×

​ឈូក​វេ​ស​ស្ទឺ​ន​ ​ភោជនីយដ្ឋាន​ម្ហូប​បារាំង​មាន​សួនច្បារ​យ៉ាង​ស្រស់បំព្រង​លាក់ខ្លួន​ក្នុង​ក្រុង​បាត់​ដំបង​

TRAVEL & LIVING 2 years ago
 
 

           សម្រាប់​យុគ​សម័យថ្មី​នេះ​ ​ចំពោះ​អ្នក​ដែល​មានលទ្ធភាព​ ​នរណា​ៗ​ក៏​ចង់​សាកល្បង​ទទួលទាន​ម្ហូបអាហារ​ ​ឆ្ងាញ់​ៗ​ប្លែកៗ​ ​ជាពិសេស​ម្ហូប​បរទេស​ដែល​ល្បី​ជាស​កល​ ​មិនថា​ ​សាច់គោ​ប៊ិហ្វតិក​ ​ឬ​ ​មី​ស្ប៉ៃហ្គា​ទី​ ​ឬ​ ​ភី​ហ្សាជាដើម​។​ ​មិន​ត្រឹមតែ​ទី​ក្រុងភ្នំពេញ​នោះ​ទេ​ ​សូម្បី​នៅតែ​ទីរួមខេត្ត​ធំ​ៗ​ជាច្រើន​សព្វថ្ងៃ​ក៏មាន​វត្តមាន​ភោជនីយដ្ឋាន​ទំនើប​ ​ដែល​ផ្តោត​ទាំង​ការ​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ ​និង​ការរៀបចំ​សោភ័ណ​ភាព​ហាង​ឲ្យ​ទាក់ចិត្ត​អតិថិជន​រៀងៗខ្លួន​។​ក្នុង​ខែ​នេះ​ ​សូវ​រី​ន​សូម​ណែនាំ​ជូន​ប្រិយ​មិត្ត​នូវ​ភោជនីយដ្ឋាន​ឯកទេស​ម្ហូប​បារាំង​ទំនើប​មួយ​កន្លែង​ដែល​ទើប​បើក​ ​ទំព័រ​ ​ប្រវត្តិ​សា​ស្រ្ត​របស់​ខ្លួន​រះ​ឡើង​ក្នុង​ក្រុង​បាត់​ដំបង​ ​ប្រកបដោយ​បរិយាកាស​បៃតង​គួរឲ្យ​ចង់​ទៅ​អង្គុយ​ជួបជុំ​ ​ក្រុម​គ្រួសារ​ទទួលទាន​អាហារ​ឲ្យបាន​មួយ​ពេលណា​ម្តង​ក្នុង​ដំណើរ​ក​ម្សាន្ត​ទៅកាន់​ខេត្ត​បាត់​ដំបង​លើកក្រោយ​។​

           ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៤​១​៣​ ​ក្នុង​ទឹកដី​ភូមិ​អង់​ ​សង្កាត់​អូរ​ចារ​ ​ក្រុង​បាត់​ដំបង​ ​ខេត្ត​បាត់​ដំបង​ ​មិន​ឆ្ងាយ​ ​ប៉ុន្មាន​ពី​សួន​ទឹក​សុភមង្គល​ (​ទល់មុខ​ច្រក​ចូល​អាហារដ្ឋាន​ចំការ​ទម្លាប់​) ​ភោជនីយដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយ​ប្រៀប​ ​ដូចជា​កូន​សួនឧទ្យាន​លាក់ខ្លួន​បាន​ចាប់បដិសន្ធិ​ឡើង​ទើប​តែ​ក្នុង​អំឡុង​ដើម​ឆ្នាំ​២​០​២​២​ថ្មីៗ​នេះ​ ​ដែល​កាលពីមុន​ ​ទីនេះ​ជា​ដី​វាលស្រែ​ស្ងប់ស្ងាត់​ធម្មតា​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ឥឡូវ​ ​ទីនេះ​បាន​កែប្រែ​មុខមាត់​ថ្មី​ក្លាយ​ជាទី​តាំងហាង​ដែល​ ​មាន​សក្តានុពល​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នកចូលចិត្ត​ថតរូប​ក​ម្សាន្ត ​ឬ​ ​អ្នក​ស្រឡាញ់​ទេសភាព​បែប​សួនច្បារ​បៃតង​ ​មាន​ខ្យល់អាកាស​ស្រឡះ​ស្រស់ស្រាយ​ល្អ​។​ ​ពេលយប់​ ​ទីនេះ​ក៏​ប្រែក្លាយ​ជា​បានីយដ្ឋាន​ដែល​លោកអ្នក​ក៏​អាចម​ក​ ​ជួបជុំ​ជប់លៀង​ទទួលទាន​ស្រា​ ​cocktail​ ​សប្បាយ​ៗ​តាម​បែប​យុវវ័យ​ទាន់សម័យ​អម​ដោយ​ភ្លើង​ពណ៌​រាត្រី​មិនចាញ់​ ​បរិយាកាស​ហាង​នៅ​ភ្នំពេញ​នោះ​ទេ​។​

           អាហារ​ពិសេស​ៗ​ប្រចាំ​ហាង​ ​រួម​មាន​ជាអាទិ៍​ ​ម្ហូប​ឈូក​តា​ទី​ន​ (C​h​h​ouk ​T​a​tine​), ​បង្កង​និង​អយ​ស្ទ័​រ​ជា​មួយទឹក​ ​ខ្មេះ​ស្រាក្រហម​ (​Lobster​ & ​Oyster​ ​with​ ​Red​ ​Wine​ ​Vinegar​), ​Steak​ ​Board​ ​សាច់គោ​ញ៉ូ​ស៊ី​ឡែ​ន​, ស្ទេ​ក​ត្រី​សាល់​ ម៉ុ​ន​ (​Salmon​ ​Steak​), ​ឆ្អឹងជំនីរ​ជ្រូក​ចំឡក​ក្នុង​ (​P​ork ​Chop​), ​ប៉ា​ស្តា​បង្កង​ (​Red​ ​Curry​ ​L​in​g​u​in​e​ ​with​ ​P​raw​ns), ​សាច់​ទ្រូង​មាន់​ប៉េងប៉ោះ​ (​Chicken​ ​Breast​ ​with​ ​Tomato​ ​Sauce​), ​ឈូក​សេន​វិច​ (C​h​h​ouk ​Sandwich​), ​សា​ឡា​ដ​បន្លែ​ (​Vegetable​ ​T​un​a​ ​Salad​) -​ល​-​។​ ​រីឯ​ផ្នែក​ភេសជ្ជៈ​វិញ​ ​មាន​កាហ្វេ​ឆុង​តម្រង​បែប​បុរាណ​យ៉ាង​ឈ្ងុយឆ្ងាញ់​ដែល​ ​មាន​តម្លៃ​ត្រឹមតែ​ ​៥​០​០​០​រៀល​ (​កាហ្វេ​ខ្មៅ​) ​ឬ​ ​៦​០​០​០​រៀល​ (​កាហ្វេ​ទឹកដោះគោ​) ​ប៉ុណ្ណោះ​ ​រួម​ទាំង​ភេសជ្ជៈ​ជាច្រើន​ ​មុខ​ទៀត​ដូ​ចហាង​កាហ្វេ​ទូទៅ​ដែរ​ក្នុង​តម្លៃថោក​ ​សមរម្យ​សម្រាប់​អ្នកដំណើរ​ជិត​ឆ្ងាយ​។​ ​ហាង​នេះ​បើក​លក់​ជា​រៀង​ ​រាល់ថ្ងៃ​ (​ឈប់​សម្រាក​ថ្ងៃចន្ទ​) ​បម្រើ​អាហារ​ពេលថ្ងៃត្រង់​និង​អាហារ​ពេលល្ងាច​ ​ចាប់ពី​ម៉ោង​១​០​ព្រឹក​ ​រហូតដល់​ ​ម៉ោង​ ​៧យប់​៕​

Article by SRIN SOKMEAN


SUGGESTIONS