×

“​T​h​e​ ​Muse​ o​f​ ​Now​” ​នឹង​បង្ហាញ​ភាព​អស្ចារ្យ​នៅ​ក្នុង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​សម្រាប់​ឆ្នាំ​២​០​២​២​នេះ​

NEWS 2 months ago
 
 

​            នៅ​ល្ងាច​ថ្ងៃ​ទី​០​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ស្ថិតនៅ​សណ្ឋាគារ​ ​Rose​wood​ ​P​h​no​m​ ​P​e​n​h​ ​ជាន់​ទី​ ​៣​៩​ (​P​a​v​i​lion​) ​បាន​រៀបចំ​ព្រឹត្តិការណ៍​ការ​ជួបជុំ​ភ្ញៀវកិត្តិយស​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​និង​តារា​បង្ហាញ​ម៉ូដ​ជាច្រើន​រូប​ ​ដើម្បី​ធ្វើសន្និសីទ​កាសែត​ស្តីពី​វត្តមាន​របស់​អ្នក​ច្នៃ​ម៉ូដ​ដែល​ត្រៀម​នឹង​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​នៅដើម​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយ​ពី​បាន​ផ្អាក​ការ​ប្រារព្ធ​កម្មវិធី ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ 2021 ​កន្លងទៅ​ដោយសារ​ការ​រីក​រាលដាល​នៃ​ វីរុសកូ​វី​ដ១​៩​។​ ​ទន្ទឹម​នឹង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​មាន​ចំនួន​ ​៨​ ​រូប​ដែល​សុទ្ធសឹងតែ​មាន​ស្លាកយីហោ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ផ្ទាល់ខ្លួន​ដូចជា​៖​ SC​T​, ​AM​BR​E​ ​MEN​, ​DON​ ​PRO​T​AS​I​O, ​ARMADA​ ​BY​ ​A​BELL​O, ​A​.N.​D​, ​D​R​EWE​ ​T​A​Y​L​OR, ​WATER​LILY​, ​ALE​RED​O ​V​A​Z​E​Z​ ​ជាដើម​ផង​ដែរ​។

​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​ ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​តែងតែ​មាន​ការរៀបចំឡើងជា​រៀងរាល់​មួយឆ្នាំ​ម្តង​ ​រីឯ​ខូឡិ​ក​ហ្សិ​ន​ដែល​ត្រូវ​បាន​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដោយ​អ្នក​ច្នៃ​ម៉ូដ​គ្រប់រូប​សុទ្ធសឹងតែ​ជា​ខូឡិ​ក​ហ្សិ​ន​ដែល​មាន​លក្ខណៈ​ស្រស់​ស្អាត​ ​ឆើតឆាយ​ ​និង​ភាព​អេ​ឡេ​ហ្គង់​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​៕​

Article by PAN SIVLY


SUGGESTIONS