×

ហាង​អាហារ​សុខភាព​៣​ទីតាំង​ដែល​ស័ក្តិសម​សម្រាប់​លោកអ្នក​ជូន​អ្នក​មានគុណ​ទៅ​សាកល្បង​ក្នុង​ទិវា​អ្នកម្តាយ​

TRAVEL & LIVING 2 years ago
 
 

            ១​. ​ភោជនីយដ្ឋាន​ ​V​e​get​aria​n ​Men​u
            ហាង​នេះ​ជា​ភោជនីយដ្ឋាន​លក្ខណៈ​អាជីវកម្ម​គ្រួសារ​បម្រើ​ម្ហូប​បួស​ឯកទេស​ ​ម្ហូប​ខ្មែរ​-​ថៃ​ ​ដ៏​មាន​ស្តង់​ដារ​ ​កណ្តាល​ក្រុងភ្នំពេញ​ ​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ហាង​អាហារ​បួស​ដទៃទៀត​ដែល​ច្រើនតែ​បម្រើ​តែ​ម្ហូប​បួស​រសជាតិ​បែប​ចិន​។​ ​ហាង​នេះ​មាន​អាសយដ្ឋាន​លេខ​ ​១​១​ ​ផ្លូវ​លេខ​ ​៣​០​២​ ​ជិត​កែង​មហាវិថី​ព្រះ​នរោត្តម​ ​ខាងត្បូង​វិមានឯករាជ្យ​ (​ផ្លូវ​ទី​៣​ ​ជិះ​ពី​វិមានឯករាជ្យ​បត់​ស្តាំ​) ​សង្កាត់​បឹង​កេងកង​ទី​១​ ​ខណ្ឌ​បឹង​កេងកង​។​

            ហាង​នេះ​មាន​ជម្រើស​ម្ហូប​បួស​យ៉ាង​សម្បូរ​បែប​លើស​ពី​ការ​រំពឹង​ទុក​របស់​លោកអ្នក​ ​ជាអាទិ៍​រួម​មាន​ ​ម្ហូប​ខ្មែរ​-​ថៃ​ ​បាយ​ឆា​-​មី​ឆា​ ​ស៊ុប​ឆ្នាំង​ភ្លើង​ ​ព្រមទាំង​អាហារសម្រន់​បួស​ច្រើន​ប្រភេទ​ទៀត​។​ ​អាហារ​បួស​ប្រចាំ​ហាង​ដែល​ស័ក្តិសម​សម្រាប់​អ្នកម្តាយ​ក្នុង​ឱកាស​ទិវា​អ្នកម្តាយ​ ​មាន​បី​មុខ​ណែនាំ​ដោយ​ម្ចាស់​ហាង​ផ្ទាល់​ ​សុទ្ធ​សឹង​ជា​ប្រភេទ​ផ្សំ​ពី​បន្លែ​ចម្រុះ​និង​ផុយ​ឆ្ងាញ់​ងាយ​រំលាយ​ក្រោយ​ទទួលទាន​រួច​ ​ក្នុង​នោះ​រួម​មាន​ ​ស៊ុប​ឆ្នាំង​ភ្លើង​រសជាតិ​ដើម​ ​ត្រូវនឹង​អាកាសធាតុ​រដូវ​មូសុង​នេះ​បំផុត​, ​សម្ល​កកូរ​ ​អត្តសញ្ញាណ​ម្ហូប​ខ្មែរ​ខ្វះ​មិនបាន​ ​ដែល​ចាស់ៗ​ភាគច្រើន​ចូលចិត្ត​ ​និង​ ​ត្រី​បំពង​ហឹរ​ផ្សំ​ពី​ពពុះ​ស​ណ្តែ​ក​មាន​រសជាតិ​ស្ទើរតែ​ដូច​សាច់​ត្រី​ពិតៗ​ទន់​ផុយ​ល្អ​គ្មាន​ឆ្អឹង​ (​អាច​ដាក់​ម្ទេស​ខាងក្រៅ​បាន​ ​សម្រាប់​អ្នក​មិនសូវ​ចេះ​ហឹរ​)​។​

