×

«​ME​D​C​»​ ​ប្រារព្ធ​កម្មវិធី​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ប្រកបដោយ​និរន្ត​ភាព​

NEWS 11 months ago
 
 

          ​នៅ​យប់​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ស្ថិតនៅ​អគារ​ ​M​organ​ ​Tower​ ​បាន​រៀបចំ​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដែល​មាន​ការរៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ ​Modern​ ​Ethnic​ ​Design​ ​Center​ (​ME​D​C) ​ក្នុង​គោលបំណង​បង្ហាញ​ពី​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​និង​ការ​បង្ហាញ​ម៉ូដ​កាបូប​ដ៏​ប្រណីត​ដោយ​ប្រើប្រាស់​សម្ភារ​ក្នុង​ការ​ច្នៃ​ម៉ូដ​ដែល​ពុំ​មានផល​ប៉ះពាល់​បរិស្ថាន​ (​Sustain​able​ ​Material​s) ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ការ​ដើរ​បង្ហាញ​ម៉ូដ​នេះ​សង្កេតឃើញ​ថា​មាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ ​ជាពិសេស​ ​វត្តមាន​របស់​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ជំនាន់​ថ្មី​ដែល​កំពុង​សិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​តែម្តង​។​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ប្រកបដោយ​និរន្ត​ភាព​នេះ​គឺជា​សារ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​ឲ្យ​កាន់តែ​ឈ្វេងយល់​ពី​ទម្រង់​ហ្វេ​ហ្សិ​ន​នីមួយៗ​ដែល​មាននៅ​ក្នុង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​ ​ក៏ដូចជា​សារ​អប់រំ​ឲ្យ​ប្រជា​​ពលរដ្ឋ​ចូលរួម​សកម្ម​ទាក់ទង​នឹង​ការ​ថែរក្សា​បរិស្ថាន​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS