×

យល់​ដឹង​ពី​ប្រភេទ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្រភេទ​ស្បែក​អ្នក​!

TRAVEL & LIVING 2 years ago
 
 

           ​ខណៈ​បច្ចុប្បន្ន​ក​ម្តៅ​ថ្ងៃ​កើន​ឡើង​ច្រើន​អង្សា​រ​ ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​បាន​ក្លាយ​ជា​គ្រឿង​ស​ម្អា​ង​ដ៏​ចាំបាច់​មួយ​ដែល​ស្ត្រី​គ្រប់រូប​ដាក់​តាម​ខ្លួន​។​ ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដើរតួ​ជា​រនាំង​ការពារ​យ៉ាងសំខាន់​ ​វា​ជួយ​រារាំង​ការ​បំផ្លាញ​ស្បែក​ពី​ក​ម្តៅ​ថ្ងៃ​ដែល​បង្ក​ជា​បញ្ហា​ផ្សេងៗ​ដូចជា​ ​រលាក​ ​ខ្មៅ​ស្រអាប់​ ​ស្ងួត​ ​និង​ជ្រីវជ្រួញ​ជាដើម​។​ ​មែនទែន​ទៅ​ ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​មាន​ពីរ​ប្រភេទ​ ​ដែល​មួយ​ជា​ប្រភេទ​ ​Physical​ ​sun​screen​ ​និង​មួយទៀត​ជា​ ​Chemical​ ​sun​screen​។​ ​ចុះ​តើ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​អ្នក​កំពុង​ប្រើប្រាស់​ជា​ឡេ​ប្រភេទ​ណាមួយ​ចំណោម​ទាំងពីរ​ខាងលើ​? ​តើ​វា​ស័ក្តិសម​សម្រាប់​តម្រូវ​ការប្រើប្រាស់​របស់​អ្នក​ឬទេ​? ​ដើម្បី​ច្បាស់លាស់​ ​យើង​មក​វែកញែក​រវាង​ឡេ​ទាំងពីរ​ដូច​ខាងក្រោម​៖​

          ​«​Physical​ ​sun​screen​»​ ​ឬ​ហៅ​ម្យ៉ាងទៀត​ថា​ ​«​Physical​ ​sun​block​»​ ​គឺជា​ប្រភេទ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​មក​ជាមួយ​ធាតុផ្សំ​ចម្បង​ពី​ជាតិរ៉ែ​ដូចជា​ ​ទី​តា​ញ៉ូ​ម​ឌី​អុក​ស៊ី​ត​(​Titan​i​u​m​ ​D​i​oxide​) ​និង​ស័ង្កសី​អុក​ស៊ី​ត​(​Zinc​ ​oxide​)​សុទ្ធ​សឹង​ជា​សារធាតុ​សកម្ម​ប្រឆាំង​កាំរស្មី​យូ​វី​(U​V​)​។​ ​ពេល​លាប​ឡេ​នេះ​វា​នឹង​ឋិតនៅ​តែ​លើ​ស្រទាប់​ស្បែក​ខាងលើ​ ​ហើយ​រុញច្រាន​កាំរស្មី​ព្រះអាទិត្យ​ឲ្យ​ជះ​ត្រឡប់ទៅវិញ​។​ ​ដើម្បី​ទទួល​បានការ​ការពារ​ខ្ពស់​ ​គប្បី​លាប​នៅ​រៀងរាល់​៣​ម៉ោង​ម្តង​។​

​សម្រាប់​អត្ថប្រយោជន៍​របស់​ ​Physical​ ​sun​screen​ ​មាន​ដូចជា​៖

• ​ជួយការ​ពារ​ស្បែក​ពី​កាំរស្មី​ U​V​A​ ​និង​U​V​B
• ​អាច​ប្រើ​បាន​ចំពោះ​កុមារ​ ​និង​ស្រ្តី​មានផ្ទៃពោះ​
• ​មាន​ប្រសិទ្ធ​ភា​ពភ្លាម​ៗ​បន្ទាប់ពី​បាន​លាប​រួច​
• ​មិន​ធ្វើឲ្យ​ស្បែក​ងាយ​រលាក​ចំពោះ​ស្បែក​ងាយ​ប្រតិកម្ម​

