“DESIGNER AND MUSE” នឹងបង្ហាញខូឡិកហ្សិនកាន់តែពិសេសសម្រាប់រដូវកាលថ្មី
NEWS one year agoនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ Prince Brewing បានរៀបចំព្រឹត្តិការណ៍សន្និសីទកាសែតស្តីពីកម្មវិធីការដើរបង្ហាញម៉ូដហ្វេហ្សិន “DESIGNER AND MUSE” រៀបចំឡើងដោយ PHNOM PENH DESIGNERS WEEK X MINERVA TV ដែលមានការឧបត្ថម្ភកម្មវិធីដោយ Minevera TV, Magnum Ice Cream, Comfort Fabric Care, Olympia Medical Hub, Prince Brewery, SOVRIN-Magazine និង ABC Beer ផងដែរ។ យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍នេះ គឺជាការសាទរនៃការលេងស្ទីលបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិនក្នុងបរិបទទំនើបសម្រាប់សរទររដូវ និងសិសិរដូវនៃឆ្នាំ ២០២៣ ក៏ដូចជាការលើកតម្កើងវិស័យហ្វេហ្សិនឲ្យកាន់តែប្រសើរជាងសព្វដងទៅទៀត។ កម្មវិធី Phnom Penh Designer Week នឹងត្រូវប្រារព្ធឡើងស្ថិតនៅ Olympia Medical Hub ចំនួនពីរថ្ងៃនៅថ្ងៃទី២ ខែធ្នូ គឺជាការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់ហ្វេហ្សិនសម្រាប់នារីដែលមានអ្នកច្នៃម៉ូដមកពីស្លាកយីហោដូចជា៖ SEMURIAN, CHRISTINE GAUTHIER, REVIVRE STUDIO, KIMS និង ARMADA BY ABELLO។ រីឯការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់ហ្វេហ្សិនសម្រាប់បុរសក៏នឹងត្រូវធ្វើឡើងនៅថ្ងៃបន្ទាប់ផងដែរ ក្នុងនោះមានដូចជា៖ KONG LABEL, DREWE TAYLOR, A.N.D, DON PROTASIO និងចុងក្រោយគឺ AMBRE MEN ជាដើម។
គួរជម្រាបផងដែរថា នេះជាលើកទី១៤ ហើយដែល PPDW បានរៀបចំព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដហ្វេហ្សិននៅកម្ពុជា។ ដោយឡែក នៅក្នុងកម្មវិធី “DESIGNER AND MUSE” គេរំពឹងទុកថានឹងមានភ្ញៀវកិត្តិយសរហូតទៅដល់៤០០នាក់ថែមទៀត៕
Article by PAN SIVLY