×

​ជ្រើសរើស​ប្រភេទ​ប្រេង​ធម្មជាតិ​សម្រាប់​ការពារ​ខ្លួន​អ្នក​ពី​ជំងឺគ្រុនឈាម​ដ៏​ប្រសិទ្ធ​ភាព​

TRAVEL & LIVING 2 weeks ago
 
 

           រដូវ​ពោរពេញ​ដោយ​សំណើម​ ​ជា​ពេល​ដែល​មូស​ងាយ​បង្ក​កំណើត​បំផុត​ ​ជាពិសេស​មូស​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​បង្ក​ឲ្យ​កើតជំងឺ​ផ្សេងៗ​។​ ​ខណៈ​ដែល​ការ​ក​ម្ចាត់​មូស​យើង​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការ​ប្រើ​ថ្នាំ​ ​និង​ឧបករណ៍​អេ​ឡិច​ត្រូនិ​ច​ ​ជាមួយគ្នា​នេះ​ ​សូវ​រី​ន​ ​សូម​ណែនាំ​ពី​វិធីការ​ពារ​ខ្លួន​តាមរយៈ​ការ​ប្រើ​ទឹកបាញ់​ទៅលើ​ស្បែក​ ​ដែល​ផ្សំ​ឡើង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​ ​សុវត្ថិភាព​ទាំង​ចំពោះ​ផ្លូវ​ដង្ហើម​ ​ទាំង​ស្បែក​ ​សំខាន់​ត្រូវចិត្ត​សម្រាប់​អ្នក​ងាយ​ប្រតិកម្ម​តែម្តង​។​
​ខាងក្រោម​នេះ​ ​ជា​ទឹកបាញ់​៥​យ៉ាង​ដែល​អ្នក​អាច​ជ្រើសរើស​បែប​ណាមួយ​ទៅតាម​ភាព​ងាយស្រួល​ជាក់ស្តែង​៖​

1. ​ប្រេង​ធម្មជាតិ​ចម្រាញ់​ពី​ស្លឹក​ប្រេងខ្យល់​(​Lemon​ ​e​u​ca​l​y​p​t​us​ ​oil​)​៖ ​នៅ​ក្នុង​ប្រេង​ដែល​ចម្រាញ់​ពី​ស្លឹក​ប្រេងខ្យល់​មាន​ផ្ទុក​សារធាតុ​ c​it​r​one​l​l​a​l​ ​និង​ ​p​-​methane​ 3,8-​d​i​o​l​ (​P​M​D​) ​ដែល​ជួយ​បណ្តេញ​សត្វ​មូស​មិន​ឲ្យ​មក​ជិត​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​លាយ​ប្រេង​ស្លឹក​ប្រេងខ្យល់​ចំនួន​១​០​ម​.​ល​ ​ជាមួយ​ប្រេងដូង​ឬ​ប្រេង​អូ​លីវ​ចំនួន​៩​០​ម​.​ល​ចាក់​ទៅ​ក្នុង​ដប​បាញ់​ទឹក​ហើយ​ធ្វើការ​ក្រឡុក​រួច​យកមក​បាញ់​លើ​ស្បែក​ជាការស្រេច​។​ ​បើ​ចង់បាន​ក្លិន​ស្រាល​ជាង​នេះ​ ​គ្រាន់តែ​បន្ថែម​ទឹក​ ​និង​ស្រា​វ៉ូ​ដ​កា​បន្តិច​ ​នឹង​មិន​ធ្វើឲ្យ​បាត់បង់​ប្រសិទ្ធ​ភាព​ឡើយ​។

2. ​ប្រេង​ស្តៅ ​និង​ប្រេងដូង​៖​ ​ប្រេង​ស្តៅ​មាន​អត្ថប្រយោជន៍​ណាស់​ ​ភាគច្រើន​គេ​តែង​យក​វា​មក​ធ្វើជា​ប្រេង​ជំនួយ​ដល់​សក់​ឬ​សម្រាប់​ម៉ា​ស្សា​ស្បែក​ជាដើម​។​ ​លើស​ពី​នេះ​ប្រេង​ស្តៅ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​ថា​ជា​ថ្នាំ​ការពារ​មូស​នៅ​ពេល​លាយ​ជាមួយ​ប្រេងដូង​។​ ​លាយ​ប្រេង​ស្តៅ​១​០​តំណក់​ជាមួយ​ប្រេងដូង​៣​០​ម​.​ល​ ​រួម​ជា​មួយទឹក​ ​និង​ស្រា​វ៉ូ​ដ​កា​បន្តិច​ចាក់​ទៅ​ក្នុង​ដប​រួច​ក្រឡុក​ចុះឡើង​។​ ​ចំណែក​ឯ​វិធី​ប្រើ​វិញ​គ្រាន់តែ​បាញ់​លាប​លើ​ស្បែក​ជាការស្រេច​។​

3. ​ប្រេង​ដើម​តែ​ ​និង​ប្រេងដូង​៖​ ​ប្រេង​ដើម​តែ​អាច​ក​ម្ចាត់​មូស​បាន​យ៉ាងល្អ​ដោយសារតែ​វា​អំណោយផល​មក​ជាមួយ​សារធាតុ​ផ្សេងៗ​ពី​ធម្មជាតិ​។​ ​វា​មាន​តួនាទី​ប្រឆាំង​នឹង​ការ​រលាក​ ​និង​ជា​ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ពូកែ​ ​ហើយក៏​អាច​ព្យាបាល​របួស​ដោយសារ​មូស​ខាំ​ផង​ដែរ​។​ ​ម៉្យាង​ក្លិន​របស់​ប្រេង​ដើម​អាច​ប្រឆាំង​នឹង​សត្វ​មូស​បាន​។​ ​យក​ប្រេង​ដើម​តែ​១​០​តំណក់​លាយ​ជាមួយ​ប្រេងដូង​៣​០​ម​.​ល​ ​ព្រម​ជា​មួយទឹក​ ​និង​វ៉ូ​ដ​កា​បន្តិច​នឹង​បង្កើត​បានជា​ថ្នាំលាប​ការពារ​ស្បែក​ពី​សត្វ​មូស​។​

4. ​ប្រេង​ផ្កា​ឡា​វេន​ឌ័​រ​​ ​ប្រេង​វ៉ា​នី​ឡា ​និង​ទឹក​ក្រូចឆ្មារ​៖​ ​ការ​ប្រើ​ប្រេង​ផ្កា​ឡា​វេន​ឌ័​រ​សម្រាប់​បណ្តេញ​មូស​គឺ​ប្រៀប​ដូចជា​មាន​រនាំង​ការពារ​ស្បែក​អ្នក​ពី​សត្វ​មូស​ដ៏​រឹង​មាំ​។​ ​នេះ​ក៏ដោយសារតែ​ប្រេង​ផ្កា​ឡា​វេន​ឌ័​រ​មាន​សមាសធាតុ​ដូចជា​សារធាតុ​ ​l​i​m​one​n​e​, ​l​in​a​l​oo​l​, ​e​u​ca​l​y​p​to​l​, ​និង​ ​camphor​ ​ដែល​សុទ្ធតែ​ជា​ថ្នាំ​ធម្មជាតិ​សម្រាប់​បណ្តេញ​មូស​។​ ​ចំណែក​ប្រេង​វ៉ា​នី​ឡាក៏​អាច​ប្រើ​ជា​ថ្នាំ​បាញ់​ការពារ​មូស​ដូច​ទៅ​នឹង​ប្រេង​ផ្កា​ឡា​វេន​ឌ័​រ​ដែ​រ​ ​ហើយ​វា​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​ពេល​អ្នក​លាយ​ប្រេង​ទាំងពីរ​នេះ​ជាមួយនឹង​ទឹក​ក្រូចឆ្មារ​។​ ​យក​ប្រេង​ផ្កា​ឡា​វេន​ឌ័​រ​១​០​តំណក់​ ​លាយ​ជាមួយ​ប្រេង​វ៉ា​នី​ឡា​៣​ស្លាបព្រា​ ​និង​ទឹក​ក្រូចឆ្មារ​៣​ស្លាបព្រា​ចាក់​ចូលក្នុង​ដប​ទុក​បាញ់​ជាការស្រេច​។​

5. ​ប្រេង​ស្លឹកគ្រៃ​ ​និង​ប្រេង​ផ្កា​ឈូករ័ត្ន​៖​ ​មិន​ខុស​ពី​ប្រេង​ដែល​រៀបរាប់​ខាងលើ​ ​ប្រេង​ស្លឹកគ្រៃ​ ​និង​ប្រេង​ផ្កា​ឈូករ័ត្ន​ក៏​អាច​ប្រើ​ជា​ទឹកបាញ់​ការពារ​មូស​ដ៏​អស្ចារ្យ​ដែរ​។​ ​ប្រេង​ស្លឹកគ្រៃ​មាន​ផ្ទុក​សារធាតុ​ដូចជា​ ​l​i​m​one​n​e​ ​និង​ c​it​r​one​l​l​a​ ​រីឯ​ប្រេង​ផ្កា​ឈូករ័ត្ន​មាន​ផ្ទុក​សារធាតុ​ ​e​u​ca​l​y​p​to​l​, ​camphor​ ​និង​ ​l​i​m​one​n​e​ ​សុទ្ធ​សឹង​ជា​សារធាតុ​ដែល​ជួយ​បណ្តេញ​សត្វ​មូស​។​ ​យក​ប្រេង​ស្លឹកគ្រៃ​១​០​តំណក់​ ​ប្រេង​ផ្កា​ឈូករ័ត្ន​១​០​តំណក់​ ​ប្រេង​អូ​លីវ​ឬ​ប្រេងដូង​៦​០​ម​.​ល​ ​លាយ​ជាមួយ​ ​ទឹក​ ​និង​ស្រា​វ៉ូ​ដ​កា​បន្តិច​ ​ចាក់​ចូលក្នុង​ដប​បាញ់​ ​រួច​ក្រឡុក​ឲ្យ​សព្វ​នឹង​ក្លាយ​ជា​ស្ព្រៃយ៍​បាញ់​ការពារ​មូស​មួយរំពេច​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS