×

អាហារ​៥​យ៉ាងល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​វ័យ​៤​០​ឆ្នាំ​ឡើង​

TRAVEL & LIVING 2 years ago
 
 

            ស្រ្តី​គ្រប់រូប​នៅ​ពេល​ឈាន​ដល់​វ័យ​ចាប់ពី​៤​០​ឆ្នាំ​ឡើង​ទៅ​ ​សារធាតុ​ចិញ្ចឹម​ ​និង​ប្រព័ន្ធ​មេ​តា​ប៉ូលីស​នៅ​ក្នុង​ខ្លួន​នឹង​ធ្លាក់ចុះ​ ​ដែល​ជាហេតុ​ធ្វើឲ្យ​ម៉ា​ស​សាច់ដុំ​ថមថយ​ ​រីឯ​ក​ម្រិ​ត​អ័រម៉ូន​ក៏​ចុះ​ខ្សោយ​ធ្វើឲ្យឆាប់​ឡើង​ទម្ងន់​ ​អារម្មណ៍​ផ្លាស់ប្តូរ​ ​និង​ជួប​បញ្ហា​សុខភាព​ផ្សេងៗ​។​ ​យ៉ាងណាមិញ​ ​ដើម្បីឲ្យ​អ្វីៗ​ប្រសើរ​ឡើង​ ​ក្រៅពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ ​ដេក​ឲ្យបាន​គ្រប់គ្រាន់​ ​និង​កាត់បន្ថយ​ស្ត្រេ​ស​ ​អ្នកជំនាញ​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​យកចិត្តទុកដាក់​ចម្បង​ទៅលើ​របប​អាហារ​ប្រចាំថ្ងៃ​។​ ​ការពិត​ណាស់​ ​តាមរយៈ​ការស្រាវជ្រាវ​ ​ដើម្បី​ទទួល​បានសុខ​ភាព​ល្អ​ ​និង​ប្រឆាំង​ជំងឺ​ប្រឈម​នានា​ ​ស្ត្រី​វ័យ​ចាប់ពី​៤​០​ឆ្នាំ​ឡើង​គប្បី​បញ្ចូល​អាហារ​៥​យ៉ាង​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

            ១​. ​ទឹកដោះគោ​សម្បូរ​វីតាមីន​ D​៖​
            វីតាមីន​ ​D​ ​គឺជា​វីតាមីន​ខ្លាញ់​រលាយ​ដែល​មាន​តួនាទី​ជំរុញ​មុខងារ​រាងកាយ​ឲ្យ​ដំណើរការ​ល្អ​ ​រួម​ទាំង​ជួយ​ដល់​ឆ្អឹង​ ​និង​ប្រព័ន្ធ​ការពារ​ផង​ដែរ​។​ ​វា​អាច​ជួយការ​ពារ​ពី​ជំងឺ​មហារីក​ ​និង​ប្រឆាំង​ស្ថានភាព​រុំា​រ៉ៃ​រួម​មាន​ ​ឆ្អឹង​ស្ពោត​ ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ ​ជំងឺ​បាក់ទឹកចិត្ត​ ​និង​ជំងឺ​ក្រិន​សរីរាង្គ​។​ ​ដូច​ធ្លាប់​បាន​ដឹង​ ​យើង​ក៏​អាច​ទទួលយក​វីតាមីន​D​ ​បាន​តាមរយៈ​ការ​ស្រូប​ពី​ពន្លឺព្រះអាទិត្យ​នៅ​ពេលព្រឹក​ ​ប៉ុន្តែ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​ ​មុខងារ​របស់​ស្បែក​ក្នុង​ការ​ស្រូប​យក​ពន្លឺ​ត្រូវ​បាន​ធ្លាក់ចុះ​ ​ហើយ​កាន់តែ​អាក្រក់​ទៀត​នោះ​ ​ពោះវៀន​ ​និង​តម្រង​នោម​ ​ក៏​បាត់បង់​លទ្ធភាព​ក្នុង​ការ​ស្រូប​យក​ ​និង​បំប្លែង​វីតាមីន​ ​D​ ​ទៅជា​ទម្រង់​សកម្ម​ ​ដែល​រាងកាយ​ត្រូវ​ស្រូប​យកទៅ​ពង្រឹង​កាល់​ស្យូ​ម​ឆ្អឹង​ ​និង​ប្រឆាំង​នឹង​ជំងឺ​ស្ពោត​ឆ្អឹង​។​ ​ពិតមែន​ទៅ​ ​ស្ត្រី​មានការ​ធ្លាក់ចុះ​ក​ម្រិ​ត​វីតាមីន​ ​D​ ​នៅ​ក្នុង​ខ្លួន​សឹងតែ​គ្រប់​វ័យ​ ​នេះ​ក៏​ព្រោះតែ​ទម្លាប់​មិន​ទទួលទានទឹក​ដោះ​គោ​ដែល​ជា​ប្រភព​ផ្តល់​នូវ​វីតាមីន​ ​D​ ​ខ្ពស់​។​ ​ដូចដែល​ឃើញ​ជាក់ស្តែង​ ​ស្ត្រី​ដែល​មាន​ជំងឺ​ស្ពោត​ឆ្អឹង​ភាគច្រើន​បណ្តាលមកពី​មិន​ទម្លាប់​ផឹក​ទឹកដោះគោ​តាំងពី​វ័យក្មេង​។​ ​ដូច្នេះ​ ​គួរ​ចាប់ផ្តើម​ទម្លាប់​ផឹក​ទឹកដោះគោ​ឡើងវិញ​ ​ជាពិសេស​នៅ​ពេលព្រឹក​។​ ​ទឹកដោះគោ​១​ពែង​អាច​ស្មើនឹង​១​០​ភាគរយ​នៃ​បរិមាណ​វីតាមីន​ ​D​ ​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​។​

            ២​. ​គ្រាប់​ធញ្ញជាតិ​ចម្រុះ​​៖​
            វីតាមីន​ B12 ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សរសៃ​ប្រសាទ​ ​និង​កោសិកា​ឈាម​ក្រហម​។​ ​វា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ពពួក​សាច់​សត្វ​ដូចជា​ ​សាច់​បក្សី​ ​សាច់គោ​ ​និង​សាច់​ត្រី​ជាដើម​។​ ​ប៉ុន្តែ​ទោះ​ទទួលទាន​សាច់​ច្រើន​ប៉ុនណា​ ​ក៏​អ្នក​នៅតែ​ខ្វះ​វីតាមីន​ B12 ​ដែរ​ ​ដោយសារ​៣​០​ភាគរយ​នៃ​ស្រ្តី​វ័យ​កាន់តែ​ច្រើន​ ​មានការ​ថយ​ចុះ​នៃ​ការ​បញ្ចេញ​អាស៊ី​ត​ ​H​y​d​roc​h​l​or​i​c ​នៅ​ក្នុង​ក្រពះ​ ​ដែល​ជាហេតុ​នាំឲ្យ​រាងកាយ​មិន​អាច​ស្រូប​យក​វីតាមីន​ B12 ​ចេញពី​សាច់​ទាំងនោះ​បាន​គ្រប់គ្រាន់​។​ ​ជា​ដំណឹង​ល្អ​ ​គ្រាប់​ធញ្ញជាតិ​ចម្រុះ​គឺជា​ប្រភព​សម្បូរទៅដោយ​វីតាមីន​ B12​។​ ​វា​អាច​សំយោគ​បាន​ដោយ​មិន​អាស្រ័យ​អាស៊ី​ត​ ​H​y​d​roc​h​l​or​i​c ​នៅ​ក្នុង​ក្រពះ​ឡើយ​ ​ដូច្នេះ​រាងកាយ​របស់យើង​អាច​ស្រូប​យក​បាន​ ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការ​បរិភោគ​ពពួក​សាច់​ឡើយ​។​ ​សម្រាប់​ការ​ទទួលទាន​ ​ប្រសិនបើ​ចង់​បង្កើន​រសជាតិ​អាច​លាយ​ជាមួយ​ទឹកដោះគោ​ដែល​វា​នឹង​ជួយ​បង្កើន​វីតាមីន​ ​D​ ​ផង​ដែរ​។​

            ៣​. ​ត្រី​សា​ម៉ុ​ន​៖​ ​
            ជាទូទៅ​អត្រា​នៃ​ជំងឺបេះដូង​ភាគច្រើន​តែង​កើតមានឡើង​ទៅលើ​ស្រ្តី​ឈាន​ដល់​វ័យ​អស់​រដូវ​។​ ​ការ​ទទួលទាន​សាច់​ត្រី​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយ​ស​ប្តាហ៍ ​អាច​ជួយ​ទប់​ស្កាត់​ហា​និ​ភ័យ​នៃ​ជំងឺបេះដូង​ ​ជាពិសេស​ត្រី​ដែល​មាន​ខ្លាញ់​ល្អ​ខ្ពស់​ដូចជា​ត្រី​សា​ម៉ុ​ន​ជាដើម​។​ ​ត្រី​សា​ម៉ុ​ន​គឺជា​ប្រភព​នៃ​អូ​មេ​ហ្គា​៣​ (O​me​g​a​3) ​ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។​ ​លើស​ពី​នេះ​វា​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​រាងកាយ​ផង​ដែរ​។​

            ៤​. ​ដំឡូងបារាំង​៖​ ​
            ដំឡូងបារាំង​មិន​ត្រឹមតែ​មាន​តម្លៃ​សមរម្យ​ ​និង​ងាយ​រក​នោះ​ទេ​ ​ថែមទាំង​សម្បូរទៅដោយ​ប៉ូ​តា​ស្យូ​ម​ដែល​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ ​ដែល​ជា​រោគសញ្ញា​ទូទៅ​នៅ​ពេល​អាយុ​ច្រើន​។​ ​ការ​ទទួលទាន​ដំឡូងបារាំង​ឬ​អាហារ​ផ្សេងទៀត​ដែល​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ ​អាច​ជួយ​ជៀស​ផុត​ពី​ជំងឺលើសឈាម​ ​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

            ៥​. ​ខាត់ណា​៖​
            ស្ត្រី​វ័យ​ចំណាស់​រមែង​ប្រឈម​ជំងឺ​ស្រវាំងភ្នែក​ ​និង​ភ្នែក​ឡើងបាយ​ ​ជាជាង​បុរស​។​ ​ជំងឺ​នេះ​ហាក់​បង្ក​ផល​រំខាន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​នៅ​ក្នុង​ខាត់ណា​មាន​ផ្ទុក​សារធាតុ​សំខាន់​ពីរ​គឺ​ ​lute​in​ ​និង​ ​z​e​a​x​an​thin​ ​ដែល​វា​ពិតជា​ល្អ​ចំពោះ​ភ្នែក​ ​ហើយ​អាច​ជួយ​ទប់​ស្កាត់​ពី​ជំងឺ​ទាំងនេះ​បាន​។​ ​ក្រៅពី​ខាត់ណា​ ​មាន​ស្ពៃ​ពុ​យ​ឡេង​ ​និង​ ​សាលាដ​ស្រួយ​ ​ក៏​ជា​បន្លែ​ផ្ទុក​នូវ​សារធាតុ​សំខាន់​នេះ​ផង​ដែរ​។​ ​វា​ល្អ​បំផុត​សម្រាប់​ទទួលទាន​នៅ​ពេលល្ងាច​។​

            អាហារ​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធសឹងតែ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ ​និង​ទប់​ស្កាត់​ពី​ជំងឺ​ផ្សេងៗ​ ​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ប៉ុណ្ណោះ​ទេ​ ​តែ​វាក៏​ល្អ​សម្រាប់​មនុស្ស​វ័យក្មេង​ផង​ដែរ​។​ ​ជម្រើស​របប​អាហារ​ល្អ​ចំពោះ​សុខភាព​ ​គួរតែ​ចាប់ផ្តើម​ពី​វ័យក្មេង​ដើម្បី​ពង្រឹង​ក៏ដូចជា​ថែទាំ​សុខភាព​ឲ្យ​មាំមួន​នៅ​ពេល​ចាស់​ទៅ​។​ ​ដូច្នេះ​ ​គួរតែ​បញ្ចូល​អាហារ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ​ឬ​បើ​អាច​ត្រឹមតែ​២​ទៅ​៣​មុខ​ទទួលទាន​ឆ្លាស់គ្នា​ក៏​ជា​ការ​ប្រសើរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS