×

យ៉ា​ ​សុផា​ន់​ម៉ៃ​ ​តារា​សម្តែង​តួអង្គ​ឆ្នាសឆ្នើម​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ​

NEWS 4 weeks ago
 
 

​          ជឿជាក់​ថា​ប្រិយ​មិត្ត​ប្រាកដជា​បាន​ស្គាល់​នូវ​តារា​សម្តែង​ស្រី​វ័យក្មេង​សម្បុរសណ្តែកបាយ​ ​ដែល​តែងតែ​សម្តែង​ជា​តួអង្គ​ឆ្នាសឆ្នើម​ ​ក្រមិចក្រមើម​ ​នៅ​ក្នុង​រឿង​ជាច្រើន​នៃ​ផលិតកម្ម​ ​«​S​as​t​r​a​ ​Film​»​ ​នោះ​គឺ​កញ្ញា​ ​យ៉ា​ ​សុផា​ន់​ម៉ៃ​។​ ​ជា​ការពិត​ណាស់​ ​យ៉ា​ ​សុផា​ន់​ម៉ៃ​ ​គឺជា​តារា​សិល្បៈ​ជាន់​ថ្មី​ដែល​មាន​មហិច្ឆតា​ខ្ពស់​ទៅលើ​ការ​សម្តែង​ ​ហើយ​មក​ទាល់​ពេលនេះ​កញ្ញា​ទទួល​បានការ​គាំទ្រ​ ​និង​មាន​ប្រជា​ប្រិ​ភាព​មិនចាញ់​ចំណោម​តារា​សម្តែង​ស្រី​ស្រករគ្នា​ប៉ុន្មាន​ឡើយ​។​

          ​យ៉ា​ ​សុផា​ន់​ម៉ៃ​ ​ឬ​មានឈ្មោះ​ពិត​ថា​ ខូ​វ​ ​គីម​ឡាង​ ​បាន​បោះជំហាន​លើ​វិថី​សិល្បៈ​តាំងពី​ឆ្នាំ​២​០​១​៧​ ​ដោយ​ផ្តើម​ចេញពី​តួអង្គ​បន្ទាប់បន្សំ​នៅ​ក្នុង​ការ​ថត​ខ្សែភាពយន្ត​។​ ​ថ្វីបើ​មិនបាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​សិល្បៈ ​តែ​កញ្ញា​ហាក់​អំណោយផល​ទេពកោសល្យ​ពី​ធម្មជាតិ​ដែល​អាច​សម្តែង​បាន​ដូចជា​អ្នក​អាជីព​។​ ​ប្រឡូក​សិល្បៈ​រយៈពេល​ខ្លី​ ​កញ្ញា​ត្រូវ​បាន​ផលិតករ​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​គឺ​ ​លោកស្រី​ ​ពាន់​ ​ភួង​បុប្ផា​ ​ចាប់អារម្មណ៍​ទៅលើ​សមត្ថភាព​ ​និង​ផ្តល់​ឱកាស​ឲ្យ​សម្តែង​ជា​តួឯក​ជាលើកដំបូង​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​ក្រោម​ចំណងជើង​ ​«​រសជាតិ​អ្នកមាន​»​។​ ​ដោយមាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​សម្តែង​ ​គួបផ្សំ​នឹង​រូប​សម្រស់​ក៏​អំណោយផល​ផង​នោះ​ ​តារា​សម្តែង​ក​ម្ពស់​១​,​៦​៦​ម៉ែត្រ​រូប​នេះ​ចាប់ផ្តើម​មានសន្ទុះ​ទី​ផ្សារ​ការងារ​ចាប់តាំង​ពី​ឆ្នាំ​២​០​២​១​មក​។​ ​ជាក់ស្តែង​ ​កញ្ញា​បាន​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​បន្តបន្ទាប់​រួម​មាន​ ​រឿង​ ​«​សង្សារ​ខ្ញុំ​​»​ ​រឿង​ ​«​១​០​០​%​គឺ​ស្រលាញ់​»​ ​រឿង​ ​«​គឺ​អ្នក​»​ ​រឿង​ ​«​មនុស្ស​ទីបី​»​ ​រឿង​ ​«​តាម​បេះដូង​ដល់​ទី​បញ្ចប់​»​ ​រឿង​ ​«​ខ្វះ​អូន​មិនបាន​»​ ​រឿង​ ​«​វាសនា​នាង​ហង្ស​»​ ​រឿង​ ​«​វិធី​បំភ្លេច​EX​»​ ​និង​រឿង​ ​«​តួ​សម្តែង​»​ ​ដែល​កំពុងតែ​ចាក់​ផ្សាយ​ផង​ដែរ​។​ ​នេះ​មិន​រាប់បញ្ចូល​ភាពយន្ត​ដែល​កញ្ញា​សម្តែង​ជា​តួអង្គ​ផ្សេងៗ​ផង​នោះ​។​

          ​សម្រាប់​ការ​ថត​ភាពយន្ត​ ​កញ្ញា​ថា​ខ្លួន​អាច​សម្តែង​បានជា​តួអង្គ​ច្រើន​បែប​ ​មិនថា​តួអង្គ​មាន​ចរិត​ស្លូតបូត​ ​តួ​កាច​ឆ្នាស​ ​ក្រមិចក្រមើម​ ​ច្រឡឺម​ ​ម៉ឺងម៉ាត់​ ​ឬ​តួអង្គ​បែប​ខ្យូ​ត​ៗ​នោះ​ទេ​។​ ​នេះ​ក៏​ព្រោះ​ការ​ព្យាយាម​រៀនសូត្រ​ ​និង​រមែងតែ​ទទួល​បានការ​ចង្អុលបង្ហាញ​ពី​រៀមច្បង​ក៏ដូចជា​អ្នកដឹកនាំ​រឿង​។​ ​ឆ្លងកាត់​បទពិសោធន៍​សម្តែង​កន្លងមក​ ​កញ្ញា​លើក​ពី​ការ​សម្តែង​តួអង្គ​មួយ​ដែល​ពិបាក​សម្រាប់​កញ្ញា​ថា​ “​តួអង្គ​ដែល​ខ្ញុំ​ពិបាក​សម្តែង​ជាងគេ​បំផុត​ ​គឺ​តួអង្គ​ដែល​មាន​ចរិត​ស្លូតបូត​ ​មឹះៗ​ ​មិនសូវ​មាន​ប៉ា​រ៉ូ​ល​និយាយ​ ​លេង​តែ​ទឹកមុខ​ ​និង​ប្រើ​អារម្មណ៍​សម្តែង​ ​ព្រោះ​ភាគច្រើន​ខ្ញុំ​លេង​ជា​តួអង្គ​ដែល​ឆ្នាស​ៗ​ ​និយាយ​ច្រើន​ ​ប្លង់​ខ្លះ​ខ្ញុំ​និយាយ​ប៉ា​រ៉ូ​ល​ច្រើន​តែម្នាក់ឯង​ក៏មាន​។​” ​ទោះ​យ៉ាងណា​ ​ការ​ប្រឡូក​គ្រប់​តួ​បែប​នេះ​បាន​ធ្វើឲ្យ​កញ្ញា​យល់​កាន់តែ​ច្បាស់​ពី​ការ​សម្តែង​ជា​តួអង្គ​ដែល​មាន​អាកប្បកិរិយា​ផ្សេងៗ​ទៅតាម​សាច់រឿង​ ​ហើយក៏​ទទួល​បាន​បទពិសោធន៍​ខុសៗគ្នា​តាមរយៈ​តួអង្គ​នោះ​ដែរ​។​

          ​តាមរយៈ​ការ​សម្តែង​ ​ឃើញ​ថា​ ​សុផា​ន់​ម៉ៃ​ ​ភាគច្រើន​សម្តែង​ជា​តួអង្គ​ឆ្នាសឆ្នើម​សឹងតែ​គ្រប់​រឿង​ ​បើ​ទោះ​រឿង​នោះ​សម្តែង​ជា​តួឯក​ក៏ដោយ​ ​តែ​តាមពិត​ទៅ​ម្ចាស់​សាមីខ្លួន​ប្រាប់​ថា​អត្តចរិត​ពិត​ធម្មជាតិ​របស់​ខ្លួន​គឺ​ស្លូតបូត​ ​និង​ចូលចិត្ត​និយាយលេង​ច្រើន​ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​។​ ​កញ្ញា​ថា​ការ​សម្តែង​ចំតែ​តួអង្គ​មាន​លាយ​ឆ្នាសឆ្នើម​នេះ​ ​អាច​ក៏​ព្រោះតែ​ផលិតករ​គិតថា​ចរិត​ឫកពា​របស់​កញ្ញា​ស័ក្តិសម​ ​និង​អាច​លេង​បាន​តួអង្គ​ច្រើន​បែប​ក្នុង​ពេល​តែមួយ​នេះឯង​។​

          គួរឲ្យ​ដឹង​ដែរ​ថា​ ​តារា​សម្តែង​ស្រី​ជាន់​ថ្មី​ ​សុផា​ន់​ម៉ៃ​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​ ​មាន​ឪពុក​ម្តាយ​ជា​អ្នក​ប្រកបរបរ​លក់ដូរ​។​ ​កញ្ញា​ជា​កូន​ទី​៣​នៃ​បងប្អូន​៤​នាក់​ (​ស្រី​២​ប្រុស​២​)​។​ ​បច្ចុប្បន្ន​តារា​សម្តែង​ស្រី​រូប​នេះ​កំពុង​មាន​ទី​ផ្សារ​ថត​ខ្សែភាពយន្ត​ទាំង​ខ្នាត​តូច​ ​និង​ខា្ន​ត​ធំ​ ​រួម​ទាំង​មាន​ទី​ផ្សារ​ថត​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ផង​ដែរ​ ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN
 


SUGGESTIONS