×

ឆ្នេរ​ប្ញស្សី​ជ្រោយ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​មិនចាញ់​ឆ្នេរ​កោះ​ដាច់​

TRAVEL & LIVING a month ago
 
 

           កំពុង​នឹក​សំឡេង​ទឹករលក​ប្រដេញ​មាត់​ឆ្នេរ​មែនទេ​? ​ចង់​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​ពី​ធម្មជាតិ​ ​តែ​មិន​មាន​ពេល​ទៅ​ឆ្ងាយ​មែនទេ​? ​ចង់​អង្គុយលេង​ញ៉ាំ​មាន់​ដុត​ក្នុង​ក្យូ​ស​ប្រក់​ស្បូវ​ប្រប​មាត់ទឹក​បែប​កោះ​ដាច់​ ​តែ​ខ្ជិល​ឆ្លង​សាឡាង​ទៅមក​យូរ​មែនទេ​? ​សូវ​រី​ន​កំពុង​ស្វែងរក​ទីតាំង​តម្រូវ​ចិត្ត​មិត្ត​យុវវ័យ​ដែល​មាន​តម្រូវ​ការ​ផ្នែក​ទេសចរណ៍​ក​ម្សាន្ត ​ហើយ​ចង់​ចំណេញ​ទាំង​ពេលវេលា​ ​ថវិកា​ ​និង​ងាយស្រួល​ធ្វើដំណើរ​ទៅដល់​បានហើយ​!

           ​ស្ថិតនៅ​លាក់ខ្លួន​ក្រោយ​ដី​អ្នកភូមិ​ ​កំបាំង​ពី​ភ្នែក​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦​អា​ ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង​ទើប​បើក​ដំណើរការ​ថ្មី​ ​«​ឆ្នេរ​ប្ញស្សី​ជ្រោយ​»​ ​ក្នុង​ភូមិ​ជ្រោយ​មេត្រី​ក្រោម​ ​ឃុំ​ប្ញស្សី​ជ្រោយ​ ​ស្រុក​មុខ​កំពូល​ ​ខេត្ត​កណ្តាល​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ប្រមាណ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ខាងជើង​គល់​ស្ពាន​ព្រែក​តា​មា​ក់​ត្រើយ​ខាងលិច​។​អ្នកទេសចរ​ទាំងឡាយ​ត្រូវ​ជិះ​ហួស​គល់​ស្ពាន​ព្រែក​តា​មា​ក់​ទៅមុខ​ត្រង់​ (​មិន​ឆ្លងស្ពាន​)​ហើយ​ងាកមើល​ខាងស្តាំ​ដៃ​មាន​ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ជាប់​ផ្លូវលំ​បេតុង​បត់​ចូល​ភូមិ​។​ ​ជិះ​ចូល​តាមផ្លូវ​នោះ​រហូត​ទៅដល់​ផ្លូវលំ​ជាប់​មាត់ទន្លេ​ ទើ​បបត់​ស្តាំ​បន្តិច​ដល់​ឃើញ​ច្រក​ចូល​(​គ្មាន​ស្លាក​សម្គាល់​)​ដែល​ជា​ផ្លូវដី​តូច​មួយ​នៅ​ខាងស្តាំ​ដៃ​ឆ្ពោះ​តម្រង់​ទៅ​ឆ្នេរ​ទន្លេ​តែម្តង​។​

           ​កាលដើមឡើយ​ ​តំបន់​ឆ្នេរ​ប្ញស្សី​ជ្រោយ​នេះ​គ្រាន់តែ​ជា​កន្លែងងូតទឹក​និង​នេសាទ​របស់​អ្នកភូមិ​នេះ​តែប៉ុណ្ណោះ​ ​មិនមែន​ជាគោល​ដៅ​រមណីយដ្ឋាន​ទេសចរណ៍​ឡើយ​។​ ​លុះ​មកដល់​រយៈពេល​ពីរឆ្នាំមុន​ ​ទើប​អ្នកស្រុក​ចាប់ផ្តើម​នាំគ្នា​រៀបចំ​សាងសង់​ក្យូ​ស​មាត់ទឹក​ទាក់ទាញ​ទេសចរ​ជិត​ឆ្ងាយ​ឲ្យ​ចូល​មក​ក​ម្សាន្ត​អង្គុយលេង​និង​ទទួលទាន​អាហារ​បែប​ខ្មែរ​នៅ​ថ្ងៃ​ចុង​ស​ប្តាហ៍​ឬ​ថ្ងៃឈប់​សម្រាក​បុណ្យទាន​នានា​។​ ​បើ​និយាយ​ជា​រួម​មក​ ​ទិដ្ឋភាព​នៅ​រមណីយដ្ឋាន​ឆ្នេរ​ប្ញស្សី​ជ្រោយ​មាន​លក្ខណៈ​មិន​ខុស​ប៉ុន្មាន​ពី​បរិយាកាស​នៅ​រមណីយដ្ឋាន​ឆ្នេរ​កោះ​ដាច់​ឡើយ​ ​គ្រាន់តែ​ឆ្នេរ​ទើប​ល្បី​ក្រោយនេះ​មាន​ចំនួន​ក្យូ​សតិ​ច​ជាង​នៅ​ឆ្នេរ​កោះ​ដាច់​ (​ខ្ទង់​ជាង​២​០​ក្យូ​ស​) ​ប៉ុន្តែ​មើលទៅ​រាង​ស្រឡះ​ភ្នែក​ជាង​ឆ្នេរ​កោះ​ដាច់​ដែល​មាន​អ្នក​លក់​-​អ្នកទិញ​អ៊ូអរ​ច្រើន​។​

           សកម្មភាព​ទេសចរណ៍​ដែល​ភ្ញៀវ​ទាំងឡាយ​អាច​ក​ម្សាន្ត​សប្បាយ​នៅ​ទីនោះ​បាន​មាន​ជាអាទិ៍​ ​អង្គុយ​សម្រាក​លេង​នៅ​ក្នុង​ក្យូ​ស​មាត់ទន្លេ​ ​ទទួលទាន​អាហារ​ជនបទ​ស្រស់​ៗ​ថ្វីដៃ​ច​ម្អិ​ន​របស់​អ្នកស្រុក​ (​ត្រី​ទន្លេ​ ​មាន់​ស្រែ​ ​ខ្ចៅ​ ​កង្កែប​…) ​ដើរ​ក​ម្សាន្ត​លើ​ឆ្នេរខ្សាច់​ ​ទស្សនា​ទូក​នេសាទ​របស់​អ្នកភូមិ​ ​ទស្សនា​សកម្មភាព​រាវលៀស​-​ខ្ចៅ​ទន្លេ​ធម្មជាតិ​របស់​អ្នកស្រុក​ ​និង​ ​គយគន់​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ត្រកាល​លើ​ផ្ទៃ​ទន្លេមេគង្គ​មើលឃើញ​ដល់​ទេសភាព​ភូមិ​ព្រះ​ប្រសប់​នៃ​ស្រុក​ខ្សាច់​កណ្តាល​ ​ដែល​ស្ថិតនៅ​ត្រើយម្ខាង​ទល់មុខ​នោះ​៕​

Article by SRIN SOKMEAN


SUGGESTIONS