×

លោកស្រី​ ​ង​ន​ ​វ៉ាន់​ថា​ ​ស្ថាបនិក​ ​Color​ ​Silk​ ​អភិវឌ្ឍ​តម្បាញ​សូត្រ​ខ្មែរ​ដើម្បី​ជួយ​ស្រ្តី​ក្នុង​សង្គម​

NEWS 2 weeks ago
 
 

            ជាង​មួយ​ទសវត្សរ៍​ទៅ​ហើយដែល​ស្ថាប័ន​ក្នុងស្រុក​ឈ្មោះ​ ​Color​ ​Silk​ ​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ដំណើរការ​ជំរុញ​ផលិតផល​តម្បាញ​សូត្រ​នៅ​កម្ពុជា​ឲ្យ​រីក​ចម្រើន​ចូល​ទៅ​ក្នុង​ទី​ផ្សារ​អន្តរជាតិ​ ​និង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ក្នុង​វិ​ស័​យ​សូត្រ​។​ ​លោកស្រី​ ​ង​ន​ ​វ៉ាន់​ថា​ ​ជា​ស្រ្តី​ស្ថាបនិក​ដ៏​ឆ្នើម​នៅ​ពីក្រោយ​វឌ្ឍនភាព​នៃ​ធុរកិច្ច​សូត្រ​ប្រពៃណី​នេះ​តាំងពី​ដើម​រហូតមកដល់​បច្ចុប្បន្ន​។​ ​លោកស្រី​មានប្រសាសន៍ថា​ ​សហគ្រាស​នេះ​បាន​ចាប់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២​០​០​៩​ ​ក្រោយពេល​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​២​០​០​៨​។​ ​ដោយសារ​វិបត្តិ​ដ៏​ធំធេង​នេះ​ហើយ​ទើប​បង្ខំឲ្យ​ស្រ្តី​ជាច្រើន​ត្រូវ​ចាកចោល​ស្រុកកំណើត​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេសជិតខាង​ ​ហើយក៏​ជា​បច្ច័យ​មិន​ល្អ​ដែល​ជះ​ឥទ្ធិពល​ដល់​សង្វាក់​ផលិតកម្ម​ ​និង​ទី​ផ្សារ​សូត្រ​ក្នុងស្រុក​។​ ​មូលហេតុ​ទាំងនេះ​ ​គួបផ្សំ​នឹង​បទពិសោធន៍​នៃ​ការចូលរួម​ប្រកួត​គម្រោង​អាជីវកម្ម​ស្តីពី​ផលិតផល​សូត្រ​ផង​ដែរ​នោះ​ញ៉ាំង​ទឹកចិត្ត​របស់​លោកស្រី​ឲ្យ​ចាប់អារម្មណ៍​បង្កើត​អាជីវកម្ម​នេះ​ឡើង​រហូត​បាន​សម្រេច​។​ ​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​រួម​មាន​ ​បង្កើត​ការងារ​ដល់​ស្រ្តី​សហគមន៍​ក្នុង​តំបន់​ ​បង្កើត​ស្ថេរ​ភាព​ប្រាក់ចំណូល​សម្រាប់​ស្រ្តី​ក្នុង​វិ​ស័​យ​តម្បាញ​ ​និង​ចូលរួម​អភិវឌ្ឍ​ផលិត​សូត្រ​នៅ​ ​កម្ពុជា​។​

            “​ជាមួយគ្នា​នេះ​ដែរ​ ​វប្បធម៌​តម្បាញ​សូត្រ​ពី​បុរាណ​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​កម្ពុជា​ ​កំពុង​ស្ថិត​ក្នុង​ហា​និ​ភ័យ​ឈាន​ទៅ​ការ​បាត់បង់​។​ ​មានតែ​ស្ត្រី​វ័យ​កណ្តាល​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ត្បាញ​សូត្រ​ ​ខណៈ​ពេល​ដែល​ក្មេងៗ​ជំនាន់​ក្រោយ​មិន​ដឹង​ពី​ជំនាញ​មត៌ក​វប្បធម៌​នេះ​ទេ​។​ ​ចំណេះ​ដឹង​ ​និង​ ​ជំនាញ​ដ៏​ស្មុគ​ស្មុ​ញ​ប្រទាក់​ក្រឡា​នេះ​កំពុង​ប្រឈមមុខនឹង​ការ​បាត់បង់​ហើយ​” ​លោកស្រី​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​សហគ្រាស​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ការ​ជ្រើសរើស​ស្រ្តី​ក្នុងស្រុក​ឲ្យ​ចូលរួម​ជា​សមាជិក​សហគមន៍​ ​Color​ ​Silk​ ​ត្រូវ​បាន​សម្រិតសម្រាំង​ក្រោម​លក្ខ​ន្តិកៈ​យ៉ាង​ច្បាស់លាស់​ ​ដោយ​ក្នុង​នោះ​ស្រ្តី​ត្រូវ​រស់នៅ​តំបន់ជនបទ​និង​មាន​ប្រាក់ចំណូល​ទាប​ ​ឬ​ ​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​, ​មាន​ឆន្ទៈ​ចង់​ប្រកបរបរ​តម្បាញ​ ​និង​មាន​ជំនាញ​ចេះ​ត្បាញ​ ​ព្រមទាំង​យល់ព្រម​ចំពោះ​គោលការណ៍​សមាជិកភាព​របស់​សហគមន៍​។​ ​ម្យ៉ាង​វិញទៀត​ ​សិប្ប​ការិនី​ជា​សមាជិក​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​រយៈពេល​៥​ខែ​ ​ពី​គ្រូ​បច្ចេកទេស​បង្គោល​ ​ដើម្បី​ធ្វើឲ្យ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ប្រកបដោយ​ស្តង់​ដារ​ត្រឹមត្រូវ​អាច​នាំចេញ​ទៅ​លក់​នៅ​បរទេស​។​ ​ជាមួយ​នេះ​ដែរ​ ​សហគ្រាស​ក៏មាន​សហគមន៍​ដាំ​ដើម​មន​សម្រាប់​ចិញ្ចឹម​ដង្កូវនាង​បម្រើ​ ​សង្វាក់​ផលិតកម្ម​តម្បាញ​ដោយ​ផ្ទាល់​ផង​ដែរ​។​

            សហគ្រាស​របស់​លោកស្រី​ ​មិន​ត្រឹមតែ​ជួយ​គាំទ្រ​ដល់​ការ​ផលិត​តម្បាញ​សូត្រ​នោះ​ទេ​ ​ថែមទាំង​ធានា​ទី​ផ្សារ​ពេញ​មួយ​ឆ្នាំ​សម្រាប់​ឲ្យ​ពួកគេ​ទៀត​ផង​។​ ​តម្លៃ​ផលិតផល​ទាំងឡាយ​ដែល​ពួកគេ​លក់​ឲ្យ​សហគមន៍​មាន​លក្ខណៈ​សមស្រប​ដែល​ព្រមព្រៀងគ្នា​ទុកមុន​ដែល​អាច​ផ្តល់​នូវ​ប្រាក់ចំណូល​ផ្គត់​ផ្គត់​ជីវភាព​គ្រួសារ​ ​និង​ ​បញ្ជូន​កូន​ទៅ​សាលារៀន​ ​ទទួល​ការអប់រំ​ដើម្បី​អនាគត​។​ ​ផលិតផល​ទាំងនោះ​សុទ្ធសឹងតែ​ជា​ផលិតផល​ធ្វើ​ពី​សូត្រ​ ​ដូចជា​ ​កាបូប​ ​ស​ម្លៀ​ក​បំពាក់​ ​គ្រឿងសម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​ ​គ្រឿង​តុបតែង​លម្អ​គេហដ្ឋាន​ ​ជាដើម​។​ ​ចំពោះ​ស​ម្លៀ​ក​បំពាក់​ ​សហគ្រាស​ ​Color​ ​Silk​ ​កំពុង​ផ្តោត​លើ​សំពត់ហូល​ខ្មែរ​ដែល​ពីមុន​ផ្តោត​សម្រាប់​តែ​ការនាំចេញ​តែ​បច្ចុប្បន្ន​កំពុង​មាន​ទី​ផ្សារ​ក្នុងស្រុក​កើន​ឡើង​។​ ​លើស​ពីនេះទៅ​ទៀត​ ​នៅ​ទីនេះ​ក៏មាន​ក្រុម​កាត់​ដេរ​ច្នៃ​ម៉ូដ​បង្កើត​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​នាំចេញ​ទៅបរទេស​តម្រូវ​តាម​រដូវ​កាល​ ​និង​ ​ការ​បញ្ជាទិញ​ ​ជាក់ស្តែង​ ​តួយ៉ាង​ ​ស​ម្លៀ​ក​បំពាក់​ធ្វើការ​ ​ស​ម្លៀ​ក​បំពាក់​ចូលរួម​កម្មវិធី​ ​និង​ ​ឈុត​គេង​ ​ជាដើម​។​ ​ប្រទេស​គោលដៅ​នាំចេញ​ ​រួម​មាន​ ​សហរដ្ឋអាមេរិក​ ​ប្រទេស​បារាំង​ ​ប្រទេស​អាល្លឺម៉ង់​ ​ប្រទេស​ស្វីស​ ​ប្រទេស​ដា​ណឺ​ម៉ាក​ ​ប្រទេស​អូ​ស្រ្តា​លី​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​សិង្ហបុរី​ ​និង​ ​ប្រទេស​ម៉ាឡេស៊ី​។​

            ឆ្លងកាត់​បទពិសោធន៍​ជោគជ័យ​កន្លងមក​នេះ​ ​លោកស្រី​មានប្រសាសន៍ថា​ ​គួរ​ជាទី​មោទកភាព​ ​ដោយសារ​ស្នាដៃ​ការងារ​ដ៏​ត្រចះត្រចង់​ ​សហគ្រាស​ ​Color​ ​Silk​ ​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ទាំង​ក្នុងស្រុក​ ​និង​ ​នៅ​លើឆាកអន្តរជាតិ​ ​ជាបន្តបន្ទាប់​ ​ជាអាទិ៍​រួម​មាន​ ​ពានរង្វាន់​សហគ្រាស​ឆ្នើម​ ​ឆ្នាំ​២​០​១​៥​, ​ពានរង្វាន់​គុណភាព​ក្រណាត់​ប្រណិត​ពី​អា​ស៊ាន​ ​ឆ្នាំ​ ​២​០​១​៥​ ​និង​ ​ពានរង្វាន់​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ពី​ប្រទេស​សិង្ហបុរី​ ​និង​ ​សហរដ្ឋអាមេរិក​។​ ​សម្រាប់​អនាគត​រយៈពេល​៥​ឆ្នាំ​ ​លោកស្រី​បាន​បញ្ជាក់​ថា​ ​សហគ្រាស​ផលិតផល​តម្បាញ​សូត្រ​ដោយដៃ​នេះ​គ្រោង​នឹង​ពង្រឹង​លើ​ផលិតផល​សូត្រ​ប្រណិត​សម្រាប់​តាម​រដូវ​កាល​ ​ដែល​ជា​ផលិតផល​ស្នូល​របស់​សហគ្រាស​។​ ​លោកស្រី​សង្ឃឹម​ប្រកបដោយ​សុទិដ្ឋិនិយម​ថា​ ​នៅ​ពេល​ខាងមុខ​ ​ប្រជាជន​កម្ពុជា​នឹង​នៅតែ​បន្ត​គាំទ្រ​ផលិតផល​សូត្រ​បែប​ប្រពៃណី​ខ្មែរ​នេះ​ ​ដោយសារ​ប្រជាជន​ក្នុងស្រុក​កាន់តែ​មានចំណេះ​ដឹង​ ​ហើយ​ពួកគេ​មាន​ទំនោរ​គាំទ្រ​ផលិតផល​ក្នុងស្រុក​របស់​ខ្លួន​៕​

Article by SRIN SOKMEAN


SUGGESTIONS