×

ក្រុម​តារា​ចម្រៀង​ ​IT​Z​Y​ ​ចាប់ផ្តើម​ការងារ​ថ្មី​ជា​បន្ត​បន្ទាប់​ជាមួយ​នឹង​​ ​CHAR​L​E​S & K​E​IT​H​

NEWS 2 months ago
 
 

           ​នៅ​ថ្ងៃ​ទី​២​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​២​ ​ស្ថិតនៅ​ប្រទេស​សិង្ហបុរី​ “​CHAR​L​E​S & K​E​IT​H​” ​ដែល​ជា​ម៉ាក​យីហោ​ស្បែកជើង​ ​កាបូប​ ​និង​គ្រឿង​តុបតែង​លម្អ​កាយ​ទាន់សម័យ​ផ្សេងៗ​ ​បាន​ចុះផ្សាយ​ប្រកាស​ព័ត៌​មានផ្លូវ​ការ​ពី​ ​ក្រុម​តារា​ចម្រៀង​ ​IT​Z​Y​ ​នឹង​ចូលរួម​ជាមួយ​គ្រួសារ​ ​CHAR​L​E​S & K​E​IT​H​ ​ក្នុងនាម​ជា​ទូត​សុ​ឆន្ទៈ​តំណាង​ពិភពលោក​ថ្មី​ ​។​

           ​​បន្ទាប់ពី​បាន​ចេញ​អា​ល់ប៊ុ​ម​ថ្មី​ “​CHECKMATE​” ​ក្រុម​តារា​ចម្រៀង​ ​IT​Z​Y​ ​ក៏​ជា​ការ​ចាប់ផ្តើម​ការងារ​ថ្មី​ជា​បន្ទាប់​របស់​ពួកគេ​ ​ដោយ​បាន​ក្លាយ​ជា​ទូត​សុ​ឆន្ទៈ​តំណាង​ពិភពលោក​ថ្មី​ ​សម្រាប់​យុទ្ធនាការ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ​២​០​២​២​ ​ដោយ​ពួក​គាត់​​បាន​បង្ហាញ​នូវ​ម៉ូដ​សំខាន់​ៗ​សម្រាប់​រដូវ​កាល​នេះ​ដូចជា​៖​ ​កាបូប​ ​និង​ស្បែកជើង​ម៉ូដ​ ​L​u​l​a​ ​។​ ​យុទ្ធនាការ​នេះ​ផង​ដែរ​បាន​ឆ្លុះបញ្ចាំង​ពី​ស្ទា​យ៍​បែប​ប្លែក​លេចធ្លោ​ពី​គេ​ ​ដោយ​បញ្ជាក់​ពី​ ​ទំនុក​ចិត្ត​ ​និង​ការ​ទាមទារ​ ​ដែល​បាន​ឆ្លុះបញ្ចាំង​ដោយ​ការ​យក​រចនាបថ​ដ៏​ភ្លឺ​ចែង​ចាំង​របស់​ម៉ូដ​ ​L​u​l​a​ ​រួម​ជាមួយនឹង​វត្តមាន​របស់​ ​magnetic​ ​នៃ​ក្រុម​ ​IT​Z​Y​ ​។​ ​ក្រោម​ការ​ប្រារព្ធ​នូវ​សិទ្ធ​សេរីភាព​ ​និង​ភាព​ពិតប្រាកដ​ ​ក្រុម​ ​IT​Z​Y​ ​ក៏បាន​បង្ហាញ​ពី​របៀប​ដែល​ពួកគេ​នៅតែ​រក្សា​នូវ​ស្ទា​យ៍​ពិត​ប្រា​ដក​របស់​ពួកគេ​ដោយ​ ​មិនថា​នៅមុខ​កា​មេ​រ៉ា​ ​ឬ​ក្រៅ​កាតព្វកិច្ច​ការងារ​ក៏ដោយ​។​

           ​​ដោយ​ការ​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​តាមរយៈ​ ​បទ​ចម្រៀង​ដំបូង​របស់​ពួកគេ​ដោយ​រួម​មាន​ "​D​ALL​A​ ​D​ALL​A​ " ​និង​ "​ICY​" ​ក្រុម​ ​IT​Z​Y​ ​គឺ​ទទួលស្គាល់​ថា​ជា​ក្រុម​ដែល​មាន​ភាព​លេចធ្លោ​ក្នុង​វិ​ស័យ​ ​Pop​ ​Culture​ ​ដែល​ក្នុង​នោះ​មាន​ដូចជា​៖​ ​សិល្បករ​តន្ត្រី​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អ្នកតំណាង​នៃ​ម៉ូដ​។​ ​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​ 5 ​នាក់​នេះ​ ​ទទួល​បាន​ចំណាត់ថ្នាក់​នៅ​ក្នុង​ ​Billboard​ ​សម្រាប់​ការ​បង្ហាញខ្លួន​ជាលើកដំបូង​សម្រាប់​សកម្មភាព​ K-​pop​ ​នៅ​ពេល​ដែល​​ពួក​គេ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នៅ​ឆ្នាំ​ 2019 ​ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​ពួកគេ​ក៏បាន​ចេញ​នូវ​បទ​ចម្រៀង​ដ៏​ល្បី​ៗ​ជាច្រើន​ផង​ដែរ​។​ ​ជាមួយនឹង​អារម្មណ៍​នៃ​ឯករាជ្យ​ភាព​ ​និង​ការ​ស្រលាញ់​ខ្លួនឯង​ ​ដែល​បានឃើញ​នៅ​ក្នុង​អត្ថបទ​ចម្រៀង​របស់​ពួកគេ​ ​ក្រុម​ ​IT​Z​Y​ ​នៅតែ​មាន​ឥទ្ធិពល​ដល់​អ្នកគាំទ្រ​របស់​ពួកគេ​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួនឯង​ ​និង​រស់នៅ​ដោយមាន​ភាព​ក្លាហាន​ ​ជាមួយនឹង​ស្មារតី​ពិតប្រាកដ​មួយ​ ​និង​គ្មាន​ការ​សោកស្តាយ​ក្នុង​ការ​ស្រា​លា​ញ់​ខ្លួនឯង​។​

           ​​IT​Z​Y​ ​បាន​និយាយ​ថា​"​វា​ជា​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ក្លាយ​ជា​ទូត​សុ​ឆ​ទ្ទៈ​តំណាង​ថ្មី​ ​របស់​ ​CHAR​L​E​S & K​E​IT​H​ ​ទូ​ទាំងសកល​លោក​! ​ពួកយើង​ពិតជា​រំភើប​នូវ​ទំនាក់ទំនង​ថ្មី​មួយ​នេះ​ ​ព្រោះថា​ពួកយើង​មាន​ឳ​កាស​ក្នុង​ការ​បង្ហាញ​ពី​ស្នាដៃ​ពិសេស​ៗ​ ​និង​អ្វី​ដែល​ថ្មីៗ​ជាច្រើន​រវាង​ ​IT​Z​Y​ ​នឹង​ម៉ាក​យីហោ​មួយ​នេះ​" ​។​ "​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​នៃ​ការ​សហការ​របស់​ក្រុម​ ​IT​Z​Y​ ​និង​ ​CHAR​L​E​S & K​E​IT​H​ ​នូវ​សកម្មភាព​បន្ថែម​ទៀត​នា​ពេល​អនាគត​!" ​យុទ្ធនាការ​ដែល​បង្ហាញ​ពី​ក្រុម​តារា​ចម្រៀង​ ​IT​Z​Y​ ​នឹង​ត្រូវ​ប្រកាស​ដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ 16 ​ខែ​សីហា​ ​ឆ្នាំ​ 2022 ​ហើយ​ខូលិ​ក​សិន​រដូវ​ស្លឹកឈើ​ជ្រុះ​ ​នឹង​ចាប់​ដាក់​លក់​តាម​បណ្ដា​ហាង​ ​និង​នៅ​លើ​គេហទំព័រ​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​ 2022​។​

           ​​ក្រុមហ៊ុន​ ​CHAR​L​E​S & K​E​IT​H​ ​ក្នុង​ឆ្នាំ​ ​១​៩​៩​៦​ ​ដោយ​រក​ឃើញ​នូវ​សក្តានុពល​នៃ​ការរចនា​កាបូប​ស្បែកជើង​សម្រាប់​​ស្ត្រី​នៅ​ភាគ​ខាងកើត​។​ ​CHAR​L​E​S & K​E​IT​H​ ​គឺ​មាន​គោលដៅ​ឆ្ពោះទៅ​រក​ភាព​ទាន់សម័យ​បំផុត​ ​នឹង​ត្រូវ​បាន​ទទួលស្គាល់​ថា​មានការ​ច្នៃប្រឌិត​ម៉ូដ​ខូលិ​ក​សិន​ថ្មីៗ​ជាច្រើន​។​ ​ចំណុច​សំខាន់​ម៉ាក​នេះ​បាន​បង្កើត​ ​ស្បែកជើង​ ​កាបូប​ ​វ៉ែនតា​ ​និង​គ្រឿងអលង្ការ​បន្ទាប់បន្សំ​។​ ​ការ​ជំរុញ​ឲ្យ​ឆ្ពោះទៅ​មុខ​នូវ​តម្លៃ​ម៉ាក​កាបូប​ស្បែកជើង​នេះ​មាន​ចំនួន​បួន​ចំណុច​៖​ ​ការពិសោធន៍​ដោយ​ការ​យកចិត្តទុកដាក់​ ​និង​ភាព​ទាន់សម័យ​ម៉ាក​នេះ​តម្រូវ​សម្រាប់​សុ​ភាពស្ត្រី​មានការ​ច្នៃ​ប្រតិដ្ឋ​ម៉ូដ​ថ្មី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ជា​រៀងរាល់ថ្ងៃ​ដែល​សាក​សម​សម្រាប់​សុ​ភាពស្ត្រី​បំផុត​។​ ​សម្រាប់​ម៉ាក​ ​CHAR​L​E​S & K​E​IT​H​ ​អ្នក​អាច​ស្វែងរក​បានជា​មួយ​ ​គេហទំព័រ​ទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណែ​ត​នោះ​គឺ​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ជាមួយ​ម៉ាក​កាបូប​ស្បែកជើង​នេះ​ដែរ​មាន​ជាច្រើន​ ​កន្លែង​ដូចជា​៖​ ​សហរដ្ឋអាមេរិក​ ​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​អឺរ៉ុប​៕​

​Advertising​ ​Article​


SUGGESTIONS