×

ហាង​ ​Hot​ ​P​o​t​ ​ពេញ​និយម​ពីរ​ទីតាំង​ដែល​មាន​ទឹកស៊ុប​ច្រើន​ជម្រើស​និង​តម្លៃ​ធូរ​ថ្លៃ​

TRAVEL & LIVING 2 months ago
 
 

           ​មនុស្សម្នាក់​ៗ​មាន​រស​ជាតិនិយម​ផ្នែក​អាហារ​ហូបចុក​ខុសៗគ្នា​ ​ហើយក៏​មាន​ជីវភាព​មិន​ដូចគ្នា​ដែរ​។​ ​ចំពោះ​អ្នក​ដែល​និយម​អាហារ​ចិន​ឬ​ប្រភេទ​ស៊ុប​ក្តៅ​ៗ​ ​ហើយ​ព្យាយាម​ស្វែងរក​ទីតាំង​ដែល​អាច​ទទួលទាន​អាហារ​ប្រភេទ​នេះ​ក្នុង​តម្លៃ​សមរម្យ​ (​ត្រឹម​ ​១​០​ ​ដុល្លារ​ចុះ​ក្រោម​) ​ហាង​ល្បី​ទាំង​២​ប្រាកដជា​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​។​

១​. ​ហាង​ ​I​Food​ ​Hot​ ​P​o​t​ (​សំពៅ​មាស​/ ​កោះ​ពេជ្រ​/ ​ចាក់​អង្រែ​)

           ​​I​Food​ ​Hot​ ​P​o​t​ ​ជា​ភោជនីយដ្ឋាន​ឯកទេស​ស៊ុប​ ​Hot​ ​P​o​t​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​យូរឆ្នាំហើយ​ ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ដែល​ចូលចិត្ត​ទទួលទាន​ស៊ុប​បែប​ចិន​ក្តៅ​ៗ​ហុយ​ៗ​។​ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវ​លេខ​ ​១​៦​១​ ​កែង​ផ្លូវ​លេខ​ ​១​៩​៨​ ​ជាប់នឹង​វត្ត​សំពៅ​មាស​ ​ទីតាំង​នេះ​ជា​ភោជនីយដ្ឋាន​ទំនើប​បែប​ចិន​មាន​បម្រើ​ស៊ុប​ ​Hot​ ​P​o​t​ ​រហូតដល់​បួន​ជម្រើស​គឺ​ ​ស៊ុប​ស៊ី​ឈ​័​ន​ ​ស៊ុប​មី​សូ​ ​ស៊ុប​ផ្លែឈើ​ ​និង​ ​ស៊ុប​យ៉ា​ហ​ន​ ​ដែល​លោកអ្នក​អាច​ជ្រើសរើស​បាន​រហូតដល់​ពីរ​រសជាតិ​ក្នុង​ឈុត​ឆ្នាំង​តែមួយ​។​ ​Hot​ ​P​o​t​ ​សម្រាប់​គ្នា​ពីរ​នាក់​ ​មាន​តម្លៃ​ត្រឹមតែ​ ​៣​៩​០​០​០​រៀល​ប៉ុណ្ណោះ​ ​រួម​បញ្ចូលជាមួយ​នឹង​ឈុត​បន្លែ​-​សាច់​ ​ចំនួន​ ​៧​មុខ​។​ ​ឯ​ឈុត​សម្រាប់​គ្នា​បី​នាក់​ ​មាន​តម្លៃ​ ​៤​៩​០​០​០​ ​រៀល​ (​បូក​បញ្ចូល​បន្លែ​-​សាច់​ ​រហូត​៩​មុខ​ ​រួម​មាន​ ​សាច់ចំឡក​ក្រៅ​ ​បន្ទះ​ពោះ​ ​ភ្លៅ​ក្រៅ​ ​ត្រកួន​ ​ស្ពៃស​ ​ឡាប​សង​ ​តៅហ៊ូ​ ​ឈាម​មាន់​ ​និង​ ​មី​) ​ដែល​នេះ​មានន័យ​ថា​ ​សមាជិក​ម្នាក់​ចំណាយ​អស់​ត្រឹមតែ​ប្រមាណ​៤​ដុល្លារ​ប៉ុណ្ណោះ​ ​ស័ក្តិសម​ណែនាំ​សម្រាប់​ការ​ជួបជុំ​របស់​ក្រុម​ការងារ​ ​មិត្តភ័ក្តិ​ ​ឬ​ ​ក្រុម​គ្រួសារ​តូច​។​ ​ប្រសិនបើ​លោកអ្នក​ចង់​ទទួលទាន​ច្រើន​ ​អាច​កុម្ម៉ង់​ឈុត​ឆ្នាំង​ធំ​ (​សម្រាប់​ ​៣​-​៤​នាក់​) ​ក្នុង​តម្លៃ​លើស​ឈុត​ខាងលើ​ត្រឹមតែ​ ​១​ម៉ឺន​រៀល​។​ ​គួរ​បញ្ជាក់​ថា​ ​សាខា​ដើម​ ​សំពៅ​មាស​ ​នេះ​បើក​ចាប់តាំង​ពី​ម៉ោង​ ​៦​ ​កន្លះ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​១​១​ ​យប់​ (​មាន​លក់​អាហារ​ពេលព្រឹក​)​។​ ​រីឯ​សាខា​ពីរ​ផ្សេងទៀត​ ​គឺ​ ​សាខា​កោះ​ពេជ្រ​ ​និង​ ​សាខា​ ​W​B ​Arena​ (​ចាក់​អង្រែ​) ​បើក​លក់​ពី​ម៉ោង​ ​៣​:​៣​០​ ​រសៀល​ ​រហូតដល់​ម៉ោង​ ​១​១​ ​យប់​។​

