×

«​សួន​សូ​កូឡា​»​ ​ទីកន្លែង​ក​ម្សាន្ត​ដ៏​សែន​មនោ​រម្យ​បង្ហាញមុខ​មាត់​ថ្មី​ក្នុង​ក្រុង​សៀមរាប​

NEWS 2 years ago
 
 

          ​កាលដែល​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​បាន​ឈាន​ចូល​មកដល់​ខេត្ត​សៀមរាប​គេ​ពុំដែល​អាក់ខាន​ចូល​ទស្សនា​ ​ប្រាសាទ​ខ្មែរ​ដែល​ជា​ទីកន្លែង​ក​ម្សាន្ត​បែប​ប្រវត្តិសាស្ត្រ​នោះ​ឡើយ​ ​តួយ៉ាង​ ​ភ្ញៀវ​ទេសចរ​មួយ​ផ្នែក​តូច​ចូលចិត្ត​ធ្វើដំណើរ​ក​ម្សាន្ត​បន្តបន្ទាប់​ទៅតាម​រមណីយដ្ឋាន​កែច្នៃ​ប្លែកៗ​ដែល​មាន​បរិយាកាស​ប្រកបដោយ​ផាសុកភាព​ ​និង​មាន​ភាព​ស្ងប់ស្ងាត់​ ​ដើម្បី​បន្ធូរ​ភាព​តានតឹង​ ​និង​សម្រាក​លម្ហែ​កាយ​ក្រោយ​ពី​ធ្វើដំណើរ​រយៈពេល​ច្រើន​ម៉ោង​ជាដើម​។​

         ​«​សួន​សូ​កូឡា​»​ ​ឬ​ជា​ភាសា​ឡាតាំង​ហៅថា​ “​Chocolate​ ​Garden​” ​គឺជា​សហគមន៍​ ​ក៏ដូចជា​ទីកន្លែង​ក​ម្សាន្ត​មួយ​ដ៏​ទាក់ទាញ​បំផុត​ដែល​ទើប​តែ​បង្ហាញ​វត្តមានកាល​ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​កន្លងទៅ​ ​ស្ថិតនៅ​ផ្ទះ​លេខ​ ​៥​៦​ ​លើ​ដង​ផ្លូវ​សូ​កូឡា​ ​នៃ​ក្រុង​សៀមរាប​បាន​ទាក់ចិត្ត​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​គ្រប់​វ័យ​មកកាន់​ទីនេះ​មិន​ជិនណាយ​ឡើយ​។​ ​សួន​សូ​កូឡា​ ​ដែល​មាន​ការរៀបចំ​ខុសប្លែក​ពី​ទីកន្លែង​ក​ម្សាន្ត​ដទៃ​ដូចជា​៖​ ​ការរៀបចំ​ព្រឹត្តិការណ៍​សំខាន់​ៗ​ទាក់ទង​នឹង​ការ​អាន​សៀវភៅ​ ​ផ្តល់​ឱកាស​ការងារ​ក្រៅ​ម៉ោង​សម្រាប់​យុវវ័យ​អាច​​​រក​ប្រាក់​ក​ម្រៃ​ដោយខ្លួនឯង​បន្ទាប់ពី​ការសិក្សា​ ​ក៏ដូចជា​ផ្តល់​ទីកន្លែង​ដ៏​សមស្រប​មួយ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ពុំ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​កា​រជួល​កន្លែង​ ​និង​គាំទ្រ​ពេញទំហឹង​ទៅលើ​ម្ចាស់​អាជីវកម្ម​ដែល​ធ្វើការ​ដាក់​លក់​ផលិតផល​ក្នុងស្រុក​ផង​ដែរ​។​ ​ទន្ទឹម​នឹង​ជំនួប​ជាមួយនឹង​ ​លោក​ ​សេង​ ​ពិសិដ្ឋ​ ​ដែល​ជា​ស្ថាបនិក​របស់​សួន​សូ​កូឡា​បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​ ​ការ​បង្កើត​សួន​សូ​កូឡា​ឡើង​ក្នុង​គោលបំណង​ចង់ឲ្យ​ភ្ញៀវ​គ្រប់រូប​មិន​ត្រឹមតែ​អាច​ជាវ​កាហ្វេ​តែមួយ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ក៏​អាច​ដើរ​ក​ម្សាន្ត​នៅ​ក្នុង​បរិយាកាស​ស្រស់បំព្រង​នៅ​ក្នុង​សួន​អាច​បង្កើត​ទំនាក់ទំនង​យ៉ាង​ស្អិត​រ​មួត​រវាង​អ្នក​លក់​ ​និង​អ្នកទិញ​ ​ជាពិសេស​ ​សួន​សូ​កូឡា​ក៏បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​យុវជន​ជំនាន់​ថ្មី​ដែល​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​ទេពកោសល្យ​ដ៏​ល្អឯក​ ​តួយ៉ាង​ ​យុវជន​មួយ​ក្រុម​ដែល​មាន​សមត្ថភាព​ក្នុង​ការ​គូរ​រូបគំនូរ​ដ៏​ស្រស់​ស្អាត​លើ​កាតាប​ ​ឬ​កាបូប​ ​រួម​ទាំង​មាន​ហាង​កា​រ៉េ​ម​ដែល​ជា​របស់​ខ្មែរ​ជាដើម​។​ស្ថាបនិក​សួន​សូ​កូឡា​បាន​បញ្ជាក់​យ៉ាងដូច​នេះ​ថា​៖​ ​«​ថ្វី​ដ្បិតតែ​ទីនេះ​ប្រៀប​បាន​ដូចជា​ទី​ផ្សារ​សហគមន៍​ដែល​ផ្តល់​ទីកន្លែង​សម្រាប់​ជួល​មាន​តម្លៃ​ទាប​ក៏​ពិតមែន​ ​ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា​ម្ចាស់​អាជីវកម្ម​ដែល​មាន​ទី​ផ្សារ​រួច​អាច​នឹង​មក​ជួល​នៅ​ក្នុង​ទីនេះ​នោះ​ទេ​ ​ផ្ទុយទៅវិញ​យើង​អាច​ផ្តល់​ទីកន្លែង​ជួល​ក្នុង​តម្លៃ​ទាប​ទៅកាន់​ម្ចាស់​អាជីវកម្ម​គ្មាន​លទ្ធិ​ភាព​ជួល​កន្លែង​ថ្លៃ​ៗ​ ​ដូចជា​៖​ ​អ៊ី​ធ្វើ​កន្ត្រក​ ​ដែល​អាច​ផ្តល់​ឱកាស​ដល់​ពួកគាត់​រក​ប្រាក់​ក​ម្រៃ​កាន់តែ​ងាយស្រួល​។​»​

         ​ដើមឈើ​ចន្ទ​គិរី​ដ៏​ស្កឹមស្កៃ​រះ​ចន្លោះផ្ទះ​ឈើ​បុរាណ​ខ្មែរ​ដែល​មាន​ចំនួន​បី​ផ្ទះ​បាន​ផ្តល់​ទី​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ភ្ញៀវ​មកកាន់​ទីនេះ​អាច​អង្គុយ​លម្ហែ​កាយ​ ​ជាវ​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​ក៏ដូចជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដែល​មាន​តម្លៃ​សមរម្យ​ថែមទៀត​បន្ទាប់ពី​ពួកគេ​បានជា​វ​កាហ្វេ​ឈ្ងុយឆ្ងាញ់​ក្រោម​ការ​យកចិត្តទុកដាក់​បំផុត​ពី​អ្នក​ឆុងកាហ្វេ​ដ៏​ជំនាញ​។​ ​យ៉ាងណាមិញ​ ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ​ស្ថិតនៅ​ចំកណ្តាល​សួន​ ​គឺជា​បណ្ណាល័យ​មួយ​ដែល​ផ្ទុក​ដោយ​សៀវភៅ​ច្រើន​ប្រភេទ​សម្រាប់​កុមារ​ ​ឬ​យុវជន​អាច​ជ្រើសរើស​សៀវភៅ​អាន​តាម​ចំណង់ចំណូលចិត្ត​របស់​ពួកគេ​នៅ​ចុង​ស​ប្តាហ៍ ​ដើម្បី​បណ្តុះ​ប្រាជ្ញា​ ​និង​បង្កើន​ការ​អាន​ឲ្យ​កាន់តែ​ទូលំទូលាយ​ ​រីឯ​គ្រប់​ប្រភេទ​សៀវភៅ​ដែល​មាននៅ​ក្នុង​បណ្ណាល័យ​សួន​សូ​កូឡា​គឺ​ទទួល​បាន​ពី​ការ​បរិច្ចាគ​ ​Read​ ​Club​ ​Cam​bo​d​i​a​ ​ផង​ដែរ​។​

         ​បើ​ទោះបីជា​ ​សួន​ ​សូ​កូឡា​ ​ទើប​តែ​បើក​ដំណើរការ​ប្រមាណ​ជាង​មួយ​ខែ​មកនេះ​ពិតមែន​ ​ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​ ​និង​ប្រជាប្រិយភាព​មានការ​កើន​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​តែម្តង​ ​ជាពិសេស​ ​សួន​ ​សូ​កូឡា​ ​តែងតែ​រៀបចំ​ទី​ផ្សារ​សហគមន៍​ជា​រៀងរាល់​ស​ប្តាហ៍​ដែល​មានការ​លក់ទំនិញ​ប្លែកៗ​ ​និង​ស្រស់​ស្អាត​ជាច្រើន​ដែល​មាន​តម្លៃ​សមរម្យ​។​ ​រីឯ​ម៉ោង​បើក​ដំណើរការ​នោះ​គឺជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៧​ ​ព្រឹក​រហូតដល់​ម៉ោង​ ​៧​ ​យប់​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS