×

ឈុត​ញាក់​ៗ​ របស់​តារា​ជាច្រើន​ដួង​នៅ​លើក​ម្រា​ល​ព្រំ​ក្រហម​របស់​ ​P​MA​ 2022 ​ប្លែកភ្នែក​ខ្លាំង​! ​

NEWS 2 years ago
 
 

           ការ​ដើរ​ក​ម្រា​ល​ព្រំ​ក្រហម​របស់​ ​Music​ ​Award​s 2022 ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ​ជាមួយ​វត្តមាន​របស់​តារា​កិត្តិយស​ដែល​ជាតា​រា​សម្តែង​ ​តារា​ចម្រៀង​ ​និង​ ​Influence​rs ​យើង​ជាច្រើន​អ្នក​។​ ​ទស្សនាការ​ឡាយ​ន៏​នេះ​ ​មានបាន​ចាប់ចិត្ត​ចាប់​អារ​ម្មណ៍​លើ​ឈុត​មួយ​ណា​ដែរ​ហ្អេស៎?

​           តោះ! ​មក​មើល​ឈុត​ពិសេស​ៗ​ដែល​ប្លែកភ្នែក​ ​បែប​អ៊ិ​ច​ស្តារ​ វែ​ប​អីចឹង​ណា៎​។​ ​ឈុត​នីមួយៗ​មានការ​ឌី​ហ្សា​ញ​ដ៏​ស្រស់​ស្អាត​ ដែ​លមើល​មិន​ដាក់ភ្នែក​តែម្តង​។​ ​ទី​ 1 ​គឺ​មាន​ឈុត​របស់​ ​កញ្ញា​ទេព​ ​បូ​ព្រឹក្ស​។​ ​មួយ​ឈុត​នេះ​គឺ​អេម​គ្រប់​ជំ​ហាន​របស់​គាត់​នៅ​លើក​ម្រា​ល​ព្រំ​ក្រហម​ដ៏​វែង​និង​ដំបូង​គេ​នៅ​កម្ពុជា​យើង​ផង​ដែរ​។​ ​ឈុត​នេះ​មានការ​ឌី​ហ្សា​ញ​បែប​បុរាណ​ដើរ​ជា​ក្រុម​របស់​របាំស្បែក​ធំ​ ​ដែល​មើលទៅ​អង់អាច​មែនទែន​។​

​បន្ទាប់មក​យើង​ក៏មាន​ឈុត​របស់​ ​កញ្ញា​កេសរ​ ​ផង​ដែរ​។​ ​រ៉ូបគេ​របៀប​មាន​ ​២​ ​ជាន់​អីចឹង​ដែល​ស្អាត​មិនធម្មតា​ ​សំខាន់​គឺ​ស្អាត​សម​ជាមួយ​គាត់​តែម្តង​។​ ​ចំណែក​ឈុត​របស់​ ​D​J ​Ale​x ​និង​ C​h​r​i​s ​វិញ​គឺ​មាន​ជា​ផ្កា​ៗ​ ​បែប​ធម្មជាតិ​ៗ​ ​ជាពិសេស​ពណ៌​នៃ​ឈុត​គេ​គឺ​ ​សមគ្នា​ជាមួយ​ក​ម្រា​ល​ព្រំ​ក្រហម​យើង​ហ្មង​។​

​           ចំណែក​ឈុត​របស់​ ​អ្នកស្រី​មាស​ ​សុខ​សោភា​វិញ​និយាយ​ពី​ថា​ ​ធ្វើឲ្យ​កម្មវិធី​កាន់តែ​អស្ចារ្យ​។​ ​មួយ​ឈុត​នេះ​គឺ​បែប​ ​ប្លី​ង​ៗ​ ភ្លេ​ក​ៗ​អីចឹង​ហ្អា៎​។​

​កាន់តែ​ប្លែក​ជាមួយ​ឈុត​របស់​ S​i​e​v​p​h​in​ C​h​on​g​។​ ​បើ​ជ្រុល​ជា​ដើរ​ ​Red Carpet​ ​ហើយ​ចឹ​ង​យក​កៅអី​មក​អង្គុយ​ថែម​ដែល​ធ្វើឲ្យ​អ្នកចូលរួម​ស្រែក​គាំទ្រ​ខ្លាំង​ៗ​ហ្មង​ហ្អា៎!

​បើ​ឈុត​របស់​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ ​កញ្ញា​រឿន​ ​ណា​ត​ ​និង​ ​កញ្ញា​រ៉េត​ ​សារី​តា​វិញ​គឺ​កប់​សារី​ៗ​ ​តែម្តង​។​ ​ជាពិសេស​គ្រាន់តែ​ឈាន​ជំហាន​ចូល​ភ្លាម​ ​ជះ​សម្រស់​ភាព​ស្រស់​ស្អាត​មក​ហ្មង​។​

​           ក្រឡេកមើល​ឈុត​របស់​កំពូល​តារា​សម្តែង​ជើងចាស់​របស់យើង​គឺ​អ្នកស្រី​ចន​ ​ច័ន្ទ​ល​ក្ខិ​ណា​។​ ​ឈុត​នេះ​ប្លែកភ្នែក​ជា​មូ​យ​ការ​ឌី​ហ្សា​ញ​បែប​បុរាណ​លាយ​សម័យ​ជាមួយ​ពណ៌​ដ៏​ស្រស់​ឆើត​ ​ក៏​ដូចគ្នា​នេះ​ដែរ​ឈុត​របស់​ ​Y​u​bin​ ​យើង​ក៏​ប្លែកភ្នែក​មិនចាញ់​ឈុត​ផ្សេងៗ​ប៉ុន្មាន​ដែរ​ ​គាត់​គ្រង​សំលៀកបំពាក់​ដែល​ពោរពេញ​ទៅ​ដោយ​អត្តសញ្ញាណ​ជាតិ​ហ្មង​។​ ​

ងាក​មក​មើល​ ​M​C ​កញ្ញា​ ​Jimmy​ ​វិញ​ឈុត​គាត់​ជាមួយ​និង​ ​Make Up​ ​គឺ​កក្រើក​ពេញ​ក​ម្រា​ល​ព្រំ​ក្រហម​តែម្តង​ ​ជាពិសេស​ហ្វេ​ន​ៗ​ហ៊ោ​ច្រើន​មែនទែន​។​ ​កញ្ញា​ ​រ៉ា​ប៊ី​វិញ​ ​គ្រង​ឈុត​មួយ​ដែល​មាន​ពណ៌​ដែល​លេច​ប្លែកភ្នែក​ ​ជាមួយ​ការ​កែច្នៃ​ឈុត​ឲ្យ​កាន់តែ​ស៊ីវិល័យ​។​

​           មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ ​ឈុត​ស្អាត​ៗ​របស់​តារា​ជាច្រើន​ដួង​ទៀត​ក៏​ស្រស់​ស្អាត​មិនធម្មតា​ដែរ​។​ ​មាន​មួយ​ឈុត​ណា៎​ក្នុង​បេះដូង​នៅ​? ​ព្រឹត្តិការណ៍​ចែក​រង្វាន់​កំពុងតែ​បន្ដ​ ​តាមដាន​ទស្សនា​នៅ​លើ​តាមរយៈ​ ​Face​book​ ​Page​: ​P​l​e​n​g​ ​និង​ ​Smart​ ​A​x​i​at​a​ ​ទាំងអស់គ្នា​ណា៎​!


SUGGESTIONS