            គួរ​បញ្ជាក់​ថា​ ​អាហារ​នៅ​ទីនោះ​ភាគច្រើន​មាន​តម្លៃ​ចន្លោះ​ ​៣​-​៦​ដុល្លារ​ប៉ុណ្ណោះ​ ​សមរម្យ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទូទៅ​។​ ​ហាង​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​បម្រើ​អាហារ​ចន្លោះ​ថ្ងៃត្រង់​ ​ថ្ងៃត្រង់​ ​និង​ ​អាហារ​ពេលល្ងាច​ ​ចាប់ពី​ម៉ោង​៩​ព្រឹក​ ​ដល់ម៉ោង​៨​យប់​។​ ​លើស​ពី​នេះ​ ​ហាង​នេះ​មាន​ម្ចាស់​ហាង​និង​បុគ្គលិក​រួសរាយ​រាក់ទាក់​ ​ច​ម្អិ​ន​ម្ហូបអាហារ​តម្រូវ​តាម​ចំណង់ចំណូលចិត្ត​អតិថិជន​បាន​ ​ងាយស្រួល​សម្រាប់​ណែនាំ​ទៅកាន់​អ្នកមានគុណ​ក្នុង​ថ្ងៃ​ពិសេស​របស់​ពួកគាត់​។​

            ២​. ​ហាង​ ​Sacred​ ​Lotus​ ​Plant​-​Base​d​ ​Ca​f​é X ​Home​stay​
            ​ហាង​កាហ្វេ​និង​អាហារ​សុខភាព​ដ៏​តូច​តែ​ស្រស់​ស្អាត​មួយ​កន្លែង​ស្ថិតនៅ​លើ​ផ្លូវ​លេខ​ ​២​៤​០​ ​ម្តុំ​ផ្សារ​ទួល​ទំពូង​។​ ​ហាង​នេះ​មាន​លក្ខណៈ​គ្រាន់តែ​ជា​ផ្ទះល្វែង​ផ្សារ​បែប​ទ​.​វ​.​ទី​៦​០​ ​ស្រឡះ​ភ្នែក​មិនសូវ​មានការ​តុបតែង​អ្វី​ច្រើន​នោះ​ទេ​ ​។​ ​ផ្នែក​ខាង​លើដំបូល​ត្រូវ​បាន​កែច្នៃ​ជា​បានីយដ្ឋាន​ប្រកបដោយ​បរិយាកាស​ស្រស់ស្រាយ​ដូច​ដំបូល​ផ្ទះ​ភ្នំពេញ​ជំនាន់​មុន​ដែល​យើង​ធ្លាប់​ឈរ​លម្ហែ​លេង​កាលពីក្មេង​ ​គួបផ្សំ​នឹង​ការរៀបចំ​កន្លែង​អង្គុយ​តាម​បែប​សិល្បៈ​សហ​សម័យថ្មី​ប្លែក​។​

Image Courtesy: Krishan Clark-Varma

            ហាង​នេះ​ជា​ទីតាំង​ដែល​មាន​គោលដៅ​ជំរុញ​ចលនា​នៃ​ការ​បរិភោគ​ម្ហូប​បួស​ដើម្បី​សុខភាព​ព្រមទាំង​មាន​កម្រង​ព័ត៌មាន​ងាយស្រួល​យល់​អំពី​អត្ថប្រយោជន៍​ផ្នែក​សុខភាព​និង​ផ្នែក​បរិស្ថាន​ ​ដែល​បាន​មកពី​របប​អាហារ​បន្លែ​ផ្លែឈើ​បៃតង​។​ ​មុខម្ហូប​ប្រចាំ​ហាង​ដែល​ត្រូវ​ណែនាំ​មាន​ “​ហហ្មុក​បួស​” ​ដែល​មាន​រសជាតិ​មិនចាញ់​ហហ្មុក​ត្រី​ ​ឬ​ ​ហហ្មុក​សាច់​មាន់​ទេ​ ​និង​ “​ប៊័រ​ហ្គឺ​រ​ផ្សិត​” ​ដែល​មាន​រសជាតិ​ដូច​សាច់គោ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ក៏មាន​ម្ហូប​តាម​រដូវ​កាល​អាស្រ័យ​លើ​ព្រឹត្តិការណ៍​កម្មវិធី​ផង​ដែរ​ ​ដូចជា​ ​នំអន្សម​បួស​ ​ជាដើម​។​ ​ចំពោះ​តម្លៃ​ម្ហូប​វិញ​គឺ​សមរម្យ​។​ ​ជាក់ស្តែង​ ​សម្ល​ខ្មែរ​មួយ​ចាន​មាន​តម្លៃ​ត្រឹមតែ​ ​៣​.​៥​០​ ​ដុល្លារ​។​

