×

ហាង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​H​&​M​ ​នាំ​អ្នក​ទៅកាន់​ទំនោរ​និយម​ហ្វេ​ហ្សិ​ន​កាន់តែ​ស៊ីវិល័យ​លើស​ពី​ការ​រំពឹង​ទុក​

NEWS 2 years ago
 
 

            កាល​ពីព្រឹក​ថ្ងៃសុក្រ​ ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ស្លាកយីហោ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បី​លំដាប់​អន្តរជាតិ​ ​H​&​M​ ​បាន​បើក​សម្ពោធ​ដំណើរការ​ដោយ​ជោគជ័យ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ​ (​A​E​ON ​MAL​L​ ​P​H​NO​M​ ​P​E​N​H​) ​ជាន់​ផ្ទាល់​ដី​ដែល​លាតសន្ធឹង​ដល់​ជាន់​ទី​១​ ​ប្រកបដោយ​សោមនស្ស​ក្រៃលែង​ផង​ដែរ​។​ ​ទន្ទឹម​នឹង​កា​របើក​សម្ពោធ​ស្វាគមន៍​វត្តមាន​របស់​ហាង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​H​&​M​ ​នេះ​ ​គេ​សង្កេតឃើញ​ថា​អតិថិជន​ជាច្រើន​មកពី​មជ្ឈដ្ឋាន​ខុសៗគ្នា​បាន​ធ្វើការ​តម្រង់​ជួរ​រង់ចាំ​ជាវ​នូវ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ប្រណីត​នេះ​ពុំ​ជិនណាយ​ឡើយ​ ​បើ​ទោះបីជា​ហាង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ ​H​&​M​ ​បើក​ដំណើរការ​លក់​នៅ​ម៉ោង​ ​៩​ ​ព្រឹក​ក៏ដោយ​។​

            លោក​ ​P​h​i​lip​p​e​ ​Lass​a​ux ​ជានា​យក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃ​របស់​ ​H​&​M​ ​បាន​មានប្រសាសន៍ថា​ ​«​ជា​ភាព​រីករាយ​ ​និង​សេចក្តីរំភើប​ចិត្ត​ណាស់​ដែល​បានឃើញ​មនុស្សជា​ច្រើន​ដែល​កំពុង​រង់ចាំ​កា​របើក​ហាង​ដំបូង​របស់​ ​H​&​M​ ​នៅ​ទី​ក្រុងភ្នំពេញ​។​ ​យើង​ខ្នះខ្នែង​ក្នុង​ការ​នាំ​យក​ម៉ូត​ ​និង​គុណភាព​ក្នុង​តម្លៃ​ដ៏​ល្អ​បំផុត​ ​ក្នុង​មធ្យោបាយ​ប្រកបដោយ​ ​និរន្ត​ន៍​ភាព​ ​ទៅកាន់​ទីក្រុង​ថ្មី​មួយ​។​ ​យើង​ពិតជា​កោតសរសើរ​ចំពោះ​ការ​ស្វាគមន៍​ដ៏​ល្អ​ ​ដែល​យើង​មាន​វត្តមាន​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​។​ ​យើង​ទន្ទឹង​រង់ចាំ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ការ​បណ្តុំ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ ​H​&​M​ ​និង​ធ្វើ​ឱ្យ​អតិថិជន​របស់យើង​រំភើបចិត្ត​ ​ក្នុង​ការ​បង្កើត​ស្ទា​យ​ហ្វេ​ហ្សិ​ន​ផ្ទាល់ខ្លួន​ដែល​ជា​ទំនោរ​និយម​របស់​ពួកគេ​»​។​

            យ៉ាងណាមិញ​ ​ស្ថិតនៅ​ក្នុង​កា​របើក​សម្ពោធ​ហាង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បីល្បាញ​ ​និង​ពេញ​និយម​របស់​ ​H​&​M​ ​គេ​សង្កេតឃើញ​មាន​វត្តមាន​របស់​អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​បណ្តាញ​សង្គម​ (Influence​rs) ​ដូចជា​៖​ ​កញ្ញា​ ​ស្រី​នា​, ​ហុង​ ​ស្រី​ពេជ្រ​, ​តារា​ ​មុនី​រ័ត្ន, ​ប៉ែន​ ​ចំរុង​, ​វ៉ាន់​ ​ម៉ៅ​ហ្សូ​លីន​ដា​, ​វី​ ​ឌី​ណែ​ត​, ​គឹម​ ម៊ី​សៀង​, ​តេង​ ​ហ៊​ត​ណា​រ៉ុ​ង​, អ៊ិ​ន​ ​សេង​ហួ ​និង​ ​យឹម​ ​ណា​រ៉​ ​ដើម្បី​ទទួលយក​បទពិសោធន៍​ថ្មីៗ​ក្នុង​កា​របើក​ដំណើរការ​ហាង​ ​H​&​M​ ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផង​ដែរ​។​ ​ដោយឡែក​ ​សម្រាប់​កម្មវិធី​នៃ​ថ្ងៃ​បើក​ដំណើរការ​លក់​ដំបូង​ក៏​មានការ​ប្រគល់​រង្វាន់​ដល់​អតិថិជន​ដំបូង​ដែល​បាន​តម្រង់​ជួរ​ ​ចម្រៀង​ជូនពរ​ ​និង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ជា​ផ្លូវការ​ដោយ​ ​លោក​ ​P​h​i​lip​p​e​ ​Lass​a​ux: C​E​O & ​Country​ ​Manager​ ​នៃ​ ​H​&​M​ ​ប្រទេស​កម្ពុជា​និង​ ​ប្រទេស​ថៃ​, ​Sy​e​d​ ​Ham​z​a​ ​Am​e​e​r: ​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​, ​P​i​m​m​nap​a​h​ S​i​this​up​pay​a​: ​អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​, ​Amy​n​a​ C​ham​ron​g​: ​អ្នកគ្រប់គ្រង​ហាង​ ​M​r. ​T​sub​o​y​a​ ​Ma​say​uk​i​: ​Managing Director​ o​f​ ​A​e​on ​Mal​l​ ​Cam​bo​d​i​a​, ​M​r. ​Y​os​h​i​ok​a​ ​Sat​oru: ​General Manager​ o​f​ ​A​e​on ​Mal​l​ ​Cam​bo​d​i​a​, ​M​r. K​a​ku​h​ar​i​ K​e​i​i​c​h​i​ro: ​Leasing​ ​General Manager​ o​f​ ​A​e​on ​Mal​l​ ​Cam​bo​d​i​a​ ​and​ ​Ms​. K​an​n​it​h​a​ Nuon, ​Leasing​ ​Manager​ o​f​ ​A​e​on ​Mal​l​ ​Cam​bo​d​i​a​ ​។​

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ហាង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​H​&​M​ ​មាន​ទីតាំង​ ​G​-​ជាន់​ទី​1 ​ក្នុង​ ​Sweet​ ​Zone​ ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ភ្នំពេញ​ (​A​E​ON ​Mal​l​ ​P​h​no​m​ ​P​e​n​h​ ) ​ចាប់ផ្តើម​បើក​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ 9:00 ​ព្រឹក​ ​ដល់​ 10:00 ​យប់​។​ ​ដើម្បី​អប​អរសាទរ​នៃ​កា​របើក​ស​ម្ភោ​ធ​ដំណើរការ​របស់​ខ្លួន​ ​H​&​M​ ​មានការ​បញ្ចុះតម្លៃ​ ​២​៥​% ​គ្រប់មុខ​ទំនិញ​ ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​លើ​តម្លៃ​ធម្មតា​សម្រាប់​រយៈពេល​តែ​ 3​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​៨​ ​ដល់​ថ្ងៃ​ទី​ ​២​០​ ​ខែ​មីនា​ ​ឆ្នាំ​ 2022​៕​


SUGGESTIONS