំពាក់​ពិធី​ផ្លូវការ​ប្រកបដោយ​សិល្បៈ​រស​និយម​បែប​លោក​ខាងលិច​ ​ផ្សារភ្ជាប់​នឹង​ចំណង់ចំណូលចិត្ត​នៃ​ការ​ស្លៀកពាក់​របស់​អតិថិជន​ក្នុងស្រុក​ជាក់ស្តែង​។​

Image Courtesy: HUNG CHIN

           ​លោក​ ​ពៅ​ ​ស៊ីថា​ន​ ​អតីត​ជ័យ​លា​ភី​ជើងឯក​ច្នៃ​ម៉ូដ​កម្មវិធី​ ​A​BC ​Lion​s o​f​ ​Fashion​ ​ប្រចាំ​ឆ្នាំ​២​០​២​០​ ​បាន​ចែក​រំលែក​​ថា​ “​ក្នុងនាម​ជា​អ្នក​ច្នៃ​ម៉ូដ​មួយ​រូប​ ​ខ្ញុំ​គិតថា​ស្ទី​ល​ហ្វេ​ហ្សិ​ន​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​សម្រាប់​ឆ្នាំ​២​០​២​២​ ​នឹង​ឈាន​ទៅ​រក​ស្ទី​ល​ជម្រើស​កាន់តែ​ថ្មី​បន្ថែម​ ​បង្ហាញ​ពី​ភាព​រឹង​មាំ​ ​ពីព្រោះ​ការ​រាតត្បាត​(​នៃ​ជំងឺ​កូ​វី​ដ​១​៩​) ​ពិតជា​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​ពេល​ឆ្លុះ​បញ្ចាំង​ថា​ខ្ញុំ​ជា​នរណា​ ​និង​ ​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅកាន់​ពិភពលោក​ក្នុង​ទម្រង់​ហ្វេ​ហ្សិ​ន​/ សិល្បៈ​។​ ​សម្រាប់​ជាសាកល​ ​ខ្ញុំ​យល់ថា​ ​ពួកយើង​នឹង​ឃើញ​ការប្រើប្រាស់​ពណ៌​ ​Paste​l​ (​ពណ៌​ស្រាល​ប្រឿងៗ​) ​ចូល​មកដល់​សម្រាប់​រដូវ​កាល​និទាឃរដូវ​/​រដូវ​ក្តៅ​ ​ឆ្នាំ​២​០​២​២​នេះ​ ​ព្រោះ​ពណ៌​ ​Paste​l​ ​តំណាង​អារម្មណ៍​នៃ​ភាព​ស្ងប់​សុខ​ ​ហើយ​វា​ជា​អ្វី​ដែល​យើង​ពិតជា​ត្រូវការ​បន្ទាប់ពី​ការ​រាតត្បាត​នេះ​ដើម្បីឲ្យ​មើលទៅ​មាន​អារម្មណ៍​ថា​មាន​សន្តិភាព​និង​ភាព​ស្ងប់​ក្នុង​ចិត្ត​” ​៕​

Article by SRIN SOKMEAN


SUGGESTIONS