×

«​Feast​ ​for​ ​t​h​e​ ​Crow​s​»​ ​ស្នាដៃ​ដំឡើង​ម៉ូដ​ត្រៀម​រដូវ​កាល​ថ្មី​របស់​ ​ARMADA​

FASHION & BEAUTY one year ago
 
 

           ​នៅ​រាត្រី​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​កន្លងទៅ​ស្ថិតនៅ​ក្នុង​សណ្ឋាគារ​ ​TRIBE​ ​P​h​no​m​ ​P​e​n​h​ ​Post Office​ ​Square​
​បាន​រៀបចំ​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​អស្ចារ្យ​ ​ដើម្បី​អប​អរសាទរ​កិត្តិនាម​របស់​ស្លាកយីហោ​ហ្វេ​ហ្សិ​ន​
​ARMADA​ ​BY​ ​A​BELL​O ​ក្នុងនាម​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ជនជាតិ​ហ្វីលីពីន​មួយ​រូប​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រជាជន​ខ្មែរ​ ​និង​បរទេស​។​ ជាក់ស្តែង​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ពាំ​នាំ​ដោយ​ 1664 B​l​an​c ​ដែល​បាន​ធ្វើឲ្យ​អ្នក​ទស្សនា​​​ការ​​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​អាច​ទទួល​បាន​នូវ​បទពិសោធន៍​កាន់តែ​ប្លែក​អារម្មណ៍​ខុស​ពី​សព្វដង​ ​ពោល​ ​គឺជា​ការ​រួមបញ្ចូល​រវាង​ទម្រង់​សិល្បៈ ​និង​ការ​ដើរ​បង្ហាញ​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ព្រមគ្នា​ដែល​ធ្វើឲ្យ​ទស្សនិកជន​កាន់តែ​ជ្រាប​ពី​មនោសញ្ចេតនា​ដែល​ជា​ការ​បង្ហាញ​ពី​ ​ARMADA​។​

          “​Feast​ ​for​ ​t​h​e​ ​Crow​s” ​គឺជា​ខូឡិ​ក​ហ្សិ​ន​ថ្មី​ដ៏​ពិសេស​សម្រាប់​សរ​ទរ​រដូវ​ ​និង​សិសិ​រដូវ​នៃ​ឆ្នាំ​ ​២​០​២​៣​ (​Fall​ & ​Winter​ 2023) ​ជា​ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូដ​ R​e​y​n​i​e​r ​A​bell​o ​ដែល​មាន​ការរចនា​យ៉ាង​យកចិត្តទុកដាក់​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ ​តួយ៉ាង​ ​ការរចនា​ម៉ូដ​ ​ការប្រើប្រាស់​សាច់ក្រណាត់​ ​រួម​ទាំង​ការប្រើប្រាស់​ពណ៌​សុទ្ធសឹងតែ​មាន​ការពិសោធន៍​សាកល្បង​ ​ដើម្បី​ធានា​បាន​ថា​អ្នក​ស្លៀកពាក់​នឹង​ពុំ​មាន​ភាព​រឹប​​​រាង​ខ្លាំងពេក​ដែល​ធ្វើឲ្យ​អ្នក​ស្លៀកពាក់​កាន់តែ​មាន​ភាព​ងាយស្រួល​ដូច្នេះ​ដែរ​។ យ៉ាងណាមិញ​ ​តាមរយៈ​ព្រឹត្តិការណ៍​នេះ​ដែរ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​​វា​​មិ​​ត្រឹមតែ​ជា​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​តែមួយមុខ​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​ការសំដែង​សាច់រឿង​ខ្លី​ដ៏​រ៉ូ​មែន​ទិ​ក​មួយ​បន្ថែម​ទៀត​ផង​ដែរ​៕​

​Article​ ​by​ ​Pan​ S​i​v​l​y​


SUGGESTIONS