×

យុវជន​ សុ​ត​ ​សេរី​ ​ជាមួយ​បេសកកម្ម​ដ៏​សំខាន់​ក្នុង​ការរចនា​សៀវភៅ​ ​«​T​h​e​ ​First​ ​Royal​ ​A​p​s​ar​a​»​

NEWS 4 months ago
 
 

            ភាព​ជោគជ័យ​នៃ​គម្រោង​បោះពុម្ពផ្សាយ​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណងជើង​ថា​ ​«​T​H​E​ ​FIRST​ ​ROYAL​ ​A​P​S​AR​A​»​ ​ឬ​ ​តួ​អប្សរា​ព្រះរាជទ្រព្យ​ដំបូង​ ​ជា​ភាសាខ្មែរ​ ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ឯកឧត្តម​ ហ្ស៊ូ​លី​អូ​ ​អា​.ហ្សេដ្រេស៍ (Ju​l​i​o ​A​. J​e​l​d​r​e​s) ​ជី​វ​ប្រវត្តិវិទូ​និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ ​បាន​លេច​រូបរាង​ឡើង​ក្រោម​វត្តមាន​ចូលរួម​ពីសំណាក់​អ្នកនិពន្ធ​ ​សែ​រាជវង្ស​ ​សា​ស្រ្តាចារ្យ​របាំ​បុរាណ​ ​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ និង​បរទេស​ ​ព្រមទាំង​ភ្ញៀវកិត្តិយស​មកពី​ច្រើន​ស្ថាប័ន​ក្នុង​បរិយាកាស​យ៉ាង​សោមនស្ស​រីករាយ​ចំពោះ​សមិទ្ធផល​ស្តីពី​ព្រះ​ជីវប្រវត្តិ​លម្អិត​របស់​នាដ​វ​ដ្តី​ឯក​ ​សម្តេច​ព្រះរាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដែល​ទ្រង់​បាន​បូជា​ព្រះជន្ម​ចំពោះ​បុព្វហេតុ​សិល្បៈ ​និង​បេតិកភណ្ឌ​ជាតិខ្មែរ​និង​បាន​ធ្វើឲ្យ​របាំ​ព្រះរាជទ្រព្យ​ល្បី​សុសសាយ​រហូត​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​មនុស្សជាតិ​ដោយ​យូ​នេស្កូ ​កាលពី​ទ្រង់​នៅ​មាន​ព្រះជន្ម​។​

            ក្រៅពី​ស្នាដៃ​ស្រាវជ្រាវ​និង​រៀបរៀង​យ៉ាង​ល្អិតល្អន់​របស់​អ្នកនិពន្ធ​ ​សៀវភៅ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ថា​មាន​ការរចនា​ក្រប​មុខ​និង​ទំព័រ​ខាងក្នុង​យ៉ាង​ស្រស់​ស្អាត​សម​ស្របតាម​ក​ម្រិ​ត​ស្តង់​ដារ​ ​ជា​ចំណាប់អារម្មណ៍​សំខាន់​មួយផ្នែកទៀត​ពីសំណាក់​អ្នកអាន​ទាំងឡាយ​។​ ​លោក​ សុ​ត​ ​សេរី​ ​និង​ក្រុម​ការងារ​ ​ស្ថាបនិក​ទំព័រ​ហ្វេសប៊ុក​«​Sob​e​n​»​ ​ដែល​ធ្លាប់​ទទួលការ​គាំទ្រ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​កន្លងមក​រួចមក​ហើយ​ ​ជា​ធនធាន​មិន​អាច​ខ្វះ​បាន​ក្នុង​ការងារ​ឌី​ហ្សា​ញ​នៃ​គម្រោង​សៀវភៅ​ដ៏​ធំ​ខាងលើ​នេះ​។​

