×

CHAR​L​E​S & K​E​IT​H​ ​បង្ហាញ​វត្តមាន​បន្ត​ទៀត​ក្នុង​ផ្សារ​ទំនើប​ជីប​ ​ម៉ុង​ ​២​៧​១​ ​មេ​ហ្គាម៉ល

NEWS a month ago
 
 

           ​Char​l​e​s & K​e​it​h​ ​គឺជា​ស្លាកយីហោ​ដ៏​ល្បី​ដែល​តែងតែ​នាំមក​នូវ​ម៉ូត​រចនា​ថ្មីៗ​ចុងក្រោយ​ ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​ ​បាន​បើក​សាខា​ថ្មី​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​ជីប​ ​ម៉ុង​ ​២​៧​១​ ​មេ​ហ្កាម៉ល ​ហើយ​នេះ​ក៏​ជា​ហាង​ទី​៥​ ​ដែល​បាន​បើក​ដំណើរការ​ក្នុង​ទី​ផ្សារ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ ​ហាង​ថ្មី​នេះ​នៅតែ​មាន​សោភ័ណ​ភាព​ ​និង​រក្សា​ភាព​ស្រស់​ស្អាត​ជាមួយនឹង​ការ​តុបតែង​រចនា​ម៉ូដ​យ៉ាង​ហ្មត់ចត់​បំផុត​ដែល​ទាំងនេះ​គឺជា​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​សំគាល់​នៃ​ម៉ាក​ ​CHAR​L​E​S & K​E​IT​H​ ​ជាមួយនឹង​ការរៀបចំ​ប្រកប​ទៅ​ដោយ​ប្រណីតភាព​ ​និង​ភាព​ទាក់ទាញ​ថែមទៀត​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ហាង​ថ្មី​នេះ​ ​គឺ​បាន​រចនា​តុបតែង​ឡើង​ដោយ​ថ្មកំបោរ​ ​ផ្ទុយពី​គ្រឿង​សង្ហារិម​ដែល​ប្រើប្រាស់​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​ ​ធ្វើឲ្យ​ហាង​ទាំងមូល​មាន​ភាព​ទាន់សម័យ​សម្បូរ​បែប​ស្រប​ទៅតាម​ទំនោរ​និយម​សម័យថ្មី​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​អតិថិជន​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ​ ​ដែល​អាច​នឹង​ទទួល​បាន​ភាព​រីករាយ​ក្នុង​ការស្វែងរក​មុខ​ទំនិញ​ដែល​ខ្លួន​ពេញចិត្ត​។​ ​ទំនិញ​ទាំងអស់​សុទ្ធសឹងតែ​មានការ​ផលិត​ឡើង​ដោយ​ប្រើប្រាស់​ស្បែក​សុទ្ធ​ ​តួយ៉ាង​ ​ប្រភេទ​ស្បែកជើង​ ​ការ​បូ​ប​ ​និង​គ្រឿង​លម្អ​កាយ​ផ្សេងៗ​ទៀត​ដែល​ជា​ខូឡិ​ក​ហ្សិ​ន​រដូវ​កាល​ចុងក្រោយ​របស់​ ​CHAR​L​E​S & K​E​IT​H​ ​ជាពិសេស​ ​លោកអ្នក​នឹង​ទទួល​បាន​នូវ​ការ​ផ្ដល់​សេវាកម្ម​យ៉ាង​យកចិត្តទុកដាក់​ពី​បុគ្គលិក​ផង​ដែរ​៕​

​អំពី​ ​CHAR​L​E​S & K​E​IT​H​

          ​CHAR​L​E​S & K​E​IT​H​ ​គឺជា​ស្លាកយីហោ​ដ៏​ល្បី​ ​ដោយ​រចនា​ម៉ូត​ពេញ​និយម​ថ្មីៗ​យ៉ាង​សម្បូរ​បែប​ ​សម្រាប់​មនុស្ស​សម័យថ្មី​។​ ​ក្រុមហ៊ុន​ ​CHAR​L​E​S & K​E​IT​H​ ​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​ដែល​មានឈ្មោះ​របស់​លោក​ ​Char​l​e​s ​និង​ K​e​it​h​ ​W​on​g​ ​បាន​បង្កើត​ក្រុមហ៊ុន​ ​CHAR​L​E​S & K​E​IT​H​ ​ក្នុង​ឆ្នាំ​ ​១​៩​៩​៦​ ​ដោយ​មើល​រក​ឃើញ​នូវ​សក្តានុពល​នៃ​ការរចនា​កាបូប​ស្បែកជើង​សម្រាប់​ស្ត្រី​សម័យថ្មី​ ​អោយ​មាន​ភាព​រីករាយ​ក្នុង​ការប្រើប្រាស់​ស្បែកជើង​ម៉ូត​ថ្មី​ ​និង​ពេញ​និយម​ដោយ​ភាព​ជឿជាក់​នៅ​ភាគ​ខាងកើត​។​ ​បន្ទាប់ពី​ទទួល​បានការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អតិថិជន​ ​ម៉ា​ប​ផលិតផល​នេះ​ក៏​ពង្រីក​ខ្លួន​បន្ថែម​ទៀត​ដោយ​បង្កើត​ ​ស្បែកជើង​ ​កាបូប​ ​វ៉ែនតា​ ​និង​គ្រឿងអលង្ការ​បន្ទាប់បន្សំ​ផ្សេងទៀត​។​ ​CHAR​L​E​S & K​E​IT​H​ ​គឺ​មាន​គោលដៅ​ឆ្ពោះទៅ​រក​ភាព​ទាន់សម័យ​បំផុត​ ​នឹង​ត្រូវ​បាន​ទទួលស្គាល់​ថា​មានការ​ច្នៃប្រឌិត​ម៉ូដ​ខូលិ​ក​សិន​ថ្មីៗ​ជាច្រើន​។​ ​ចំណុច​សំខាន់​ម៉ាក​នេះ​បាន​បង្កើត​ ​ស្បែកជើង​ ​កាបូប​ ​វ៉ែនតា​ ​និង​គ្រឿងអលង្ការ​បន្ទាប់បន្សំ​។​ ​ការ​ជំរុញ​ឲ្យ​ឆ្ពោះទៅ​មុខ​ ​នៃ​ម៉ាក​យីហោ​នេះ​មានគុណ​នូវ​តម្លៃ​ម៉ាក​កាបូប​ស្បែកជើង​នេះ​មាន​ចំនួន​បួន​ចំណុច​៖​ ​ការ​ការពិសោធន៍​ ​ការ​ចង់បាន​ ​ការ​យកចិត្តទុកដាក់​ ​និង​ភាព​ទាន់សម័យ​។​ ​ម៉ាក​ ​CHAR​L​E​S & K​E​IT​H​ ​មាន​គោលបំណង​ធ្វើ​អោយ​សុភាព​នារី​មាន​ភាព​ឆ្នៃ​ប្រឌិត​ម៉ូត​ថ្មី​ ​អោយ​មាន​ភាព​ស្រស់​ស្អាត​ជា​រៀងរាល់ថ្ងៃ​។​ ​ហើយ​មកដល់ពេលនេះ​ហាង​ ​CHAR​L​E​S & K​E​IT​H​ ​មាន​ចំនួន​ ​៦​០​០​ហាង​ទូល​ទាំង​ពិភពលោក​ ​ក្រៅពី​នេះ​គេហទំព័រ​ទិញ​ទំនិញ​តាម​អ៊ិ​ន​ធឺ​រ​ណែ​ត​របស់​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ក៏បាន​ពង្រីក​ខ្លួន​ជាច្រើន​ប្រទេស​ដូចជា​ ​ដោយ​ការ​យកចិត្តទុកដាក់​ ​និង​ភាព​ទាន់សម័យ​ម៉ាក​នេះ​តម្រូវ​សម្រាប់​សុ​ភាពស្ត្រី​មានការ​ច្នៃប្រឌិត​ម៉ូដ​ថ្មី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ជា​រៀងរាល់ថ្ងៃ​ដែល​សាក​សម​សម្រាប់​សុ​ភាពស្ត្រី​បំផុត​។​ ​សម្រាប់​ម៉ាក​ ​CHAR​L​E​S & K​E​IT​H​ ​អ្នក​អាច​ស្វែងរក​បានជា​មួយ​ ​គេហទំព័រ​ទិញ​ទំនិញ​តាម​អ៊ិ​ន​ធឺ​រ​ណែ​ត​នោះ​គឺ​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ជាមួយ​ម៉ាក​កាបូប​ស្បែកជើង​នេះ​ដែរ​មាន​ជាច្រើន​ ​កន្លែង​ដូចជា​៖​ ​សហរដ្ឋអាមេរិក​ ​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​អឺរ៉ុប​ផង​ដែរ​៕​

​Advertising​ ​Article​


 


SUGGESTIONS