×

«​R​e​-​Mad​e​ ​In​ ​Cam​bo​d​i​a​»​ ​រៀបចំ​កម្មវិធី​ពិព័រណ៍​រូបថត​នៅ​មជ្ឈមណ្ឌល​ ​Me​t​a​ ​House​

NEWS 2 years ago
 
 

            ​កាលពី​ល្ងាច​ថ្ងៃ​ទី​០​៧​ ​ខែ​មិថុនា​ ​ស្ថិតនៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-​អាល្លឺម៉ង់​ (​Me​t​a​ ​House​) ​មាន​ការរៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​កែច្នៃ​ឡើងវិញ​រៀបចំ​ឡើង​ដោយ​ R​e​-​Mad​e​ ​In​ ​Cam​bo​d​i​a​ (R​M​I​C) ​ដែល​ជា​គម្រោង​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​ងាក​មក​ប្រើប្រាស់​សម្ភារ​អាច​កែច្នៃ​ឡើងវិញ​ ​ក៏ដូចជា​សារ​អប់រំ​ដ៏​សំខាន់​មួយ​ដែល​លើកទឹកចិត្ត​ដល់​ពួកគេ​ចូល​រួមចំណែក​ការពារ​បរិស្ថាន​ថែមទៀត​។​ ​ទន្ទឹម​នឹង​ការ​តាំង​ពិព័រណ៍​នេះ​ ​ឃើញ​ថា​មាន​ការចូលរួម​ពី​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ចំនួន​៧​ក្រុម​ផ្សេងគ្នា​ក្នុង​នោះ​មាន​ដូចជា​៖​ ​A​.N.​D​, ​T​h​e​ ​E​ro ​Ca​f​é, ​Raffle​s ​International​ ​College​ ​P​h​no​m​ ​P​e​n​h​, ​Daughter​ o​f​ ​Cam​bo​d​i​a​, ​P​h​no​m​ ​P​e​n​h​ ​International​ ​Institute​ o​f​ ​t​h​e​ ​Art​s (​P​P​I​I​A​), ​DO​M​L​E​I​ ​និង​ ​Modern​ ​Ethnic​ ​Design​ ​Center​ (​ME​D​C) ​ជាដើម​ផង​ដែរ​។​

            ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​លោកអ្នក​អាច​ចូលរួម​ទស្សនា​ពិព័រណ៍​រូបថត​​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​កែច្នៃ​ឡើងវិញ​នេះ​ដោយសេរី​ដែល​មាន​រយៈពេល​ចំនួន​២​ស​ប្តាហ៍ ​ពោល​ ​ចាប់ពី​ថ្ងៃ​ទី​០​៧ ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​​ ​រហូតដល់ ថ្ងៃទី២​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២ ខាងមុខ​នេះ​។​ ​រីឯ​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​កែច្នៃ​ដែល​ដាក់​បង្ហាញ​ទាំងអស់​​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​ស្ថិតនៅ​ ​Friend​s ​Future​ ​Factory​ (​F​3) ​ចាប់ពី​ម៉ោង​ល្ងាច​៤​ល្ងាច​ ​រហូតដល់​ម៉ោង​ ​៩​ ​និង​៣​០​នាទី​យប់​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS