×

រុករក​អច្ឆរិយភាព​ធម្មជាតិ​ក្នុងស្រុក​ជាមួយ​ទំព័រ​ហ្វេសប៊ុក​ទេសចរណ៍​ ​«​WITH​ ​PRO​SN​I​X​»​

NEWS 2 years ago
 
 

           វា​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយដែល​ប្រជាពលរដ្ឋ​យើង​ក្នុង​សម័យនេះ​ភាគច្រើន​និយម​តាមដាន​រឿងរ៉ាវ​ ​ផ្សេងៗ​និង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ពី​បណ្តាញ​សង្គម​ជា​ប្រចាំថ្ងៃ​។​ ​បើ​និយាយ​ពី​ផ្នែក​ទេសចរណ៍​ ​ឬ​ ​ការ​ដើរ​ក​ម្សាន្ត ​យើង​ទាំងអស់គ្នា​ក៏​ច្បាស់ជា​សង្កេតឃើញ​ថា​មានការ​បង្កើត​មាតិកា​ថ្មីៗ​ប្លែកៗ​ជាហូរហែ​តាម​ទំព័រ​ហ្វេសប៊ុក​នានា​ដើម្បី​ជា​ប្រយោជន៍​ដល់​មហាជន​ឲ្យបាន​ស្គាល់​កន្លែង​ដើរលេង​កាន់តែ​ច្រើន​។​ ​ក្នុងចំណោម​នោះ​ ​«​WITH​ ​PRO​SN​I​X​»​ជា​ទំព័រ​ ​ដំណើរ​ក​ម្សាន្ត​មួយ​ដែល​កំពុង​ពេញ​និយម​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ក្នុងស្រុក​ដោយ​ទទួល​បានការ​ចុច​តាមដាន​រហូត​ជិត​ 10K ​ឬ​ ​ជិត​១​ម៉ឺន​គណនី​ក្នុងរយៈពេល​ដ៏​ខ្លី​ក្រោយ​ការ​បង្កើត​ដោយ​គំនិត​ផ្តួចផ្តើម​របស់​យុវជន​ខ្មែរ​មួយ​រូប​ដែល​មិត្ត​យុវវ័យ​ក្នុងស្រុក​ជាច្រើន​បាន​ស្គាល់​ថា​ ​ប្រុស​និ​ក​ (​PRO​SN​I​X) ​ដែល​មាន​កេរ្តិ៍ឈ្មោះ​រួចមក​ហើយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​កន្លងមក​។​ តោះ! ​មក​ស្គាល់​រឿងរ៉ាវ​ជុំវិញ​គោលបំណង​និង​សិល្បៈ​នៃ​ការ​បង្កើត​មាតិកា​«​With​ ​Pro​sn​i​x​»​ ​ចេញ​ពីចិត្ត​យុ​វ​ស្ថាបនិក​ ​នូ​ ​វិចិត្រ​ ​ហៅ​ ​PRO​SN​I​X ​ដោយ​ផ្ទាល់​ជាមួយ​សូវ​រី​ន​!

          ​ក្រោម​បាវចនា​ប្រចាំ​ប្លុក​ ​«​Excited​ ​to​ ​Explore​»​ ​និង​ ​«​Explore​ ​With​ ​Pro​sn​i​x​»​ ​ទំព័រ​ហ្វេសប៊ុក​បែប​ទេសចរណ៍​ ​WITH​ ​PRO​SN​I​X ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខ្ទង់​ឆ្នាំ​២​០​២​០​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​អំពី​ទីតាំង​គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​ដំណើរ​ក​ម្សាន្ត ​និង​ផ្តិត​យក​រូបភាព​-​វីដេអូ​ដែល​ផ្តោត​ទៅលើ​ការ​ចំណាយ​ពេលវេលា​ជាមួយ​មិត្តភក្តិ​ ​ឬ​ ​លក្ខណៈ​ទោល​ (​Solo​) ​ព្រម​ជាមួយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​តាម​តំបន់​នីមួយៗ​ដែល​លោក​ធ្លាប់ទៅ​ទស្សនា​។​ ​តើ​ប្លុក​នេះ​ជា​ប្រភេទ​ប្លុក​ទេសចរណ៍​ប្រភេទ​ណា​? ​បើ​តាម​ការ​អះអាង​របស់​ស្ថាបនិក​ផ្ទាល់​ ​ទំព័រ​នេះ​មាន​តួនាទី​បង្ហាញ​ទៅកាន់​ទស្សនិកជន​ទាំងឡាយ​អំពី​គោលដៅ​ទេសចរណ៍​ទាំង​ប្រភេទ​ទីតាំង​ងាយស្រួល​ធ្វើដំណើរ​ទៅដល់​ ​និង​ទាំង​គោលដៅ​ផ្សងព្រេង​ដើរ​ព្រៃ​រយៈពេល​យូរ​។​ ​ព្រម​ជាមួយគ្នា​នេះ​ដែរ​ ​ទំព័រ​បណ្តាញ​សង្គម​មួយ​នេះ​ក៏​ផ្តល់​ភាព​ងាយស្រួល​ចំពោះ​មិត្ត​អ្នកអាន​តាមរយៈ​ការ​បង្កើត​មាតិកា​ទាំង​ភាសាខ្មែរ​ដែល​ជា​ភាសា​ជាតិ​ ​និង​ភាសា​អង់គ្លេស​ដែល​ជា​ភាសា​ ​សកល​ដើម្បី​ផ្តល់​ភាព​អនុគ្រោះ​ក៏ដូចជា​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទស្សនិកជន​ទាំង​ជាតិ​និង​អន្តរជាតិ​ឲ្យ​ចូល​មក​ ​ទស្សនា​។​

Kengkang VillageLa Vallee Wild Farm

Veal Veng

          “​វា​ជា​ការ​លើកទឹកចិត្ត​ខ្លួនឯង​ដើម្បី​បង្កើត​ទំព័រ​ទេសចរណ៍​នេះ​ឡើង​។​និយាយ​តាមត្រង់​ទៅ​ ​ខ្ញុំ​មិនដែល​យល់ថា​ ​ខ្ញុំ​ខុស​ពី​អ្នកដទៃ​ទៀត​ដែល​ធ្លាប់​បង្កើត​ទំព័រ​ទេសចរណ៍​ប្រភេទ​នេះ​ឡើយ​។​ ​ខ្ញុំ​ស្រឡាញ់​ការធ្វើដំណើរ​ ​ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​មាន​ ​gallery​ (​វិចិត្រសាល​រូបភាព​) ​ផ្ទាល់ខ្លួន​មួយ​ទាក់ទង​នឹង​ការ​ដើរ​ក​ម្សាន្ត​របស់​ខ្ញុំ​ ​ហើយ​ភ្លាម​ៗ​នោះ​មាន​មនុស្ស​មួយ​ចំនួន​ពេញចិត្ត​វា​ ​ហើយ​ពួកគេ​បាន​ចុច​like​និង​ចែករំលែក​វា​បន្ត​ ​ដែល​បាន​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​បង្កើត​មាតិកា​ដំណើរ​ក​ម្សាន្ត​ជាបន្តបន្ទាប់​” ​ស្ថាបនិក​បាន​លើកឡើង​។​

          ​ក្នុងចំណោម​គោលដៅ​ជាច្រើន​ដែល​លោក​បាន​ទៅ​ក​ម្សាន្ត​ទាំងនោះ​ ​លោក​ចាត់​ទុក​ ​ទឹកធ្លាក់​ឆាយ​យោង​ ​នៃ​តំបន់​អា​រ៉ែ​ង​ ​ស្រុក​ថ្ម​បាំង​ ​ខេត្ត​កោះ​កុង​ ​ជា​ឋានសួគ៌​ក្នុង​ចិត្ត​របស់​លោក​ ​ក៏​ព្រោះតែ​វា​ជា​តំបន់​ដែល​លោក​បាន​ចំណាយ​ពេល​ដើរ​ព្រៃ​ភ្នំ​ជាលើកដំបូង​ក្នុង​ឆាក​ជីវិត​ ​ដែល​លោក​ខ្លួនឯង​ក៏​មិនធ្លាប់​នឹកស្មាន​ដល់​ថា​ការ​ផ្សងព្រេង​គ្រានោះ​អាចឲ្យ​លោក​ក្លាយ​ជា​មនុស្ស​ចូលចិត្ត​ដើរ​ព្រៃ​ដូច​បច្ចុប្បន្ននេះ​ទេ​។​ “​វា​ត្រូវ​ចាយ​ពេល​ដើរ​៨​ម៉ោង​ដើម្បី​ទៅដល់​ទីនោះ​ប៉ុន្តែ​វា​ពិតជា​ស័ក្តិសម​នឹង​ការ​លះបង់​នេះ​ណាស់​! ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ដើរ​ព្រៃ​ភ្នំ​បន្ថែម​ទៀត​។​ ​វា​ពិតជា​ពេលវេលា​ដ៏​អស្ចារ្យ​ដែល​ជួយ​កាត់ផ្តាច់​លោកអ្នក​ចេញ​ផុត​ពី​ជីវិត​ដ៏​មមាញឹក​នៅ​ទីក្រុង​ ​នៅ​លើ​បណ្តាញ​សង្គម​ ​និង​ចំណង​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យ​ខួរក្បាល​អ្នក​ជាប់រវល់​។​ ​ជា​លទ្ធផល​ ​វា​បាន​ធ្វើឲ្យ​ខ្ញុំ​កាន់តែ​រឹង​មាំទាំ​ង​ផ្លូវ​កាយ​ ​ផ្លូវចិត្ត​កាន់តែ​ឯករាជ្យ​ ​និង​ស្រឡាញ់​ធម្មជាតិ​ ​តែ​អ្វី​ដែល​ល្អ​បំផុត​គឺ​វា​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​ខ្ញុំ​អាច​ធ្វើ​វា​បាន​!” ​លោក​បាន​រំ​ព្ញ​ក​។​

          ​ឆ្លងតាម​រយៈ​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ ​លោក​យល់ថា​ ​ទាំង​ការធ្វើដំណើរ​ទោល​ ​ទាំង​ការធ្វើដំណើរ​ជា​ក្រុម​ ​ពិតជា​មាន​អត្ថប្រយោជន៍​រៀងៗខ្លួន​។​ ​សម្រាប់​លោក​ផ្ទាល់​ ​លោក​ជា​មនុស្សនិយម​ដើរលេង​ជា​ក្រុម​ ​តែ​យ៉ាងហោចណាស់​ក៏​មួយ​ឆ្នាំ​ម្តង​ ​លោក​ត្រូវ​ផ្លាស់ប្តូរ​បរិយាកាស​សាកល្បង​ចេញដើរលេង​តែឯង​។​ ​លោក​បាន​ពន្យល់​ថា​ ​នៅ​ពេល​ដើរលេង​ជា​ក្រុម​ ​វា​ផ្តល់​ភាព​សប្បាយរីករាយ​ក្នុងរង្វង់​មិត្តភាព​ ​ហើយ​វា​មិន​ផ្តោត​តែ​លើ​ទីតាំង​ដែល​ទៅ​នោះ​ទាំងស្រុង​ទេ​។​ ​ជួនកាល​ ​អ្នក​ក៏​មិនបាច់​រវល់​ពេក​ទេ​ ​ព្រោះ​មិត្តភក្តិ​អ្នកជា​អ្នកដឹកនាំ​អ្នក​ទៅកាន់​ទីនោះ​និង​ធ្វើសកម្មភាព​ក​ម្សាន្ត ​ផ្សេងៗ​រួមគ្នា​ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​។​ ​ផ្ទុយទៅវិញ​ ​ការធ្វើដំណើរ​ទោល​គឹ​តម្រូវ​ឲ្យ​ផ្តោត​លើ​ខ្លួនឯង​ខ្លាំង​។​ ​អ្នក​ត្រូវ​រៀន​ផ្តល់​តម្លៃ​ដល់​ខ្លួនឯង​ ​គ្រប់គ្រង​ពេលវេលា​ ​និង​រៀបចំផែនការ​ទាំងអស់​។​ ​ម្យ៉ាង​វិញទៀត​អ្នក​អាច​ទៅណា​ក៏បាន​ដោយ​មិនបាច់​ភ័យ​ព្រួយ​ឆ្លង​យោបល់​ជាមួយ​អ្នកដទៃ​ឡើយ​។​ ​ទោះបីជា​យ៉ាងណា​ ​ការធ្វើដំណើរ​ប្រភេទ​ទី​២​នេះ​បង្ក​ការ​ចំណាយ​ច្រើន​ ​ព្រោះ​អ្នក​ត្រូវ​ទិញ​អ្វី​គ្រប់បែបយ៉ាង​ដោយ​ចេញលុយ​ខ្លួនឯង​។

          ជាចុងក្រោយ​ ​ស្ថាបនិក​ក​ម្លោះ​ខាងលើ​សង្ឃឹម​ថា​ ​មាតិកា​ដំណើរ​ក​ម្សាន្ត​ដែល​លោក​ចំណាយ​កម្លាំង​កាយ​ចិត្ត​សម្រិតសម្រាំង​ស្ថាបនា​ឡើង​មកនេះ​ច្បាស់ជា​អាច​ចូល​រួមចំណែក​ផ្តល់​ជា​កម្លាំងចិត្ត​ឲ្យ​មនុស្ស​ទូទៅ​ផ្តល់​ឱកាស​ឲ្យ​ខ្លួនឯង​ក្នុង​ការធ្វើដំណើរ​មិនថា​ជា​លក្ខណៈ​ទោល​ឬ​ក្រុម​នោះ​ទេ​ដើម្បី​បន្ថែម​រសជាតិ​ជីវិត​របស់​លោកអ្នក​ឲ្យ​កាន់តែ​មានន័យ​ជ្រៅ​ ​និង​បាន​ឈ្វេងយល់​ពី​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​កាន់តែ​ទូលំទូលាយ​ជាង​មុន​៕​

Article by SRINSOKMEAN


SUGGESTIONS