×

«​គង់វង្ស​»​ ​ផលិត​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី​ធាតុផ្សំ​ប្រកបដោយ​និរន្តរភាព​

NEWS 2 years ago
 
 

           ​លទ្ធភាព​នៃ​ការ​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារ​សារធាតុ​ប្លា​ស្ទិ​ច​បច្ចុប្បន្ន​បាន​កើន​ឡើង​ជាលំដាប់​គួរឲ្យ​កត់​
​សម្គាល់​។​ ​កត្តា​ទាំងអស់​នេះ​ហើយ​បាន​ជំរុញ​ទឹកចិត្ត​ដល់​យុវជន​ជំនាន់​ថ្មី​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​សិក្សាស្រាវជ្រាវ​ព័ត៌មាន​ទាក់ទង​នឺង​សារ​ធាតុផ្សំ​មួយ​ចំនួន​ ​ដើម្បី​បង្កើត​សម្ភារ​ប្រើប្រាស់​ដែល​ពុំ​មានផល​ប៉ះពាល់​បរិស្ថាន​ ​និង​សុខភាព​របស់​អ្នកប្រើប្រាស់​ផង​ដែរ​។​ ​ទន្ទឹម​នឹង​កត្តា​នេះ​ ​បាន​ធ្វើឲ្យ​យុវជន​ពីរ​រូប​សហការ​គ្នា​បង្កើត​កែវ​ទឹក​មួយ​ប្រភេទ​ដែល​អាច​​​រក្សា​សីតុណ្ហ​ភាព​ល្អ​ ​និង​ដុំ​បាល់​បន្ទន់​ស​ម្ងួ​ត​ដែល​អាច​​​រក្សា​សាច់ក្រណាត់​ស​ម្លៀ​ក​បំពាក់​នៅតែ​មានគុណ​ភាព​។​

           ​​ជំនួប​ជាមួយនឹង​លោក​សា​ម​ ​ហេង​សុភា​វណ្ណ​ ​និង​កញ្ញា​ ហុ​ក​ ​ច័ន្ទ​បូ​រ​ណ៍​មី​ ​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខ​
​ជំនាញ​ទី​ផ្សារ​ ​និង​អាជីវកម្ម​ ​នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន​អន្តរជាតិ​ភ្នំពេញ​ ​ជា​ស្ថាបនិក​ ​និង​ស្ថាបនិកា​របស់​អាជីវកម្ម​អន​ឡា​ញ​ ​«​គង់វង្ស​»​ ​ដែល​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​២​០​២​១​។​ ​ស្ថាបនិក​ ​លោក​ ​សុភា​វណ្ណ​ ​បាន​បង្ហាញ​ពី​គំនិត​ក្នុង​ការ​បង្កើត​ ​គង់វង្ស​ ​យ៉ាង​ដូច្នេះ​ថា​ ​«​ដោយសារតែ​ខ្ញុំ​ស្រឡាញ់​ការប្រើប្រាស់​សម្ភារ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ​ម៉្យាងវិញទៀត​ខ្ញុំ​ចង់​បន្ថែម​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​ ​ជាក់ស្តែង​ ​ទម្ងន់​កែវ​របស់​គង់វង្ស​គឺ​ស្រាល​ ​រក្សា​សី​តុ​ណ្ហភាព​បាន​ល្អ​ ​មួយវិញទៀត​នោះ​ ​កែវ​របស់​ពួកយើង​គឺ​ប្រើប្រាស់​ពណ៌​ស្រទន់​ដ៏​ពេញ​និយម​ ​រីឯ​លក្ខណៈ​ពិសេស​បន្ថែម​ទៀត​នោះ​គឺ​ផលិត​ពី​ចំបើងស្រូវ​សាឡី​មានគុណ​ភាព​ខ្ពស់​ផង​ដែរ​»​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ប្រសិនបើ​ផ្អែក​ទៅតាម​ការ​លើកឡើង​របស់​ស្ថាបនិក​វ័យក្មេង​រូប​នេះ​បង្ហាញ​ឲ្យដឹង​ថា​ដុំ​បាល់​បន្ទន់​ស​ម្ងួ​ត​ដែល​ជា​ផលិតផល​មួយ​ប្រភេទ​ផលិត​ចេញពី​កប្បាស​ធម្មជាតិ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ស​ម្ងួ​ត​ស​ម្លៀ​ក​បំពាក់​ស្ងួត​ឆាប់រហ័ស​ ​រក្សា​សាច់ក្រណាត់​មានគុណ​ភាព​ល្អ​មិន​ពុក​ផុយ​ ​រួម​ទាំង​ជួយ​ឲ្យ​ស​ម្លៀ​ក​បំពាក់​មាន​ក្លិនក្រអូប​ប្រហើរ​ថែមទៀត​។​ ​យ៉ាងណាមិញ​ ​លោក​សុភា​វណ្ណ​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​«​ដុំ​បាល់​បន្ទន់​ស​ម្ងួ​ត​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ម៉ាស៊ីន​បោក​គក់​វា​ជួយ​ឲ្យ​ខោអាវ​របស់យើង​មិន​ឲ្យ​រមួល​ចូលគ្នា​ ​ថែមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ដែល​ធ្វើឲ្យ​អា​ឡែក​ហ្ស៊ី។ រីឯ​យុ​វ​កាល​នៃ​ការប្រើប្រាស់​នោះ​គឺ​យូរ​តែម្តង។ ​ប្រសិនបើ​អ្នកប្រើប្រាស់​គាត់​ធ្វើការ​ថែ​រក្សាទុក​បាន​ល្អ​»​។​

           ​​«​គង់វង្ស​»​ ​ដែល​ជា​ឈ្មោះ​របស់​អាជីវកម្ម​អន​ឡា​ញ​នេះ​មាន​អត្ថន័យ​ថា​ភាព​យូរអង្វែង​មិន​សាបសូន្យ​ឆ្លុះ​បង្ហាញ​ពី​គុណភាព​របស់​ផលិតផល​កែវ​ផលិត​ពី​ចំបើង​ស្រូវ​សាឡី​ ​និង​ដុំ​បាល់​បន្ទន់​ស​ម្ងួ​ត​ផលិត​ពី​កប្បាស​ធម្មជាតិ​នេះ​ដែរ​។​
​ថ្វី​ដ្បិតតែ​ ​គង់វង្ស​ ​ទើប​តែ​បញ្ចេញ​ផលិតផល​ត្រឹមតែ​ ​២​ ​ប្រភេទ​ក៏​ពិតមែន​ ​ប៉ុន្តែ​ស្ថាបនិក​ ​និង​ស្ថាបនិកា​ទាំងពីរ​រូប​ក៏​ត្រៀម​បង្កើត​ផលិតផល​ប្រើប្រាស់​បន្ត​ទៀត​ដែល​នឹង​នាំ​អ្នកប្រើប្រាស់​គ្រប់​វ័យ​កាន់តែ​មាន​ភាព​ងាយស្រួល​រួម​ជាមួយនឹង​បទពិសោធន៍​ថ្មីៗ​បន្ត​ទៀត​។​ ​ជាចុងក្រោយ​ ​លោក​សុភា​វណ្ណ​ ​ក៏បាន​បង្ហាញ​សារ​អប់រំ​ដូចនេះ​ដែរ​ថា​ ​ទោះបី​ការ​កាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​មានការ​កើន​ឡើង​ពិតមែន​នេះ​មិនមែន​មានន័យ​ថា​យើង​ត្រូវ​ឈប់​បន្ត​ចូលរួម​ថែរក្សា​បរិស្ថាន​ត្រឹម​ជំហាន​នេះ​នោះ​ទេ​ ​តែ​យើង​គប្បី​ជា​ផ្នែក​មួយ​ជួយ​ផ្សព្វផ្សាយ​ពី​ផល​អាក្រក់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ប្រចាំថ្ងៃ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្តបន្ទាប់​ពី​ជំនាន់​មួយ​ ​ទៅ​ជំនាន់​មួយទៀត​៕​

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS