×

“​THAT​’S ​M​Y​ ​RIDE​” ​បង្ហាញ​ពី​ភាព​ដ៏​អង់អាច​ប្រកបដោយ​សុទិដ្ឋិនិយម​

NEWS 2 years ago
 
 

           កាលពី​ថ្ងៃ​ទី​ ​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ស្ថិតនៅ​ក្នុង​ទីក្រុង​ញ៉ូ​វយ​ក​ ​ស្លាកយីហោ​ដ៏​ល្បីល្បាញ​ ​Coach​ ​បាន​ដាក់​បង្ហាញ​យុទ្ធនាការ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​រដូវ​កាល​និទាឃរដូវ​ ​២​០​២​២​ ​របស់​ខ្លួន​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ការចូលរួម​ដោយ​សមាជិក​ក្រុម​គ្រួសារ​ ​Coach​ ​ដូចជា​អ្នកនាង​ J​e​nn​if​e​r ​Lope​z​, ​Me​gan​ ​T​h​e​e​ ​Stallion​, ​No​a​h​ ​Beck​, ​Wisdom​ K​aye​ ​និង​ Kōk​i​ ​ផង​ដែរ​ ​។​ ​ជាក់ស្តែង​ ​នាយក​ផ្នែក​ច្នៃ​ប្រតិដ្ឋ​របស់​ស្លាកយីហោ​ដ៏​ល្បី​ ​Co​a​h​ ​លោក​ S​t​u​art​ ​V​ever​s ​បាន​សហការ​ក្នុង​ការ​ផលិត​យុទ្ធនាការ​មួយ​នេះ​ជាមួយ​លោក​ ​T​y​l​e​r ​M​itch​e​l​l​ ​ជា​អ្នកដឹកនាំ​សម្ដែង​ ​និង​ជា​អ្នកថតរូប​ ​ដែល​បាន​យក​និមិត្តសញ្ញា​ ​Horse​ ​and​ ​Carriage​ ​របស់​ ​Coach​ ​ដែល​ជា​និមិត្តសញ្ញា​ដំបូង​បំផុត​របស់​ម៉ាក​យីហោ​ខ្លួន​មក​ច្នៃ​ជា​ពណ៌​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​ជំនាន់​ថ្មី​ ​ក៏ដូចជា​អ្នកគាំទ្រ​របស់​ខ្លួន​កន្លងមក​ផង​ដែរ​។​

          ​ការ​ស្វែងយល់​ពី​កេរដំណែល​នៃ​ផ្ទះ​តាមរយៈ​ការ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​របស់​ម៉ាក​យីហោ​ ​យុទ្ធនាការ​ “​That​’s ​M​y​ ​Ride​” ​បាន​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ឈុត​ឆាក​ជិះ​ក​ម្សាន្ត​ក្នុង​ភាពយន្ត​ ​និង​តន្ត្រី​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស្រមៃ​រួម​របស់យើង​។​ ​Coach​ ​Family​ ​ធ្វើដំណើរ​ជុំវិញ​ទីក្រុង​ជាមួយ​មធ្យោបាយ​ធ្វើដំណើរ​ពិសេស​ៗ​របស់​ពួកគេ​ ​ក្នុង​នោះ​មាន​អ្នកនាង​ ​Lope​z​ ​បាន​ជិះកង់​ជាមួយនឹង​ B​M​X ​ហើយ​ ​Me​gan​ ​T​h​e​e​ ​Stallion​ ​កំពុងតែ​លេង​ភ្នាល់​គ្នា​ក្នុង​រថយន្ដ​នៅ​សួន​ក​ម្សាន្ត​ក្បែរ​មាត់សមុទ្រ​ ​រីឯ​ ​Wisdom​ K​aye​ ​និង​ក្រុម​ ​T​i​k​To​k ​របស់​គេ​រួម​មាន​ ​No​a​h​ ​Beck​ ​កំពុង​ជិះ​ក​ម្សាន្ដ​ជាមួយ​ ​Brook​l​y​n ​ក្នុង​យា​ន្ដ​ជំនិះ​ដែល​តួ​ទាំងអស់​ប្រើប្រាស់​ជា​ប្រចាំថ្ងៃ​យ៉ាង​រីករាយ​។​ ​យុទ្ធនាការ​នេះ​ណែនាំ​ពី​ខូឡិ​ក​ហ្សិ​ន​ ​Spring​ 2022 ​និង​ចក្ខុវិស័យ​របស់​លោក​ S​t​u​art​ ​V​ever​s ​សម្រាប់​រដូវ​នេះ​ក្នុង​ការ​ច្នៃ​ម៉ូដ​ដើម​របស់​អាមេរិក​ឲ្យ​មក​ជា​ម៉ូដ​ដែល​សាក​សម​អាច​ប្រើប្រាស់​បាន​ក្នុង​ពេល​បច្ចុប្បន្ន​។​ ​បន្ថែម​ពីលើ​ខូឡិ​ក​ហ្សិ​ន​ ​Horse​ ​and​ ​Carriage​ ​យើង​ក៏បាន​ផ្ដោ​ត​សំខាន់​ទៅលើ​កាបូបយួរ​ ​Field​ ​To​t​e​ ​និង​កាតាប​ស្ពាយ​ ​Hitch​ ​Back​pack​ ​ព្រមទាំង​បង្ហាញ​ជូន​នូវ​ម៉ូដ​ប្រចាំ​របស់​ ​Coach​ ​ដែល​នឹង​ចាប់​ដាក់​លក់​នៅ​ខែកុម្ភៈ​ជាមួយ​យុទ្ធនាការ​ថ្មី​មួយទៀត​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ​V​ever​s ​ក៏បាន​មានប្រសាសន៍ថា​ ​«​យើង​អាច​អបអរ​រដូវ​កាល​ ​Spring​ 2022 ​ជាមួយនឹង​និមិត្តសញ្ញា​តំណាង​របស់​ម៉ាក​យីហោ​យើង​តាមរយៈ​ទ​ស្សនៈ​របស់​មនុស្ស​ជំនាន់​ថ្មី​បាន​យ៉ាង​រីករាយ​ ​និង​សុទិដ្ឋិនិយម​»​ ​។​ ​«​វា​បង្ហាញ​ពី​អ្វី​ដែល​ខ្ញុំ​តែងតែ​ស្រឡាញ់​ចំពោះ​ ​Coach​ ​នេះ​ហើយ​ជា​វិធី​ដែល​មរតក​របស់យើង​អាច​ក្លាយ​ជា​វេទិកា​សម្រាប់​ការ​បង្ហាញ​អារម្មណ៍​ ​និង​គំនិត​របស់​បុគ្គល​ ​ដែល​អាច​កំណត់​អនាគត​របស់​ពួកយើង​បាន​។​»​

          ​យុទ្ធនាការ​នេះ​ត្រូវ​បាន​ថត​នៅ​តាម​ទីក្រុង​នានា​ជុំវិញ​ពិភពលោក​ទទួល​បានការ​សហការ​ផលិត​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​តំណាង​ម៉ាក​គឺ​ ​Dean​ ​F​uj​i​ok​a​ ​និង​ S​haw​n ​Do​u ​រួម​ទាំង​តារា​ ​T​i​k​To​k ​ដ៏​ល្បី​ ​Park​e​r ​Kit​ ​Hill​ ​និង​តារា​កំប្លែង​ ​E​l​s​a​ ​Ma​j​i​m​bo ​ផង​ដែរ​។​ “​That​’s ​M​y​ ​Ride​” ​ក៏​ត្រូវ​បាន​ថត​យ៉ាង​មាន​ភាព​រស់រវើក​ជាមួយ​រថយន្តក្រុង​ដែល​មាន​និមិត្តសញ្ញា​ ​Horse​ ​and​ ​Carriage​ ​និង​ស្ថា​នី​យ៍​ត្រីចក្រយាន​យន្ត​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​អម​ដោយ​ការ​សហការ​គ្នា​ពី​សិល្បករ​បង្ហាញ​ពី​គំនិត​តាមរបៀប​របស់​ពួក​រៀងៗខ្លួន​៕​


SUGGESTIONS