×

រាត្រីសមោសរ​បង្ហាញ​ម៉ូដ​ ​«​A​l​t​a​ ​M​o​d​a​»​ ​ក្រោម​ការ​សហការ​រវាង​ ​Spectrum​ K​H​ ​និង​ OC​I​C

NEWS 2 weeks ago
 
 

            នៅ​ល្ងាច​ថ្ងៃ​ទី​១​៨​ ​ក្រុមហ៊ុន​ OC​I​C ​បាន​សហការ​ជាមួយ​ ​Spectrum​ K​H​ ​ប្រារព្ធ​កម្មវិធី​ការ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​សមោសរ​ ​A​l​t​a​ ​M​o​d​a​ ​ដ៏​ទាក់ទាញ​ខុស​ពី​ការ​ប្រារព្ធ​កម្មវិធី​សព្វដង​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ចំនួន​បី​រូប​ដែល​ជា​ស្ថាបនិក​របស់​ស្លាកយីហោ​៖​ N​at​a​c​h​a​ ​Van​, ​Armada​ ​by​ ​A​bell​o ​និង​ ​T​h​e​ ​P​r​i​v​é ​បាន​បង្ហាញ​នូវ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ដ៏​ប្លែកភ្នែក​ ​និង​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​តែម្តង​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ឱឡារិក​នេះ​ដែរ​ ​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ជាច្រើន​បាន​ចូលរួម​ ​ជាពិសេស​ ​តារា​បង្ហាញ​ម៉ូដ​ ​និង​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​ជាច្រើន​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ជាដើម​។​
            គួរ​ជម្រាប​ផង​ដែរ​ថា​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ទាំង​បី​រូប​នេះ​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ផ្សេងៗ​គ្នា​ ​តួយ៉ាង​ ​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​ហ្វីលីពីន​ R​e​y​n​i​e​r ​A​bell​o ​ស្ថាបនិក​របស់​ស្លាកយីហោ​ ​Armada​ ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​ ​«Japanese​»​ ​ស្ថាបនិកា​របស់​ស្លាកយីហោ​ ​«​T​h​e​ ​P​r​i​v​é​»​ ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​ដែល​មានឈ្មោះ​ថា​ ​«​Khmer​»​ ​និង​អ្នកស្រី​ N​at​a​c​h​a​ ​Van​ ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ឈ្មោះថា​ ​«​T​h​e​ ​Hour​s​e​»​ ​ផង​ដែរ​៕

Article by PAN SIVLY


SUGGESTIONS