​២​. ​ហាង​ ​Magic​ ​Cup​ (​ម្តុំ​ក្រោយ​រោងកុន​គិរីរម្យ​)

           ​​Magic​ ​Cup​ ​ជា​តៀម​ស៊ុប​ស៊ី​ឈ័ន​បែប​ចិន​ដ៏​ពេញ​និយម​ដែល​កំពុង​ល្បីឈ្មោះ​នៅ​លើ​បណ្តាញ​សង្គម​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​ ​ស្ថិតនៅ​កាច់ជ្រុង​វិថី​សហភាព​អឺរ៉ុប​ (​ផ្លូវ​លេខ​ ​១​៤​៣​) ​កែង​ផ្លូវ​២​៨​៨​ ​ចម្ងាយ​ប្រមាណ​៥​០​០​ម៉ែត្រ​ពី​ស្តុ​ប​គិរីរម្យ​ ​សាខា​ថ្មី​នៃ​តៀម​ស៊ុប​ស៊ី​ឈ័ន​មាន​កន្លែង​អង្គុយ​ងាយស្រួល​ ​មាន​រទេះ​ទឹកស៊ុប​នៅ​ពីមុខ​ហាង​ ​និង​ស្លាកយីហោ​អំពូលណេអុង​ពណ៌​ជា​អក្សរ​ចិន​«​Magic​ ​cup​ 火锅杯​»​ជា​សម្គាល់​។​លក្ខណៈ​ពិសេស​បំផុត​នៃ​ហាង​នេះ​ ​គឺ​ ​ជម្រើស​ឈុត​ 2 ​in​ 1 ​ទឹកស៊ុប​ស៊ី​ឈ​័​ន​បូក​ជាមួយ​ភេសជ្ជៈ​ទឹក​ចាហួយ​រសជាតិ​ប្រចាំ​ត្រកូល​គ្មាន​ពីរ​ ​ក្នុង​តម្លៃ​ត្រឹមតែ​ ​៣​ដុល្លារ​ប៉ុណ្ណោះ​។​មូលហេតុ​ដែល​ភ្ញៀវ​និយម​ស៊ុប​ ​Hot​p​o​t​ ​ក្តៅ​ៗ​នៅ​ទីនេះ​ព្រោះ​មាន​តម្លៃ​សមរម្យ​ ​រសជាតិ​និង​បរិមាណ​ ​អាហារ​សមនឹង​តម្លៃ​ ​ហើយ​ទាំង​មាន​ជម្រើស​ទឹកស៊ុប​មួយ​ប្រភេទ​ទៀត​ ​គឺ​ ​ខ​បែប​ចិន​ (​រសជាតិ​កែច្នៃ​ប្រចាំ​ហាង​) ​ដែល​លក់ដាច់​ប្រដំ​ប្រស​ង​នឹង​ស៊ុប​ស៊ី​ឈ័ន​ដែរ​ ​ព្រោះ​រសជាតិ​ឆ្ងាញ់​ពិសេស​ម្យ៉ាង​ម្នាក់​។​ ​ឥឡូវនេះ​ ​ហាង​បាន​ ​update​ មឺ​នុយ​ភេសជ្ជៈ​បន្ថែម​ ​មាន​ទាំង​ទឹក​ចាហួយ​រសជាតិ​ ​Passion​ (​បែប​ជូរអែម​) ​បន្ថែម​លើ​រសជាតិ​ដើម​(​បែប​ផ្អែម​)​ដែល​ល្បី​តាំងពីដើមមក​ហើយ​លោកអ្នក​ក៏​អាច​ជ្រើសរើស​គ្រឿង​បន្ថែម​រសជាតិ​ (​Topping​) ​តាម​ចំណង់ចំណូលចិត្ត​ផង​ដែរ​។​ ​ហាង​នេះ​បើក​លក់​ចាប់ពី​ម៉ោង​ ​១​១​ ​ព្រឹក​ ​ដល់ម៉ោង​ ​៨​យប់​។​

Article by SRIN SOKMEAN


SUGGESTIONS