×

ម៉ូដ​កាបូប​ ​និង​ស្បែកជើង​ ​CHAR​L​E​S & K​E​IT​H​ ​រំលេចពណ៌​ដ៏​ស្រស់​ឆើតឆាយ​

NEWS 2 years ago
 
 

           កាលពី​ថ្ងៃ​ទី​ ​៥​ ​ខែ​ ​មីនា​ ​ឆ្នាំ​ ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​CHAR​L​E​S & K​E​IT​H​ ​បាន​រៀបចំ​កម្មវិធី​ ​Blooming​ ​Spring​ ​Press​ ​Launch​ ​នៅ​ ​Elephant​ ​Bar​ ​ដែល​ស្ថិតនៅ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​ដើម្បី​ណែនាំ​ខូឡិ​ក​ហ្សិ​ន​ថ្មី​សម្រាប់​និទាឃរដូវ​នៃ​ឆ្នាំ​ ​២​០​២​២​។​ ​នៅ​ក្នុង​រដូវ​កាល​នេះ​ ​ផ្កា​ស្រស់​ ​និង​ពណ៌​ស្រទន់​ ​គឺជា​ប្រធាន​បទ​សំខាន់​នៃ​ខូឡិ​ក​ហ្សិ​ន​ថ្មី​របស់​ម៉ូដ​ស្បែកជើង​មួយ​នេះ​ ​ដោយ​វា​មាន​កែង​ក្រាស់​ ​រួម​នឹង​ខ្សែ​ព័ទ្ធ​កជើង​ ​ដែល​វា​សាក​សម​យ៉ាង​ឥត​ខ្ចោះ​សម្រាប់​ ​ការ​តុប​តែងខ្លួន​របស់​អ្នកផង​ដែរ​។​

​          ចំណែក​ឯ​កាបូប​វិញ​ ​គឺ​ចម្រុះ​ទៅ​ដោយ​ផ្កា​ពណ៌​ទឹកក្រូច​ ​ពណ៌​ផ្កាឈូក​ ​ពណ៌ស្វាយ​បែក​ខៀវ​ ​និង​ពណ៌បៃតង​ដែល​ប្រកប​ទៅ​ដោយ​ភាព​រស់រវើក​ ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​រស់រវើក​នៃ​រដូវ​កាល​ខូឡិ​ក​ហ្សិ​ន​មួយ​នេះ​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​ ​កាបូប​ប្រចាំ​រដូវ​កាលដែល​មានឈ្មោះ​ថា​ Ko​a​ ​មាន​ការរចនា​ ​ឆ្លុះបញ្ចាំង​ពី​អតីតកាល​មួយ​ដ៏​ពិសេស​ ​រីករាយ​ ​និង​ប្លែកភ្នែក​ដោយមាន​រាង​ជ្រុង​បែប​ប្រអប់​ ​អម​ជាមួយនឹង​គន្លឹះ​ធំ​មួយ​ ​នៅ​ពីមុខ​ ​រួម​បន្ថែម​នឹង​ពណ៌​ស្រទន់​បែប​គ្រឹមៗ​យ៉ាង​ស្រស់​ស្អាត​ ​និង​ថ្លៃថ្នូរ​។​ ​ដោយមាន​ការ​បំ​ផុសគំនិត​ឆ្លុះបញ្ចាំង​ពី​គំនូរ​ផ្កា​ (​Floral​ ​Motif​) ​ដែល​បាន​យកមក​ប្រើ​ក្នុង​ខូឡិ​ក​ហ្សិ​ន​នេះ​ ​ដូច្នេះ​ ​ទីតាំង​ដែល​បាន​ប្រារព្ធ​កម្មវិធី​ ​ក៏​ត្រូវ​បាន​តុបតែង​ដោយ​ផ្កា​ស្រស់​ៗ​អម​ដោយ​តន្ត្រី​ ​jazz​ ​ទៀត​ផង​។​ ​ព្រឹត្តិការណ៍​នេះ​ ​បូករួម​ទាំង​កម្មវិធី​សិក្ខាសាលា​សិប្បកម្ម​ផ្កា​ (​Artisan​ ​Floral​ ​Workshop​) ​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​ក៏​អាច​រៀបចំ​តុបតែង​ផ្កា​ទៅ​តាមចំណូលចិត្ត​រៀងៗខ្លួន​ ​ដោយខ្លួនឯង​ផ្ទាល់​ ​និង​ពិសា​រ​ភេសជ្ជៈ​ ​ស្រា​ក្រឡុក​ ​រួម​ទាំង​ជជែក​ក​ម្សាន្ត​បាន​យ៉ាង​សប្បាយរីករាយ​ផង​ដែរ​។​ ​តារា​បង្ហាញ​ម៉ូដ​ ​និង​អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ (​Model​s ​and​ ​Influence​rs) ​ដ៏​មាន​ប្រជាប្រិយភាព​ច្រើន​រូប​បាន​ប្រើប្រាស់​កាបូប​ ​និង​ស្បែកជើង​ពី​ ​CHAR​L​E​S & K​E​IT​H​ ​ដែល​ជា​ខូឡិ​ក​ហ្សិ​ន​និទាឃរដូវ​ ​និង​រដូវក្តៅ​ ​ឆ្នាំ​២​០​២​២​ ​នេះ​រួម​មាន​កញ្ញា​ ​D​a​a​ ​D​a​o, ​កញ្ញា​ S​ar​it​a​ Kon​g​, ​កញ្ញា​ X​i​an​g​ ​Fairy​, ​កញ្ញា​ ​V​i​r​i​y​a​ ​V​u​t​h​y​, ​កញ្ញា​ ​L​e​n​g​ ​L​e​n​g​, ​កញ្ញា​ R​a​ks​a​ ​Net​h​, ​កញ្ញា​ ​Me​l​i​a​ ​Constant​in​ ​និង​ភ្ញៀវកិត្តិយស​ដទៃទៀត​ជាច្រើន​។​

​          គួរ​ជម្រាប​ផង​ដែរ​ថា​ ​CHAR​L​E​S & K​E​IT​H​ ​ជា​ស្លាកយីហោ​ដ៏​ពេញ​និយម​ប្រមូលផ្តុំ​ទៅ​ដោយ​ម៉ូដ​កាបូប​ ​ស្បែកជើង​នារី​ ​និង​គ្រឿងអលង្ការ​តុប​តែងខ្លួន​ជាច្រើន​ដែល​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​មិត្ត​ៗ​នារី​គ្រប់រូប​ឈាន​ដំណើរ​ប្រកប​ទៅ​ដោយ​ភាព​ជឿជាក់​គ្រប់​កាលៈទេសៈ​។​ ​យ៉ាងណាមិញ​ ​មកដល់​បច្ចុប្បន្ននេះ​ ​CHAR​L​E​S & K​E​IT​H​ ​កំពុង​មាន​ទី​ផ្សារ​ជាច្រើន​តំបន់​នៅ​លើ​ពិភពលោក​ដែល​មាន​សាខា​ប្រមាណ​ជាង​ ​៦​០​០​ ​សាខា​ឯណោះ​។​ ​ជាក់ស្តែង​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ក៏​កំពុងតែ​ពង្រីក​ទី​ផ្សារ​របស់​ខ្លួន​ឆ្ពោះទៅ​កាន់​ប្រទេស​សហរដ្ឋ​អា​មេ​រិ​ច​ ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​បែក​អឺរ៉ុប​ជា​បន្ត​ទៀត​ផង​ដែរ​៕​

​Advertising​ ​Article​


SUGGESTIONS