×

«​តម្លៃ​»​ ​ម៉ាក​យីហោ​ស​ម្លៀ​ក​បំពាក់​ដែល​ផ្តល់​តម្លៃ​ចំពោះ​បរិស្ថាន​-​សង្គម​

NEWS 4 weeks ago
 
 

            «​តម្លៃ​»​ ​ជា​ម៉ាក​ស្លាកយីហោ​ស​ម្លៀ​ក​បំពាក់​ដែល​ស្ថិត​លាក់ខ្លួន​នៅ​លើ​ផ្ទះល្វែង​ជាន់​ទី​១​ក្នុង​អគារ​សហគមន៍​សហគ្រិន​ជួយ​សង្គម​ ​«​ផ្ទះ​ចាស់​»​ (​P​tea​h​ C​has​) ​តាម​បណ្តោយ​វិថី​ព្រះអង្គ​ឌួ​ង​ (​ផ្លូវ​លេខ​១​១​០​) ​ជិត​ផ្សារ​ចាស់​ ​សង្កាត់​ផ្សារ​ចាស់​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ថាបនិកា​ ​អ្នកស្រី​ ​ឆែម​ ​សារ៉ូ​ន​ ​បានឲ្យ​ដឹង​ថា​ ​«​តម្លៃ​»​ ​ចាប់ផ្តើម​បើក​ដំ​ណើ​ការ​នៅ​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​ជា​អាជីវកម្ម​គាំទ្រ​ផលិតផល​ក្នុងស្រុក​ ​ហើយ​ថែមទាំង​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ស្ត្រី​ដែល​រស់នៅ​ទី​ជនបទ​អាច​​​រក​ប្រាក់​ក​ម្រៃ​យ៉ាង​ងាយស្រួល​ផង​ដែរ​។​

            តាម​ការ​លើកឡើង​របស់​ស្ថាបនិកា​ ​សារ៉ូ​ន​ ​បាន​បង្ហាញ​ពី​អត្ថន័យ​ស្លាកយីហោ​របស់​ខ្លួន​ឲ្យដឹង​ថា​ ​«​តម្លៃ​»​ ​គឺ​ជា​ការ​ផ្តល់​គុណ​តម្លៃ​ទៅលើ​ការប្រើប្រាស់​វត្ថុធាតុដើម​ពុំ​មាន​សារធាតុ​គីមី​ដែល​អាច​ប៉ះពាល់​បរិស្ថាន​នោះ​ឡើយ​ ​តួយ៉ាង​ ​សម្ភារ​ ​ផលិតផល​ថែរក្សា​សម្រស់​ ​សាច់ក្រណាត់​ដែល​ត្រូវ​ច្នៃ​ជាស​ម្លៀ​ក​បំពាក់​ ​រួម​ទាំង​ការប្រើប្រាស់​ល័ក្ត​ (​ដាន​កា​បូ​ន​) ​នៅ​លើ​ក្រណាត់​ជាដើម​។​ ​យ៉ាងណាមិញ​ ​អ្នកស្រី​ក៏បាន​បង្ហើប​ឲ្យដឹង​ថា​ ​អាជីវកម្ម​នេះ​បើក​ដំណើរការ​នៅ​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ដែល​ជា​កត្តា​មួយ​ដ៏​គួរឲ្យ​បារម្ភ​ ​និង​អាច​មាន​មហាភ័យ​ខ្ពស់​ ​ក៏​ព្រោះតែ​មនុស្ស​គ្រប់រូប​បាន​កាត់​បន្ថយ​ការចេញដំណើរ​មកកាន់​ទីប្រជុំជន​ដែល​ផ្នែក​មួយ​ប៉ះ​ពាល​ដល់​ប្រាក់ចំណូល​ដល់​អាជីវកម្ម​ខ្នាត​តូច​នេះ​។​

            ទោះបីជា​យ៉ាងនេះ​ក្តី​ ​អ្នកស្រី​នៅតែ​ប្រកាន់​គោលជំហរ​រឹង​មាំ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​នេះ​តាមរយៈ​ការផ្លាស់ប្តូរ​បរិ​បទ​នៃ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​សម្រាប់​ធ្វើដំណើរ​ក​ម្សាន្ត ​ទៅជា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នៅផ្ទះ​បែប​ទាន់សម័យ​ ​និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្លៀកពាក់​ផង​ដែរ​។​ ​ក្រៅពី​នេះ​ ​អ្នកស្រី​ក៏បាន​លើកឡើង​បញ្ជាក់​ថា​ ​«​យើង​ក៏បាន​ទទួល​ដេរ​ភួយ​ ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ផ្សេងៗ​ ​និង​មាន​ទទួលជួស​ជុល​ស​ម្លៀ​ក​បំពាក់​ចាស់ៗ​ទៅតាម​តម្រូវ​ការ​របស់​អតិថិជន​ផង​ដែរ​។​ ​មួយវិញទៀត​នោះ​ ​គឺ​ ​«​តម្លៃ​»​ ​ក៏​ប្រមូល​នូវ​សម្ភារ​ប្រើប្រាស់​ដូចជា​៖​ ​កាបូប​ ​មួក​ ​ក្រណាត់​ស្ត្រី​ ​ដែល​មកពី​ស្លាកយីហោ​ផ្សេងៗ​មកពី​តាម​បណ្តា​ខេត្ត​នានា​ដាក់​លក់​នៅ​ទីនេះ​ ​ដើម្បី​ជា​ចំណែក​មួយ​ជួយ​ដល់​សហគមន៍​អាច​​​រក​ប្រាក់​ក​ម្រៃ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​សព្វដង​»​។​  

            បច្ចុប្បន្ននេះ​ ​ហាង​ស​ម្លៀ​ក​បំពាក់​ប្រកបដោយ​និរន្តរភាព​ ​«​តម្លៃ​»​ ​ចាប់ផ្តើម​បើក​ហាង​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ ​៩​ព្រឹក​ ​ដល់ម៉ោង​ ​៥​ ​និង​៣​០​នាទី​ល្ងាច​ផង​ដែរ​។​ ​ជាចុងក្រោយ​ ​អ្នកស្រី​ ​ឆែម​ ​សារ៉ូ​ន​ ​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើន​ ​ជាពិសេស​ ​ផលិតផល​ ​ឬ​សម្ភារ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​តែម្តង​។​ ​ដូច្នេះ​ប្រសិនបើ​យើង​រួមគ្នា​ម្នាក់​មួយ​ចំណែក​នោះ​ ​យើង​គឺ​ជា​វីរជន​ដ៏​សំខាន់​ចំពោះ​បរិស្ថាន​ផង​ដែរ​»​៕​

Article by PAN SIVLY


SUGGESTIONS