×

ឈ្វេងយល់​ពី​អត្ថប្រយោជន៍​ ​និង​ភាព​ខុសគ្នា​រវាង​សេរ៉ូម ​& ​ប្រេង​លាប​មុខ​

TRAVEL & LIVING 2 months ago
 
 

           ​និយាយ​ដល់​សេរ៉ូម​លាប​មុខ​ប្រាកដ​ណាស់​ដែល​មាន​អ្នក​ស្គាល់​ច្រើន​ហើយក៏​កំពុង​ប្រើ​ច្រើន​ផង​ដែរ​ ​ដោយឡែក​            ​បើ​និយាយ​អំពី​ផលិតផល​ប្រេង​លាប​មុខ​វិញ​អាច​នឹង​មាន​អ្នក​ស្គាល់​ច្រើន​ដូចគ្នា​ ​តែ​ហាក់​មិនសូវ​និយម​ប្រើ​ប៉ុន្មាន​ឡើយ​ ​លើកលែងតែ​អ្នក​ស្រឡាញ់​ការ​ថែ​សម្រស់​បែប​ធម្មជាតិ​ប៉ុណ្ណោះ​។​ ​មែនទែន​ទៅ​រវាង​ ​សេរ៉ូម​ ​និង​ប្រេង​លាប​មុខ​សុទ្ធ​សឹង​ជា​ផលិតផល​ផ្តល់​ជាតិទឹក​ ​និង​ចិញ្ចឹម​ស្បែក​ដូចគ្នា​ ​ប៉ុន្តែ​បើ​និយាយ​អំពី​ការប្រើប្រាស់​ ​និង​អត្ថប្រយោជន៍​របស់​វា​គឺ​មិន​ដូចគ្នា​នោះ​ទេ​។​ ​ជាក់ស្តែង​ ​សេរ៉ូម​ ​និង​ប្រេង​លាប​ស្បែក​ ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​រៀងខ្លួន​ដោយ​អាស្រ័យ​ទៅតាម​រូបមន្ត​ផ្សំ​គោល​ ​ហើយ​ជាទូទៅ​វា​អាច​ប្រើ​លាប​ដោយឡែក​ពី​គ្នា​ក៏បាន​ ​ឬ​លាប​តាម​ជំហាន​រួមគ្នា​តែម្តង​ក៏បាន​។​ ​ដើម្បី​ជ្រាប​ច្បាស់​ថា​ ​តើ​សេរ៉ូម​លាប​មុខ​ ​និង​ប្រេង​លាប​មុខ​មាន​ភាព​ខុសគ្នា​យ៉ាងណា​ ​ហើយ​មួយ​ណា​ល្អ​​​ជាង​មួយ​ណា​ ​នៅ​ក្នុង​អត្ថបទ​នេះ​សូវ​រី​ន​នឹង​ធ្វើការ​បកស្រាយ​លម្អិត​ដូច​ខាងក្រោម​៖​
          សេរ៉ូម​លាប​មុខ: ​តើ​អ្វី​ទៅជា​សេរ៉ូម​លាប​មុខ​? ​សេរ៉ូម​លាប​មុខជា​អាហារ​បំប៉ន​ស្បែក​ដែល​មាន​ទឹក​រាវ​ ​និង​មាន​រចនា​ស​ម្ព័ន្ធម៉ូលេ​គុល​តូច​ល្អិត​ ​ហើយក៏​ល្អិត​ជាង​ម៉ូលេ​គុល​ដែល​មាននៅ​ក្នុង​ផលិតផល​ប្រេង​ ​ផលិតផល​ផ្តល់​សំណើម​ ​និង​ផលិតផល​ឡេ​។​ ​សេរ៉ូម​មាន​សមត្ថភាព​អាច​ជ្រាបចូល​បាន​ជ្រៅ​ទៅ​ក្នុង​ស្បែក​ ​ដោយ​អនុញ្ញាត​ឲ្យ​ធាតុផ្សំ​សំខាន់​ៗ​ដូចជា​ ​សារធាតុ​ ​p​e​p​tide​s ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​សម្បូរ​វីតាមីន​ ​ឬ​អាស៊ី​ត​គ្លី​កូ​លី​ក​(​g​l​y​colic​ ​acid​s) ​ចូល​ទៅ​សកម្ម​នៅ​បាត​ស្រទាប់​ស្បែក​ដែល​ជួយ​ជំរុញ​ឲ្យ​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស​។​ ​ការ​ប្រើ​សេរ៉ូម​ត្រូវ​បាន​ចាត់ទុកជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួសជុល​នូវ​រាល់​បញ្ហា​ស្បែក​ផ្សេងៗ​។​

          ​តើ​សេរ៉ូម​ពិតជា​ផ្តល់​សំណើម​មែន​ឬ​? ​ចម្លើយ​អាច​មែន​ផង​ ​និង​មិនមែន​ផង​។​ ​សេរ៉ូម​អាច​ផ្ទុក​យ៉ាង​សម្បើម​ទៅ​ដោយ​សារធាតុ​ផ្តល់​ជាតិទឹក​ដូចជា​ ​អាស៊ី​ត​អ៊ី​យ៉ា​លុយ​រ៉ូនិ​ច​(​Hyaluronic Acid​) ​និង​ ​សេ​រ៉ា​មៃដ៍(c​e​r​amid​e​s) ​ដែល​ជួយ​រក្សា​ជាតិទឹក​នៅ​ក្នុង​ស្បែក​ ​ប៉ុន្តែ​មិនមែន​មានន័យ​ថា​វា​ផ្តល់​សំណើម​ទាំងស្រុង​នោះ​ទេ​។​ ​ការពិត​ទៅ​ពពួក​ ​ឡេ​ ​និង​គ្រី​ម​ទើប​ជា​ផលិតផល​ដែល​ផ្តល់​ជាតិទឹក​ច្រើនជាង​ ​ហើយ​វា​បង្កើត​ជា​រនាំង​ជួយ​ឲ្យ​ស្បែក​ផ្ទុក​សារធាតុ​សំខាន់​ៗ​ផង​ដែរ​។​ ​កា​រលាប​សេរ៉ូម​រួច​លាប​គ្រី​ម​ផ្តល់​សំណើម​តាម​ក្រោយ​ ​វា​គឺជា​ជំហាន​ដ៏​សំខាន់​ ​ព្រោះ​បើ​ទោះ​កា​រលាប​សេរ៉ូម​ដើម្បីឲ្យ​សារធាតុ​សំខាន់​ៗ​ជ្រាបចូល​ទៅ​សកម្ម​ជ្រៅ​នៅ​ក្នុង​ស្បែក​ប៉ុណ្ណា​ ​ភាគច្រើន​សារធាតុ​ទាំងនោះ​មិនបាន​ផ្តល់​សំណើម​ទៅកាន់​ស្បែក​ជា​អតិបរមា​ឡើយ​ ​លើកលែងតែ​សេរ៉ូម​ដែល​ប្រើ​រូបមន្ត​ជាមួយ​សារធាតុ​ផ្តល់​ជាតិ​ទឹកអាស៊ីត​អ៊ី​យ៉ា​លុយ​រ៉ូនិ​ច​(​Hyaluronic Acid​)​ប៉ុណ្ណោះ​។​

          ​តើ​គួរ​ប្រើ​សេរ៉ូម​នៅ​ពេលណា?​ ​និង​គួ​រលាប​ច្រើន​ប៉ុនណា​? ​វា​អាស្រ័យ​ទៅតាម​ការណែនាំ​នៃ​ម៉ាក​ផលិតផល​នីមួយៗ​។​ ​ប៉ុន្តែ​កា​រលាប​ត្រឹមតែ​ម្តង​ក្នុងមួយថ្ងៃ​អាច​ជា​ក​ម្រិ​ត​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។​ ​សេរ៉ូម​មួយ​ចំនួន​ក៏បាន​ផ្តល់​ការណែនាំ​ឲ្យ​លាប​ស្តើង​ៗ​ ​ឬ​លាប​កាន់តែ​ស្តើង​ក៏​គ្រប់គ្រាន់​សម្រាប់​ស្បែក​ផង​ដែរ​។​ ​ដើម្បី​លាប​សេរ៉ូម​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​អ្នក​គួរ​អនុវត្ត​ប្រកាន់ខ្ជាប់​ចំណុច​សំខាន់​រួម​មាន​ ​តែងតែ​លាប​នៅ​លើ​ស្បែក​ស្ងួត​ ​និង​លាប​លើ​ស្បែក​ត្រជាក់​ដើម្បីឲ្យ​ស្បែក​ស្រូប​យក​សេរ៉ូម​បាន​ល្អ​ ​ហើយ​ជៀសវាង​លាប​បរិមាណ​ច្រើនជ្រុល​។​ គួ​រលាប​បន្ទាប់ពី​លាង​ស​ម្អា​ត​មុខ​រួច​ ​និង​ពេល​ជូត​ថូន​័​រ​(​tone​r) ​រួច​ ​ឬ​បន្ទាប់ពី​លាប​ ​essence​ (​ប្រសិនបើ​ប្រើ​ប្រចាំ​)​។​ ​អនុវត្ត​លាប​សេរ៉ូម​ស្តើង​ៗ​នៅ​លើ​ស្បែក​ ​រួច​រង់ចាំ​ឲ្យ​សេរ៉ូម​ជ្រាប​សព្វ​ទើប​ចាប់ផ្តើម​លាប​គ្រី​ម​ឬ​ឡេ​ផ្តល់​សំណើម​នៅ​ជំហាន​បន្ទាប់​។​ ​ខណៈ​នៅ​លើ​ទី​ផ្សារ​មាន​ផលិតផល​សេរ៉ូម​ច្រើន​ម៉ាក​មក​ជាមួយ​ធាតុផ្សំ​ផ្សេងៗ​ដូចជា​ ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​ ​សារធាតុ​ផ្តល់​សំណើម​ ​និង​សារធាតុ​ក​ម្ចាត់​ជាតិពុល​ ​ជាមួយគ្នា​នេះ​អ្នក​គប្បី​ប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ណាមួយ​ឲ្យ​ត្រូវនឹង​ប្រភេទ​ស្បែក​របស់​ខ្លួន​។​ ​ជាក់ស្តែង​ ​ធាតុផ្សំ​មាន​ឥទ្ធិពល​មួយ​ចំនួន​អាចប​ង្ក​បញ្ហា​រមាស់​សម្រាប់​អ្នកមាន​ស្បែក​ងាយ​ប្រតិកម្ម​។​ ​ហេតុដូច្នេះ​ ​មុន​ពេល​ទិញ​គួរ​សាកល្បង​លាប​តេ​ស្ត​នៅ​លើ​ស្បែក​មុន​សិន​ទើប​ជា​ការ​ប្រសើរ​។​

          ប្រេង​លាប​មុខ​: អ្វី​ទៅជា​ប្រេង​លាប​មុខ​? ​ក្រឡេក​ទៅបរទេស​ ​ប្រេង​លាប​មុខ​មានការ​ពេញ​និយម​ខ្លាំង​ ​ដោយឡែក​បើ​ងាក​មក​ប្រជាជន​យើង​វិញ​ ​ការ​ប្រើ​ប្រេង​លាប​មុខ​ហាក់​មិនសូវ​ជា​និយម​ប៉ុន្មាន​នោះ​ទេ​ ​តែ​វាក​៏​ចាប់ផ្តើម​ទាក់ទាញ​ច្រើនឡើង​ពីសំណាក់​អ្នក​ស្នេហា​ការ​ថែរក្សា​សម្រស់​បែប​ធម្មជាតិ​។​ ​ខណៈ​មនុស្សជា​ច្រើន​នៅ​មិនទាន់​ច្បាស់​អំពី​ការ​ប្រើ​ប្រេង​ ​តែ​មែនទែន​ទៅ​ប្រេង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​បញ្ហា​ស្បែក​ជាច្រើន​ ​ព្រម​ជាមួយ​លទ្ធផល​ធ្វើឲ្យ​ស្បែក​ភ្លឺ​រលោង​។​ ​ទឹក​រាវ​ទន់ល្មៃ​ ពិ​សេ​សមានជាតិ​ទឹក​ច្រើនជាង​សេរ៉ូម​ ​ប្រេង​លាប​មុខ​ផ្តល់​នូវ​ការ​ជំរុញ​យ៉ាង​ច្រើន​នៃ​សារធាតុ​ចិញ្ចឹម​ ​និង​ជាតិទឹក​។​ ​ប្រេង​លាប​មុខ​ត្រូវ​បាន​ចម្រាញ់​ចេញពី​ធម្មជាតិ​ច្រើនជាង​មួយ​មុខ​អាច​ ​ពី​រុក្ខជាតិ​ ​ពី​ផ្លែឈើ​ ​និង​ពី​គ្រាប់​ធញ្ញជាតិ​ជាដើម​។​ ​ប្រេង​លាប​មុខ​មិន​ត្រឹមតែ​មាន​អត្ថប្រយោជន៍​ជួយ​ ​ចិញ្ចឹម​ ​និង​ពង្រឹង​ដល់​រនាំង​ស្បែក​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ផ្តល់​សារធាតុ​ចិញ្ចឹម​ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​យ៉ាង​ច្រើន​ផង​ដែរ​។​ ​ដើម្បី​ប្រាកដ​ថា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រេង​លាប​មុខ​ ​និង​គ្មានផល​ប៉ះពាល់​ ​អ្នក​គប្បី​ជ្រើសរើស​ផលិតផល​ប្រេង​ដែល​ត្រូវនឹង​ប្រភេទ​ស្បែក​របស់​អ្នក​។​ ​ឧទាហរណ៍​ ​ប្រេង​ចូចូ​បា​ (jo​job​a​) ​វា​ត្រូវ​បាន​គេ​ដឹង​ថា​ប្រើ​សម្រាប់​ស្បែក​ឡើង​មុន​ ​ដោយសារ​វា​មិន​ធ្វើឲ្យ​រន្ធ​រោម​កក​ស្ទះ​បង្ក​ជា​បញ្ហា​ឡើង​មុន​ឡើយ​។​ ​ចំណែក​ប្រេង​អា​ល់ម៉ុ​ន​ ​និង​ប្រេង​ផ្លែ​ម៉ា​រ៉ូឡា(​mar​u​l​a​)​ជាដើម​ ​វា​ស័ក្តិសម​ចំពោះ​អ្នក​ស្បែក​ស្ងួត​ខ្លាំង​។​ ​និយាយទៅ​ប្រេង​ត្រូវ​បាន​ប្រើ​សម្រាប់​ផ្តល់​សំណើម​ ​និង​ជាតិទឹក​ ​ដែល​មាន​សារៈសំខាន់​ដូច​ទៅ​នឹង​សេរ៉ូម​ដែល​ប្រើ​សម្រាប់​ការ​ថែរក្សា​សម្រស់​ប្រចាំថ្ងៃ​ដែរ​។​ ​ការ​ផ្តល់​សំណើម​ស្បែក​ជាមួយ​ប្រេង​ជា​លទ្ធផល​ធ្វើឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ ​និង​ភ្លឺ​រលោង​។​ ​ដោយសារតែ​ប្រេង​លាប​មុខ​មាន​ទឹក​ខាប់​ជាង​ ​និង​មាន​ម៉ូលេ​គុល​ធំ​ជាង​ ​វា​តម្រូវ​ប្រើ​លាប​នៅ​ជំហាន​ចុង​ក្រោយគេបង្អស់​ដើម្បី​ជ្រាបចូល​ទៅ​ជាមួយ​ផលិតផល​ដែល​មានសាច់​ស្តើង​ពីក្រោម​។

          អត្ថប្រយោជន៍​: ​ចំណុច​ខុសគ្នា​ចម្បង​រវាង​ផលិតផល​ទាំងពីរ​គឺ​ប្រេង​មាន​ម៉ូលេ​គុល​ធំ​ជាង​សេរ៉ូម​ ​និង​អាច​ជ្រាប​ត្រឹមតែ​ស្រទាប់​ខាងក្រៅ​នៃ​ស្បែក​ប៉ុណ្ណោះ​។​ ​តែ​ប្រេង​អាច​ផ្ទុក​ម៉ូលេ​គុល​រាប់​រយ​ទំហំ​ខុសគ្នា​ដែល​ធ្វើឲ្យ​ពួកវា​ផ្តល់​ជាតិទឹក​ច្រើនជាង​សេរ៉ូម​។​ ​ចំពោះ​ផលិតផល​សេរ៉ូម​វិញ​ ​វា​ជួយ​ជួសជុល​ ​និង​ការពារ​ស្បែក​របស់​អ្នក​ពី​បញ្ហា​ច្រើនយ៉ាង​ដូចជា​ ​ប្រឆាំង​ភាព​ចាស់​ ​ស្នាម​ជាំ​ ​និង​មុន​ជាដើម​។​ ​សេរ៉ូម​ត្រូវ​បាន​ផលិតផល​ឡើង​ច្រើន​បែប​រាប់​តាំងពី​ ​ប្រភេទ​ទឹក​ ​សាច់​ស្តើង​ ​ស្តា​ច់​ក្រាស់​ ​និង​ប្រភេទ​ជែ​ល​ជាដើម​។​ ​ការ​ធ្វើឡើង​ប្រភេទ​ខុសគ្នា​ទាំងនេះ​គឺ​ដើម្បី​តម្រូវ​ទៅតាម​ប្រភេទ​ស្បែក​ឬ​បញ្ហា​នៃ​ស្បែក​។​ ​ជាក់ស្តែង​ ​អ្នកមាន​ស្បែក​ស្ងួត​ ​និង​ស្បែក​ធម្មតា​អាច​ប្រើ​សេរ៉ូម​លាយ​គ្នា​ជាមួយ​ផលិតផល​ផ្តល់​សំណើម​ដែល​ប្រឆាំង​ភាព​ចាស់​ ​រីឯ​អ្នកមាន​ស្បែក​ចម្រុះ​អាច​ជ្រើសរើស​តម្រូវ​ទៅតាម​នោះ​។​ ​និយាយរួម​មក​ ​ទាំង​សេរ៉ូម​ ​និង​ប្រេង​លាប​មុខ​សុទ្ធសឹងតែ​អាច​​​យកមក​បញ្ចូល​ក្នុង​ការ​ថែរក្សា​សម្រស់​ប្រចាំថ្ងៃ​ ​តែ​អ្វី​ដែល​សំខាន់​អ្នក​គប្បី​ជ្រើសរើស​ផលិតផល​ប្រភេទ​ណាមួយ​ដែល​ត្រូវនឹង​គោលបំណង​ក៏ដូចជា​ប្រភេទ​ស្បែក​។​ ​ប្រើ​សិន​បើ​ចង់បាន​ស្បែក​ភ្លឺ​ថ្លា​ ​អាច​ជ្រើសរើស​ប្រភេទ​ជំរុញ​វីតាមីន​C ​បើ​ចង់​ផ្តល់​សំណើម​ជាមួយ​ការ​ព្យាបាល​ស្នាម​បន្ទាត់​ ​និង​ភាព​ជ្រីវជ្រួញ​ ​អាច​ជ្រើសរើស​ប្រភេទ​សេរ៉ូម​ផ្តល់​សំណើម​ដែល​មាន​អាស៊ី​ត​អ៊ី​យ៉ា​លុយ​រ៉ូនិ​ច​(​Hyaluronic Acid​)​។​ ​កា​រលាប​ផលិតផល​គួរ​ចំណាំ​ថា​ ​លាប​ពី​ប្រភេទ​សាច់​ស្តើង​ទៅ​សាច់​ក្រាស់​ដើម្បីឲ្យ​ផលិតផល​ជ្រាប​បាន​ល្អ​ ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​          ការ​ជ្រើសរើស​សេរ៉ូម​ឬ​ប្រេង​លាប​មុខ​ឲ្យ​ត្រូវនឹង​ប្រភេទ​ស្បែក​: ​ប្រសិនបើ​ស្បែក​ឡើង​មុន​ ​អ្នក​គួរ​ជ្រើសរើស​សេរ៉ូម​ឬ​ប្រេង​ដែល​មក​ជាមួយ​សារ​ធាតុផ្សំ​៤​យ៉ាង​គឺ​ ​វីតាមីន​ C(​ជួយ​បង្កើន​ការ​ផលិត​ខូ​ឡេ​ជិន​ ​ជំរុញ​ការ​ជួសជុល​កោសិកា​ ​និង​កាត់បន្ថយ​ការ​ហើម​រលាក​) ​សារធាតុ​ R​e​tin​o​l​ (​ដើរតួ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​កាត់បន្ថយ​ការ​ហើម​រលាក​) ​ស​ង្ក័​សី​(​សម្រួលការ​រោល​រមាស់​ ​ជំរុញ​ការ​ផលិត​ប្រេង​) ​និង​ ​អាស៊ី​ត​ S​a​l​icy​l​i​c (​ស​ម្អា​ត​រន្ធ​រោម​)​។​ ​ចំពោះ​ស្បែក​ស្ងួត​គួរ​ជ្រើសរើស​ផលិតផល​មក​ជាមួយ​ ​វីតាមីន​E​ (​ដើរតួ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ការពារ​កោសិកា​ពី​ការ​បំផ្លាញ​ដោយ​អុក​ស៊ី​ត​កម្ម​) ​សារធាតុ​ N​i​a​c​in​amid​e​ (​បង្កើន​ភាព​យឺត​នៃ​ស្បែក​ ​បង្កើន​ក​ម្រិ​ត​សារធាតុ​សេ​រ៉ា​មៃដ៍​នៅ​ក្នុង​ស្បែក​) ​អាស៊ី​ត​ ​G​l​y​colic​ (​ជួយ​ជម្រុះ​កោសិកា​ចាស់​ ​និង​ជំរុញ​ស្បែក​ឆ្លក​ពណ៌​ឲ្យ​ភ្លឺ​ស្មើ​) ​អាស៊ី​ត​ ​H​y​a​l​uron​i​c (​ជួយ​រក្សា​សំណើម​)​។​ ​ចំណែក​ឯ​ស្បែក​ស្រអាប់​អាច​ស្វែងរក​ផលិតផល​មក​ជាមួយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដូចជា​ផ្សំ​ពី​តែ​បៃតង​ ​សារធាតុ​ R​e​s​v​era​t​ro​l​ ​និង​អាស៊ី​ត​ ​F​e​ru​l​i​c (​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ ​បង្កើត​ការ​ការពារ​កាំរស្មី​យូ​វី​នៅ​ពេលថ្ងៃ​ ​និង​បង្កើន​ការ​ជួសជុល​ ​និង​ព្យាបាល​កោសិកា​នៅ​ពេលយប់​)​។​

          ​ជា​រួម​មក​ ​សេរ៉ូម​លាប​មុខ​ ​និង​ប្រេង​លាប​មុខ​សុទ្ធតែ​ជា​ផលិតផល​ផ្តល់​សំណើម​ដូចគ្នា​។​ ​ប៉ុន្តែ​បើ​អ្នក​ចង់​ប្រើ​សេរ៉ូម​ ​គួរ​ជ្រើសរើស​ប្រភេទ​ណាមួយ​ដែល​ស្បែក​កំពុង​ត្រូវការ​ដូចជា​ ​កាត់បន្ថយ​ភាព​ខ្មៅ​ស្រអាប់​ ​ដោះស្រាយបញ្ហា​មុន​ ​និង​ប្រឆាំង​សញ្ញា​ភាព​ចាស់​ជាដើម​។​ ​រីឯ​ប្រេង​លាប​មុខ​វិញ​ ​គួរ​ប្រើ​នៅ​ពេល​ស្បែក​ស្ងួត​ខ្លាំង​ ​និង​ប្រើ​ចំពោះ​កត្តា​មួយ​ចំនួន​ដែល​បង្ក​ពាក់ព័ន្ធ​ផ្នែក​ខាងក្នុង​ឬ​ខាងក្រៅ​នៃ​រាងកាយ​។​ ​មិនថា​អ្នកប្រើ​សេរ៉ូម​ឬ​ប្រេង​លាប​មុខ​ ​អ្វី​ដែល​គួរ​ប្រកាន់ខ្ជាប់​គឺ​លាប​ក្នុង​បរិមាណ​តិចតួច​ ​ហើយ​លាប​តែ​លើ​កន្លែង​ដែល​ត្រឹមត្រូវ​ឬ​ចង់​ព្យាបាល​ដើម្បី​ឃាំង​សារធាតុ​ចិញ្ចឹម​ទាំងប៉ុន្មាន​ឲ្យ​នៅ​ថែ​បំប៉ន​បាន​ល្អ​៕​

​Article​ ​by​ ​Hem​ ​So​kk​him


SUGGESTIONS