          ​ងាក​មក​ ​«​Chemical​ ​sun​screen​»​ ​វិញ​ ​វា​គឺជា​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​ផ្សំ​ឡើង​ពី​សារធាតុ​គីមី​សំយោគ​ដូចជា​ ​A​v​o​ben​zone​, Oc​tin​ox​at​e​ ​និង​ ​Ox​y​ben​zone​។​ ​នៅ​ពេល​លាប​ ​Chemical​ ​sun​screen​ ​វា​នឹង​ជ្រាបចូល​ទៅ​ក្នុង​ស្បែក​ ​បន្ទាប់មក​ស្រូប​យក​កាំរស្មី​យូ​វី​ពី​ព្រះអាទិត្យ​ ​ហើយក៏​បំប្លែង​កំា​រស្មី​យូ​វី​ទៅ​ក​ម្តៅ ​រួច​បញ្ចេញ​តាមរយៈ​ស្បែក​មក​ខាងក្រៅ​វិញ​។​ ​ក្នុង​ការប្រើប្រាស់​ ​Chemical​ ​sun​screen​ ​គឺ​ទាមទារ​លាប​២​០​នាទី​មុន​ពេល​ចេញទៅ​ខាងក្រៅ​។​

Chemical​ ​sun​screen​ ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​តម្រូវ​ការ​ដូចជា​៖​

• ​ចូលចិត្ត​ហែលទឹក​ ​និង​ចង់បាន​ឡេ​រូបមន្ត​ធន់​នឹង​ទឹក​
• ​លេង​កីឡា​ ​ឬ​បញ្ចេញ​សកម្មភាព​បែកញើស​ច្រើន​
• ​ចង់បាន​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​ជ្រាបចូល​ស្បែក​បាន​លឿន​

          ​សរុប​មក​ ​មិនថា​ ​Physical​ ​sun​screen​ ​និង​ ​Chemical​ ​sun​screen​ ​វា​សុទ្ធតែ​មាន​អត្ថប្រយោជន៍​ ​និង​មុខងារ​ទៅតាម​ប្រភេទ​រៀងៗខ្លួន​។​ ​អ្នកប្រើប្រាស់​គប្បី​ជ្រើសរើស​ឡេ​ប្រភេទ​ណាមួយ​ឲ្យ​ត្រូវ​ទៅតាម​តម្រូវ​ការ​ជាក់ស្តែង​ ​មួយវិញទៀត​ ​គួរ​ជ្រើសរើស​ឡេ​មាន​ក​ម្រិ​ត​ S​P​F​ ​៣​០​ឬ​លើស​ពី​នេះ​ ​និង​ជា​ប្រភេទ​គ្មាន​ក្លិន​ ​គ្មាន​ប៉ា​រ៉ា​បែន​ ​គ្មាន​សារជាតិ​ប្រេង​ ​និង​មិន​បង្ក​ឲ្យ​រន្ធ​រោម​កក​ស្ទះ​។​ ​ការពិត​ណាស់​ ​ពន្លឺ​ជា​អាវុធ​ដ៏​មុត​ស្រួច​ដែល​ងាយ​បំផ្លាញ​សម្រស់​ស្បែក​បំផុត​ ​មិនថា​តែ​ពន្លឺព្រះអាទិត្យ​នោះ​ទេ​ ​សូម្បីតែ​ពន្លឺ​អំពូលភ្លើង​ក្នុង​ផ្ទះ​ ​និង​ពន្លឺ​ពី​ឧបករណ៍​អេ​ឡិច​ត្រូវ​និ​ច​ទាំងឡាយ​ក៏​បង្ក​ផល​អាក្រក់​ចំពោះ​ស្បែក​ផង​ដែរ​។​ ​ដូច្នេះ​ ​មិនថា​ស្ថិតនៅ​ក្នុង​ម្លប់​ ​ឬ​ដើរហើរ​ក្រោម​ក​ម្តៅ​ថ្ងៃ​ ​អ្នក​គប្បី​លាប​ឡេ​ការពារ​ឲ្យបាន​ជាប់​ជាប្រចាំ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS