×

ស្វាគមន៍​ការ​មកដល់​នៃ​មហោស្រព​សៀក​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​ទីរួមខេត្ត​បាត់​ដំបង​

NEWS 2 years ago
 
 

            អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ​ដែល​អ្នក​ស្នេហា​វិ​ស័​យ​សិល្បៈ​នៅ​កម្ពុជា​ជាច្រើន​ធ្លាប់ស្គាល់​រួចមក​ហើយ​ថា​ ​ជា​សាលា​បណ្តុះបណ្តាល​កុមារ​និង​យុវជន​នូវ​កម្មវិធី​សិល្បៈ ​អប់រំ​ ​និង​ផ្សារភ្ជាប់​សង្គម​ ​ប្រចាំ​ក្រុង​បាត់​ដំបង​តាំងពី​ឆ្នាំ​១​៩​៩​៤​ ​នោះ​ ​កំពុង​មមាញឹក​ត្រៀម​រៀបចំ​កម្មវិធី​មហោស្រព​សៀក​អន្តរជាតិ​ដ៏​ធំ​របស់​ខ្លួន​ប្រចាំ​ឆ្នាំនេះ​ ​ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​«​ទីនេះ​ ​ទីនោះ​»​ (​Tin​i​ ​Tin​ou 2022 ​International​ ​Circus​ ​Festival​)​។​ ​កម្មវិធី​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃសៅរ៍​ ​ទី​២​៩​ ​ខែ​ឧសភា​ ​នេះ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​០​៣​ ​ខែ​មិថុនា​ ​ខាង​ ​មុខ​ ​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ក្រុង​បាត់​ដំបង​ ​តាម​របៀបវារៈ​កំណត់​ដោយ​សាលា​ផ្ទាល់​ (​សូម​​​មើល​របៀបវារៈ​ ​កម្មវិធី​លម្អិត​នៅ​ខាងក្រោម​អត្ថបទ​)​។​

            កម្មវិធី​នេះ​នឹង​មាន​វត្តមាន​ចូលរួម​របស់​សិល្បករ​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក​ ​រួម​មាន​ ​កម្ពុជា​ ​ថៃ​ តៃ​វ៉ាន់​ ​និង​បារាំង​ ​ដែល​នឹង​មក​សម្តែង​ ​ព្រមទាំង​បង្កើត​វេទិកា​ពិភាក្សា​រវាង​សិស្ស​សៀក​ដើម្បី​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ក្តី​ស្រមៃ​តាមរយៈ​ចំណេះ​ជំនាញ​សិល្បៈ​។​ ​ក្នុងរយៈពេល​៦​ថ្ងៃនេះ​ ​កម្មវិធី​សម្តែង​សៀក​នឹង​ប្រព្រឹត្តទៅ​ជា​រៀងរាល់​ល្ងាច​នៅ​ទីតាំង​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នកចូលរួម​អាច​ចូលរួម​សកម្មភាព​សិល្បៈ ​ទស្សនា​ទស្សនីយភាព​សិល្បៈ​ចម្រុះ​ដោយ​ឥត​គិតថ្លៃ​ ​និង​ភ្លក្ស​រសជាតិ​ម្ហូប​ប្រចាំ​តំបន់​។​ ​នៅ​ថ្ងៃ​ចាប់​ ​ផ្តើម​ ​មានការ​ដើរ​ដង្ហែក្បួន​សៀក​និង​អាយ៉ង​ជុំវិញ​ក្រុង​បាត់​ដំបង​ ​ហើយ​នៅ​ថ្ងៃ​ចុងក្រោយ​ ​នឹង​មាន​កម្មវិធី​ប្រគំ​ត​ន្រ្តី​ចុងក្រោយ​ដែល​សម្តែង​ដោយក្រុម​ត​ន្រ្តី ​Hip​ ​Hop​ ​ឯករាជ្យ​ ​និង​ក្រុម​ត​ន្រ្តី K​lap​y​a​hand​z​។​

            គោលបំណង​នៃ​កម្មវិធី​មហោស្រព​នេះ​នឹង​ប្រមូលផ្តុំ​សិល្បករ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​ចូលរួម​សិក្ខាសាលា​ ​ចូលរួម​ក្នុង​សកម្មភាព​សហគមន៍​ ​ក៏ដូចជា​លើកស្ទួយ​សិល្បៈ​ក្នុង​សង្គម​ខ្មែរយើង​។​ “​យើង​រំភើបចិត្ត​ដែល​ ​P​hare​ ​ជាមួយ​ការ​គាំទ្រ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​បាត់​ដំបង​ ​អាច​បង្កើត​កម្មវិធី​ ​«​ទីនេះ​ ​ទីនោះ​»​ ​ក្រោយ​ពី​ការ​សម្រេច​លុបចោល​កាលពី​ឆ្នាំ​២​០​២​០​ ​ដោយសារ​ការ​រាតត្បាត​ជំងឺ​។​ ​ទោះបីជា​ការរៀបចំ​មាន​ ​រយៈពេល​ខ្លី​តាំងពី​បើក​ប្រទេស​វិញ​ក៏​ពិតមែន​ ​ក៏​យើង​នឹង​ធានា​ឲ្យបាន​ថា​នឹង​នាំមក​នូវ​ភាព​សប្បាយរីករាយ​ ​និង​ចែករំលែក​ស្នាម​ញញឹម​ទៅកាន់​អ្នកចូលរួម​គ្រប់គ្នា​ ” ​លោក​ ​អូ​ស្មាន់​ ខា​វ៉ា​ចា ​នាយក​គ្រប់គ្រង​ហ្វារ​ពន្លឺ​សិល្បៈ ​បាន​សម្តែង​ចំណាប់អារម្មណ៍​៕​

Article by SRIN SOKMEAN


SUGGESTIONS