×

ទស្សនា​បណ្តុំ​ស្នាដៃ​របស់​វិចិត្រករ​សាលា​ ​Color​ o​f​ ​Cam​bo​d​i​a​ ​មកពី​ខេត្ត​ ​សៀមរាប​

NEWS 2 years ago
 
 

           កាលពី​ល្ងាច​ថ្ងៃ​ទី​០​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​សាលា​បង្រៀន​គំនូរ​ ​«​Color​ o​f​ ​Cam​bo​d​i​a​»​ ​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​គំនូរ​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​ ​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​សិល្បៈ​មួយ​កន្លែង​មានឈ្មោះ​ថា​«​ផ្ទះ​មេត្តា​-​Me​t​a​ ​House​»​។​ ​ពិព័រណ៍​គំនូរ​នេះ​មាន​ការចូលរួម​បង្ហាញ​ស្នាដៃ​ពីសំណាក់​សិល្បករ​ចំនួន​១​៤​រូប​ ​ដែល​សុទ្ធសឹងតែ​ទទួល​បានការ​បណ្តុះបណ្តាល​ពី​សាលារៀន​ផ្ទាល់​មាន​ដូចជា​វិចិត្រករ​បរទេស​៖​ ​លោក​ ​Bill​ ​Gentry​ ​អ្នកនាង​ ​Honey​ k​h​or ​លោក​ Ju​l​i​a​ ​Haw​ ​លោក​ ​Art​ ​F​oo ​រីឯ​វិចិត្រករ​ខ្មែរ​រួម​មាន​៖​ ​ព្រហ្ម​ ​ពន្លឺ​ ​សរ​សុផា​នី​ ​ហួរ​ ​សុបិន​ ​លន់​ ​ឡូ​ន​ ​លែ​ម​ សុ​លាង​ ​សែត​ ​ស៊ឹង​ ​ធី​ចាន់​ ​ណា​រ៉ា​ក់ សុ​ន​ ​កុសល​ ​និង​សម​ ​ណា​រ៉ាត់​។​ ​យ៉ាងណាមិញ​ ​កា​រដាក់​តាំងពី​ជញ្ជាំង​មួយ​ទៅ​ជញ្ជាំង​មួយ​សរុប​ប្រមាណ​៣​៦​ផ្ទាំង​ ​គំនូរ​សុទ្ធតែ​មាន​ប្រធាន​បទ​ខុសៗគ្នា​ ​រួម​ជាមួយនឹង​ការ​បង្កប់​អត្ថន័យ​គួរឲ្យ​ឈ្វេងយល់​។​ ​ជាក់ស្តែង​ ​រូបគំនូរ​ខ្លះ​ហាក់ដូច​រៀបរាប់​អំពី​សេចក្តីសោក​សៅ​ ​អារម្មណ៍​ស្រមើ​ស្រមៃ​ ​ខ្លះ​បរិយាយ​ពី​ព្រឹតិ្ត​ការណ៍​សង្គម​ ​ហើយ​ខ្លះទៀត​ក៏​បង្ហាញ​ពី​សិល្បៈ​ក្នុង​ការ​ច្នៃ​ប្រតិដ្ឋ​ស្នាដៃ​បែបថ្មី​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ​ព្រហ្ម​ ​ពន្លឺ​ ​ដែល​ជា​អ្នក​រៀបចំ​ ​និង​គ្រប់គ្រង​ការ​តាំង​ពិព័រណ៍​នេះ​បានឲ្យ​ដឹង​ថា​៖​ “​ពិព័រណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ​បង្កើត​ជា​ឱកាស​មួយ​ក្នុង​ការ​បង្ហាញ​ស្នាដៃ​វិចិត្រករ​នៃ​សាលា​ ​«​Color​ o​f​ ​Cam​bo​d​i​a​»​ ​ហើយក៏​ជា​កា​រដាក់​លក់​ដើម្បី​រក​ប្រាក់ចំណូល​សម្រាប់​វិចិត្រករ​ផង​ដែរ​។​ ​លើស​ពី​នេះ​វាក៏​ជា​ឱកាស​មួយទៀត​ក្នុង​ការ​ចែករំលែក​បទពិសោធន៍​ ​រួម​ទាំង​បាន​ចែករំលែក​ការងារ​សិល្បៈ​ជាមួយ​សិល្បករ​ដទៃ​។​”

           បច្ចុប្បន្ន​សាលា​បង្រៀន​គំនូរ​ ​«​Color​ o​f​ ​Cam​bo​d​i​a​»​ ​ដែល​មាន​ទីតាំងនៅ​ខេត្ត​សៀមរាប​នេះ​ ​បាន​ក្លាយ​ជា​អង្គការ​មួយ​ស្រប​ច្បាប់​នៅ​កម្ពុជា​ ​ដែល​មាន​វិចិត្រករ​ ​លោក​ ​Bill​ ​Gentry​ ​ជនជាតិ​អាមេរិក​ជា​ស្ថាបនិក​។​ ​គោលបំណង​សំខាន់​របស់​អង្គការ​ ​គឺ​ ​ជួយ​បណ្តុះបណ្តាល​កុមារ​កម្ពុជា​ដែល​មាន​ទេពកោសល្យ​លើ​សិល្បៈគំនូរ​ ​និង​ជួយ​អភិវឌ្ឍ​សមត្ថភាព​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ពួកគេ​ទៅតាម​ស្ទា​យ៌​ផ្ទាល់ខ្លួន​។​

           ​គួរ​បញ្ជាក់​ដែរ​ថា​ ​ពិព័រណ៍​គំនូរ​នេះ​នឹង​តាំង​បង្ហាញ​រយៈពេល​១​៤​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​០​២​ ​រហូតដល់​ថ្ងៃ​ទី​១​៦​ ​ខែ​មីនា​ (​រៀង​រាល់​ថ្ងៃ​​អង្គារ​ដល់​ថ្ងៃអាទិត្យ​) ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់ម៉ោង​១​១​យប់​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS