×

ឈុត​ក្រមួន​បោះត្រា​ ​«​Wax​ ​Seal​in​g​ ​»​ ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ប្រណីត​រៀបចំ​ដោយ​ ​F​l​or​i​a​ ​Cam​bo​d​i​a​

TRAVEL & LIVING 2 years ago
 
 

           ធ្លាប់​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ស្មុគ​ស្មាញ​ក្នុង​ការ​សម្រេច​ចិត្តជា​វ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​សម្រាប់​ជូន​មិត្តភក្តិ​និង​មនុស្សជា​ទីស្រឡាញ់​នា​ពេល​កន្លងមក​មែនដែរ​ឬទេ​? ​កុំ​បារម្ភ​! ​ឥឡូវនេះ​ ​លោកអ្នក​នឹងបាន​ស្គាល់​ ​F​l​or​i​a​ ​Cam​bo​d​i​a​ ​ដែល​ជា​ក្រុម​យុវជន​កំពុង​បង្កើត​សេវាកម្ម​រៀបចំ​គ្រឿង​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ទាន់សម័យ​ដើម្បី​ ​ឆ្លើយតបនឹង​តម្រូវ​ការ​ក្នុង​សង្គម​ទំនើប​នា​ពេល​បច្ចុប្បន្ន​។​ ​F​l​or​i​a​ ​Cam​bo​d​i​a​ ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ ​ពេលថ្មីៗនេះ​ដោយ​គំនិត​ផ្តួចផ្តើម​របស់​យុវជន​យុវតី​ខ្មែរ​ពីរ​រូប​គឺ​ ​ឡេង​ ត្យា​លី​ត​តា​ ​និង​ ​ឡេង​ ត្យា​លី​ហ្សា ​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​បាន​ពាំ​នាំមក​នូវ​ប្រភេទ​ផលិតផល​ ​«​Wax​ ​Seal​in​g​»​ ​ឬ​ ​ក្រមួន​បោះត្រា​បិទ​ស្រោមសំបុត្រ​អនុ​ស្សា​វ​រី​យ៍​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នៅ​បរទេស​មក​ដំណើរការ​ក្នុង​ទី​ផ្សារ​ប្រទេស​ ​កម្ពុជា​យើង​។​

          យុវជន​និង​យុវតី​ទាំងពីរ​នាក់​បងប្អូន​បាន​ពន្យល់​ប្រាប់​សូវ​រី​ន​ថា​ ​សព្វថ្ងៃនេះ​ ​ប្រជាជន​កម្ពុជា​ ​ពុំទាន់​ស្គាល់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ប្រភេទ​ ​«​Wax​ ​Seal​in​g​»​ ​នេះ​បាន​ទូលំទូលាយ​នៅឡើយ​ទេ​ ​ខណៈ​ដែល​ ​ផលិតផល​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​និង​ពេញ​និយម​ប្រើប្រាស់​ច្រើន​នៅ​ក្រៅ​ប្រទេស​។​ ​ដូចនេះ​ ​ពួក​ ​គេ​ទាំង​ពី​​​រក​៏​សម្រេច​ចិត្ត​នាំចូល​វា​មក​ក្នុង​ប្រទេស​ដោយ​បង្កើត​ជា​ផេ​ក​ហ្វេសប៊ុក​ (​Face​book​ ​Page​) ​និង​ ​អ៊ី​ន​ស្តា​ក្រាម​ (​Inst​a​gram​) ​ឈ្មោះថា​ ​F​l​or​i​a​ ​Cam​bo​d​i​a​ ​ដើម្បីឲ្យ​អតិថិជន​ងាយស្រួល​ស្វែងរក​ជាវ​។​ ​សហ​ ​ស្ថាបនិក​ទាំងពីរ​បាន​ប្រាប់​ថា​ ​បច្ចុប្បន្ន​ ​ផលិតផល​នេះ​មាន​ច្រើន​ម៉ូដ​សម្រាប់​ឲ្យ​ភ្ញៀវ​ធ្វើការ​ជ្រើសរើស​បាន​ ​តាម​ចំណង់ចំណូលចិត្ត​តាមរយៈ​ការ​ទស្សនា​រូបថត​ដែល​បាន​បង្ហោះ​លើ​ផេ​ក​ជាហូរហែ​។​ ​ឈុត​នីមួយៗ​ ​មាន​តម្លៃ​ចាប់ពី​១​២​ដុល្លារ​រហូតដល់​១​៨​ដុល្លារ​អាស្រ័យ​លើ​ម៉ូដ​ជាក់ស្តែង​ដែល​ក្នុង​នោះ​រួម​មាន​ ​ត្រា​ ​ក្រមួន​ ​បោះត្រា​ ​និង​ ​ទៀន​។​ ​ក្រមួន​មាន​ខ្នាត​តូច​ ​ខ្នាត​ធំ​ ​និង​ ​ពណ៌​ខុសៗគ្នា​ទៅតាម​ឈុត​ដែល​លោកអ្នក​ជ្រើស​ ​រើស​ដូច​ក្នុង​រូប​។​ ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​គ្រប់​ឈុត​ទាំងអស់​សុទ្ធតែ​មាន​សំបក​ប្រអប់​ប្រកបដោយ​ ​សោភ័ណ​ភាព​គួរឲ្យ​ទាក់ទាញ​មិន​ធ្វើឲ្យ​លោក​អ្នកទទួល​ខក​បំណង​ឡើយ​។

          ជាមួយគ្នា​នេះ​ដែរ​ ​F​l​or​i​a​ ​Cam​bo​d​i​a​ ​ក៏មាន​ផ្តល់​សេវាកម្ម​វេច​ខ្ចប់​ដោយ​ឥត​គិតថ្លៃ​ ​និង​ ​មាន​ ​រៀបចំ​ជា​ស្រោមសំបុត្រ​អនុ​ស្សា​វ​រី​យ៍​ដ៏​ស្រស់​ស្អា​តភ្ជាប់​ជាមួយ​កា​ដូ​ក្នុង​តម្លៃ​ត្រឹមតែ​១​០​០​០​រៀល​-​២​០​០​០​ ​រៀល​ប៉ុណ្ណោះ​។​ ​ក្រុម​នេះ​ក៏មាន​គម្រោង​ចង់​បន្ថែម​ឲ្យ​មាន​ផលិតផល​ត្រា​ឆ្លាក់​ឈ្មោះ​តម្រូវ​ចិត្ត​អតិថិជន​ ​នៅ​ពេល​ខាងមុខនេះ​ដែរ​។​ ​សូម​ប្រិយ​មិត្ត​ទាំងអស់​មេត្តា​រង់ចាំ​តាមដាន​ផលិតផល​ថ្មីៗ​របស់​ពួកគេ​នៅ​លើ​ ផេ​ក​និង​អ៊ី​ន​ស្តារ​ក្រាម​ ​F​l​or​i​a​ ​Cam​bo​d​i​a​ ​ជាប្រចាំ​! ​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ជាវ​ ​គ្រាន់តែ​ផ្ញើ​សារ​ទៅកាន់​ផេ​ក​ខាងលើ​ជាការស្រេច​និង​មាន​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​គ្រប់​២​៥​ខេត្ត​-​រាជធានី​។​

Article by SRINSOKMEAN


SUGGESTIONS