Image Courtesy: JULIO A. JELDRES
ALL RIGHTS RESERVED

            “​ខ្ញុំ​ចាំ​បាន​ថា​មាន​អតិថិជន​ដែល​ជា​មិត្ត​របស់​ខ្ញុំ​ម្នាក់​ដែល​ចង់​ណែនាំ​ខ្ញុំ​ពី​គម្រោង​ដែល​គាត់​ជឿជាក់​ថា​ខ្ញុំ​នឹង​ស្រឡាញ់​។​ ​គម្រោង​នោះ​លេច​មក​ជា​សៀវភៅ​ ​«​T​h​e​ ​First​ ​Royal​ ​A​p​s​ar​a​»​។​ ​ខ្ញុំ​ធ្លាប់​បាន​ទស្សនា​ខ្លះ​ៗ​និង​ផ្តល់​តម្លៃ​យ៉ាង​វិសេសវិសាល​ចំពោះ​របាំ​ព្រះរាជទ្រព្យ​និង​ព្រះ​រាជកិច្ច​របស់​សម្តេច​ព្រះរាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ហើយ​ខ្ញុំ​បាន​ក​ត់ត្រា​ផែនការ ​និង​គំនិត​សម្រាប់​គម្រោង​ផ្ទាល់ខ្លួន​នៅពេលអនាគត​ស្តីពី​រឿងរ៉ាវ​ទាំងនោះ​។​ ​ដូចនេះ​ ​នៅ​ពេល​ពួកគាត់​ទាក់ទង​មករ​ក​ខ្ញុំ​អំពី​សៀវភៅ​នេះ​ជាលើកដំបូង​ ​ខ្ញុំ​ដឹង​ថា​វា​នឹង​ក្លាយ​ជា​រឿង​គួរឲ្យ​រំភើប​រីករាយ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​” ​លោក​ សុ​ត​ ​សេរី​ ​អ្នក​រចនា​សៀវភៅ​ ​បាន​រំ​ព្ញ​ក​។​

            លោក​បាន​ពន្យល់​អំពី​ឥទ្ធិពល​នៃ​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដែល​ជា​កម្លាំង​ច​លក​រ​ដ៏​ខ្លាំងក្លា​ចំពោះ​ការ​ប្រឡូក​គម្រោង​ការងារ​ពាក់ព័ន្ធ​វិ​ស័​យ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​ថា​ ​តាមរយៈ​បទពិសោធន៍​នៃ​ការ​ទស្សនា​ទស្សនីយភាព​របាំ​បុរាណ​ទាំង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​និង​ការ​សម្តែង​ផ្ទាល់​ ​លោក​​​មានការ​ជក់ចិត្ត​ចំពោះ​របាំ​ជាពិសេស​ ​រឿង​ ​«​នាង​វ​ឌ្ឍ​នា​ទេវី​»​ ​ដែល​ជា​របាំ​បកស្រាយ​ពី​រឿង​ ​«​P​y​sc​h​e​»​ ​ទេវកថា​បុរាណ​ជនជាតិ​ក្រិក​ហើយ​ត្រូវ​បាន​ដំឡើង​ដោយ​ស្ថា​ព្រះ​ហ​ស្ថ​សម្តេច​ព្រះរាជបុត្រី​ព្រះរៀម​ដោយ​ផ្ទាល់​។​ ​លោក​បាន​កត់​សម្គាល់​លើ​បន្សំ​ដ៏​ល្អឥតខ្ចោះ​រវាង​កាយវិការ​ដ៏​ប្រពៃ​គ្រប់​ក្បាច់​និង​គ្រឿង​ស​ម្លៀ​ក​បំពាក់​តុបតែង​កាយ​តួអង្គ​នីមួយៗ​ ​ព្រមទាំង​បទ​ចម្រៀង​ដែល​ច្រៀង​រៀបរាប់​អំពី​ដំណើររឿង​ ​ដែល​សុទ្ធសឹងតែ​ជួយ​បង្កើន​ថាមពល​ផ្លូវចិត្ត​របស់​លោក​ក្នុង​ការ​បង្កើត​ស្នាដៃ​សិល្បៈ​ដំបូង​ផ្សារភ្ជាប់​នឹង​របាំ​ព្រះរាជទ្រព្យ​ ​ហើយ​ក្លាយ​ជា​អត្តសញ្ញាណ​សិល្បៈ​មួយ​បែប​របស់​លោក​ជាប់​ក្នុង​ក្រសែភ្នែក​របស់​អ្នកគាំទ្រ​ទាំងឡាយ​រហូតមក​។​

Image Courtesy: JULIO A. JELDRES
ALL RIGHTS RESERVED

            ងាក​មក​បេសកកម្ម​ដំណើរការ​ការរចនា​នេះ​វិញ​ ​លោក​បាន​បញ្ជាក់​ថា​ ​សៀវភៅ​នេះ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ក្នុង​អំឡុង​ពេល​ប្រមាណ​៤​ខែ​ ​ចាប់តាំង​ពី​ដំណាក់កាល​ណាត់​ជួប​ដំបូង​រហូតដល់​ដំណាក់កាល​ផ្ញើ​ឯកសារ​ចុងក្រោយ​បញ្ចូល​ទៅ​ក្នុង​រោងពុម្ព​។​ ​លោក​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​គម្រោង​ស្រាវជ្រាវ​ ​ប៉ុន្តែ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ថា​ ​លោក​ធ្លាប់​ចំណាយ​ពេល​ស្រាវជ្រាវ​ពី​វា​សម្រាប់​គម្រោង​ផ្ទាល់ខ្លួន​រួច​ខ្លះ​ៗ​ហើយ​ ​ទើប​ពេលវេលា​គម្រោង​លើក​នេះ​ត្រូវ​បាន​សន្សំសំចៃ​បាន​ច្រើន​។​ ​គម្រោង​រចនា​ទាំងមូល​ត្រូវ​បាន​បែងចែក​ជា​ពីរ​ចំណែក​។​ ​ចំពោះ​លោក​ ​ទំនួល​ខុសត្រូវ​គឺ​ដឹកនាំ​ផ្នែក​សិល្បៈ ​ផ្នែក​គំនូរ​ (​Illustration​) ​និង​ ​រចនា​ ​ទំព័រ​។​ ​រីឯ​សមាជិក​ម្នាក់ទៀត​ដែល​ជា​មិត្ត​របស់​លោក​ឈ្មោះ​ ​ខៀវ​ ​សុវណ្ណ​រស្មី​ ​ហៅ​ ​Ar​i​s K​hie​v​ ​មាន​តួនាទី​ជួយ​ប្រតិបត្តិ​ផ្នែក​ខ្លះ​នៃ​ការងារ​ទាំងនោះ​និង​ពន្លឿន​ដំណាក់កាល​ឲ្យ​កាន់តែ​ឆាប់រហ័ស​ដើម្បី​ផ្ញើ​ជូន​អតិថិជន​។​

លោក សុ​ត​ ​សេរី​ ​(ស្តាំ) និង លោក ខៀវ​ ​សុវណ្ណ​រស្មី​ ​ហៅ​ ​Ar​i​s K​hie​v​ (ឆ្វេង)

            “​ផ្នែក​ដែល​ពិបាក​ជាងគេ​បំផុត​នោះ​គឺ​ ​ការ​ឌី​ហ្សា​ញ​សៀវភៅ​នេះ​ជាមួយ​ទ្រង់ទ្រាយ​ទំហំ​រូបថត​ ​ពណ៌​ (​Color​ ​tone​) ​និង​រូបថត​ដែល​បែក​ទំហំ​ភីកសែល​ជាច្រើន​ប្រភេទ​ខុសៗគ្នា​។​ពួកយើង​ចាំបាច់​ត្រូវ​កែ​សម្រួល​រូប​នីមួយៗ​ ​ហើយនិង​បន្ថែម​ស៊ុម​រូបថត​បែ​បបុរាណ​ (​v​in​tag​e​) ​ដើម្បី​រក្សា​ឲ្យបាន​នូវ​ស្ថេរ​ភាព​នៃ​ស្ទី​ល​ (​style​) ​និង​អារម្មណ៍​ (​mood​) ​សម្រាប់​អ្នកអាន​ ​ចាប់ពី​ទំព័រ​ដំបូង​រហូតដល់​ចុង​បញ្ចប់​” ​លោក​បាន​បន្ថែម​។​

Image Courtesy: JULIO A. JELDRES
ALL RIGHTS RESERVED

            តាមរយៈ​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​ ​អ្នក​រចនា​សៀវភៅ​អាជីព​ខាងលើ​ ​សូម​ថ្លែង​អំណរគុណ​ចំពោះ​អតិថិជន​ក្រុម​ការងារ​ផលិត​សៀវភៅ​ខាងលើ​ដែល​បាន​ផ្តល់​ទំនុក​ចិត្ត​មក​លើ​រូបលោក​ចំពោះ​គម្រោង​មួយ​នេះ​ហើយ​បើក​ចិត្តទូលាយ​ចំពោះ​គំនិត​និង​ការ​សើ្ន​សុំ​ផ្សេងៗ​របស់​លោក​។​ ​ទន្ទឹម​នឹង​នេះ​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​លោក​ក៏​ចង់​អរគុណ​ចំពោះ​មិត្ត​របស់​លោក​ដែល​បាន​លះបង់​ពេលវេលា​និង​កម្លាំង​កាយ​ចិត្ត​យ៉ាង​ច្រើន​ជួយ​សម្រួល​ឲ្យ​គម្រោង​នេះ​បាន​សម្រេច​ជោគជ័យ​។​ “ […] ​សៀវភៅ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រំ​ព្ញ​ក​ព្រះជន្ម​និង​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​ព្រះរាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កន្លងទៅ​ហើយ​ ​ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​អ្នក​គ្រប់រូប​ដែល​គ្រោង​នឹង​រៀនសូត្រ​ពី​សៀវភៅ​នេះ​នឹង​រីករាយ​នឹង​វា​ខ្លាំង​បំផុត​ដូច​ខ្ញុំ​ដែរ​”​។​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS