Rottanak Official សាទរភាពជោគជ័យ ៨ ឆ្នាំរបស់ខ្លួនក្នុងវិស័យហ្វេហ្សិន
NEWS 11 months agoនៅយប់ថ្ងៃទី ១៤ ខែតុលា កន្លងទៅស្ថិតនៅក្នុងរោងភាពយន្ត Prime Cineplex Samai Square បានរៀបចំប្រារព្ធព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដហ្វេហ្សិនដ៏ស៊ីវិល័យដែលសុទ្ធសឹងតែជាខូឡិកហ្សិនស្រស់ឆើតឆាយសម្រាប់រដូវក្តៅ និងនិទាឃរដូវក្នុងឆ្នាំ២០២៣ ខាងមុខនេះ ហើយក៏ដូចជាការអបអរសាទរគម្រប់ខួប ៨ ឆ្នាំរបស់ស្លាកយីហោ ROTTANAK Official។ ទន្ទឹមនឹងកម្មវិធីការដើរបង្ហាញម៉ូដហ្វេហ្សិននេះដែរ មានភ្ញៀវកិត្តិយសជាច្រើនរូបបានអញ្ជើញចូលរួមវត្តមាន ជាពិសេស វត្តមានរបស់អ្នកច្នៃម៉ូដបរទេស ក៏ដូចជាអ្នកច្នៃម៉ូហ្វេហ្សិនជាន់ថ្មីជាច្រើនរូប អ្នកមានឥទ្ធិពលក្នុងសង្គម (Influencers) ដែលបានមកពីមជ្ឈដ្ឋាននានាជាដើមផងដែរ។ ជាក់ស្តែង ស្ថាបនិក លោក យុន រតនៈ បានឲ្យដឹងផងថាឈុតសម្លៀកបំពាក់ដែលបានដើរបង្ហាញម៉ូដនោះគឺមានរហូតដល់ទៅ ៥៥ ឈុតឯណោះ ក្នុងនោះគឺបានបែងចែកជាទម្រង់នៃការច្នៃម៉ូដផ្សេងៗគ្នាដូចជា៖ ឈុតហែលទឹក (Swimming Suit) ក្រោមការច្នៃដោយ G-Wear ឈុតសម្លៀកបំពាក់បុរសមានការច្នៃម៉ូដដោយ FOC Man និងចុងក្រោយជាការបង្ហាញម៉ូដដ៏ពិសេសដែលជាទំនោរនិយមថ្មីនោះគឺ ម៉ូដហ្វេហ្សិនដែលច្នៃដោយស្លាកយីហោ ROTTANAK Official ផ្ទាល់តែម្តង។
Article by PAN SIVLY