Image Courtesy: Krishan Clark-Varma

            ក្រៅពី​ផ្តល់​ជូន​នូវ​ម្ហូបអាហារ​ច្នៃ​ពី​រុក្ខជាតិ​បៃតង​ឈ្ងុយឆ្ងាញ់​ងាយ​ទទួលទាន​ ​ទីនេះ​មាន​សេវាកម្ម​បម្រើ​អតិថិជន​ជិតស្និទ្ធ​ប្រៀប​ដូច​ជាគ្រួសារ​តែមួយ​ក្រោម​ពាក្យស្លោក​របស់​ហាង​ថា​ “ ​W​e​ ​Cook​ ​Happiness​” (​យើង​ធ្វើម្ហូប​បង្កើត​សុភមង្គល​) ​រួម​ជាមួយ​បរិយាកាស​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ដែល​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ហើយ​អាចម​ក​បង្កើន​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​។​

Image Courtesy: Krishan Clark-Varma

            ៣​. ​ហាង​ ​V​i​be​ ​Ca​f​é (​Back​yard​ ​Ca​f​é)  
​ហាង​នេះ​ជា​ហាង​កាហ្វេ​និង​ម្ហូប​បួស​បែប​អឺរ៉ុប​ដ៏​ពេញ​និយម​ពីសំណាក់​ជនបរទេស​តូច​ច្រឡឹង​មួយ​កន្លែង​ប្រចាំ​ក្រុងភ្នំពេញ​។​ ​ហាង​កាហ្វេ​នេះ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ​២​៦​ ​ផ្លូវ​៤​៤​៦​ ​ប្លុក​ផ្សារ​ទួល​ទំពូង​។​ ​វា​ជា​ហាង​កាហ្វេ​ដែល​ផ្តោត​លើ​អាហារ​បួស​ ​១​០​០​% ​ដំបូង​គេ​បង្អស់​នៅ​រាជធានី​ភ្នំពេញ​។​ ​វា​ជា​ហាង​បង​ប្អូនស្រី​បង្កើត​ (​ម្ចាស់​តែមួយ​ ​ទី​តាំងហាង​តែមួយ​ ​តែ​មឺ​នុយ​អាហារ​ផ្សេងគ្នា​) ​ជាមួយនឹង​ហាង​ ​Back​yard​ ​Ca​f​é​។​ ​

            ចំពោះ​អាហារ​ ​នៅ​ទីនោះ​ចែកចេញជា​ប្រភេទ​អាហារ​ពេលព្រឹក​ ​និង​ ​អាហារ​ថ្ងៃត្រង់​និង​ពេលល្ងាច​។​ ​ដោយឡែក​ ​មុខម្ហូប​ប្រចាំ​ហាង​ដែល​សូវ​រី​ន​ណែនាំ​សម្រាប់​ទិវា​អ្នកម្តាយ​ឆាប់ៗ​នេះ​ ​គឺ​ ​Buddha​ ​Bowl​ (​Gluten​-​free​, ​V​e​gan​) ​ដែល​ជា​ប្រភេទ​សាលាដ​ពិសេស​មួយ​មុខ​ប្រចាំ​ហាង​មាន​ដាក់​តៅហ៊ូ​ ​Temp​e​h​, ​បាយ​អង្ករ​ក្រហម​ (​Brown Rice​) ​និង​ គ្រី​ម​ជូរ​ផ្សំ​ពី​គ្រាប់ស្វាយ​ចន្ទី​ដ៏​មានឱជារស​។​ ​មួយ​មុខ​ទៀត​ ​គឺ​ ​មី​ញាំ​បែប​អាស៊ី​ (​Asian​ ​Z​uc​chin​i​ ​No​o​d​l​e​) ​ជាមួយ​ប៊័រ​សណ្តែកដី​ ​ដែល​សរសៃ​មី​ត្រូវ​បាន​គេ​មាន​ជំនឿ​ថា​តំណាង​ឲ្យ​អាយុវែង​។​ ​ឯ​ភេសជ្ជៈ​ ​D​R ​D​e​to​x ​Water​ ​ជា​ភេសជ្ជៈ​ដែល​អ្នកម្តាយ​គប្បី​សាកល្បង​ ​ព្រោះ​ ​វា​ផ្សំ​ពី​ទឹកដូង​លាយ​នឹង​រុក្ខជាតិ​ S​p​i​ru​l​in​a​ ​ដែល​មាន​អត្ថប្រយោជន៍​ល្អ​សម្រាប់​សុខភាព​។​ ​ហាង​នេះ​បើក​ពី​ម៉ោង​៧​ព្រឹក​ដល់ម៉ោង​៨​យប់​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS